សៃហ្វៀត្រឡប់មកផ្ទះវិញ ក្រោយនិយាយជាមួយលោកឈិនរួច ចូលមកដល់ក្នុងផ្ទះ ឃើញម៉ែដោះកំពុងរៀបចំអាហារល្មម
" គាត់មិនទាន់មកវិញទៀតឬ?" រាល់ដង ឲ្យតែនាងចូលមកគឺឃើញឡានគេចតនៅខាងមុខហើយ តែថ្ងៃនេះមកឃើញទាំងឡាន មិនឃើញទាំងមនុស្ស
" អ្នកនាងទៅសម្អាតខ្លួនសិនទៅ ចាំចុះមកញុាំបាយ ថ្ងៃនេះលោកប្រុសគាត់មិនមកផ្ទះទេ" ឃើញនាងទើបតែមកដល់ក៏ដេញឲ្យទៅសម្អាតខខ្លួនសិន ព្រោះនាងចេញទៅតាំងពីរាងថ្ងៃ នេះយប់ហើយទើបតែមកដល់ នាងច្បាស់ជាហត់ណាស់ហើយ រឿងសុីអានគាត់ក៏បានដឹងខ្លះៗដែរ ព្រោះតែម៉ាក់សុីអានបានទូរស័ព្ទមកផ្ទះរបស់សៃហ្វៀនេះឯង គាត់មិនហ៊ានសួរនាំច្រើន ខ្លាចសៃហ្វៀកាន់តែស្ត្រេស" រឿងនេះយ៉ាងមិចហើយ!" ឯកសារបោះទៅលើតុ មុខមាំមិនរីក ព្រោះទើបតែបានទទួលដំណឹង ពេលល្ងាចនេះ ទាក់ទងជាមួយបញ្ហារបស់ក្រុមហ៊ុន BUT គម្រោងមួយនេះគេបានបណ្ដាក់ទុកច្រើនណាស់ បើផលិតផលមិនចេញជារូបរាង គេក៏ខាតមិនតិចដែរ បើឲ្យរងចាំផលិតផលថ្មី គេត្រូវប្រើពេលច្រើនណាស់
" ឮថាជាមិត្តរបស់អ្នកនាង ជាអ្នកកាន់គម្រោងមួយនេះ ឥឡូវមានបញ្ហាបែបនេះ អ្នកនាងច្បាស់ជានៅមិនស្ងៀមទេ!" ឆៃលីពោលឡើង ព្រោះទើបតែដឹងថាជាមិត្តសៃហ្វៀ ដែលកាន់គម្រោងនេះ
" សុីអានមែនទេ?" គេចង់ចិញ្ចើម សម្លឹងមើលមកឆៃលី ព្រោះមិនដែលដឹងថាសុីអានឥឡូវធ្វើការក្នុងក្រុមហ៊ុននេះដែរ
" លោកឈិនកំពុងតែដាក់ការសង្ស័យទៅលើអ្នកនាងសុីអាន ព្រោះតែរូបថតមួយសន្លឹងនេះ!" ឆៃលីហុងរូបថតឲ្យគេមើល ធ្វើឲ្យគេកាន់តែឈឺក្បាល ព្រោះជាលីឈាន ដែលធ្លាប់ណាត់ជួបប្រពន្ធគេដែរ តែត្រូវនាងសំអាងថាជាមិត្ត
គេទាញទូរស័ព្ទទាក់ទងទៅសុីអាន ព្រោះចង់ដឹងរឿងកាន់តែច្បាស់។ ពេលនាងទទួល គេប្រញាប់សួរពីរឿងនេះភ្លាម គេសួរអ្វីដែលគេចង់ដឹង គេសួរត្រង់ៗទៅកាន់នាង ពីទំនាក់ទំនងនាងនឹងលីឈាន គេក៏គិតដែរថា នាងទាក់ទងនឹងលីឈាន តែចម្លើយដែរនាងផ្ដល់ឲ្យ គឺនាងនឹងគេ មិនមានទំនាក់ទំនងអ្វីទាំងអស់ ពួកគេជួបគ្នាបានតែពីរដងគត់
ក្រោយដឹងរួច គេមិនអាចធ្វើអ្វីបានឡើយ ទើបឆាប់ទាក់ទងទៅអ្នកដែលទទួលទិញផលិតផលនេះមុន ព្រោះជិតដល់ថ្ងៃដែលគេត្រូវដឹកជញ្ជូលទៅអាមេរិកទៀតហើយ បើមិនផ្ដល់ដំណឹងឲ្យគេមុន រឿងអាចកាន់តែធំ ជាងនេះ។

???????
Start from the beginning