抖阴社区

????( ??????)

194 6 0
                                    

   " អួយ!" អុីរាំងស្រែក ពេលនាងឱនមកខាំដៃគេ មានឱកាសនាងក៏រត់មកចូលបន្ទប់ទឹក ស្លៀកពាក់ត្រឹមត្រូវរួចទើបចេញមកវិញ ចេញមកវិញឃើញគេនៅមិនទាន់ទៅវិញទៀត នាងតូចក៏ទាញដងកាំមេរ៉ា មកកាន់នឹងដៃ ត្រៀមនឹងសំពងក្បាលបងប្រុសឆ្កួតៗរបស់នាង
" ធ្វើស្អី?" ឃើញនាងដើរសំដៅមកគេ ឯដៃកាន់របស់ម្យ៉ាងធ្វើឲ្យគេចងចិញ្ចើមដាក់នាងពីចំងាយ សៃហ្វៀដើរមករកគេបណ្ដើគិតបណ្ដើ តើគេអត់ខ្លាចនាងទេមែនទេ ទើបមិនព្រមចេញបែបនឹង?
" ហេតុអីមិនចេញ? ប្រយ័ត្នខ្ញុំវាយណាបើនៅតែមិនចេញទៀត!" ដៃខ្លីៗលើកដងកាំមេរ៉ា ធ្វើដូចបម្រុងវាយគេមែនទែន អុីរាំងសើចចុងមាត់ អស់សំណើចនឹងកាយវិការនាង នេះឬវិធីការពារខ្លួនរបស់នាង មានតែប៉ុណ្ណឹងទេឬ គេក្រោកឈរពេញកំពស់ ដើរមករកនាងទាំងញញឹមចុងមាត់ សៃហ្វៀឈប់ទ្រឹង ពេលឃើញគេញញឹមបែបនឹង តើនាងគួរឲ្យអស់សំណើចណាស់មែនទេ តើនាងកំប្លែងណាស់មែនឬ?
" របស់ប៉ុណ្ណឹងនាងយកមកការពារខ្លួន?" ដៃក្រាសចូលមកដណ្ដើមរបស់ពីដៃនាង នាងមិនព្រមលែង ឯគេខំប្រឹងទាញពីដៃនាង ដណ្ដើមចុះដណ្ដើមឡើង ទាញចុះទាញឡើង អុីរាំងក៏ប្រលែងដៃពេលត្រូវក្មេងជើងល្អជាន់ជើងគេមួយទំហឹង!! ធ្វើឲ្យសៃហ្វៀអស់ជំហរ ក៏ដួលទៅលើគ្រែ ដែលមានអុីរាំងទ្រោមទៅពីលើនាង! ផ្ទៃមុខល្អឯកដូចគ្នាកំពុងតែនៅជិតគ្នា អុីរាំងសម្លឹងមើលអ្នកក្រោមខ្លួន ដែលតោងកគេជាប់ ក្លិនខ្លួន ក្លិនសាប៊ូរបស់នាង ចាប់ផ្ដើមសាយភាយចូលពេញច្រមុះគេម្ដងទៀត ធ្វើឲ្យគេស្លុងអារម្មណ៍ឱនទៅរកបបូរមាត់ពណ៌សុីជម្ពូ ដែលនៅក្បែរគេបង្កើយ!
" ចង់ធ្វើស្អី? ចង់ឆក់ឱកាសថើបខ្ញុំមែនទេ?" សៃហ្វៀរុញគេមួយទំហឹង ធ្វើឲ្យគេរាងភ្ញាក់ខ្លួន ទើបក្រោកចេញពីនាងយ៉ាងលឿន!
" អ្នកណាចង់ថើបនាង...នាងជាអ្នកទាញខ្ញុំឲ្យដួលមិនចឹង? អ្នកណាទៅចង់ថើមក្មេងនោះ ខ្ញុំគ្មានអារម្មណ៍ទេ ជាពិសេសក្មេងដូចនាង គ្មានអីគួរឲ្យទាក់ទាញ !" គេនិយាយឌឺដងផ្លែផ្កាឲ្យនាង ធ្វើដូចគេមិនចាប់អារម្មណ៍នាងមែន សៃហ្វៀពេបមាត់ ជ្រិញនឹងចរិតគេណាស់ នាងស្អប់បំផុតមនុស្សមាត់ផ្សេង ចិត្តផ្សេងបែបនេះ មនុស្សប្រុសនាងមិនពិបាកមើលទេ ព្រោះនាងមើលទង្វើជាក់ស្ដែង មើលតែក្រសែភ្នែកក៏ដឹងថាកុហក់ដែរ
"ចឹងក៏ឆាប់ចេញទៅ! ខ្ញុំត្រូវការគេង" នាងអូសដៃដៃមកដល់មាត់បន្ទប់ បើកទ្វាឲ្យគេទៀត ទើបគេហុចទូរស័ព្ទមកឲ្យនាង សៃហ្វៀទទួលយក ទើបដឹងថាគេមកគឺយកទូរស័ព្ទឲ្យខ្លួន
" អរគុណ!" គេចេញពីបន្ទប់បាត់ទើបនាងបង្ហើរសំនៀងអរគុណគេ នាងចាក់សោរទ្វារួចទើបដើរមកពូកវិញ ឃើញព័ត៌មានលោកធានដែលសុីអានផ្ញើមកឲ្យល្មម! នាងចូលមើលបន្តិច ឃើញថាគេជាកូនអភិជនម្នាក់ វង្សត្រកូលក៏ល្អ ទាស់ត្រង់តែព្រាន លេងស្រីច្រើន ការងារក៏ល្អ តែអន់ត្រង់ស្រីច្រើនមួយ
" គាត់កំពុងតែការពារខ្ញុំមែនទេ?" សុខៗក៏នឹកដល់សម្ដីដែលអុីរាំងនិយាយ សម្ដីដែលគេស្ដីឲ្យនាង ធ្វើឲ្យនាងញញឹមទាំងមិនដឹងខ្លួន ឃើញបែបនឹងទេ តែចេះយកចិត្តទុកដាក់ចំពោះអ្នកដែលគេស្គាល់ អ្នកដែលគេស្រលាញ់ ជាពិសេសមនុស្សដែលគេចង់ការពារ
ថ្ងៃថ្មី...
សៃហ្វៀចុះមកជិតដល់ក្រោមសម្លេងប្រកែកគ្នារបស់ប៉ាកូនក៏កើតឡើង ដោយសារតែលោកជាំងគាត់ខឹងនិងអុីរាំងដែលនាំងនាងមកមុនមិនប្រាប់គាត់ នាំឲ្យលោកធានខំចាំ អុីរាំងស្ងាត់មាត់ រងចាំឲ្យប៉ាគេស្ដីឲ្យអស់ចិត្តសិនទើបគេនិយាយតាមក្រោយ
" បើឯងនៅទីនេះមិនកើត ត្រឡប់ទៅអាមេរិកវិញទៅ កុំមកសាកបញ្ហានៅទីនេះឲ្យយើង យើងមិនចូលចិត្តកូនណាក៏ដោយ ដែលធ្វើអីតាមតែចិត្ត យើងមិនទុកទេ!" នាងខឹងខ្លាំង ខឹងគេដែលធ្វើអីតាមតែចិត្ត ទាំងដែលគាត់មិនដឹងពីកូនប្រុសខ្លូនឯងច្បាស់ គេរស់នៅអាមេរិកមែន តែមុននិងគេមកចិន គេសើបអស់ហើយពីពួកអ្នកមាននៅទីនេះ ជាពិសេសអ្នកដែលរកសុីដូចគេ នឹងអ្នកដែលគេស្គាល់
"បង!!" អ្នកស្រីសុីវហៅគាត់ជាការដាស់តឿន ព្រោះម្នាក់នេះមិនដូចម្នាក់នោះ គាត់ជឿជាក់ទៅកូនប្រុសច្បងគាត់ គេធ្វើអីមួយច្បាស់លាស់ណាស់
" ប៉ាមើលខ្លួនឯងទៅ!" គេទុកឯកសាររូបថតព័ត៌មានដែលទាក់ទងជាមួយលោកធាន ដែលគាត់សរសើរថាល្អពេញមាត់ យកមកឲ្យគាត់មើល ទើបគេដើរចេញបាត់ ដោយមានសៃហ្វៀតឈរសម្លឹងមើល អ្នកស្រីសុីវទាញឯកសារមកមើល រូបថតប្រុសស្រីអោបថើបគ្នា ចូលក្លឹប ចូលសណ្ឋាគារជាមួយស្រី នៅធ្វើរឿងកេងប្រវ័ញ្ចអ្នកដទៃទៀត! គាត់បោះឲ្យប្ដីមើល ទើបចោលខ្សែភ្នែកសម្លក់ដាក់គាត់ រួចក៏ឡើងមកខាងលើបាត់
ពេលល្ងាច...
អុីរាំងចូលផ្ទះស្របពេលដែសៃហ្វៀរាបនិងត្រោះប់ទៅវិញល្មម នាងសុំគាត់ទៅម្នាក់ឯង តែគាត់មិនព្រម ព្រោះមិនទុកចិត្ត ទើបឲ្យប្រុសធំជាអ្នកជូនទៅវិញ
ទើបគាត់សុខចិត្ត តាមផ្លូវស្ងាត់ជ្រៀប គ្មានអ្នកណានិយាយអីបន្តិច ឆៃលីចេះតែលួចសម្លឹងមើល ឃើញអ្នកទាំងពីស្ងាតពេលក៏លេងមួយក្បាច់
" ង៉ើត!!!" ឡានស្រាប់តែជាន់ហ្វាំងភ្លាមៗ ធ្វើឲ្យសៃហ្វៀស្ទតែបុកក្បាលនិងកៅអីខាងមុខទៅហើយ តែបានអុីរាំងយកដៃទប់នាងទាន់!
"ឯងលែងចង់ធ្វើការហើយមែនទេ?" គេសម្លឹងទៅមើលឆៃលី ព្រោះគេជាន់ហ្វាំងខ្លាំងៗ ធ្វើដូចមានអីមកបាំងមុខ ឆៃលីបានត្រឹមតែស្ងាត់ បន្តបើកឡានទៅមុខធម្មតា
" កើតអីទេ?" គេងាកមកសួរអ្នកក្បែរខ្លួន នាងក្រវីក្បាលប្រាប់ថាមិនអី ទើបគេទាញនាងឲ្យមកអង្គុយកាន់តែក្បែរគេ នាងងាកមើលមុខគេ តែគេធ្វើធម្មតាមិនមើលមកនាងវិញ នាងក៏ព្រមអង្គុយស្ងៀម

__________
ខ្លាដូចចង់អត់រិទ្ធី☺️

?????????????????Where stories live. Discover now