សូវម៉ីង យកចុងម្រាមដៃចង្អុលគោះបបូរមាត់ខាងក្រោមខ្លួនឯងតិចៗ ចង់បញ្ជាក់ប្រាប់ឲ្យនាងដឹង បបូរមាត់មួយនេះ ចង់និយាយស្អីចេញទៅក៏បាន ឲ្យតែចង់និយាយ សម្ដីគេមានឥទ្ធិពលណាស់ ទឹកមាត់ប្រៃ និយាយស្អីក៏មានអ្នកជឿស្តាប់ ចង់ឲ្យសទៅជាខ្មៅ ខុសទៅជាត្រូវ មិនពិបាក សម្រាប់មនុស្សមានអំណាច អាងលើទឹកលុយដូចគេ។
«ថោកទាបណាស់ អ្ហឹកៗ» ហ្វូយីង យំជេរគេទាំងឈឺចិត្ត យំព្រោះខ្លួនជាជនរងគ្រោះ បែរជាត្រូវចាញ់ប្រៀបមនុស្សអាក្រក់ យំព្រោះចង់ប្ដឹង តែលែងហ៊ានប្ដឹង ព្រោះរកផ្លូវឈ្នះមិនឃើញ កាន់តែខ្លាចថាត្រូវគេប្ដឹងត្បកវិញ សក្លាយជាខ្មៅ ទៅជានាងអ្នកខុស ខូចខ្លួន បាត់បង់ព្រហ្មចារីដ៏មានតម្លៃហើយ ត្រូវខាតបង់លុយសងជំងឺចិត្ដគេទៀត រាល់ថ្ងៃកំពុងតែល្ហេមល្ហាមក្រខ្សត់ស្រាប់ផង កម្មស្អីមកជួបប្រុសគំរក់ម្នាក់នេះជិះជាន់បន្ថែមដកដង្ហើមមិនរួច។
«បើនាងឆ្លាត ចង់រស់សុខ ទទួលយកសែកនេះ បិទមាត់ឲ្យជិត ធ្វើការធម្មតា ដូចគ្មានរឿងអីកើតឡើង ខ្ញុំមិនរករឿងនាងទេ» ស្ដាប់ទៅដូចអាក្រក់ណាស់ ថោកទាបណាស់ មិនសមជាកូនប្រុស រំលោភនាងហើយ គំរាមកំហែងនាងទៀត តែបើមិនប្រើវិធីហ្នឹង ខ្លាចនាងមិនព្រមចប់ គេសង្ហា គេមាន នាងបានឡើងគ្រែជាមួយគេ ខ្លាចថានាងមានគំនិតចង់ចាប់គេ ចង់ឲ្យគេទទួលខុសត្រូវ គេហួងហែងភាពនៅលីវណាស់ មនុស្សប្រុសជោគជ័យដូចគេ មិនងាយព្រមបញ្ចប់ភាពនៅលីវទេ ក៏មិនឲ្យស្រីណាចាប់គេជាប់ដែរ ជាពិសេសស្រីអន់ៗ តូចតាចដូចនាង ប្រៀបដូចស្រមោចក្រោមបាតជើងគេ គ្មានតម្លៃទេ ចង់ជាន់ឈ្លីឲ្យងាប់ពេលណាក៏បាន។
«...» ហ្វូយីង ហូរទឹកភ្នែក សម្លឹងមើលសែកដែលគេហុចឲ្យ ដូចហុចកាំបិតមកឲ្យនាងចាក់សម្លាប់ខ្លួនឯង នាងគួរទទួលយកទេ? តែបើមិនយក គិតឲ្យគេរំលោភហ្រ្វីអ៊ីចឹងហ្អេស៎?
«ឬវាតិចពេក?» សូវម៉ីង យកប៊ិកមកចង់ថែម០ពីរខ្ទង់ទៀត តែគិតចុះគិតឡើង អត់ថែមវិញ
«ទម្ងន់នាងធ្វើឲ្យបាក់ជើងគ្រែខ្ញុំ តួលេខក្នុងសែក កាត់០ចោលមួយខ្ទង់ រហែកស្រោមមកពីស្បូននាងអត់គុណភាព កាត់០ចោលមួយខ្ទង់ទៀត» ០ពីរដែលចង់ថែម ត្រូវរកហេតុផលកាត់ចោលវិញ ស្របពេល ហ្វូយីង ងើយមើលគេ ទាំងរកពាក្យមកជេរឲ្យសមនឹងភាពថោកទាបមួយនេះមិនបាន ថោកទាល់តែរកលេខដាក់គ្មាន សរុបទៅគេរំលោភនាងជិតងាប់នេះ គ្រប់យ៉ាងជាកំហុសនាងទាំងអស់?
«10000$ ទុកថាខ្ញុំទិញព្រហ្មចារីនាង អន់ៗដូចនាង លក់ឲ្យប្រុសផ្សេងមិនបានលើសនេះទេ តែបើបាន ក៏ប្រហែលជាពួកអាថៅកែកញ្ចាស់ៗ ក្បាលទំពែក ដុះក្បាលពោះដូចហ៊ីង កន្ធាត់ដូចជ្រូក តូចខ្លីប៉ិនមេដៃ ធ្វើមិនស្រួល ទើបវាហ៊ានចំណាយ តែបើសង្ហាពីក្បាលដល់ចុងជើងដូចខ្ញុំ ដេកជាមួយនាងហើយ ឲ្យលុយនាងទៀត នាងរកមិនបានទេ នាងគួរតែមានមោទនភាព Hello kitty»
ផ្លាច់/
____
ផ្គាប់ដួងចិត្ត
ភាគ៧ផ្លាច់/
ផ្ទៃមុខដ៏សង្ហា ត្រូវផ្អៀងទៅម្ខាង តាមកម្លាំងទះពីបាតដៃតូច ថ្ពាល់គេក្រហមរងាល ក្ដៅងំ មើលឃើញស្នាមម្រាមដៃទាំង៥នាងច្បាស់ក្រឡែត នាងខឹងពេក ទប់ម្ដេចជាប់ គេបើកមាត់ព្រុសតែម្នាក់ឯង ព្រុសមិនឈប់ ព្រុសមិនហត់ ព្រុសឡើងពុលដូចឆ្កែឆ្កួត។
«ព្រហើនម្ល៉េះហ៊ានទះ?» សូវម៉ីង យកអណ្តាតទល់ថ្ពាល់ត្រង់កន្លែងដែលត្រូវទះ ងាកសម្លក់នាងដូចចង់ស៊ីសាច់ទាំងរស់ តាំងពីគេកើតមក គ្មានស្រីណាថ្លើមធំ ហ៊ានលើកដៃទះកំផ្លៀងគេទេ នាងហ៊ានម្ល៉េះ?
មុននេះគេមាននិយាយស្អីខុស? គេមិនដឹងខ្លួនខុស នៅអួតសរសើរលើកខ្លួនឯងកប់ពពក ព្រោះការពិតវាបែបនេះមែន នាងស្អាត តែគេមិនមែនមិនធ្លាប់ឃើញស្រីស្អាត ឃើញស៊ាំភ្នែកហើយ សម្រស់នាងមិនលើសស្រីដែលគេជួបកន្លងមក មានស្រីដែលស្អាតច្រើនជាងនាងរាប់មិនអស់ ស្រាតប្រគល់ខ្លួនឲ្យគេទទេៗ ដល់ថ្នាក់ដាក់ថ្នាំសម្រើបគេទៀត គេមិនយក នាងបានដេកជាមួយគេ មិនរាប់ទុកថាសំណាងទេ?
«ទះឲ្យស្វាង កុំឲ្យស្រវឹងនឹងអំនួតពេក»
«Hello kitty»
«លោកគិតថាខ្លួនឯងសង្ហាណាស់មែនទេ?» នាងមើលគេដោយការសង្វេគ ជ្រេញពេកហើយ មួយម៉ាត់ណាក៏អួតថាខ្លួនឯងសង្ហា លើលោកនេះអស់ប្រុសសង្ហាត្រឹមគេហើយមែនទេ?
«មែនហើយ»
«គិតថាក្នុងលោកនេះគ្មានអ្នកសង្ហាលើសលោកទេហ្អេស៎?»
«ទោះមាន មិនប្រាកដមានមន្តស្នេហ៍ដូចខ្ញុំ» ឆ្លើយយ៉ាងជឿជាក់
«ឈ្លក់នឹងខ្លួនឯងទាល់តែក្លាយជាជំងឺព្យាបាលមិនជា» ហ្វូយីង កញ្ឆក់យកសែកពីដៃគេ មកហែកចោលខ្វោកៗ គប់ដាក់កណ្ដាលមុខគេ ឲ្យគេដឹងថាលុយគេមិនអស្ចារ្យសម្រាប់នាងទេ រូបរាងសង្ហារបស់គេក៏មិនធ្វើឲ្យនាងញាប់ញ័រឈ្លក់វង្វេងដែរ នាងយកភួយរុំខ្លួន ស្ទុះចុះពីលើគ្រែបាក់ ចង់យកសម្លៀកបំពាក់មកស្លៀក ស្របពេលគេខឹងញ័រសាច់ សង្រ្គឺតធ្មេញក្រតៗ ពេលត្រូវបុគ្គលិកតូចទាបប្រមាថ
«Hello kitty!» សូវម៉ីង គំហកហៅនាងទាំងខឹងក្រោធ នាងងាកស្រែកដាក់គេទាំងខឹងមិនចាញ់គ្នា
«ខ្ញុំមិនមែន Hello kitty»
«នាងត្រូវសុំទោសខ្ញុំ Hello kitty»
«ហេតុអីត្រូវសុំទោស?»
«រឿងដែលនាងធ្វើអម្បាញ់មិញ ខ្ញុំទទួលយកមិនបាន» ទះកំផ្លៀងគេ ហែកសែកគប់មុខគេ នាងជាស្អី?

YOU ARE READING
??????????????
Romance??????????????????????????? ???????????????????? ??? ??????? ??????????????? ??????????????? ?????????????? ???????????????????????? ???????????? ????????? ??????????????????????????? ????????????? ????????????? ????????????? ??????????????????? ???...