抖阴社区

?????+??

735 15 0
                                    

ពេលនេះមនុស្សស្រីដែលគេនឹកដល់ ដង្ហោយទាំងក្នុងខ្លួនក្ដៅអន្ទះអន្ទែង មានតែ Hello kitty ម្នាក់គត់ មិនមែនគេជាប់ចិត្ត ក៏មិនមែននាងពិសេសអស្ចារ្យលើសស្រីផ្សេង តែមកពីនាងជាមនុស្សស្រីធម្មតាម្នាក់ គ្មានឋានៈ គ្មានកេរ្តិ៍ឈ្មោះល្បីល្បាញ គ្មានឥទ្ធិពលអ្វីអាចមកប៉ះពាល់គេបាន គេចង់ធ្វើអ្វីដាក់នាងបានស្រេចចិត្ត យ៉ាងច្រើនឲ្យលុយបំបិទមាត់ចប់រឿង ហើយម្យ៉ាងទៀតគេអាចដេកជាមួយនាងដោយអារម្មណ៍សុវត្ថិភាព មិនរអើមប៉ះពាល់នាងជាន់ដានប្រុសផ្សេង ព្រោះគេជាបុរសដំបូងរបស់នាង មានតែគេម្នាក់ប៉ុណ្ណោះដែលបានប៉ះពាល់រាងកាយនាង ឱបថើបបានស្និទ្ធមាត់ មិនបាច់ភ័យព្រួយខ្លាចមានបញ្ហាតាមមកឲ្យឈឺក្បាលដោះស្រាយនៅពេលក្រោយ។
គេជាមនុស្សដែលគិតគូរបានវែងឆ្ងាយ ហើយល្អិតណាស់ បើគ្រាន់តែឡើងគ្រែជាមួយស្រីបង្ហាញម៉ូដហើយ សប្បាយជាមួយគ្នាមួយរាត្រី ក៏ចប់ទៅវិញយ៉ាងស្ងប់ស្ងាត់រៀងខ្លួន គេប្រហែលជាស៊ីនាងចោលហើយ មិនរត់គេចពីនាងបែបនេះទេ សម្រស់នាងអន់ពីអង្កាល់?
តែព្រោះគេដឹង នាងចង់ចាប់គេ បើគេជ្រុលឡើងគ្រែជាមួយនាង ចូលតាមផែនការនាងហើយ គេមិនរួចខ្លួនទេ នាងដាក់ថ្នាំគេ មានន័យថានាងរៀបចំគ្រប់យ៉ាងរួចជាស្រេច នាងជាតារាស្រីមានកេរ្តិ៍ឈ្មោះល្បី ចុះបើនាងលួចថតសកម្មភាពគេនៅលើគ្រែជាមួយនាង ទុកគំរាមគេ ឬយកទៅឲ្យអ្នកកាសែត យំយែកដើរតួកម្សត់ឲ្យគេទទួលខុសត្រូវ គេមិនស៊យធំហើយ?
មនុស្សស្រីគួរឲ្យខ្លាចបែបនេះ ទោះស្អាតដូចទេពធីតាធ្លាក់ពីលើមេឃទៀត ក៏មិនលេងចូលដែរ មិនចំណេញ មានតែហិនហោច។
សូវម៉ីង ប្រញាប់ប្រញាល់ចូលទៅក្នុងឡាន បើកចាកចេញពីបរិវេណខនដូ ត្រលប់ទៅរីសតវិញយ៉ាងលឿន ដោយសង្ឃឹមថា Hello kitty នៅរីសត មិនទាន់ទៅណា គេត្រូវការជំនួយពីនាងជាបន្ទាន់ ប៉ុន្មានក៏ហ៊ានចំណាយមិនស្ដាយ។

រីសតផ្កាយ៥...
ហ្វូយីង សុំមេការឈប់ តែមេការស្រីវ័យ៣២ឆ្នាំ បែរជាបបួលនាងអង្គុយញ៊ាំអាហារកំដរគាត់បន្លប់រឿងនាងសុំឈប់ នាំនាងជជែកជាង២ម៉ោង ពន្យល់នាងមិនឲ្យឈប់ ប្រាប់ថាការងារឥឡូវពិបាករក ឲ្យនាងដេកគិតឲ្យច្បាស់សិន មុននឹងសម្រេចចិត្តលាឈប់ នាងបានត្រឹមញឹមៗស្ដាប់គាត់ ការពិតក៏មិនចង់ឈប់ដូចគ្នា តែនាងទើសទាល់នឹងអាម្ចាស់រីសតឡប់នោះណាស់ សាកសួរមេការស៊ើបៗពីម្ចាស់រីសត សួរបែបធម្មតាៗ មិនឲ្យគាត់ចាប់អារម្មណ៍ ទើបបានដឹងថា គេបើករីសតគ្រប់កន្លែង មិននៅប្រចាំការនឹងរីសតណាទេ តែដោយសាររីសតនេះទើបតែសាងសង់រួច ពេលបើកសម្ពោធរួចរាល់អស់ហើយ គេទៅមើលរីសតផ្សេងទៀត អាចនឹងច្រើនខែទើបមកអើតរីសតម្ដង ដូច្នេះនាងគ្រាន់តែធ្វើការ ហើយយកលុយ មិនឃើញមុខគេ មិនជួបគេ មិនបាច់ឈប់ទេដឹង?
មេការទុកពេលឲ្យនាងគិត មិនចង់ឲ្យនាងឈប់ ព្រោះស្ដាយ នាងមើលទៅស្លូតបូត ស្រស់ស្អាត មានមន្តស្នេហ៍ រហ័សរហួន ខាងរីសតត្រូវការបុគ្គលិកស្អាតៗបែបនេះ ណាមួយរីសតទើបតែបើកថ្មី កំពុងតែខ្វះបុគ្គលិក។
«ចាំខ្ញុំគិតមើលសិន»
«អ្ហឹម គិតឲ្យច្បាស់ទៅ»
«ចឹង ខ្ញុំលាមេការសិនហើយ» ហ្វូយីង ញញឹមមិនសូវសម ស្ទាក់ស្ទើរ ចង់ឈប់បន្តិច អត់បន្តិច ចិត្តមិនដាច់ស្រឡះ មុននឹងក្រោកដើរចេញ ចង់ត្រលប់ទៅផ្ទះវិញ។
ពេលដើរមកដល់មុខរីសត ក៏ឃើញម្ចាស់រីសតកំពុងបើកទ្វារចេញពីក្នុងឡាន អាមកក៏ជួប អាទៅក៏ជួប ជានិស្ស័យ ឬកម្ម?
គេកំពុងតែដើរមករកនាង ធ្វើឲ្យនាងភ័យស្លេកមុខ លេបទឹកមាត់ក្អឹកៗ
«ឈរចាំយកលុយ?»
«ចាស?» នាងចាំយកលុយគេពីអង្កាល់ ចៃដន្យចេញមកជួបសោះ
«ឡើងទៅបន្ទប់ខ្ញុំ យកសែក»
«ខ្ញុំលែងចង់បានហើយ» កុំឲ្យគេមើលងាយពេក ណាមួយស្មានតែ1000$
«15000$?»
«ខ្ញុំត្រូវទៅផ្ទះ» ច្រើនពេក នាងមិនហ៊ានយក
«20000$?»
«អឺ យប់ជ្រៅហើយ»
«មិនយកលុយ ឡើងទៅយកលីអូនាងចេញពីបន្ទប់ខ្ញុំ»
____
ផ្គាប់ដួងចិត្ត
ភាគ១១

សូវម៉ីង មួម៉ៅ ខាំសង្រ្គឺតធ្មេញ ក្ដៅស្រៀវស្រើបពេញក្នុងខ្លួន ញើសហូរតាមជើងសក់ ផ្ទៃមុខសង្ហាក្រហមងាំង ថ្ងាសឡើងសរសៃ ប្រឡោះភ្លៅឈឺខ្ទោកៗ ជិតទ្រាំលែងបានហើយ អត់ធ្មត់ខំស៊ុតឡានមកតាំងពីចម្ងាយ គោលដៅគឺនាង តាមចិត្តក្ដៅគេ ចេញពីក្នុងឡានភ្លាម មិនចង់និយាយអ្វីទាំងអស់ ចង់តែចាប់អូសនាងឡើងទៅបន្ទប់ ស្រាតខោអាវចេញឲ្យអស់ ធ្វើរឿងដែលចង់ធ្វើពេលនេះ តែខំទប់ចិត្ត លាក់ភាពស្រេកឃ្លានមិនឲ្យនាងឃើញ ប្រឹងរកហេតុផលឲ្យនាងព្រមឡើងទៅបន្ទប់គេឲ្យបាន។
«លោកបោះចោលទៅ» ហ្វូយីង មុខក្រហមអៀនខ្មាស ពេលនិយាយដល់រឿងលីអូ ការពិតមិនមែននាងភ្លេចស្លៀក តែមកពីនាងសម្លឹងរកមើលមិនឃើញ ហើយប្រញាប់ចេញពីបន្ទប់គេ ខ្លាចគេរករឿង ត្រឹមលីអូមួយសោះ គេបោះចោលចប់ហើយ ធ្វើឲ្យពិបាកម្ល៉េះ?
«នាងទុកខ្ញុំជាស្អី Hello kitty? ខ្ញុំគឺ អ៊ូ សូវម៉ីង ម្ចាស់រីសតដែលនាងធ្វើការ សង្ហាខ្ពង់ខ្ពស់ ឲ្យខ្ញុំបន្ទាបកិត្តិយសយកដៃទៅកាន់លីអូកខ្វក់នាងអ៊ីចឹងហ្អេស៎?» ត្រូវថ្នាំសម្រើប ក្ដៅអន្ទះអន្ទែងស្ទើរស្លាប់យ៉ាងណា ក៏មិនភ្លេចអួតសរសើរពីខ្លួនឯង ព្រោះជាមនុស្សជឿជាក់គ្រប់ពេលវេលា
«លីអូនោះខ្ញុំទើបតែទិញ ស្លៀកបានម្ដងទេ» គេថាលីអូនាងកខ្វក់ ហួសហេតុពេកហើយ នាងទទួលយកមិនបាន លីអូនៅថ្មីចែស គេយកដៃស្រាតចេញបាន ហេតុអីយកដៃកាន់បោះចោលមិនបាន?
«ខ្ញុំមិនខ្វល់ នាងត្រូវឡើងទៅយកលីអូចេញពីបន្ទប់ខ្ញុំឥឡូវនេះ»
«តែ...»
«ឬចង់ឲ្យខ្ញុំប្រកាសរកម្ចាស់លីអូ Hello kitty?» គេគំរាម ចាប់អូសដៃនាងដើរទៅរកជណ្ដើរយន្ដ នាងប្រកែកមិនបាន មានតែព្រមឡើងទៅជាមួយគេ ទៅយកលីអូ ទាំងបុកពោះភ័យ។
ហ្វូយីង ដើរចូលទៅក្នុងបន្ទប់ម្ចាស់រីសត សម្លឹងរកមើលលីអូ គិតថាយកលីអូហើយ នឹងប្រញាប់រត់ចេញទៅភ្លាម តែគេបិទទ្វារដាក់គន្លឹះ ដោះអាវគ្រ័រហ្សេគ្រវែងចោល បន្តប្រឡេះឡេវអាវសឺមីពណ៌សម្ដងមួយគ្រាប់ៗ សម្លឹងនាងមិនដាក់ភ្នែក នាងងាកឃើញគេដោះអាវភ័យសភ្នែក
«អឺ លីអូខ្ញុំនៅឯណា?» នាងរកមិនឃើញ
«លើសាឡុង» គ្រែបាក់ហើយមិនទាន់ដូរ នាងស្មានលីអូនៅលើសាឡុងខំងាកមើល
«អត់ឃើញ?»
«ឡើងលើសាឡុង»
«ចាស?»
«ខ្ញុំត្រូវថ្នាំ»
ទៀត?

??????????????Where stories live. Discover now