ព្រឹកថ្ងៃថ្មី...
នាងតូចក្រោកពីព្រលឹម តែងខ្លួនមួយស្អាត ព្រោះតែនាងក៏ត្រូវទៅជួបភ្ញៀវជាមួយគេដូចគ្នា កែវភ្នែកភ្លឺថ្លាសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់ ពេលគិតថាស្អាតហើយ នាងក៏ញញឹមឡើង បង្វិលខ្លួនមួយជុំ ទើបទាញក្រែមរលោងស្រាលស្រទន់ មកលាបលើក្រែមពណ៌ផ្កាឈូកស្រាលបន្ថែមទៀត
" ស្អាតណាស់!" សៃហ្វៀភ្ញាក់ព្រឺត ពេលត្រូវដៃមាំ ចូលមកអោបចង្កេះពីក្រោយយ៉ាងស្និទ្ធស្នាល នៅពោលពាក្យសរសេរដាក់នាងទៀត
" រាល់ថ្ងៃអូនមិនស្អាត?" សម្ដីគួបនឹងទឹកមុខមិនរីករាយជាមួយ ធ្វើឲ្យអុីរាំងឆាប់ដកដៃចេញពីនាង មិនដឹងថានាងកើតអី មិនសប្បាយចិត្តរឿងអី
" មិនមែនទេ...ប្រពន្ធបងស្អាត់គ្រប់ពេល គ្រាន់តែថ្ងៃនេះអូនស្អាតប្លែក!"
អុីរាំងចីលទភកកបែរនាងម្ដងទៀត ស្រាយខ្សែរអាវដែលនាងចងមិនស្រួល មកចងម្ដងទៀត សៃហ្វៀឈរស្ងៀម សម្លឹងមើលមុខគេតាមកកញ្ចក់ ទាំងលួចញញឹមក្នុងចិត្ត
" ឆាប់ទៅសម្អាតខ្លួនទៅ...យប់មិញគេងមិនងូចទឹកផងមិនចឹង?"
អុីរាំងជ្រួញចិញ្ចើមបែបឆ្ងល់ ចាំច្បាស់គេថានាងគេងលក់ មុនពេលគេធ្វើការងាររួចរាល់
" យប់មិញអូនធ្វើពុតជាគេងលក់?" គេហាក់ហួចចិត្តនឹងនាង ពេលតាមល្បិចនាងមិនទាន់ យប់មិញក្រៅពីមិនខ្វល់ពីគេ មិនញាំបាយជាមួយគេហើយ នាងនៅគេងចោលគេទៀត! តែពេលឮសម្ដីនាងហើយ ទើបដឹងថានាងមិនបានគេងលក់ ការពិតនាងខឹងនឹងគេទៅវិញទេ!
" មិនបានធ្វើពុត តែគេងមិនលក់មែន...លឿនបន្តិចណា៎ អូនចាំខាងក្រោម!" នាងញញឹមស្រស់ ដើរចេញពីបន្ទប់ ចុះមកជាន់ខាងក្រោម
អុីរាំងងក់ក្បាល យកអណ្តាតទល់ថ្ពាល់ ហាក់ចងចាំនៅអ្វីដែលនាងបានធ្វើដាក់គេ អុីរាំងប្រញាប់រៀបចំខ្លួន ខ្លាចនាងចាំគេយូរទៀត ណាមួយភ្ញៀវរបស់គេសង្ឃ័យតែមកដល់បាត់ហើយក៏មិនដឹង ដោយសារតែម្ចាស់ក្រុមហ៊ុនដែលជាភ្ញៀវមិនបានមកដោយផ្ទាល់ គឺគាត់ឲ្យកូនស្រីរបស់គាត់ជាអ្នកមកវិញកំពុងផែ...
ក្នុងដំណើរឆ្ពោះមកកំពុងផែ សៃហ្វៀស្ងាត់ជ្រៀប គិតតែពីចុចទូរស័ព្ទ មិនខ្វល់ថាមានអ្នកកំពុងតែលួចមើលសូម្បីតែបន្តិច! អុីរាំងបន្ថយល្បឿនពេលចូលដល់កន្លែងចត គេឈប់ឡានភ្លាម ប្រញាប់ដើរមកបើកឡានឲ្យប្រពន្ធ សៃហ្វៀញញឹមអរគុណគេ
យ៉ាងស្រស់ ធ្វើឲ្យអ្នកដែលត្រូវបានគេញញឹមដាក់ ហាក់មានអារម្មណ៍ខ្លាចរអាទៅវិញ
សម្រស់រូបឆោមល្អឯក ដើរកាត់មនុស្សជាច្រើន ដើម្បីទៅកន្លែងការិយាល័យរបស់អុីរាំង ចូលមកដល់ខាងក្នុងឃើញស្រីរូបស្រស់កំពុងតែអង្គុយកន្លែងស្វាមីនាងល្មម
សៃហ្វៀញញឹមស្រស់ដាក់ខារី ដែលកំពុងសម្លឹងមើលមកកាន់នាង ទើបដើរមកអង្គុយលើសាឡុងរងចាំអ្នកដែលដើរមកក្រោយនាងមុននេះ!
" អុីរាំងគេមិនមកទេឬ?" សំណួរគួបជាមួយនឹងកាយវិការសម្លឹងរកមើលរបស់ខារី ធ្វើឲ្យអ្នកដែលមាននាមជាប្រពន្ធមិនពេញចិត្តភ្លាមៗ នាងមកដល់មុន គួរណាតែសួរពីនាង តែខារីបែរជាសួររកប្ដីនាងទៅវិញ ធ្វើឲ្យអ្នកដែលដែលញញឹមមុននេះ មុខប្រែជាស្មើធេង!
" ខ្ញុំជាប្រពន្ធរបស់គាត់...បើគាត់មិនមកខ្ញុំមកធ្វើអី? អ្នកនាងក៏ដឹងថាគាត់មានភ្ញៀវ ដូចនេះមនុស្សសំខាន់គឺជាគាត់!" សៃហ្វៀនិយាញទាំងញញឹម ពេលបានរំលឹកទៅកាន់ខារីថា នាងនេះហើយគឺជាភរិយារបស់គាត់ ទីណាមានគាត់ទីនោះមាននាង! នាងនឹងដើរតាមគេគ្រប់ទីកន្លែង បើគេចង់ឲ្យនាងមកជាមួយ
ឬក៏នាងនឹងមក ប្រសិនបើនាងចង់ ទោះជាគ្មានការយល់ព្រមពីអុីរាំងក៏ដោយ។
ខារីមិនតប ព្រោះនាងមិនមែនជាមនុស្សដែលមានចរិកចង់ឈ្នះ ទើបអង្គុយនៅកន្លែងការងារបន្ត លែងសួរនាំអ្វីពីអុីរាំងទៀត" សៃហ្វៀ! ហេតុអីមិនឡើងទៅកាប៉ាល់...ក្រែងអូនចង់មើលមិនចឹង?" អុីរាំងចូលមកហៅនាង ព្រោះនាងប្រាប់ថាចង់មើលទំនិញរបស់គេ តែពេលមកដល់ នាងមិនទៅកំពុងផែឡើយ បែរជាមកចូលការិយាល័យគេទៅវិញ
" អូនទៅតាម...បងទៅមុនចុះ!"
សៃហ្វៀនិយាយទាំងទឹកមុខធម្មតា ហាក់មិនមានអ្វីកើតឡើង ទើបអុីរាំងសម្លឹងទៅមើលខារី ចង់បញ្ជាក់ថាដល់ពេលហើយដែលពួកឡេត្រូវទៅមើលទំនិញ
ខារីដើរចេញមកកាន់កាប៉ាល់ជាមួយអុីរាំង ដោយមានសៃហ្វៀតាមសម្លឹងមើល ពីក្រោយជាប់
មាត់ពោលថានឹងទៅតាមក្រោយ តែក្មេងស្រីជើងល្អ សង្ងំនៅលេងទូរស័ព្ទទាល់តែគេចុះពីលើកាប៉ាល់វិញ
" ខ្ញុំទៅវិញមុនហើយ បើលោកមានការអីអាចទាក់ទងមកខ្ញុំបាន!" ខារីនិយាយទាំងញញឹម នាងរីករាយនឹងជួយគេណាស់ អុីរាំងញញឹមអរគុណទៅកាន់នាង មុននឹងដើរចូលមកខាងក្នុង ឃើញក្មេងជើងល្អ អង្គុយលើសាឡុង លេងទូរស័ព្ទយ៉ាងរំភើយ ទាំងដែលសន្យាថានឹងទៅមើលទំនិញជាមួយគេសោះ!
" សៃហ្វៀ! ទៅផ្ទះវិញទេ?" សម្លេងមាំស្រដីឡើង ពេលឃើញនាងមិនដកភ្នែកពីទូរស័ព្ទសោះ
" បងមកវិញហើយ...ហេតុអីក៏លឿនបែបនេះ?" នាងស្ទុះក្រោក ធ្វើដូចជាភ្ញាក់ផ្អើលខ្លាំង ទាំងដែលការពិតរងចាំគេចុះមកវិញយូរហើយ
" ភ្ញៀវគ្រាន់តែមកមើល នឹងត្រួតពិនិត្យ និយាយគ្នាបានបន្តិចបន្តួច ក៏ត្រឡប់ទៅវិញ " អុីរាំងចូលទៅរៀបចំឯកសារ ព្រោះប្រញាប់មកផ្ទះវិញ
" អុីរាំង! អូនចង់ទៅផ្ទះម៉ាក់បង ខានជូនគាត់យូរហើយ ចង់ទៅលេងគាត់បន្តិច!" នាងទាញកាបូបមកស្ពាយ ស្រដីទាំងញញឹមទៅកាន់គេ ចាប់ទុកថាជាការយល់ចិត្តក៏បាន
" អូនទើបតែទៅថ្ងៃមុនមិនចឹង?"
" តែអូននឹកគាត់...មិនអីទេ បើបងមិនទៅក៏មិនអីដែរ អូនខលហៅគេឲកយមកទទួលក៏បាន!" នាងមិនក្រោធ ធ្វើធម្មតា ទាញទូរស័ព្ទមកខលឲ្យគេមកទទួល តែត្រូវអ្នកមាននាមជាស្វាមី មកទាញទូរស័ព្ទចុចបិតភ្លាមៗ
" ចាំបងនៅឡានទៅ...រួចការងារចាំពួកយើងទៅជាមួយគ្នា!"________
បាត់ច្រើនថ្ងៃតិចហើយ😭🙏
