បបូរមាត់ក្រាស់ទម្លាក់ទៅលើបបូរតូចស្ដើងភ្លាមៗ ពេលនាងពោលពាក្យពាលដាក់គេ សៃហ្វៀបើកភ្នែកធំដៃតូចៗលើកវាស្មាគេខ្លាំងៗ តែអ្នកម្ខាងទៀតហាក់មិនខ្វល់ នៅតែបន្តបឺតជញ្ជក់បបូរមាត់តូច អណ្តាតអត់ឆ្អឹងប្រហើនលូកលេងប្រហែងជាមួយអណ្ដាតមួយទៀតនាងតូចដកដង្ហើមស្ទើតែមិនដល់គ្នា ទាំងបឺតទាំងជញ្ជក់ទាំងខាំតិចៗលើបបូរមាត់តូចស្ដើងរបស់នាង នាំឲ្យឈាមចេញមកភ្លាមៗ
" ផាច់!!" រន្ទះដៃរបស់ក្មេងកាចឆ្នាស់ធ្វើឲ្យមុខអុីរាំងបែរទៅម្ខាងទៀត ទាំងមិនបានត្រៀមខ្លួន គេយកអណ្អាតទល់ថ្ពាល់ យកដៃមកស្ទាបកន្លែងដែលនាងទះបន្តិច!
" ដៃធ្ងន់គ្រាន់បើ!!" គេញញឹមហាក់ស្វាងនឹងដៃរបស់នាង ទើបសម្លឹងមើលទៅបបូរមាត់ដែលដានដោយឈាម ដែលបង្កឡើងដោយគេ
" ថោកទាប!" នាងដើរចេញពីបន្ទប់ ខឹងនឹងគេដែលលូកលាន់នាង មនុស្សស្អីមិនចេះទប់កំហឹងរបស់ខ្លួនឯង ចូលចិត្តធ្វើស្អីដែលមិនសមហេតុផង រួចអាងទម្លាក់ទៅលើស្រា ប្រាប់ថាស្រវឹងមិនបានគិត ទើបធ្វើវាឡើង នាងស្អប់ណាស់ប្រុសបែបនឹង សៃហ្វៀចូលមកគេងក្នុងបន្ទប់ទទួលភ្ញៀវ បន្ទប់នាងទុកឲ្យគេគេងចុះ នាងមិនចូលទៅពាក់ព័ន្ធនឹងគេទេ!ថ្ងៃថ្មី...
សៃហ្វៀអង្គយចង់មួយព្រឹក មិនហ៊ានចូលក្នុងបន្ទប់ខ្លាចគេនៅក្នុងនៅដដែល តែពេលចាំយូរទៅកាន់តែយូរទៅ ទើបសម្រេចចិត្តដើមកមើលខ្លួនឯងតែម្ដង ចូលមកដល់ក្នុង នាងងាកមើលគ្រប់កន្លែង សម្លឹងរកមើលគេ តែអ្វីដែលនាងទទួលបានគឺទទេរស្អាត មិនដឹងថាគេចេញទៅពីពេលណាទេ នាងរាងធូរចិត្តពេលញេមិននៅ
ពេលរសៀល...
អុីរាំងត្រឡប់មកផ្ទះវិញ តាំងពីនាងចេញពីបន្ទប់ម្ល៉េះ តែគេមិនបានទៅប្រាប់នាង វត្តមានរបស់គេចុះមកពីខាងលើ បង្កការភ្ញាក់ផ្អើលដល់អ្នកក្នុងផ្ទះ ព្រោះគ្រប់គ្នាគ្មានអ្នកដឹងឡើយ ថាគេត្រឡប់មកវិញតាំងពីពេលណា
" បាត់ច្រើនថ្ងៃទើបតែចូលផ្ទះ...គិតថាខ្លួនឯងជាស្អី!" លោកឆើងស្ដីឲ្យ ខឹងនឹងកូនប្រុសដែលដើរមិនដែលប្រាប់ ធ្វើអីតាមតែចិត្តខ្លួនឯង មិនគិតពីអ្នកដទៃ
"លោកប៉ាទៅខ្វល់អីពីខ្ញុំ...ខ្ញុំដើរមកច្រើនឆ្នាំហើយ មិនដែលឃើញប៉ារអ៊ូផង ទៅខ្វល់អីបាត់មួយអាទិត្យសោះ!" ប៉ាកូនគេបែបនេះ នៅក្បែរមិនសូវត្រូវគ្នា ជួបគ្នាលើកណាក៏ឮមាត់ឮកដាក់គ្នា អ្នកស្រីសុីវដែលអង្គុយក្បែរ ក្រវីក្បាលឃើញប៉ាកូនគេបែបនេះ គាត់មិនសប្បាយចិត្តសោះ!
"ព្រឹកមិញលោកស្តេហ្វិនខលមក!....ប្រាប់ថាគាត់មិនចង់បានការរៀបការអីទេ គាត់តាមកូនស្រីរបស់គាត់វិញ សៃហ្វៀមិនចង់រៀបការ ទើបគាត់ប្រាប់ថាឲ្យបំភ្លេចការនិយាយថ្ងៃនោះទៅ!" អ្នកស្រីសុីវក៏មិនដឹងថាលោកស្តេហ្វិនចង់ធ្វើអី និយាយថាចង់បានកូនប្រុសគាត់ តែរំលងបានតែមួយអាទិត្យសោះក៏ប្ដូរចិត្តវិញ
"បំភ្លេច??ហ៊ឹក..." អុីរាំងសើចបែបហួសចិត្ត នេះគាត់ចង់ការក៏ការ អត់ក៏អត់បែបនឹងមែនទេ? គេចេញមិនខាងក្រៅ បើកឡានសំដៅទៅផ្ទះក្មេងស្រីដែលគេធ្វើឲ្យនាងខឹងយប់មិញ ចង់និយាយជាមួយនាងឲ្យច្បាស់ តើប៉ានាងកំពុងតែចង់ធ្វើអី! ចូលមកដល់នាងមិននៅផ្ទះ សួរម៉ែដោះក៏គាត់មិនដឹងថានាងទៅណា ព្រោះនាងទៅមិនដែលប្រាប់
" នាងត្រឡប់មកវិញខលប្រាប់ខ្ញុំផង!"
" ចា៎ស!"
អុីរាំងត្រឡប់វិញ រងចាំម៉ែដោះខលមកប្រាប់ ព្រោះគេក៏មិនទំនេរ មួរយៈនេះត្រូវទៅមើលការងារនៅកំពុងផែផង នៅរោងចក្រផ្ទាល់ផង ទើបគេមិនសូវទំនេរត្រឡប់មកផ្ទះវិញ" ស្អែកយើងទៅអាមេរិក រៀបចំឲ្យយើងផង!" គេខលទៅឆៃលី ដែលមួរយៈនេះម្នាក់ៗសុទ្ធតែរវល់នឹងការងារ ឆៃលីទទួលសំណើររួចគេដាក់ទូរស័ព្ទចុះ ជួបកូនមិនបានទៅជួបឪវិញម្ដង
ល្ងាចបន្តិចម៉ែដោះក៏ខកមកគេ ប្រាប់ថាអ្នកនាងរបស់គាត់ត្រឡប់មកវិញហើយ ទើបគេប្រញាប់ចេញឡានទៅជួបនាង ចូលមកដល់ក្នុងផ្ទះគេដើរសំដៅទៅបន្ទប់នាងតែម្ដង នាំឲ្យអ្នកបម្រើក្នុងផ្ទះងាកសម្លឹងមុខគ្នា
" គួរឡើងទៅមើលទេ?"
" ឯឆ្កួតមែនទេ...ចង់ត្រូវមាត់ណាស់មែនទេ?" ម្នាក់ក្នុងចំណោមបីនាក់ពោលឡើង ព្រោះអ្នកក្នុងផ្ទះអ្នកណាមិនដឹងថាលោកម្ចាស់ចង់ឲ្យពួកគេរៀបការនឹងគ្នានោះ!
"តុកៗៗ..." សម្លេងគោះទ្វានាំឲ្យអារម្មណ៍អ្នកដែលកំពុងតែចេញពីបន្ទប់ឲ្យដលរមកកាន់ទ្វាតែម្ដង ដៃតូចៗបើកទ្វាមិនខ្វល់ថាអ្នកណាឡើយ ព្រោះរាល់ដងមានតែអ្នកក្នុងផ្ទះនាងមកហៅ
" លោក!!" នាងជ្រួញចិញ្ចើម ពេលឃើញគេនៅចំពោះមុខបែបនេះ អុីរាំងប្រញាប់ទាញទ្វាចូលខាងក្នុង ទោះជានាងខំទប់យ៉ាងណាក៏ដោយ ក៏មិនអាចឈ្នះកម្លាំងដៃរបស់គេបានដែរ! គេចាក់សោរទ្វា ទាញនាងមកបោះទៅលើគ្រែមួយទំហឹង
" នាងគិតថាខ្ញុំជាស្អី?ចង់ការក៏ការចង់អត់ក៏អត់បែបនេះ នាងនិងប៉ានាងអស្ចារ្យណាស់មែនទេ?" សម្ដីនិយាយទាំងក្រោធខឹង ធ្វើឲ្យអ្នកដែលត្រូវបានគេស្ដីឲ្យ ត្រូវជ្រួញចិញ្ចើមពេលឮស្ដីស្ដាប់មុនយល់របស់គេ
"នែ៎! និយាយស្អីឲ្យវាយល់ខ្លះផង កុំមកទទឹងទិញបែបនេះ មានរឿងស្អីវាពាក់ពន្ធ័អីនិងខ្ញុំ ទើបមកបញ្ចេញកំហឹងដាក់ខ្ញុំនេះ!" នាងមិនដឹងរឿង មិនយល់ពីអ្វីដែលគេនិយាយ ព្រោះសម្ដីរបស់គេនេះនាងស្ដាប់មិនចូលស្រាប់ អុីរាំងងក់ក្បាលសម្លឹងមើលទៅក្មេងស្រីពូកែសម្ដែង មុខគេប្រែជាក្រហមពេលឮសម្ដីមិនដឹងអីរបស់នាង
" នាងមិនដឹង?" ដៃក្រាស់ចាប់ចង្ការនាងឲ្យងើយមុខមកមើលគេ កុំឲ្យតែបានខាងសម្ដីឥតប្រយោជន៍ តែទង្វើយកមិនបានទាំងឪទាំងកូន!
" ហើយខ្ញុំទៅដឹងរឿងស្អី?" ដៃតូចៗក្រវាសដៃគេមួយទំហឹងចេញពីចង្ការរបស់នាង នាងមិនដឹងមែន សុខៗគេមករករឿងបែបនេះនាងមិនអាចទទួលយកបានទេ!
" ប៉ានាងបានបញ្ឈប់ការរៀបការហើយ!"
" ពិតមែនឬ?" នាងប្រែជាញញឹមក្រោកឈរលោតចុះលោតឡើងលពូក ហាក់សប្បាយចិត្តនឹងសម្ដីដែលគេបាននិយាយមុខនេះ
" តែខ្ញុំមិនបញ្ឃប់ទេ!" ទឹកមុខកាចសម្លឹងមើលទៅភាពសប្បាយរីករាយរបស់នាង គេមិនព្រម មិនព្រមដាច់ខាត ពាក្យដែលគេនិយាយហើយគឺត្រូវតែធ្វើ! សៃហ្វៀឈប់ស្កឹង ពេលឮគេថាមិនបញ្ឈប់ តើគេមានន័យថាយ៉ាងមិច?_________
សួរដូចអត់ដឹង? កូនម៉ែចង់បានសៃហ្វៀឯងនឹង☺️
