抖阴社区

?????(???????)

154 7 1
                                    

   ថ្ងៃថ្មី...
សៃហ្វៀចុះមកខាងក្រោមទាំងឈឺក្បាល ព្រោះមិនទាន់ស្វាង យប់មិញនាងផឹកតែបន្តិចទេ តែប្រហែលស្រាគេខ្លាំង គួបផ្សំជាមួយនាងមិនសូវចេះផឹកផង ធ្វើឲ្យនាងស្រវឹងខ្លាំថបែបនេះ! នាងចុះមកដល់ខាងក្រោមសំដៅទៅរកទូរទឹកកក ដើម្បីយកទឹកត្រជាក់ៗមកផឹក
" អ្នកនាង! លោកប្រុសហៅឲ្យទៅជួបគាត់" អ្នកបម្រើចូលមកប្រាប់ ព្រោះអុីរាំងបានផ្ដាំបើនាងចុះមកឲ្យនាងទៅរកគេ!
" យប់មិញគាត់មកដល់ផ្ទះម៉ោងប៉ុន្មាន?"
" ម៉ោង៦ចា៎ស!"
" ថាមិច!" នាងឈ្លក់ទឹក ព្រោះយប់មិចនាងចាំបានថាម៉ោង៩នាងមិនទាន់ត្រឡប់មកវិញផង នាងចាប់ផ្ដើមរកវីធីដោះសារ ព្រោះបើទៅជួបគេទាំងបែបនេះមិនបានទេ
  នាងដើរសំដៅទៅបន្ទប់ការងាររបស់គេ ចង់គោះទ្វារបន្តិចអត់បន្តិច ដើម្បីកុំឲ្យគេខឹងនាង មានតែនាងធ្វើជាខឹងគេមុនទេ សៃហ្វៀមិនគោះទ្វា នាងដើរចូលទាំងមុខមិនរីក ទៅអង្គុយលើសាឡុងទាំងដែលគេមិនបានអញ្ចើញ!
" ហៅខ្ញុំមានការអី?" ទឹកមុខស្មើធេង សួរទៅកាន់គេទាំងមិនដឹងកំហុសរបស់ខ្លួនឯង
" ចង់ឲ្យខ្ញុំរំលឹកមែនទេ?" គេក្រោកពីកៅអីដើរសំដៅមកក្មេងមិនដឹងខុស នៅធ្វើខ្លាំងដាក់គេទៀត
សៃហ្វៀអង្គុយស្ងៀម ពេលគេដើរមកក្បែរ
" ខ្ញុំគ្រាន់តែ..."
" បិតមាត់! នាងនៅចាំពាក្យដែលនាងនិយាយទេ...បើនាងធ្វើខុសសន្យានាងនិងឲ្យខ្ញុំដាក់ទោស! " គេឱនមកជិតនាងនិយាយច្បាស់ៗពីសន្យាដែលនាងបាននិយាយ ពេលនេះនាងធ្វើខុស ចឹងហើយគេត្រូវតែមកទារសន្យាគេ
" តែម្ដងនឹងទេ!" នាងធ្វើមុខគួរឲ្យអាណិតដាក់គេ មិនដឹងទេថាគេឲ្យធ្វើអី តែដើម្បីបង្កាកុំឲ្យគេកាន់តែខឹងមានតែធ្វើកម្សត់ដាក់គេទេ
" មិនបាន...មួយអាទិត្យពេញត្រូវតែទៅសម្អាតបន្ទប់ខ្ញុំ...គ្រប់ពេលដែលខ្ញុំហៅត្រូវតែមកភ្លាម មិនចឹងទេខ្ញុំចាប់នាងបោះឲ្យក្រពើហើយ!" គេគម្រាមមុននិងដើរមកតុវិញ សៃហ្វៀធ្វើមុខកម្សត់ ដៃនាងមិនធ្លាប់ធ្វើការធ្ងន់ៗទេ ឲ្យទៅសម្អាតបន្ទប់គេយ៉ាងមិច!
" ៣ថ្ងៃបានហើយ!" នាងតវ៉ាព្រោះនាងធ្វើមិនកើតទេមួយអាទិត្យនោះ
" ពីរសប្ដាហ៍!" នាងកាន់តែចង់ចុះម្លៃ គេកាន់តែតម្លើង សៃហ្វៀទម្លាក់ទឹកមុខចុះ ឈប់ទ្រគេទៀតមនុស្សស្អីអាក្រក់យ៉ាងនេះ នាងដើរចេញបិតទ្វាគេឮគ្រាំងនាំឲ្យអ្នកបម្រើភ្ញាក់ព្រឺត
ពេលយប់...
  " ទៅហៅសៃហ្វៀមកបន្ទប់ខ្ញុំមិនស្អាតទេ!" អុីរាំងចុះមកខាងក្រោម ប្រាប់អ្នកបម្រើឲ្យទៅហៅនាង ព្រោះនាងសម្អាតបន្ទប់គេមិនស្អាត
" ចាំខ្ញុំខ្ញុំទៅសម្អាតឲ្យ!" គាត់សុំខ្លួនទៅសម្អាតវិញ ព្រោះមិនទាន់ដឹងថានេះជាការដាក់ទោសសៃហ្វៀឡើយ
" បន្ទប់ខ្ញុំមួយអាទិត្យពេញ សៃហ្វៀគឺជាអ្នកសម្អាត ហាមអ្នកណាជួយនាងឲ្យសោះ កុំឲ្យខ្ញុំដឹងឲ្យសោះ!" គេហាម ព្រោះនេះក៏ជាចំណែកមួយ ដែលអាចឲ្យនាងចេះធ្វើអីខ្លះដែរ គ្រប់គ្នាងក់ក្បាល ស្ដាប់តាមបញ្ជារបស់លោកប្រុស
  សៃហ្វៀដែលទើតែចេញពីបន្ទប់ទឹក ព្រោះទើបតែងូចទឹករួច រវល់មួយថ្ងៃហើយ ថតវីដេអូផងសម្អាតបន្ទប់គេផង នាងហត់ពេញមួយថ្ងៃហើយ
"អ្នកនាង! លោកប្រុស...លោកប្រុសឲ្យអ្នកនាងទៅសម្អាតបន្ទប់គាត់ឥឡូវនេះ!" គាត់មកប្រាប់ហើយក៏ចុះមកវិញ ព្រោះមិនចង់ឃើញទឹកមុខខឹងរបស់នាងឡើយ
" ឆើងអុីរាំង! លោកចង់ឲ្យខ្ញុំខឹងលោកស្លាប់មែនទេ!" នាងបោះទូរស័ព្ទទៅលើពូក ប្រញាប់ដើរមកបន្ទប់គេ នាងដើរមកទាំងកំហឹង ទៅដល់ដឹងតែច្របាច់កគេឲ្យស្លាប់តែម្ដង! មនុស្សអីចង់ធ្វើបាបតែនាងបែបនេះ!
នាងបើកទ្វាមកដល់ទាំងមុខម៉ូវ ងាកទៅរកមនុស្សដែលប្រើនាង ស្របពេលដែលនាងដើរសំដៅទៅបន្ទប់ទឹក គឺជាពេលដែលគេចេញមកល្មម! អុីរាំងជ្រួញចិញ្ចើម ពេលឃើញនាងលើកដៃបម្រុងវាយគេ
" កើតអី?" គេឱនមើលមុខអ្នកដែលធ្វើមុខខឹងដាក់គេ មើលចុះក្រហមអត់ហើយ
" ខ្ញុំ...ខ្ញុំមកសម្អាតបន្ទប់ឲ្យលោក!" នាងដាក់ដៃចុះ លេបទឹកមាត់ក្អឹកៗ សម្លឹងទៅមើលដើមទ្រូងមាំរបស់គេ ក្រសែភ្នែកដល់ខូចរបស់នាងងាកមកសម្លឹងមើលកន្សែងរបស់គេដែលរុំជាប់ចង្កេះ ល្វែងលើបង្ហាញអស់រាងកាយដល់រឹងមាំរបស់គេចំពោះមុខនាង
" ឆាប់ជូនទៅ! ខ្ញុំត្រូវការសម្រាក" គេដើរមកគ្រែដាក់ខ្លួនគេងផ្អែកក្បាលគ្រែរងចាំមើលនាងសម្អាតបន្ទប់គេ សៃហ្វៀចាប់ផ្ដើមសម្អាតបន្ទប់គេម្ដងទៀត ជូតៗក៏លួចដៀងភ្នែកសម្លឹងមើលគេ
" ព្រះអើយ!បើបានប៉ះមិនដឹងល្អយ៉ាងមិចទេ!" ជូនបណ្ដើរគិតបណ្ដើរនាំឲ្យនាងញញឹមចេញមកទាំងរំភើប មិនមែននាងមិនដែលឃើញទេបុរសដែលមានសិចផេកនោះ ឃើញឡើងសុាំភ្នែកហើយ តែទាស់ត្រង់ថាមិនដែលបានប៉ះ
" ញញឹមអី?" អុីរាំងសុខៗឃើញនាងញញឹម ទើបគេសួរឡើងវាចម្លែកណាស់ ដែលនាងធ្វើការទាំងញញឹមនោះ!
" ភ្នែកលោកខាងណាឃើញខ្ញុំញញឹម?" នាងធ្វើជាប្រកែកងាកមកនិយាយជាមួយគេ តែភ្នែកនាងហាក់ស្រឡែវ បែរជាសម្លឹងតែក្បាលពោះនឹងដើមទ្រូងរបស់គេប៉ុណ្ណោះ!  អុីរាំងហាក់ដឹងថានាងសម្លឹងមើលអីទេ ទើបគេប្រញាប់ទាញភួយមកដណ្ដប់!
" ឆាប់ជូនទៅ!ខ្ញុំប្រញាប់គេង"
" បើចង់លឿងជូតខ្លួនឯងទៅ!" នាងបោះប្រដាប់ជូតមកលើពូក ជូតមួយថ្ងៃហើយគេនៅមិនពេញចិត្តទៀត មិនដឹងជូតបែបណាទៀតទេ!
" ឈប់ភ្លាម! បើជូនមិនហើយកុំគិតថាបានទៅបន្ទប់វិញឲ្យសោះ!" គេចុះពីលើគ្រែដើរមកចាក់សោរទ្វា កុំឲ្យនាងចេញទៅមុន
" ខ្ញុំមិនជូន! ខ្ញុំគេងទីនេះក៏បាន" ខ្លាំងប៉ះខ្លាំង គ្មានអ្នកណាចាញ់អ្នកណា សៃហ្វៀឡើងមកគេងលើគ្រែ ទាំងដែលម្ចាស់គេមិនបានអនុញ្ញាត
" ឆាប់ចុះវិញភ្លាមបើមិនចង់ឈឺសាច"

___________
អត់ចង់ចុះមិចយ៎!😏


?????????????????Where stories live. Discover now