ពេលល្ងាច...
ដោយសារតែចៅៗមកលេង ទើបគាត់បានរៀបចំកម្មវិធីជប់លៀងជាមួយកម្មកររបស់គាត់ សព្វថ្ងៃគាត់មានចំការផ្ទាល់ខ្លួនរបស់គាត់ មានកម្មករដែលត្រូវចិញ្ចើមជាច្រើននាក់ ដែលពួកគេមកធ្វើការឲ្យគាត់ គាត់រកលុយដោយខ្លួនឯង មើលថែខ្លួនឯង បន្ទាប់ពីភរិយារបស់គាត់បានលាចាកលោកនេះទៅ
" គ្រប់គ្នាញុាំឲ្យឆ្អែតៗទៅ...ចាត់ទុកថាជាការអប់អរ ដែលផ្លែឈើរបស់យើងលក់កើតបានជាងឆ្នាំមុន! ហើយនេះគឺអុីរាំងចៅប្រុសរបស់ខ្ញុំ...គ្រាប់គ្នាប្រហែលជាមិនស្គាល់ទេ ព្រោះគេធ្លាប់មកតាំងពីតូចប៉ុណ្ណោះ...ប៉ុន្តែសម្រាប់ម្នាក់នេះ...ខ្ញុំគិតថាអ្នកទាំងអស់គ្នាស្គាល់ហើយមែនទេ??" គាត់និយាយទាំងញញឹម សម្លឹងទៅមើលចៅស្រី ដែលសើចលឹបភ្នែកអស់
" ឲ្យមិនស្គាល់យ៉ាងមិច បើលោកតាដើរអួតសម្រស់ចៅស្រីពេញចំការ...!" គ្រាប់គ្នាសើចឡើង ពេលរំលឹងដល់ពេលពួកគេមកធ្វើការដំបូងៗ គាត់តែងតែបង្ហាញរូបរបស់នាង ពេលនាងថតប្រម៉ូតឲ្យគេម្ដងៗ ណាមួយនាងក៏ឧស្សាហ៍មកលេងគាត់ គ្រប់គ្នាទីនេះសុទ្ធអ្នកណាដែលមិនស្គាល់នាងនោះ។" បានហើយញុាំតាមសប្បាយចុះ!" ថារួចគាត់ក៏ដើរមកកន្លែងអុីរាំង ដែលកំពុងតែកាន់កែវស្រាជាប់ដៃ
ឯសៃហ្វៀនាងនៅហូបជាមួយអ៊ំៗដែលជាសកម្មករ
" ផឹកស្រាថ្មីទេ...ទើបបង្កើតរូបមន្តថ្មី!" គាត់ដើរទៅក្បែរទូរ ទាញយកស្រាទំពាំបាយជូរខ្មៅឃ្លីកមកឲ្យចៅ!
" តាសាកហើយឬនៅ?" គេសម្លឹងមើលស្រាក្នុងដប
" រួចហើយ! ជាតិតែ...ខ្លាំងបន្តិចហើយ ផឹកបន្តិចបានហើយ!" គាត់ចាក់ឲ្យគេក្រេបបន្តិច ទើបងាកមកមើលចៅស្រីដែលកំពុងតែសប្បាយជាមួយគ្រប់គ្នាយប់រាងជ្រៅបន្តិច គ្រប់គ្នាក៏ត្រឡប់ទៅសម្រាករៀងៗខ្លួន សូម្បីតែអុីរាំង ក៏គេចូលទៅសម្រាកមុនសៃហ្វៀដែរ សៃហ្វៀជាអ្នកនៅក្រោយគេ លោកតាក(គាត់ចូលទៅសម្រាក បន្ទាប់ពីញុាំអីរួច
" ស្អីហ្នឹង?" ក្មេងជើងល្អ ដៃរពឹសសម្លឹងឃើញដបស្រាទំពាំបាយជូរដូចទំនង ក៏ចង់សាកបន្តិច ព្រោះនាងផឹកស្រាច្រើនមិនកើតទេ ដូចនេះហើយទើបនាងកម្រផឹកណាស់ តែឃើញពណ៌ស្រានេះហើយ នាងទប់អារម្មណ៍មិនឲ្យមិនផឹកមិនបានសោះ ទើបចាក់វាយកមកក្រេបបន្តិច!
" អាយ៎!" គ្រាន់តែលេបចូលពោះភ្លាម នាងក្រញែងខ្លួនភ្លាម សល់ក្នុងមាត់ប៉ុន្មាននាងព្រួសចោលទាំងអស់
នាងប្រញាប់ឡើងមកបន្ទប់សម្រាក់វិញ ព្រោះដូចជាចង់ក្អូតនឹងស្រានេះហើយ គ្រាន់តែឡើងមកដល់ ស្របពេលដែលអុីរាំង ចេញពីបន្ទប់ទឹកល្មម នាងសម្លឹងមើលគេពីក្បាលដល់ជើង ផ្ទៃមុខក្រហម បបូរមាត់ក្រហម ក្បាលពោះមាន៦ផេក ស្លៀកកន្សែងរបេះៗចង្កេះ ដើរសំដៅមករកទូដាក់ខោអាវ សៃហ្វៀតាមសម្លឹងមើលគេមិនដាក់ភ្នែក រាល់ដងនាងមិនដែលចាប់អារម្មណ៍ នាងសម្លឹងមើលទៅស្មារបស់គេ ដែលមានស្លាក់ស្នាមជាប់នឹងសាច់
នាងមិនដែលដឹងឡើយថាគេជួបអីខ្លះ សំខាន់ស្នាមនេះហាក់ដូចជាទើបថ្មីៗទៀតផង
" នៅមើលយូរទៀតទេ?" ឃើញនាងអង្គុយសម្លឹងមើលគេយូរហើយ មិនព្រមចូលងូចទឹកអីទេ
" ខ្ញុំ...ខ្ញុំមិនបានមើលទេ!" នាងតវ៉ា អុីរាំងបានត្រឹមញញឹម ព្រោះឃើញច្បាស់ថានាងមើលគេ។ សៃហ្វៀប្រញាប់ចូលបន្ទប់ទឹក ងូចទឹកសម្អាត់ខ្លួន ព្រោះយប់ណាស់ហើយ ណាមួយនាងក៏ងងុយក្រោយសម្អាតខ្លួនរួច នាងចេញមកវិញមិនឃើញគេសោះ មិនដឹងបាត់ទៅណា ទើបនាងចូលគេងមុនគេ ឯអុីរាំងគេគ្មានទៅណាទេ គេចុះមកខាងក្រោម មករកទឹកផឹកប៉ុណ្ណោះ រៀបនឹងឡើងទៅវិញហើយ ក៏ប្រទាក់ភ្នែកនឹងដបស្រាលោកតាឲ្យគេ នៅកន្លែងដដែល ទើបគេដើរទៅយក គេបម្រុងយកមកទុកក្នុងទូរវិញហើយ តែគេហាក់មិនទាន់ងងុយគេងសោះ ទើបកាន់វាដើរទៅខាងលើវិញ ក្រែសៃហ្វៀនាងចង់សាក ចូលមកដល់ក្នុងបន្ទប់ ឃើញនាងកំពុងតែរៀបគេងទៅហើយ
" សាក់បន្តិចទេ?" គេលើកដបស្រាបង្ហាញនាង
" អត់ទេ!" នាងបដិសេធ ព្រោះទើបតែលួចផឹកមុននេះបន្តិច នាងផឹកវាមិនកើតទេ វាជាស្រាខ្លាំង ល្មមៗដូចនាង ទៅមិនរួចឡើយ!
" តាមចិត្ត!" គេទាញកែវយកស្រាមកចាក់ដាក់បន្តិច គេធ្លាប់បានសាករួចហើយ ស្រាប្រភេទនេះគេអាចផឹកបាន ដៃកាន់កែវស្រា ភ្នែកសម្លឹងមើលអ្នកគេងលើគ្រែ" នាងគួរតែទទួលបានបុរសល្អជាងខ្ញុំ!" សុខៗគេក៏ពោលឡើង ពេលបានស្រាចូលខ្លួនភ្លាម ធាតុពិតនៃគេ គឺជាអាណិតនាងណាស់ ក្មេងស្រីដែលខិតខំមកដោយខ្លួនឯង មិនដែលសូម្បីរអ៊ូរដាក់គ្រប់គ្នា ក្មេងស្រីដែលបាត់បង់ម្ដាយទាំងវ័យក្មេង ត្រូវរស់នៅឆ្ងាយប៉ា ទាំងឈឺចាប់ ក្រោយការលាក់បាំងរបស់គាត់ ពេលបានក្បែរគ្នាហើយ វាស្ទើតែអស់ពេលទៅហើយ។ គេដកដង្ហើមធំ ពេលគិតដល់រឿងនេះ ទើបស្រាដែលសល់ក្នុងកែវទាំងប៉ុន្មានគេដាក់ក្នុងពោះទាំងអស់!
" អួយ៎!លោក..." នាងភ្ញាក់ព្រឺត ពេលដៃក្រាស់ទាញនាងឲ្យមកគេងក្បែរខ្លួនគេ នាងមិនដឹងថាគេឡើងគ្រែតាំងពីពេលណា!
" បិតភ្លើងហើយ ចាំភ្នែកណាស់!" និយាយរួចភ្លើងក្នុងបន្ទប់់ត្រូវបិតភ្លាមៗ សៃហ្វៀបើកភ្នែកភ្លឺសៗ សម្លឹងមើលទៅមុខគេដែលកំពុងតែបិតភ្នែកគេង
" ខ្ញុំ...ខ្ញុំរងាណាស់!" នាងប្រាប់ ពេលគេបម្រុងនឹងទាញភួយចេញពីខ្លួននាង
" អោបខ្ញុំទៅ...វានឹងឈប់រងាហើយ!" គេទាញនាងឲ្យកាន់តែកៀកគេ ធ្វើឲ្យនាងនេះរឹងខ្លួន និយាយអីលែងចេញ ព្រោះទង្វើនេះវាស្និទ្ធស្នាលគ្នាពេកហើយ____________
លេងអីចឹងទេ?
