សូវម៉ីង ទាញទូរស័ព្ទពីត្រចៀកមកចុចផ្ដាច់ តែមិនព្រមប្រគល់ទូរស័ព្ទនាងទៅឲ្យនាងវិញ បែរជាយកទូរស័ព្ទនាងទុកក្នុងហោប៉ៅខោគេ នាងមើលគេទាំងមុខខឹងទាមទារចម្លើយ
«សម្ដីលោកមានន័យថាម៉េច? ខ្ញុំជំពាក់លោក១០លានពីអង្កាល់? ក្រែងតែ១ម៉ឺនទេ? ហើយលោកថាបើខ្ញុំព្រមធ្វើស្រីរបស់លោក លោកឲ្យខ្ញុំបានគ្រប់យ៉ាង ពេលនោះខ្ញុំបានសុំឲ្យលោកលើកលែងបំណុល លោកយល់ព្រមហើយ លោកនៅចាំទេ?»
«អ្ហ៎ ពិតមែន?» សូវម៉ីង ធ្វើសំឡេងឌឺដង ទឹកមុខដូចចាំមិនបាន ថាធ្លាប់និយាយ ឬសន្យាអ្វីខ្លះជាមួយនាង ធ្វើឲ្យប្រអប់ដៃទាំងសងខាងនាងក្ដាប់ណែន ក្នុងចិត្តខឹងផង ភ័យផង ខឹងដែលគេប្រែជាក្រឡេចក្រឡុច ភ័យខ្លាចសន្យារបស់គេមិនមែនជាការពិត ព្រោះនាងខាតបង់ខ្លួនប្រាណឲ្យគេច្រើនដងហើយ តែនៅមិនទាន់បានអ្វីពីគេមកវិញជាដុំកំភួនទេ ពេលនេះនាងលែងប្រាកដចិត្តហើយ នាងបោកគេ ឬគេបោកនាង?
«ខ្ញុំធ្លាប់សុំលោក ឲ្យលោកទិញផ្ទះ ទិញឡាន និងលើកលែងបំណុលឲ្យខ្ញុំ តែពេលនេះខ្ញុំលែងចង់បានអ្វីពីលោកទៀតហើយ លោកមិនបាច់ឲ្យ ខ្ញុំក៏លែងសុំ ឬទាមទារ ខ្ញុំជំពាក់លោក១ម៉ឺន ខ្ញុំមាន១ម៉ឺនសងលោកវិញហើយ ជំពាក់លុយ សងលុយគ្រប់ចំនួន តែបើលោកថាខុសគោលការណ៍របស់លោក ចង់ឲ្យខ្ញុំសងរំលស់ ខ្ញុំសងរំលស់បាន ដល់ខែយកលុយមកសងលោក តែពួកយើងគ្មានអ្វីជាប់ពាក់ព័ន្ធគ្នាទៀតទេ រស់រៀងខ្លួន លោកគ្មានសិទ្ធប៉ះពាល់ខ្ញុំសូម្បីប៉ុនសរសៃសក់» ហ្វូយីង រៀបរាប់ដោយទឹកមុខប្រាកដប្រជា ព្រោះអាងមានលុយ១ម៉ឺនដុល្លារសងគេវិញហើយ ពីមុននាងគិតខុសព្រមធ្វើស្រីរបស់គេ មកពីនាងគ្មានលុយសងគេ នាងមិនចង់លក់ខ្លួនឲ្យប្រុសច្រើននាក់ ដើម្បីយកលុយសងគេទេ សុខចិត្ដប្រគល់ខ្លួនឲ្យគេតែម្នាក់ ធ្វើម៉េចបើជីវិតវាដើរដល់ផ្លូវទាល់ហើយ តែពេលនេះមានអ្នកហុចដៃមកជួយនាង នាងត្រូវតែស្រវាចាប់ឲ្យជាប់
«ច្បាស់ហើយតែ១ម៉ឺន?» សូវម៉ីង ញញឹមចុងមាត់ យកចុងម្រាមដៃចង្អុលអូសលើថ្ពាល់នាងថើៗ មុននឹងច្របាច់ចង្កានាង ឱនមុខសង្ហាទៅជិត
«មុនធ្វើស្រីខ្ញុំ ចុះកិច្ចសន្យាត្រឹមត្រូវ លក្ខខណ្ឌទាំងអស់នាងអានច្បាស់ហើយ ទើបស៊ីញេយល់ព្រម គ្មានអ្នកណាបង្ខំនាងទេ នាងស្ម័គ្រចិត្ត នាងគិតថាគ្រប់យ៉ាងដែលខ្ញុំធ្វើទាំងអស់នេះ ជាបាយឡុកបាយឡ? នាងថាចប់ វាចប់ងាយដូចមាត់នាង? សិទ្ធសម្រេចនៅលើខ្ញុំតែម្នាក់គត់»
«ខ្ញុំមិនខ្វល់ពីអាកិច្ចសន្យាឆ្កួតឡប់នោះទេ លោកក៏មិនបានធ្វើតាមកិច្ចសន្យាដែរ ហេតុអីខ្ញុំត្រូវធ្វើតាម ដូច្នេះទុកជាមោឃៈ»
«នាងស៊ីញេហើយ នាងមិនខ្វល់ទេ?» គេមើលនាងដោយការគំរាម
«ខ្ញុំគ្រាន់តែជាមនុស្សធម្មតាសាមញ្ញម្នាក់ ស៊ីញេខ្ញុំគ្មានតម្លៃអីទេ លោកចង់យកទៅធ្វើស្អីធ្វើទៅ ចង់ប្ដឹងខ្ញុំក៏ប្ដឹងទៅ ដេកគុកក៏ស្រួលម្យ៉ាងដែរ ឲ្យតែបានចេញឆ្ងាយពីមនុស្សដូចលោក» នាងដល់កហើយ ស្អីក៏ស្អីទៅលើកនេះ
«មនុស្សដូចខ្ញុំយ៉ាងម៉េច?» សូវម៉ីង ខឹងច្រឡោត សង្រ្គឺតធ្មេញចង់បាក់ ដៃច្របាច់ចង្កានាងកាន់តែខ្លាំង គ្រាន់តែដឹងមានប្រុសជួយសងបំណុលឲ្យ១ម៉ឺន ក្អេងក្អាងដាក់គេភ្លាម
«គួរឲ្យស្អប់ហ្នឹងហើយ ចូលចិត្តតែធ្វើបាបគេ ខ្សែលើគេ គម្រិះ ដេកជាមួយគេ មិនចង់ឲ្យលុយគេ មួយថ្ងៃៗអួតតែពីខ្លួនឯង ធ្វើដូចក្នុងលោកនេះគ្មានអ្នកសង្ហាដូច ជ្រេញណាស់ ខ្ញុំប្រាប់លោក អ្នកដែលសង្ហាជាងលោកមានច្រើនណាស់ កុំឈ្លក់នឹងខ្លួនឯងពេក បង ឌីឡាត់ សង្ហាហើយ មានទឹកចិត្តទៀត គាត់មិនដែលប៉ះពាល់រាងកាយខ្ញុំទេ តែគាត់ហ៊ានសងបំណុលឲ្យខ្ញុំ១ម៉ឺនដុល្លារ»
«សរសើរវាយ៉ាងនេះហើយ លើកជើងឲ្យវាតែម្ដងទៅ»
«បង ឌីឡាត់ មិនថោកទាបដូចលោកទេ គាត់ឲ្យតម្លៃមនុស្សស្រីណាស់...អ៊ុប៎»

YOU ARE READING
??????????????
Romance??????????????????????????? ???????????????????? ??? ??????? ??????????????? ??????????????? ?????????????? ???????????????????????? ???????????? ????????? ??????????????????????????? ????????????? ????????????? ????????????? ??????????????????? ???...