ចូលដល់ថ្ងៃថ្មី អុីរាំងប្រញាប់មកក្រុមហ៊ុន BUT ព្រោះគេត្រូវការដំណោះស្រាយ គេមិនចង់ជះលុយហើយត្រូវខាតបែបនេះទេ ទោះជាធ្វើការមកេជាមួយគ្នាច្រើនឆ្នាំក៏ដោយ សម្រាប់គេការងារគឺការងារ រឿងផ្ទាល់ខ្លួនគឺរឿងផ្ទាល់ខ្លួន គេបានសម្រេចចិត្តហើយ ថានឹងប្ដឹងក្រុមហ៊ុន BUT បើម្ចាស់ក្រុមហ៊ុននេះ នៅតែរកដំណោះស្រាយឲ្យគេមិនបាន។ គេទើបតែទទួលបានពត៌មាន ពីខាងដៃគូរសហការរបស់គេ គេទុកពេលឲ្យតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ក្នុងការរកផលិតផល ថ្មីមកជំនួសផលិតផល ដែលកំពុងតែមានភាពដូចគ្នាទៅនឹងដៃគូសហការរបស់គេ។
ក្រោយនិយាយចរចាគ្នារួច ល្ងាចបាត់ទៅហើយ គេបម្រុងនឹងទៅមើលទំនិញ តែក៏ផ្អាក់វិញសិន ព្រោះយប់មិញគេមិនបានទៅផ្ទះ។ ចូលមកដល់ផ្ទះ គេប្រញាប់ឡើងមកខាងលើ ងូតទឹករៀបចំខ្លួនរួច ក៏ចុះមកខាងក្រោយវិញ មកដល់ឃើញប្រពន្ធកំពុងតែរៀបចំអាហារល្មម
" នាងជាអ្នកធ្វើ?" គេចូលអង្គុយ សម្លឹងមើលម្ហូបលើតុ ទើបងាកមកសួរនាងដែលអង្គុយទល់មុខ នាងងក់ក្បាល ញញឹមតិចៗ ហាក់ដូចជាកំពុងតែយល់ចិត្តគេ
ក្រោយញុាំរួច គេក៏ឡើងមកខាងលើ មិនបាននៅខាងក្រោមជាមួយនាងទេ ព្រោះការងារឥឡូវច្រើន គេត្រូវធ្វើឲ្យរួចរាល់ មុនគេទៅអាមេរិកខែក្រោយនេះ
អង្គុយធ្វើការសុខៗ សម្លេងបើកទ្វាក៏បន្លឺឡើង សំរឹកជើងស្រាល ដើរសំដៅមករកគេ អត់មិនបាននឹងឲ្យអុីរាំងងាកមកមើល
" ទឹកដោះគោស្រស់...ឃើញលោកធ្វើការមកច្រើនណាស់ ញុាំវាបន្តិចទៅ!" នាងដាក់នៅលើតុ ទើបដើរមកអង្គុយនៅលើគ្រែវិញ បេះដូចបាងលោតខ្លាំងៗ ព្រោះចង់និយាយជាមួយគេរឿងសុីអាន តែអារម្មណ៍ដែលខ្លាច ហាក់កប់ជ្រៅធ្វើឲ្យនាងមិនហ៊ាននិយាយជាមួយគេ។
" កើតអី?" ដៃធ្វើការ មាត់សួរទៅកាន់អ្នកដែលអង្គុយអ៊ឹមអៀន មិនហ៊ាននិយាយជាមួយគេ គេដឹងថានាងចង់និយាយរឿងអី តែគេមិនសួរ ចង់ឲ្យនាងនិយាយជាមួយគេឲ្យច្រើនជាងនេះ
" អត់..អត់ទេ! ខ្ញុំគ្រាន់តែគេងមិនលក់!"
" បើគេងមិនលក់...ដើរមកនេះមក!" នាងរាងភ្ញាក់ ពេលគេហៅឲ្យទៅកន្លែងគេ តែនាងមិនបដិសេធ ទើបដើរចូលទៅក្បែរគេ ដៃមាំក្រាសចាប់ទាញនាងមួយអស់ដៃ ឲ្យមកអង្គុយនៅលើភ្លៅមាំ នាងមិនមាត់មិនប្រកែក ស្ងាត់ដូចគេគំរាម អុីរាំងសើចដើមក ពេលឃើញនាងស្ងាត់មិនមាត់
" រើសទៅមើល តើមួយណាដែលល្អសាកសមជំនួសផលិតផលនេះ!" គេចុចរូបបង្ហាញឲ្យនាងមើល ឯនាងក៏ព្យាយាមមើលតាមគេដូចគ្នា!
" មួយនេះ...មួយនេះល្អប្រើពិតខ្ញុំប្រើរួចហើយ!" នាងចុចឈប់ ពេលគេអូសដល់រូបផលិតផលលាបក្បាលពោះ ធ្វើឲ្យស្បែកសភ្លឺថ្លា បំបាត់គ្រប់បញ្ហាទាំងអស់ត្រង់ក្បាលពោះ!
" តែខ្ញុំមិនដែលឃើញក្បាលពោះនាងទេ...ឲ្យខ្ញុំជឿទុកចិត្តបានយ៉ាងមិច!"__________
មែនតើ អត់ទាន់បានឃើញផង ឲ្យជឿយ៉ាងមិចហូវ🙂

???????
Start from the beginning