ន្ត៍ĵនĵត់

By useRifa515

12.9K 556 88

តួរប្រុស: ឆើងអុីរាំង តួរស្រី: សៃហ្វៀ More

ើរង
ា១
ភាគ២ (បងស្រី!)
ា៣(ច់ើីូ្ញំ)
ា៤(ះជលកី៣០ើដែលុ𞘵ĵួគត់)
ភាគ៥( ស្មានតែខឹងប្អូនខ្ញុំដល់ឆ្កួតហើយតើ!)
ភាគ៦( មិនពេញចិត្ត!)
ា៧(ង់បនីើមែនេ?)
ភាគ៨( បារម្ភ)
ភាគ៩( ប៉ាចង់ឲ្យកូនស្គាល់មនុស្សម្នាក់)
ា១០(កំហុស)
ា១១(បញ្ជា)
ា១២(ក្មេងឆ្អួត!)
ា១៣(ធ្វើតាម)
ា១៤ (ចាញ់បោកក្មេង!)
ា១៥ ( ឡប់សតិ!)
ា១៦
ភាគទី១៧ ( យកចិត្តទុកដាក់)
ភាគទី១៨( បង្ខំ)
ា១៩
ា២០
ា២១
ភាគទី២២ (ពាល)
ភាគទី២៣( NC)
ភាគទី២៤( តាមរក)
ភាគទី២៥ (សោរបន្ទប់)
ភាគទី២៦( ខ្ញុំមិនចូលចិត្តស្រីក្រៅទេ!)
ភាគទី២៧ ( គ្មានសិទ្ធិ)
ភាគទី២៨ (បដិសេធ!)
ភាគទី២៩(ទោះប៉ាមិនបាននៅក្បែរកូន តែកូនមិនដែលមានអារម្មណ៍ឯកាទេ)
ា៣០
ភាគទី៣១( ជាបងជាម្ដាយ)
ា៣២(ោĵុ!)
ភាគទី៣៣( ចុះអេតាសុីវិល!)
ា៣៤(៉...ើ៉ឮĵនៅេ!)
ភាគទី៣៥(កូនស្រីប៉ាពូកែណាស់ ទោះគ្មានប៉ាក៏កូនស្រីប៉ាអាចរឹងមាំ💔)
ា៣៦
ា៣៧
ា៣៨
ា៣៩
ា៤០
ា៤១
ា៤២
ា៤៣
ា៤៤
ា៤៥
ា៤៦
ភាគទី៤៧ (ប្អូនគ្រាន់តែជួយ)
ា៤៨
ា៤៩
ភាគទី៥០( NC)
ភាគទី៥១( អាចង្រៃណាទៀតហើយ!)
ា៥២
ា៥៣
ា៥៤
ា៥៥
ា៥៦
ា៥៧
ា៥៨
ា៥៩
ា៦១
ា៦២
ា៦៣
ា៦៤
ភាគទី៦៥ "NC"
ា៦៦
ាយី៦៧

ា៦០

211 18 1
By useRifa515

   អុីរាំងឈប់មាត់ កាន់ទូរស័ព្ទដើរមកតុកាងងាររបស់គេ ព្រោះនៅឯកសារខ្លះគេធ្វើមិនទាន់ហើយដូចគ្នា
   សៃហ្វៀក្រោកអង្គុយ ព្រោះគេងមិនលក់ ដោយសារតែថ្ងៃមិញនាងគេងរាងយូរដែរ ទើបធ្វើឲ្យពេលយប់ នាងគេងមិនលក់ សៃហ្វៀក្រោកចុះពីគ្រែ ដើរទៅចាក់ទឹកផឹកបន្តិច ទើបប្រទាក់ភ្នែកនឹងរបស់ដែលនាងចុះទិញកាលពីថ្ងៃមិញ សៃហ្វៀដើរទៅយកទឹកដោះគោ ដែលទិញកាលពីថ្ងៃយកមកផឹក យប់បែបនេះ នាងមិនដឹងញុាំអី មានតែផឹកទឹកដោះគោ

ផឹកបានបន្តិច ក៏ងាកទៅមើលអ្នកដែលកំពុងតែមើលការងារ ទើបនាងចាក់ថែមមួយកែវទៀតយកមកឲ្យគេ
  " ឃ្លានទេ!" ដៃដែលកាន់ទឹកដោះគោលើកយកមកហុចឲ្យគេ អុីរាំងសម្លឹងមើលមុខនាង ទើបប្រាប់ឲ្យនាងទុកវានៅលើតុ
   សៃហ្វៀក្រោយទុកលើតុហើយ នាងមិនខ្ចីដើរទៅណា នៅឈរមើលគេធ្វើការរហូតដល់គេមើលមុខនាង
" បើងងុយឆាប់ទៅគេង...កុំមកប្រឹងបើកភ្នែកតាមខ្ញុំនោះ!" គេស្ដីឲ្យ ព្រោះគិតថានាងមិនហ៊ានគេង គិតថានាងខ្លាចនេះខ្លាចនោះ សៃហ្វៀបដិសេធភ្លាមៗ ប្រាប់ហេតុផលដែរនាងមិនងងុយគេឲ្យទៅគេដឹង
   អុីរាំងលែងមាត់ បន្តធ្វើការតាមធម្មតា ធ្វើការសុខៗ ខារីក៏ខលមកគេ សៃហ្វៀបើកភ្នែកធំៗ សម្លឹងមើលទូរស័ព្ទដៃដែលគេទុកលើតុ
" កើតអី?" ឃើញនាងធ្វើឫកពារចំលែកៗ អត់មិនបាននឹងឲ្យគេសួរ
" ខ្ញុំ...ខ្ញុំងងុយគេហើយ! " នាងធ្វើមុខជូរ ឡើងមកអង្គុយលើភ្លៅគេភ្លាមៗ គ្រាន់តែគេលើកទូរស័ព្ទខារី
អុីរាំងមិនមាត់ តែសម្លឹងមើលមុខក្មេងដែលចូលមកអង្គុយលើភ្លៅគេ ដោយគ្មានការអនុញ្ញាត ដៃតូចៗដូចបន្លាក្រូចលើកមកតោងកគេស្អិត ពេលគេកំពុងនិយាយជាមួយមនុស្សស្រី ត្រចៀកដែលនៅជិតគេស្រាប់ នាងព្យាយាមចាំស្ដាប់ តែស្ដាប់មិនបាន ឮតែសម្ដីរបស់អុីរាំងនិយាយ
" ឯកសារខ្ញុំផ្ញើឲ្យអ្នកនាងរួចហើយ បើមានកន្លែងណាមិនយល់ អាចសួរឆៃលីឬក៏ខ្ញុំបាន!" សម្ដីហាក់យកចិត្តទុកដាក់របស់គេចំពោះខារី ធ្វើឲ្យក្មេងស្រីដែលអង្គុយលើភ្លៅគេ កើតចិត្តច្រណែនភ្លាមៗ ទើបនាងចង់ចុះពីភ្លៅគេវិញភ្លាមៗ
"ខ្ញុំងងុយគេងហើយ!" សម្លេងង៉ូវៗ ក្បែរកញ្ចឹងករបស់គេ ធ្វើឲ្យសម្លេងនាងឮដល់អ្នកម្ខាងទៀត
" អុីរាំង! ប៉ុណ្ណឹងបានហើយ ឯកសារមិនយល់ខ្ញុំនឹងខលសួរឆៃលីបន្ថែម! " នាងឮសម្លេងមនុស្សស្រី ទើបគិតថាប្រពន្ធរបស់គេកំពុងនៅជាមួយ ទើបនាងមិនហ៊ានរំខានច្រើន ខារីដាក់ទូរស័ព្ទចុះ នឹងបន្តមើលឯកសារបន្ត
អុីរាំងទុកទូរស័ព្ទលើលតុ សម្លឹងមើលមុខក្មេងដែលព្យាយាមត្បុលក្បាលមកក្បែរកញ្ចឹងកគេ គេលើកនាងបីឡើង ទើបសៃហ្វៀតោងកគេជា អុីរាំងដាក់នាងឲ្យគេងលើគ្រែ ទើបគេដើរមកទុកឯកសារឲ្យស្រួលបួលសិន ក្មេងស្រីជើងល្អ ពេលគេបីមកដាក់លើគ្រែរួច តាំងលួចញញឹមឡើង ព្រោះតែបានប៉ះរាងកាយរបស់គេ ជាពិសេសកញ្ចឹងករបស់គេ នាងចង់តែឈ្មុលក្បាលនៅក្បែរកគេរហូតនោះទេ បើក្រអូបបែបនឹង

នៅជាមួយប៉ុន្មានដងហើយ នាងមិនដែលដឹងសោះ ថាគេក៏មានកន្លែងដែលគួរឲ្យចាប់អារម្មណ៍ដែរ ក្រោយរៀបឯកសារទុករួច ពេក៏ឡើងមកគេងតាមក្រោយ
សៃហ្វៀងាកមកសម្លឹងមើលប្ដី ដែលគេងឆ្ងាយពីនាងចង់មួយម៉ែត្រ នាងសសៀតៗខ្លួន ទៅគេងក្បែរគេ ចង់ប៉ះប៉ូវកាលពីយប់មិញ នាងមិនត្រឹមតែប្រកែក នៅសម្លដីខ្លាំងដាក់គេទៀត
" ដកដៃ!" សម្ដីមាំ ប្រាប់នាងភ្លាមៗ ពេលដៃរវាមរបស់នាង  លើកមកអោបត្រកៀករបស់គេ គេមិនចង់ឲ្យនាងប៉ះចំណុចទន់ខ្សោយរបស់គេ ព្រោះខ្លាចខ្លួនឯងទប់ចិត្តមិនបាន ឌ្វើអ្វីលើសលួសនាំឲ្យនាងប្រកែកនឹងគេទៀត
" លោកខឹងនឹងខ្ញុំ...កាលពីយប់នោះមែនទេ?" នាងងើយសម្លឹងមើលមុខបុរសដែលមានពុកចង្ការតិចៗ ពោលពាក្យស្រទន់ទៅកាន់គេ
" ........" អុីរាំងស្ងាត់មាត់ ពេលនាងរំលឹកដល់ពេលនេះ មិនមែនទេខឹងនឹងនាង គេគ្រាន់តែអន់ចិត្តនឹងខ្លួនឯង ដែលមិនអាចធ្វើអ្វីមួយដែលនាងពេលចិត្តនឹងធ្វើ!
" ខ្ញុំស្អាតបែបនេះលោកដាច់ចិត្តខឹងដែរមែនទេ?" កាយវិការម្ញិកម្ញក់កើតឡើងភ្លាមៗទៅលើនាង ដៃតូចៗចាប់ស្ទាបអង្អែលដើមទ្រូវរបស់គេចុះឡើង ជាការលួងលោមប្ដី នាងមិនចង់ឃើញគេបែបនេះ នាងមិនចង់ឃើញគេប្រងើយដាក់នាង រឹតតែមិនចង់ឃើញគេឆ្ងាយពីនាង!
" ម៉ាក់ខ្ញុំមិនដែលប្រាប់នាងទេមែនទេ...ខ្លួនជាស្រីកុំធ្វើកាយវិការបែបនឹង!" គេចាប់ដៃនាងជាប់ ពេលកាន់តែប្រងើនដាក់រាងកាយគេ!
" ចុះហេតុអីលោកស្ទាបអង្អែលរាងកាយខ្ញុំបាន?" នាងក្រោកអង្គុយ ដាក់សំណួរសួរទៅកាន់គេភ្លាមៗ ព្រោះចង់ដឹងដូចគ្នា គេអាចធ្វើបានដាក់នាង ចុះហេតុនាងមិនអាចធ្វើបានដាក់គេនោះ?
" ព្រោះខ្ញុំជាប្ដីនាង...!"
" ព្រោះលោកជាប្ដីទើបធ្វើវាបាន...ចុះខ្ញុំជាប្រពន្ធហេតុអីធ្វើមិនអាច?" មាត់និយាយតែដៃនៅតែរវាម អង្អែលទ្រូងគេចុះឡើងៗ ដល់គេទ្រាំស្ទើតែមិនបានហើយ។
" សៃហ្វៀ! ខ្ញុំចង់គេង" គេចាប់ដៃនាងម្ដងទៀត បញ្ឈប់មិនឲ្យនាងប្រហើនដាក់គេ

" លោកខឹងនឹងខ្ញុំមែនទេ? សុំទោសយប់នោះ...ដែលនិយាយធ្វើឲ្យលោកពិបាកចិត្ត! " សៃហ្វៀក្រោកអង្គុយបតជើង ពោលពាក្យសុំទោសទៅកាន់បុរសដែលកំពុងតែសម្លឹងមើលមកនាងដូចគ្នា
" គេងទៅ...កុំនិយាយច្រើនធុញណាស់!" អុីរាំងបែរខ្នងដាក់ ពេលនាងរំលឹកដល់រឿងថ្ងៃនោះ សៃហ្វៀមុខចាប់ផ្ដើមស្រពោនភ្លាមៗ ពេលដឹងថាគេនៅតែខឹងនឹងនាង
  នាងតូចប្រាស់ខ្លួនគេងដូចគ្នា នាងគេងសម្លឹងមើលទៅខ្នងរបស់គេ គេកាន់តែប្រងើយ នាងកាន់តែមានអារម្មណ៍ថាខុសចំពោះគេ ស្អប់ខ្លួនឯងដែលតែងតែមានមាត់និយាយមិនចេះគិត។
" ឈប់ខឹងបានទេ...លើកក្រោយខ្ញុំមិននិយាយបែបនឹងទៀតទេ!" ដៃតូចៗសសៀតទៅអោបគេពីក្រោយ
ពោលពាក្យយ៉ាងកម្សត់ទៅកាន់គេ  អុីរាំងស្ងាត់មាត់បន្តិច ពេលឃើញនាងស្ងាត់យូរទើបគេគេងប្រែខ្លួនមករកនាងវិញ
" ចេះនិយាយអីក្រៅពីសុំទោសទេ?" គេជ្រួញចិញ្ចើមដាក់ គេមិនបានខឹងខ្លាំង គ្រាន់តែគេមិនចូលចិត្តនាងនិយាយពាក្យនឹងដាក់គេមែន
" ចុះលោកចង់បានអី?" នាងមិនដឹងគេចង់បានអី មានតែសួរគេវិញថាគេចង់បានអីពីនាង!
" ស្អីក៏យក...ឲ្យតែជារបស់នៅលើខ្លួននាង!"

_________
បើចឹងៗអីហ្នឹង...យ៉ាប់ណាស់ប្រូរាំងនេះ🙂

  

Continue Reading

You'll Also Like

36.3K 1K 93
ចំណងស្នេហ៍កើតចេញពីការអាណិតស្រឡាញ់ដែលកម្លោះមន្ត្រីការទូតមានទៅលើស្រីសាមញ្ញម្នាក់ដែលសុខចិត្តលក់ខ្លួន ព្រោះទ័លច្រក។ ខេន x អឺឈីង
120K 4.9K 70
ជារឿងប្រភេទស៊េរីថ្មីមួយទៀតបន្ទាប់ពីស៊េរីទី 1 Bad Boy in Love គឺជាស៊េរីទី 2 : Healing Love On Old Scars ( season 1 ) "ផ្សះស្នេហ៍លើរបួសចាស់" និយាយពីស្ន...
131K 3.3K 67
Weaning ⚠️ ប្រភេទប្រឡោមលោក 🔞 ត្រេល័រ សាវឈីហ្វៃនាងគ្រាន់តែជាក្មេងមិនដឹងអីម្នាក់ដែលបានលង់ស្រឡាញ់ជាមួយនឹងលោកពូខ្លួនទាំងមិនដឹងខ្លួន ទាំងដែលនាងនឹងគេឈ្លោះ...
109K 2.7K 28
រយលានល្បិចដើម្បីតែបាននាង តែចុងក្រោយគេក៏បោះបង់ដោយគ្មានពាក្យថាសោកស្តាយ