មួយសប្តាហ៍ក្រោយមក.....
សម្លេងឈ្លោះប្រកែកគ្នា ឮរងំពេញបន្ទប់ការងារ ក្រោយមានការបែកធ្លាយ នៃឯកសារផលិតផលរបស់ក្រុមហ៊ុន BUT ដែលរៀបនឹងចេញជារូបរាងក្នុងពេលឆាប់ៗ តែស្រាប់តែត្រូវបានដៃគូរប្រកួតប្រជែង ចេញផលិតផលនោះមុន ធ្វើឲ្យសុីអាន ដែលជាអ្នកកាន់ ( project ) នេះ កំពុងតែរងការចោទប្រកាន់យ៉ាងខ្លាំង ពីសំណាក់ម្ចាស់ក្រុមហ៊ុន គួបផ្សំជាមួយភស្តុតាងខ្លះៗ ដែលអារីណាប្រគល់ឲ្យម្ចាស់ក្រុមហ៊ុនទៀត
ធ្វើឲ្យសុីអានពិបាកនឹងទប់ទល់ជាខ្លាំង ទោះជានាងមិនបានធ្វើ តែរូបភាពដែលនាងបានជួប លីឈាន ធ្វើឲ្យសម្ដីរបស់នាងប្រែជាសាប។ ឯសៃហ្វៀគ្រាន់តែទទួលបានដំណឹងក៏ប្រញាប់មកជួបសុីអានភ្លាម ព្រោះនាងមិនជឿ មិនរបស់នាងគ្មានថ្ងៃដែលធ្វើរឿងបែបនេះឡើយ
" យ៉ាងមិចហើយ? រកតំរុយឃើញទេ!" សៃហ្វៀចូលមកស្របពេលដែរ សុីអាន កំពុងតែឆែកមេរ៉ាសុវត្ថិភាពនៅកន្លែងរបស់នាង នាងជឿជាក់លើខ្លួនឯង ថានាងមិនមែនជាអ្នកធ្វើ ដូចនេះហើយនាងត្រូវរបស់ភស្តុតាងមកបញ្ជាក់ឲ្យខ្លួនឯង
" ហេតុអីក៏ដឹងរឿងនេះ?" សុីអានងាកមកនិយាយជាមួយ ព្រោះសុខៗឃើញមិត្តមកបែបនេះ អ្នកណាមិនភ្ញាក់
" បងនៅកន្លែងការងារខលមកប្រាប់...ឯងមិនអីទេមែនទេ?" ឃើញមិត្តទឹកមុខស្រពោន នាងកាន់តែពិបាកចិត្ត ព្រោះមិនដឹងជួយមិត្តបែបណា
" គម្រោងមួយនេះខ្ញុំជាអ្នកកាន់...បើនិយាយថាមិនអី ដូចជាមិនសម! តែខ្ញុំនៅតែនិយាយថាមិនអី ព្រោះខ្ញុំនឹងព្យាយាមរកដំណោះស្រាយសោយខ្លួនឯង!" សុីអានញញឹម ផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯង ព្រោះពេលនេះ នាងព្យាយាមរកភស្តុតាង មកពិសោធឲ្យខ្លួនឯងមិនទាន់បានឡើយ
" យើងទៅនិយាយជាមួយលោកឈិនសិន!" សៃហ្វៀក្រោមពេញកម្ពស់ ព្រោះមិនអស់ចិត្ត
ចូលមកដល់គាត់កំពុងតែនិយាយគ្នា ពីរឿងនេះល្មម
" សៃហ្វៀ! មានការអីមែនទេ ហេតុអីក៏មកដល់ទីនេះ ឬក៏មកព្រោះរឿងសុីអាន?" គាត់ដេញកូនចៅគាត់ទៅវិញ បែរមកនិយាយជាមួយនាង គាត់នេះក៏ពិបាកចិត្តណាស់ដែរ ព្រោះដោយសាររឿងនេះ គាត់អាចនឹងត្រូវសងថ្លៃជំងឺចិត្ត របស់អ្នកបណ្ដាក់ទុកគាត់ជាមិនខាន
" ហេតុអីក៏មានរឿងដល់ថ្នាក់នេះ តើលោកនឹងប្ដឹងសុីអានទេ?" នាងសួរត្រង់ៗ ព្រោះក្រុមហ៊ុននេះ មានច្បាប់ត្រឹមត្រូវចំពោះបុគ្គលិកណាដែលធ្វើការមិនបានល្អ ជាពិសេសគម្រោងធំៗ លោកឈិនដកដង្ហើមធំ ព្រោះគាត់ខ្លួនឯងក៏គិតមិនចេញ ច្បាប់ក្រុមហ៊ុនវាមានហើយ តែគាត់ហាក់មិនអាចដាក់បន្ទុកនេះ តែលើសុីអានបានឡើយ
" រឿងនេះ មានតែសួរលោកអុីរាំងសិនប៉ុណ្ណោះ ថាគាត់ទារថ្លៃសំណងឬក៏អត់...គេជាអ្នកបណ្ដាក់ទុនច្រើនណាស់ ក្នុងគម្រោងមួយនេះ " គាត់កាន់តែទម្លាក់ទឹកមុខ ព្រោះដឹងច្បាស់ថាមិនអាច គាត់ធ្វើការមកយូរហើយ គេជាមនុស្សច្បាស់លាស់នឹងការងារណាស់ បើចង់ចរចាភាគរយតិចណាស់ ដែលគាត់ទទួលបានចម្លើយដូចចិត្តគាត់
" បើគាត់យល់ព្រម មិនទារថ្លៃជំងឺចិត្ត លោកនឹងមិនប្ដឹងឬបញ្ឃប់ការងារសុីអានទេមែនទេ?" នាងរៀងមានសង្ឃឹម ពេលឮថាជាឈ្មោះរបស់ស្វាមីខ្លួន
" មនុស្សល្អដូចសុីអាន អ្នកណាថាមិនចង់បាន...តែរូបថតនេះ ខ្ញុំប្រហែលមិនអាចទទួលយកទៀតបានទេ" គាត់បង្ហាញរូបភាពសុីអាន និងលីឈាន គាត់មិនអាចទុកចិត្តបានទេ ព្រោះលីឈានជាប្អូនរបស់ក្រុមហ៊ុនដែលប្រកួតប្រជែងជាមួយគាត់
ពេលយប់...
