抖阴社区

???????

198 18 1
                                    

   អុីរាំងឈប់មាត់ កាន់ទូរស័ព្ទដើរមកតុកាងងាររបស់គេ ព្រោះនៅឯកសារខ្លះគេធ្វើមិនទាន់ហើយដូចគ្នា
   សៃហ្វៀក្រោកអង្គុយ ព្រោះគេងមិនលក់ ដោយសារតែថ្ងៃមិញនាងគេងរាងយូរដែរ ទើបធ្វើឲ្យពេលយប់ នាងគេងមិនលក់ សៃហ្វៀក្រោកចុះពីគ្រែ ដើរទៅចាក់ទឹកផឹកបន្តិច ទើបប្រទាក់ភ្នែកនឹងរបស់ដែលនាងចុះទិញកាលពីថ្ងៃមិញ សៃហ្វៀដើរទៅយកទឹកដោះគោ ដែលទិញកាលពីថ្ងៃយកមកផឹក យប់បែបនេះ នាងមិនដឹងញុាំអី មានតែផឹកទឹកដោះគោ

ផឹកបានបន្តិច ក៏ងាកទៅមើលអ្នកដែលកំពុងតែមើលការងារ ទើបនាងចាក់ថែមមួយកែវទៀតយកមកឲ្យគេ
  " ឃ្លានទេ!" ដៃដែលកាន់ទឹកដោះគោលើកយកមកហុចឲ្យគេ អុីរាំងសម្លឹងមើលមុខនាង ទើបប្រាប់ឲ្យនាងទុកវានៅលើតុ
   សៃហ្វៀក្រោយទុកលើតុហើយ នាងមិនខ្ចីដើរទៅណា នៅឈរមើលគេធ្វើការរហូតដល់គេមើលមុខនាង
" បើងងុយឆាប់ទៅគេង...កុំមកប្រឹងបើកភ្នែកតាមខ្ញុំនោះ!" គេស្ដីឲ្យ ព្រោះគិតថានាងមិនហ៊ានគេង គិតថានាងខ្លាចនេះខ្លាចនោះ សៃហ្វៀបដិសេធភ្លាមៗ ប្រាប់ហេតុផលដែរនាងមិនងងុយគេឲ្យទៅគេដឹង
   អុីរាំងលែងមាត់ បន្តធ្វើការតាមធម្មតា ធ្វើការសុខៗ ខារីក៏ខលមកគេ សៃហ្វៀបើកភ្នែកធំៗ សម្លឹងមើលទូរស័ព្ទដៃដែលគេទុកលើតុ
" កើតអី?" ឃើញនាងធ្វើឫកពារចំលែកៗ អត់មិនបាននឹងឲ្យគេសួរ
" ខ្ញុំ...ខ្ញុំងងុយគេហើយ! " នាងធ្វើមុខជូរ ឡើងមកអង្គុយលើភ្លៅគេភ្លាមៗ គ្រាន់តែគេលើកទូរស័ព្ទខារី
អុីរាំងមិនមាត់ តែសម្លឹងមើលមុខក្មេងដែលចូលមកអង្គុយលើភ្លៅគេ ដោយគ្មានការអនុញ្ញាត ដៃតូចៗដូចបន្លាក្រូចលើកមកតោងកគេស្អិត ពេលគេកំពុងនិយាយជាមួយមនុស្សស្រី ត្រចៀកដែលនៅជិតគេស្រាប់ នាងព្យាយាមចាំស្ដាប់ តែស្ដាប់មិនបាន ឮតែសម្ដីរបស់អុីរាំងនិយាយ
" ឯកសារខ្ញុំផ្ញើឲ្យអ្នកនាងរួចហើយ បើមានកន្លែងណាមិនយល់ អាចសួរឆៃលីឬក៏ខ្ញុំបាន!" សម្ដីហាក់យកចិត្តទុកដាក់របស់គេចំពោះខារី ធ្វើឲ្យក្មេងស្រីដែលអង្គុយលើភ្លៅគេ កើតចិត្តច្រណែនភ្លាមៗ ទើបនាងចង់ចុះពីភ្លៅគេវិញភ្លាមៗ
"ខ្ញុំងងុយគេងហើយ!" សម្លេងង៉ូវៗ ក្បែរកញ្ចឹងករបស់គេ ធ្វើឲ្យសម្លេងនាងឮដល់អ្នកម្ខាងទៀត
" អុីរាំង! ប៉ុណ្ណឹងបានហើយ ឯកសារមិនយល់ខ្ញុំនឹងខលសួរឆៃលីបន្ថែម! " នាងឮសម្លេងមនុស្សស្រី ទើបគិតថាប្រពន្ធរបស់គេកំពុងនៅជាមួយ ទើបនាងមិនហ៊ានរំខានច្រើន ខារីដាក់ទូរស័ព្ទចុះ នឹងបន្តមើលឯកសារបន្ត
អុីរាំងទុកទូរស័ព្ទលើលតុ សម្លឹងមើលមុខក្មេងដែលព្យាយាមត្បុលក្បាលមកក្បែរកញ្ចឹងកគេ គេលើកនាងបីឡើង ទើបសៃហ្វៀតោងកគេជា អុីរាំងដាក់នាងឲ្យគេងលើគ្រែ ទើបគេដើរមកទុកឯកសារឲ្យស្រួលបួលសិន ក្មេងស្រីជើងល្អ ពេលគេបីមកដាក់លើគ្រែរួច តាំងលួចញញឹមឡើង ព្រោះតែបានប៉ះរាងកាយរបស់គេ ជាពិសេសកញ្ចឹងករបស់គេ នាងចង់តែឈ្មុលក្បាលនៅក្បែរកគេរហូតនោះទេ បើក្រអូបបែបនឹង

?????????????????Where stories live. Discover now