សហរដ្ឋអាមេរិក...
ពេលវេលាកន្លងទៅមិនបានប៉ុន្មានផង ស្រីស្រស់ជើងល្អបានមកដល់ទឹកដីអាមេរិកបាត់ទៅហើយ សំខាន់មកគ្មានប្រាប់អ្នកណាទាំងអស់ សូម្បីតែសុីអាន នាងដើរសំដៅទៅកន្លែងចំណតឡាន ព្រោះប៉ាខលប្រាប់ថាមានអ្នកមកទទួល
" សួស្តីអ្នកនាងគឺកូនលោលស្តេហ្វិនមែនទេ?" បុរសវ័យចំណាស់ចូលមកសួរ ដោយមានកូនចៅឈរអមបីនាក់ទៀត នាងងក់ក្បាលបញ្ជាក់ថាគឺជានាង ទើបគេអញ្ចើញនាងឲ្យចូលក្នុងឡានស៊េរីទំនើប
" ចុះលោកវុិចទ័រ...ហេតុអីគាត់មិនមកទទួលខ្ញុំ?" រាល់ដងគឺលោកវុិចទ័រដែលជាអ្នកមកទទួលនាងដោយផ្ទាល់
" ជាប់ប្រជុំជាមួយលោកម្ចាស់ ទើបឲ្យខ្ញុំមកទទួលជំនួយ" សៃហ្វៀងក់ក្បាលយល់ពីអ្វីដែលគាត់និយាយ ទើបនាងទាញទូរស័ព្ទមកផ្ញើរសារទៅប៉ារបស់នាង នាងរៀបរាប់ពីភិនភាគបុរសដែលមកទទួលនាងប្រាប់ទៅកាន់ប៉ា ពេលគាត់ប្រាប់ថាជាកូនចៅរបស់គាត់ ទើបនាងអស់ចិត្ត អង្គុយលើឡានដោយគ្មានភាពបារម្ភ
" អ្នកនាងចង់ទិញអីសិនដែរទេ?"
" ឈប់សិនឡានសិនទៅ ខ្ញុំចង់ទិញឥវ៉ាន់បន្តិច" នាងចុះពីឡាន ដើរសំដៅទៅហាងលក់ផ្លែឈើមួយកន្លែង ឃើញថាជារបស់ដែលនាងនិងប៉ាចូលចិត្តក៏ទិញខ្លះ រួចបន្តិចទៅទិញការ៉េមដែលនាងចូលចិត្តបំផុត នាងចាប់ផ្ដើមញញឹមស្រស់ ព្រោះខានញុាំវាយូរហើយ ឲ្យតែមកកន្លែងនេះ នាងមិនភ្លេចទេការ៉េមមួយនេះ សំណព្វចិត្តនាងតែម្ដង!
" បងស្រី?" គ្រីសដែលឈរនៅផ្នែកម្ខាងឆ្ងាយពីនាងគ្រាន់បើ ងាកមួយភ្លែតដូចបងស្រីគេណាស់ គេបម្រុងដលរទៅនោះតែ...
" លោកគិតលុយសិន!" បុគ្គលិកគិតថាគេចង់គេច ទើបប្រាប់ឲ្យគេគិតលុយសិនសឹមទៅ គ្រីសប្រញាប់ឆូតកាត ទើបដើរសំដៅមកកន្លែងការ៉េមនោះ តែមកដល់បាត់មនុស្សបាត់ទៅ គេងាកទៅខាងក្រៅឃើញនាងឡើងឡានបាត់ទៅហើយ
" សង្ស័យនឹកបងស្រីពេកហើយ!" ក្នុងចិត្តគេគិតថាជាសៃហ្វៀ តែបើមើលតាមកាយវិការ មានអ្នកការពារពីរបីនាក់ដើរអមបែបនេះ មិនអាចគេបងស្រីគេមិនដែលដើរមានអ្នកការពារទេ គេឈប់សង្ស័យទិញរបស់រួចក៏ត្រឡប់មកផ្ទះវិញដូចគ្នា!
សៃហ្វៀត្រឡប់មកដល់ផ្ទះវិញប៉ានាងមកដល់ផ្ទះដូចគ្នា! នាងប្រញាប់រត់មកអោបគាត់ ញញឹមឡើងលឹបភ្នែកដាក់គាត់អស់ហើយ!
" នឹកប៉ាណាស់!" នាងអោបគាត់ខ្លាំងៗ ព្រោះតែក្ដីនឹងរលឹក នាងនឹកនាងចង់នៅក្បែរ នាងចង់មានឱកាសបាននៅមើលថែគាត់ ចង់ឃើញគាត់រាល់ព្រឹក រាល់ថ្ងៃមិនមែនភ្ញាក់មកទទេសស្អាតបែបនេះទេ!
" នឹកប៉ាមកនៅជាមួយប៉ាមក!" គាត់និយាយបែបលេងសើច ព្រោះដឹងច្បាស់ថានាងមិនមកទេ គាត់ធ្លាប់សុំឲ្យនាងមកនៅជាមួយដែរ តែនាងបដិសេធ ព្រោះមិនចង់ចោលការងារ មិនចង់គេងចាយលុយប៉ា
" ពាក្យនេះកូនទេ ដែលគួរតែសុំប៉ា!" នាងមើលមុខគាត់ នាងសុំគាត់រាប់ឆ្នាំហើយ តែគាត់តែងតែបដិសេធ
" បានហើយអង្គុយចុះសិនមក ចង់ញុាំអីប្រាប់មកចាំប៉ាធ្វើឲ្យកូនញុាំ! ចង់ដើរលេងទេ?"
" ប៉ាអត់ធ្វើការទេ?" នាងសួរពេលគាត់សួរថាចង់ដើរលេងឬអត់
" ឲ្យតែកូនចង់ ប៉ាធ្វើបានគ្រប់យ៉ាង" នាងសើច ក្រវីក្បាលសូមត្រឹមគាត់មកពីធ្វើការវិញមិនទាល់យប់នាងសប្បាយចិត្តណាស់ហើយ
" ស្ដាយណាស់កូនមិនមកឲ្យលឿនជាងនេះបន្តិច!" គាត់នឹកស្ដាយ បើនាងមកលឿនជានេះបន្តិចមិនដឹងល្អយ៉ាងណាទេ
" ហេតុអី?" នាងងាកមកមើលមុខគាត់ទាញផ្លែឈើយកមកចិតឲ្យគាត់ញុាំ
" ប៉ាចង់ឲ្យកូនស្គាល់មនុស្សម្នាក់!" លោកស្តេហ្វិនងាកមកមើលកូនស្រី ដែលបង្អាក់សកម្មភាពចិតផ្លែឈើ បែរមកសម្លឹងមុខគាត់បែបមិនចូលចិត្ត
" ប៉ាកុំដូចលោកអ៊ុំពេក!" នាងមិនសប្បាយចិត្តពេលដឹងថាគាត់ចង់ណែនាំឲ្យនាងស្គាល់គេ
" តែគេនេះល្អមែន! គេមានភាពច្បាស់លាស់ ទៅមើលទៅសម្ដីមិនសូវផ្អែម តែកាយវិការវិញល្អណាស់ គេចេះថែរបស់ដែលគេស្រលាញ់ រាងឆេវឆាវបន្តិច តែមិនកម្លាំងបាយដើម្បីដោះស្រាយបញ្ហាទេ តែស្ដាយណាស់ គេត្រឡប់ទៅចិនវិញបាត់ទៅហើយ!" គាត់ស្ដាយមែនគាត់ស្រលាញ់ក្មេងប្រុសម្នាក់ហ្នឹងណាស់ អាយុមិនដល់៣០ទេ តែជោគជ័យគួរឲ្យសរសើរ
" កូនប្រាប់ឲ្យហើយ កូនមិនតាមអ្នកណាទាំងអស់!" នាងប្រាប់ឲ្យហើយ កឲ្យគាត់មានគំនិតបែបនឹងទៀតពេលយប់....
សៃហ្វៀទាញទូរស័ព្ទមកមើល នាងមកមិនប្រាប់អ្នកផ្ទះសង្ស័យតែពេលនេះកំពុងបារម្ភពីនាងមិនខានទេ អ្វីគ្រប់យ៉ាងគឺដូចនាងស្មានមែន នៅចិនពេលនេះ គ្រួសារលោកជាំងកំពុងតែស្វះស្វែងរកនាងហើយ ព្រោះបាត់ពីរថ្ងៃហើយ មិនឃើញទៅផ្ទះ សួរអ្នកណាក៏គ្មានអ្នកដឹង! នាងបម្រុងទូរស័ព្ទទៅអ៊ុំស្រី តែគ្រីសក៏ខលមកល្មម! នាងបើកវីដេអូខលជាមួយគ្រីស ធ្វើឲ្យគ្រីសចងចិញ្ចើម
" បងស្រីទិញផ្ទះថ្មីដែលទេ?" គេមើលតាមកាដេគ័រ គឺមិនមែនផ្ទះនាងទេ
" ឯងទាញទៅមើលថាបងកំពុងនៅឯងណា?" នាងធ្វើជាឲ្យគេទាញ ព្រោះនាងទើបតែដឹងដែរ ថាគ្រីសក៏រស់នៅជិតនេះ
" ខ្ញុំមិចនឹងដឹងនោះ?"
" បងកំពុងនៅអាមេរិកណា!"នាងញញឹមព្រោះដឹងថាគេច្បាស់ជាសប្បាយចិត្ត បើដឹងថានាងក៏នៅអាមេរិក
" បើចង់កុហក់ ក៏គួរកុហក់ឲ្យសមដែរ" គ្រីសធ្វើទឹកមុខមិនជឿងនាង ព្រោះបើនាងមកមែន អ្នកផ្ទះគួរតែខលប្រាប់គេដែរហើយ!
" ឯងមើលទៅមើល ថាបងកំពុងនៅឯណា?" នាងបង្ហាញរូបថត វ៉ាលីដែលមិនទាន់រៀបចូលទូរ ធ្វើឲ្តគ្រីសចាប់ផ្ដើមនឹកឃើញដល់នាងរីដែលគេជួបពីពេលថ្ងៃនោះ!
" ថ្ងៃមិចបងបានទិញអីខ្លះ?"
" ហេតុក៏សួរបែបនឹង...បងទិញផ្លែឈើ រួចក៏ទិញការ៉េម!" នាងនិយាយការពិតតែនាងមិនដឹងថាគេចង់សួរធ្វើអី
" ទាល់តែបងមកជួបទើបខ្ញុំជឿ!"_____________
