" លោក!" នាងភ្ញាក់ព្រឺត ប្រញាប់ក្រោកអង្គុយ ទាញភួយមកដណ្ដប់ពេញខ្លួន
" ញុាំបបរបន្តិចទៅ ស្រួលលេបថ្នាំ..រួចចាំសម្រាក!" គេកាន់បបរមកដាក់លើតុ ហៅនាងឲ្យមកញុាំធម្មតា តែនាងក្រវីក្បាល មិនព្រមចុះមកញុាំសុខចិត្តប្រាស់ខ្លួនគេងបន្ដ
" ខ្ញុំមិនញុាំទេ! ថ្នាំក៏ខ្ញុំមិនលេបដែរ! " តាំងពីតូចដល់ធំអ្វីដែលនាងស្អប់គឺការលេបថ្នាំ នាងមិនចូលចិត្តនាងខ្លាចក្នុងការលេបវា នាងមិនចូលចិត្តល្វីង រាល់ពេលឈឺនាងគឺពិបាកដល់គេឯងគ្របគ្នា ដោយសារតែការមិនចេះលេបថ្នាំរបស់នាងនេះ
"តែនាងកំពុងតែឈឺ!"
" ខ្ញុំមិនបានឈឺ...គករាន់តែក្ដៅខ្លួនប៉ុណ្ណោះ គេងបន្តិចបាត់ក្ដៅហើយ!" នាងនៅតែតវ៉ានឹងគេ ព្រោះនាងមិនចេះមែន
" សៃហ្វៀ!...បើមិនចុះមកទេ ខ្ញុំចូលទៅបីនាងហើយណា៎! " គេមិនមែនគម្រាម គេនិយាយគេធ្វើមែន គេមិនមែនមនុស្សលេងសើច គេចូលចិត្តធ្វើតាមអ្វីដែលគេបាននិយាយ គេមិនចូលចិត្តមនុស្សសុាំញុាំ មិនចូលចិត្តមនុស្សចរិតក្មេងដូចនាង រឹតតែមិនចូលចិត្តពេលនាងបដិសេធនឹងអ្វីដែលគេប្រាប់
" អាងអីគម្រាមៗ...!" នាងទាញភួយចេញ ចុះពីគ្រែសម្ដៅមកតុដែលមានបបរ មិនមែននាងខ្លាចគេ តែមកពីដឹងថាគេលេងមែន ទើបមិនចុះមិនបាន នាងសម្លក់មុខគេបន្តិច មុននឹងចូលតុញុាំបបរ អុីរាំងឃើញនាងមកអង្គុយតុ គេក៏មកអង្គុយលើសាឡុង មិនព្រមចេញទៅណា ទាល់តែនាងញុាំបបររួច ទើបគេហុចថ្នាំឲ្យ។
" មិនលេបបានទេ?" នាងចាប់ផ្ដើមធ្វើមុខកម្សត់ដាក់គេ ព្រោះចង់ឲ្យគេអាណិត ប្ដូរពីថ្នាំមកជារបស់ញុាំវិញ
នោះនាងនិខងព្រមញុាំវាទាំងសប្បាយចិត្តមិនខាន
" មិនលេប ធ្វើមិចនឹងជា?" គេហុចដ្នាំហុសទឹកមកឲ្យនាង យប់ណាស់ហើយ គេមិនទាន់ទាំងងូចទឹកផង នៅត្រូវមកមើលក្មេងក្បាលរឹងឈឺទៀត ។សៃហ្វៀក្រវីក្បាលតតាត់ តោងដៃគេអង្រួនតិចៗ ក្រែងគេមានចិត្តអាណិតនាងខ្លះ
" ឥឡូវលេបឬអត់!" គេដាក់ទឹកចុះ ឱនមុខមកសួរនាងនាងបែបច្បាស់ៗ នាងនៅតែក្រវីក្បាលដាក់គេ បញ្ជាក់ថានាងមិនលេបវាទេ
" ល្អ!....អ៊ុប!" បបូរមាត់រហ័ស ដាក់ថ្នាំក្នុងដៃម្ដងទាំងអស់ រួចបញ្ចូលវាទៅមាត់សៃហ្វៀ ដែលកំពុងតែព្យាយាមខ្ជឹប់មាត់ ព្រោះមិនចង់លេបថ្នាំដែលគេកំមពុងតែព្យាយាមបញ្ចូលវាមកកាន់នាង
អុីរាំងព្យាយាមខាំបបូរមាត់នាងតិចៗ ដើម្បីឲ្យនាងបើកមាត់ តែហាក់មិនឈ្នោះនាងសោះ ទើបគេប្ដូរចាប់ដៃនាងជាប់ទាំងគូរមិនឲ្យរើរួច ទាញនាងមកឲ្យអង្គុយលើភ្លៅគេយ៉ាងស្និទ្ធស្នាល
" អ៎ាស...លោក!" គ្រាន់តែនាងនិយាយបានបន្តិច ថ្នាំទាំងអស់ចូលបាត់នាងបាត់ទៅហើយ អុីរាំងមិនព្រមដកមាត់ចេញពីនាងឡើយ ទោះដឹងថាថ្នាំនាងលេបទៅអស់ក៏ដោយ សៃហ្វៀដកដង្ហើមស្ទើរមកនដល់គ្នា ព្រោះគេបឺតជញ្ជក់មាត់នាងខ្លាំងៗ មិនព្រមទុកឱកាសឲ្យនាងបានដកដង្ហើមសោះ នាងលើកដៃវាយផង រុញផងក៏គេមិនព្រមលែង ទាល់តែនាងអស់ខ្យល់មែនទែនទើបព្រមប្រលែង!
" យ៉ាងមិចដែរផ្អែមទេ?"
" អ៊ួស..!" នាងរកក្អួតមកវិញ ពេលឮពាក្យផ្អែម តែគេហាមមុន បើនាងក្អួតមកគេនឹងលេងខ្លាំងជាងនេះ មិនមែនត្រឹមថើប។
" លែងដៃ! ខ្ញុំត្រូវការផឹកទឹក!" នាងសម្លក់ដាក់ ពេលដៃគេនៅអោបចង្កេះជាងជាប់ រកតែនាងចុះមិនកើត នាងល្វីងជាប់មាត់ខ្លាំង ព្រោះមិនដឹងថ្នាំអីលេបហើយល្វីងពេញមាត់ បើដឹងបែបនេះនាងលេបតាមសម្រួលល្អជាង មិនបាច់មកឲ្យគេលូកលាន់តាមចិត្ត
" ចង្កេះដូចជាតូចជាងមុន...តែត្រគាកដូចជារីក!" មិនខ្វល់នាងចង់ធ្វើអី និយាយអី ពេលគេកំពុងតែពិនិត្យរាងកាយនាងទៅវិញ សៃហ្វៀកាន់តែខឹង ពេលគេលេងសើចនឹងរូបរាងកាយនាង នាងរើមួយអស់ដៃ ទីបំផុត គេក៏ព្រមប្រលែងនាងចេញពីភ្លៅ!នាងដើរសំដៅមករកទឹក គេដើរមកតាមក្បែរៗនាង
" ឯដើមទ្រូងក៏មិនអន់ដែរ!" គេខ្សឹបបុិណ្ណឹង ក៏បែរខ្នងដើរចេញពីបន្ទប់នាងព្រោះអស់តួនាទី សៃហ្វៀប្រែជាគាំរកជេរគេមិនត្រូវ ព្រោះមាត់គេវាខូចពេក។
