抖阴社区

????

257 9 3
                                    

    បច្ចុប្បន្ន....
ទីក្រុងប៉េកាំងនៃប្រទេសចិន ដែលគ្រប់គ្នាស្គាល់ថា ជាទីក្រុងដល់ធំបំផុតរបស់សាធារណរដ្ឋប្រជាមានិតចិន! ជាទីក្រុងដ៏ស្រស់ស្អាត ដែលអាចទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិជាច្រើន ឲ្យមកលេងកម្សាន្តនៅទីក្រុងនេះ មិនតែប៉ុណ្ណោះប្រទេសមួយនេះ ក៏ជាប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់បំផុតមួយដែរ មិនថាខាងបច្ចេកវិទ្យាឬក៏ខាងផលិតផល ប្រទេសនេះមិនចាញ់ប្រទេសប្រទេសមហាអំណាចឡើយ! ដែលបង្កឲ្យមានគ្រួសារអភិជនជាច្រើនរស់នៅកើតក្លាយជាអ្នកមាន ដោយសារតែការរីកចម្រើននៃប្រទេសមួយនេះ ក្នុងនោះផងដែរ គ្រួសារនៃក្រកូលឆើង ដែលជាអ្នកអ្នកអភិជនម្នាក់ ក៏កើតជាគ្រួសារអភិជន កំពូលអ្នកធ្វើជំនួញប្រចាំទីក្រុងប៉េកាំងនេះដែរ អ្នកណាមិនស្គាល់គ្រួសារក្រកូលឆើង ដែលមានលោកជាំងជាមេគ្រួសារ! កំពូលមនុស្សខាងផ្នែកធ្វើជំនួញនេះ តែចំឡែកត្រង់ថាក្រៅពីរលោកជាំង និងអ្នកស្រីសុីវ ក្នុងគ្រួសារគាត់គ្មានអ្នកធ្លាប់ឃើញមុខកូនប្រុសទាំងពីររបស់គាត់ឡើយ! ធ្លាប់តែល្បីថាកូនប្រុសគាត់ទាំងពីរនេះ មិនបានរស់នៅក្នុងប្រទេសចិនឡើយ!
" សៃហ្វៀ...!" លោកស្រីសុីវសម្លឹងមើលទៅក្មេងស្រីវ័យ22ឆ្នាំ ដែលមានរូបសម្រស់ល្អគួរឲ្យចង់គយគន់ ផ្ទៃមុខសភ្លឺថ្លា បបូរមាត់តូចស្ដើងគួរឲ្យចង់សម្លឹង ច្រមុះស្រួចតូចល្មមមើលពីជ្រុងណាក៏ឃើញស្អាត ដៃជើងសស្អាងភ្លឺថ្លាស្រលត់ស្រលូន គួរឲ្យចង់ថ្នាក់ថ្នម! នេះឬមន្ដស្នេហ៍កូនកាត់ចិនអាមេរិក ដែលមានម្ដាយជាជនជាតិចិន ប៉ាជាជនជាតិអាមេរិក? តែគួរឲ្យស្ដាយក្មេងស្រីបែរជាត្រូវកំព្រាម្ដាយតាំងពីរក្មេង ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំនោះ! ធ្វើឲ្យត្រូវបាត់បងម្ដាយជាទីស្រលាញ់ នៅសល់តែប៉ាដែលរស់នៅឆ្ងាយពីនាងប៉ុណ្ណោះ!
" យ៉ាងមិចដែរស្អាតទេ?" នាងតូចញញឹមក្រវីខ្លួនចុះឡើងដើម្បីឲ្យអ៊ុំស្រីមើលរ៉ូបដែលនាងស្លៀកលើកខ្លួន មិនប្លែកទេឲ្យតែទំនេរគាត់តែងតែនាំនាងមកទិញឥវ៉ាន់ នាំនាងដើរលេង គាត់តែងតែបំពេញតួនាទីជាអ៊ុំជាម្ដាយរបស់នាង នេះជាហេតុផលដែលធ្វើឲ្យនាងគ្មានអារម្មណ៍ឯកា បើទោះជាត្រូវរស់នៅដោយគ្មានប៉ាគ្មានម៉ាក់ហៅដូចគេក៏ដោយ តែគ្រប់គ្នាតែងតែច្រណែន ច្រណែននឹងក្ដីសុខដែលនាងមាន ហើយពួកគេមិនមាន!
" ស្អាត! ស្អាតណាស់យកមួយនេះទៅ!"
សៃហ្វៀសប្បាយចិត្តប្រញាប់ឲ្យគេរៀបចំឲ្យនាង ក្មេងស្រីវ័យ២២ឆ្នាំ តែអត្តចរិតមិនដូចអាយុ ក្មេងអាឡិកអាឡក ក្បាលរឹងខូច កាចឆ្នាស់រករឿងច្រើន នាងនេះហើយមានទាំងអស់! តែគ្រប់គ្នាដែលនៅក្នុងគ្រួសារក្រកូលឆើង បែរជាចូលចិត្តស្រលាញ់នូវអត្តចរិតនាងបែបនេះទៅវិញ ទាំងដែរគ្រប់គ្នានៅខាងក្រៅ ភាគតិចណាស់ដែលចូលចិត្តនាង។
 
   ភូមិគ្រឹះឆើង...!
ត្រឡប់មកដល់ផ្ទះវិញ នាងកាន់តែសប្បាយអរព្រោះម៉ែដោះរៀបចំធ្វើនំដែលនាងចូលចិត្ត ពួកគាត់នៅទីនេះផ្ដល់ក្ដីស្រលាញ់ឲ្យនាងដូចក្មួយដូចកូនចឹង មិនដែលធ្វើឲ្យនាងខូចចិត្ត មិនដែលធ្វើឲ្យនាងយំ ទោះយំក៏យំព្រោះរំភើប នាងចូលមកអោបចូលមកថើបម៉ែដោះ នៅទៅអោបបងៗដែលអ្នកអ្នកធ្វើការក្នុងផ្ទះទៀត បានពួកគាត់នេះហើយ ធ្វើឲ្យនាងមិនដែលស្គាល់ឡើយពាក្យថាឯកា នាងរស់នៅទីនេះប្រៀបដូចជាព្រះនាងចឹង!
" បងស្រី!" កំពុងតែសប្បាយចិត្តសុខៗ ក្មេងប្រុសកំហូចដែលអ្នកក្នុងផ្ទះស្គាល់ថាជាកូនពៅនៃគ្រួសារត្រកូលឆើងនេះ! គេចូលមកគឺដឹងតែមានរឿងទៀតហើយ
" គ្រីស!ក្បាលឯងកើតអី?" នាងងាកមកសម្លឹងមុខប្អូនវ័យ១៨ឆ្នាំ ដែលមកដល់ភ្លាមធ្វើមុខមើលមិនយល់ដាក់នាងភ្លាម! នាងចូលមកក្បែរគេ ចាប់មុខគេមើលឃើញច្បាស់ថាថ្ងាសដល់សង្ហាពេលនេះកំពុងតែក្រហម ដោយសារតែត្រូវរបស់អីម្យ៉ាង!
" បងត្រូវតែជួយខ្ញុំ...មិនដឹងអាចង្រៃណាទេ ខ្ញុំនៅសុខៗស្រាប់តែវាយកដុំថ្មមកគប់ខ្ញុំតែម្ដង! បងមើលចុះ វាពកហើយ!" គេធ្វើមុខកម្សត់ បង្ហាញពីភាពឈឺចាប់ទៅកាន់នាង
" មិនមែនឯងទៅរករឿងគេទេឬ?" នាងដឹងច្បាស់ចរិតគេបែបណា ក្បាលខូចមិនចាញ់នាងទេ
" មានរឿងអី? គ្រីសកូនមកពីណាហើយក្បាលទៅត្រូវស្អី?" សុខៗឃើញកូនប្រុសពៅចូលផ្ទះ គាត់រាងភ្ញាក់ផ្អើលបន្តិច គេរៀនចប់ហើយ ដេញឲ្យទៅរៀនបន្តនៅអាមេរិកយ៉ាងណាក៏មិនព្រមទៅ រត់គេចខ្លួនរហូត ដល់ថ្នាក់គាត់លែងបង្ខំហើយ តែគេនៅតែមិនចូលផ្ទះដដែល បើចូលមានតែរឿងពីរគត់គឺរឿងលុយនិងរឿងដែលគេបង្កឡើងហើយឲ្យអ្នកផ្ទះដោះស្រាយនេះឯង!
" អត់មានទេ! កូនមកលេងធម្មតាប៉ុណ្ណោះ! ក្បាលបុកនឹងជញ្ជាំង!" គេមិចនឹងហ៊ានប្រាប់ម៉ាក់គេទៅ មើលហ៊ានតែគាត់ដឹងគេច្បាស់ជាមានរឿងមិនខាន ស្រួលមិនស្រួល ចាប់គេបញ្ជូនទៅអាមេរិកផងក៏មិនដឹង
" អាទិត្យនេះបងឯងមកវិញហើយ...បើមិនចង់ឲ្យបងឯងបញ្ជូនទៅរៀនតទេ ក៏ធ្វើខ្លួនឲ្យល្អៗទៅ!" អ្នកស្រីសុីវសម្លឹងមើលមុខកូនពៅ ប្រាប់គេឲ្យហើយ កុំឲ្យគេធ្វើខ្លួនផ្ដេកផ្ដាស់ ព្រោះបងគេនេះមិនបានទេ! គេស្រលាញ់កេរ្តិ៍ឈ្មោះ កិត្តយសណាស់ ប្អូនមិនស្រួលៗគេចាត់ការហើយ!
" ម៉ាក់ថាមិច?" គ្រីសចាប់ផ្ដើមភ័យខ្លួន ព្រោះកន្លងមកគេធ្វើរឿងមិនល្អច្រើនណាស់ ក្នុងផ្ទះនេះក្រៅពីប៉ាម៉ាក់អ្នកដែលគេខ្លាចបំផុតគឺបងប្រុសធំគេនេះហើយ លើកមុខគ្រាន់តែគេឈ្លោះគ្នាជាមួយសិស្សក្នុងសាលា បងប្រុសធំគេដឹង គាត់បានបញ្ជូនមនុស្សឲ្យមកនាំគេទៅទៅអាមេរិក តែសំណាស់បានម៉ាក់ជួយ គាត់អាណិតគ្រីសគេក្មេង ណាមួយគាត់មិនទាន់ចង់ឲ្យកូនទៅ តែឥឡូវឲ្យកូនទៅកូនមិនព្រមទៅ គាត់កាន់តែពិបាកចិត្ត ព្រោះនៅទីនេះគ្មានធ្វើស្អីទេ ក្រៅពីបង្កបញ្ហាដល់គ្រួសារហ្នឹង តែក៏សំណាងព្រោះមានសៃហ្វៀនៅ នាងតែងតែចេញមុខជំនួសគាត់រហូត ដោយយកឈ្មោះជាបងស្រីមកសំអាងនេះឯង!
" អ៊ុំស្រីចង់និយាយពី...បងប្រុសដែលចិញ្ចឹមសេកនោះមែនទេ!" នាងមិនសូវចាំព្រោះកាលនោះនាងជួបគេបានតែម្ដង ពេលនាងចូលមករស់នៅទីនេះ នាងមិនដែលឃើញគេទៀតទេ ឮតែគេហៅថាប្រុសធំៗ មិនដឹងម្នាក់ណា
" ត្រូវហើយ! ឆើងអុីរាំងនេះឯង ក្មួយទៅទទួលបងជាមួយអ៊ុំទេ?"
" ខ្ញុំអត់បានទៅទេ...ជាប់ថតឲ្យគេហើយ!" នាងជាប់ថតផលិតផលប្រម៉ូតឲ្យក្រុមហ៊ុនគេ ចឹងហើយមិនអាចទៅបានទេ។ ការងារនាងរវល់ណាស់ មិនសូវមានពេលទំនេរទេ ព្រោះនាងជា model lady ម្នាក់ដែលកំពុងពេញនិយម ការងារដែលនាងទទួលគឺតែងតែកោតសរសើរពីនាងរហូត រាល់ផលិតផលដែលនាងប្រម៉ូត តែងតែទទួលបានការចាប់អារម្មណ៍ ព្រោះតែភាពក្រមាចក្រមើមនាងនេះហើយ!

" ប្ដូរថ្ងៃហោះហើរបែបនេះចង់ធ្វើឲ្យលោកប្រុសលោកស្រីភ្ញាក់ផ្អើលមែនទេ?" នាយឆៃលីជាជំនួយការផ្ទាល់ខ្លួនរបស់អុីរាំងសួរឡើង ព្រោះប្ដូរទៅមុនមួយថ្ងៃ!
" ឯងគិតថាប៉ាម៉ាក់យើងគាត់នឹងភ្ញាក់ផ្អើល?" គេទៅមិនមែនរឿងហ្នឹង ព្រោះរឿងផ្សេង និយាយចំពោះប៉ាម៉ាក់គេវិញ គេចង់ជួបពេលណាក៏បាន ព្រោះពួកគាត់មួយឆ្នាំក៏ហោះមកលេងគេបីដងដែរ!
" ចឹងទៅព្រោះអី?"
" ឯងជាជំនួយការយើង...ឯងមិនដឹង?" គេជ្រួញចិញ្ចើម ពេលឆៃលីសួរបែបនេះ ទាំងដែលការងារនេះគេក៏ដឹងឮ! គេប្រញាប់ទាញឯកសារឃើញថាមានការចុះមើលផ្ទាល់ពីផលិតផល ដែលគេរៀបនិងបណ្ដាក់ទន់!
" អីយ៉ា!ខ្ញុំគ្រាន់តែភ្លេច!"
" អាយុឯងប៉ុន្មានហើយទើបភ្លេចច្រើនបែបនេះ?"

__________
មើលអ្នកអានពូកែភ្លេចដែរអត់?

គេមកវិញហើយ មាននឹកគេអត់?😞

?????????????????Where stories live. Discover now