" ឆើងអុីរាំង! អា..អាប្រុសរោគចិត្ត...!" នាងស្រែកស្ដីឲ្យតាមពីក្រោយ រួចសម្លឹងមើលសម្លៀកបំពាក់ខ្លួនឯង
នាងចាប់ផ្ដើមភ័យព្រោះខ្លាចមិនមែនម៉ែដោះប្ដូរឲ្យ...តែគឺជាគេ គេចូលមកបន្ទប់នាងប្ដូរសម្លៀកបំពាក់ឲ្យនាងថ្ងៃថ្មី...
ស្រីស្រស់ជើងល្អ ដែលទើបតែចុះមកពីខាងលើ ទាំងដែលពេលនេះម៉ោង១០ព្តឹកទៅហើយ នាងសម្លឹងមើលជុំវិញ ឃើញថាថ្ងៃនេះដូចជាស្ងាត់ មិនឃើញសូម្បីម៉ែដោះរបស់នាង
" អ៊ំវុិចទ័រ! លោកប៉ាក្រោកឬនៅ?" នាងបម្រុងនឹងទៅបន្ទប់ប៉ានាងហើយ តែគាប់ជួនគាត់មកល្មម
" គាត់នៅខាងក្រោយជាមួយលោកប្រុស!"
" គេមិនទៅផ្ទះទេឬយ៉ាងមិច?" នាងរអ៊ូរតិចៗ ព្រោះគិតថាគេទៅផ្ទះតាំងពីយប់" អរ! អ្នកនាងក្រោកហើយមែនទេ...ព្រឹកមិចលោកម្ចាស់ប្រាប់ថាអ្នកនាងមិនស្រួលខ្លួន ពេលនេះយ៉ាងមិចហើយ?" ម៉ែដោះដែលទើបមកពីទិញឥវ៉ាន់ ប្រញាប់ចូលមកស្ទាបសាចនាង ខ្លាចនាងនៅក្ដៅខ្លួនទៀត
" ម៉ែដោះ...ម្សិលមិញម៉ែដោះមិនបាននៅផ្ទះទេឬ?"
" ម៉ែទៅស្រុកមួយថ្ងៃ ទៅលេងក្មួយៗ ទើបមិនបាននៅមើលអ្នកនាង!" សៃហ្វៀឮហើយចង់ទន់ជើង ដូចអ្វីដែលនាងគិតមែន គឺគេ គេជាអ្នកប្ដូរឲ្យនាងច្បាស់ណាស់!" សៃហ្វៀ! ក្រោកហើយមែនទេឆាប់មកនេះមកប៉ាមានរឿងចង់និយាយបន្តិច!" លោកហ្វិនដែលទើបតែចូលមកឃើញកូនស្រីនៅខាងក្រោមស្រាប់ ក៏ហៅនាងដើម្បីមកនិយាយរឿងខ្លះ! សៃហ្វៀដើរមកកាន់កននលែងលោកប៉ា ទាំងសម្លក់ទៅកាន់អ្នកដែលឈរក្បែរគាត់ អុីរាំងលួចញញឹម ព្រោះតាមមើលទឹកមុខ នាងខឹងនឹងគេមិនស្ទើរទេ
" ប៉ាមានការអីមែនទេ?"
" ស្អែកទៅអាមេរិកជាមួយបងពីរថ្ងៃទៅ ប៉ាមានឯកសារខ្លះមិនទាន់ធ្វើហើយ ចឹងហើយប៉ាពឹងកូនឲ្យធ្វើជំនួសប៉ាផង ប៉ាមិនអាចជិះយន្តហោះច្រើនម៉ោងបានទេ" គាត់ប្រាប់ហេតុផលទៅនាង ព្រោះខ្លាចកូនមិនទៅ បើគ្មានគាត់នាងច្បាស់ជាមិនចង់ដើរទៅណាទេ ជាពិសេសក្នុងស្ថានភាពបែបនេះ។" តែ..តែកូន!"
" ខ្ញុំថាមិនបាច់ទេ ចាំឲ្យអ្នកនាងខារីទៅជាមួយខ្ញុំក៏បានដែរ!" អុីរាំងដឹងថានាងមិនចង់ទៅ ទើបគេណែនាំអ្នកនាងខារីជំនួសវិញ ព្រោះនាងក៏ធ្លាប់ជាអ្នកធ្វើការឲ្យលោកហ្វិនដែរ តែមួយរយៈនេះនាងបានត្រឡប់មកនៅចិនវិញ ទើបតែថ្មីៗនេះ គេទាក់ទងនាងបានវិញ ខារីជាជនជាតិចិនម្នាក់ដែលលោកស្តេហ្វិនទុកចិត្ត ព្រោះនាងធ្វើការហ្មត់ចត់ មិនចេះលេងសើចច្រើន ជាមនុស្សដែលអាចទុកចិត្តបាន!
" បែបនោះក៏បាន!" លោកហ្វិនយល់ស្រប ព្រោះគាត់ទុកចិត្តនាងដូចគ្នា
" មិនបាច់! ខ្ញុំទៅក៏បាន!" ឃើញពួកគាត់ហាក់ដូចជានិយាយត្រូវគ្នា ថែមទាំងសរសើរពីនាងទៀត ទើបនាងសម្រេចចិត្តទៅវិញក៏បាន__________
ហ៊ានណាស់សរសើរស្រីផ្សេងនៅនឹងមុខ🥲

???????
Start from the beginning