抖阴社区

???????

161 13 3
                                    

   ក្រោយញុាំបាយរួចម្នាក់ៗក៏បំបែកគ្នារៀងៗខ្លួន សៃហ្វៀឡើងទៅបន្ទប់ ដើម្បីសម្អាតខ្លួន អុីរាំងនៅនៅខាងក្រោម នៅធ្វើការងារបង្ហើយ គេនៅខាងក្រោមប្រហែលពីរម៉ោង ទើបបង្ហើយការងាររួចរាល់
"អ្ហើយ!" សម្លេងខ្យល់នៃការដកដង្ហើមធំ បង្ហាញពីការនឿយហត់រយៈពេលប៉ុន្មានថ្ងៃមកនេះ

" ហត់ទេ?" សម្លេងទន់ៗ ដៃត្រជាក់ស្រេបលើកមកអោបកគេពីក្រោយ ក្លិនខ្លួនប្រហើរក្រអូបគួរឲ្យចង់ក្រេបជញ្ជិក បន្លឺឡើងក្បែរត្រចៀកគេ ធ្វើឲ្យខ្លួនប្រាណមនុស្សដែលកម្ដៅធម្មតា ប្រែមកជាក្ដៅខ្លួនស្ទីកៗ ព្រោះតែការប៉ះពាល់របស់ក្មេងស្រីរូបស្រស់

" ការងារមិនហត់ទេ...ហត់តែចិត្តជាមួយមនុស្សខ្លះ!" សម្ដីធម្មតា តែអាចធ្វើឲ្យនារីរូបស្រស់ អាចយល់បានថាគេចង់សំដៅទៅលើអ្នកណា? សៃហ្វៀដើរមកក្បែរគេ ទាញឯកសារដែលគេកាន់នឹងដៃចេញ ទើបនាងចូលទៅអង្គុយលើភ្លៅមាំ! នាងលើកដៃតោងកគេជាប់ ទាញគេឲ្យងាកមកសម្លឹងមុខនាងចំ ទើបងើយទៅថើបថ្ពាល់គ្រើមមួយខ្សឺតយ៉ាងប្រហើន
" ចង់សំដៅលើអូនមែនទេ?" ការផ្លាស់ប្ដូរនៃការនិយាយរបស់នាង ធ្វើឲ្យអុីរាំងប្រែជារឹងខ្លួនស្ដូក សុខៗមកហៅខ្លូនឯងថាអូន នាងដូចហ៊ាននឹងគេពេកហើយ!
" អ៊ឹម!" អុីរាំងក្រហឹម ពេលដៃរវាមប្រហើនអូសចុះឡើងលើខ្លួនប្រាណរបស់គេ សៃហ្វៀមិនបញ្ឈប់ទោះជាគេក្រហឹមដាក់ក៏ដោយ នាងនៅតែប្រហើន...ប្រហើនដល់ថ្នាក់លទៅខាំកគេទៀតផង អុីរាំងក្ដាប់ដៃណែន ពេលមានអារម្មណ៍ឈឺចាប់នៅពេលដែលនាងសុខៗមកខាំកគេ
" មិនមានអារម្មណ៍ខ្លះទេឬ?" នាងងាកទៅមើលមុខគេ ដែលនៅតែរក្សាទឹកមុខស្ងួតដដែល
" ប្រាប់ហើយតើ...ថាគ្មានអារម្មណ៍ទេ!" គេនៅតែប្រកែក ទាំងដែលការពិតក្នុងខ្លួនគេស្ទើតែចាប់នាងរំលោភនៅលើសាឡុងនេះទៅហើយ តែគេចង់ខ្លាំង មិនចង់ចាញ់ក្មេង ស្អប់ណាស់ក្មេងដែលចូលចិត្តលួងគេដោយតណ្ហាបែបនេះ
" ប្រាកដទេ?" នាងញញឹម ទាញអាវក្រៅទម្លាក់ចុះ បង្ហាញអាវខាងក្នុងពេញភ្នែក មើលធ្លុះដល់ដើមទ្រូងដែលនៅខាងក្នុងអាវ! អុីរាំងមិនខ្ចីចាញ់ សម្លឹងមើលតែដើមទ្រូងធំហួសខ្នាតរបស់នាង ទាំងទឹកមុខធម្មតាដដែល
" ចង់យកខ្លួនមកលុបលាងកំហុស?" គេលើកអាវដែលនាងទម្លាក់មុននេះ មកពាក់ឲ្យនាងវិញ ខ្លាចខ្លួនមើលយូរទ្រាំមិនបាន
" បងមិនចូលចិត្ត!" មិននិយាយតែមាត់ នាងនៅតែទាញអាវទម្លាក់ចុះដដែល នៅទាញ់ដៃគេឲ្យមកអោបចង្កេះនាងទៀត

?????????????????Where stories live. Discover now