សូវម៉ីង ញោចចុងមាត់ សម្លឹងរាងកាយនាង ដៃដែលច្របាច់ដើមដៃនាង ប្រែជាអង្អែលដើមដៃនាងឡើងចុះៗ ធ្វើឲ្យនាងមានការខ្ពើមជាខ្លាំង មនុស្សស្អី មុខក្រាស់ហើយ ចរិតថោកទៀត ចង់តែកេងចំណេញលើមនុស្សស្រីទន់ខ្សោយ ទើបគ្រវាសដៃគេចេញ ដោយទឹកមុខមាំ រហ័សបែរខ្នងដើរចេញពីបន្ទប់គេ គេឲ្យនាងទៅ ព្រោះគិតថានាងទៅយកកម្រាលពូកមកប្ដូរតាមបញ្ជាគេ ដឹងថានាងមិនហ៊ានជំទាស់បញ្ជាគេទេ អ្នកណាហ៊ានជំទាស់បញ្ជាម្ចាស់រីសត?
នៅទីនេះគេជាស្ដេច
សូវម៉ីង ដើរទៅដាក់បង្គុយលើសាឡុងវិញ រង់ចាំបុគ្គលិកសម្អប់ចូលមកប្ដូរកម្រាលពូក គេស្អប់នាង គេក្នាញ់នាង តាំងចិត្តធ្វើបាបនាង មិនថានាងខំប្រឹងធ្វើឲ្យល្អឥតខ្ចោះយ៉ាងណាទេ អ្វីដែលនាងធ្វើ គេមិនចូលចិត្ត មិនពេញចិត្ត មិនត្រូវចិត្ត ខុសចិត្តគេទាំងអស់ ព្រោះគេចង់ឲ្យខុស
គេជញ្ជក់មាត់មួម៉ៅ ចិញ្ចើមជ្រួញចូលគ្នា ចង់បោកកម្ទេចរបស់ក្បែរដៃចោលឲ្យអស់ ព្រោះនាងចេញទៅជិត១០នាទីហើយ មិនទាន់ឃើញមកវិញ រវល់ធ្វើស្អីយូរម្ល៉េះ គ្រាន់តែទៅយកកម្រាលពូកមកប្ដូរសោះ ឬជាប់ទាក់ភ្ញៀវរីសតរបស់គេយកនាមប័ណ្ណទៀតហើយ?
ត្រឹមគិតគេក្ដៅអន្ទះអន្ទែង អង្គុយស្ងៀមមិនស្រណុក ខណៈនោះស្រាប់តែមានបុគ្គលិកស្រីម្នាក់ដើរចូលមក តែមិនមែន ហ្វូយីង ទេ ធ្វើឲ្យទឹកមុខម្ចាស់រីសតកាន់តែអាក្រក់មើលថែមទៀត
«ហ្វូយីង មិនស្រួលខ្លួន ចេញទៅផ្ទះបាត់ហើយ នាងឲ្យខ្ញុំមកជួយប្ដូរកម្រាលពូកនៅបន្ទប់លោក សូវម៉ីង ជំនួស» បុគ្គលិកស្រីរហ័សប្រាប់ទាំងភ័យខ្លាច ពេលម្ចាស់រីសតសម្លក់មកដូចចង់ស៊ីសាច់ហុតឈាម
«អ្នកណាអនុញ្ញាតឲ្យទៅផ្ទះ?» សូវម៉ីង សម្លុតសួរ ធ្វើឲ្យនាងភ័យញ័រ
«នាងខ្ញុំមិនដឹងទេចាស ហ្វូយីង គ្រាន់តែប្រាប់ថាមិនស្រួលខ្លួន ឲ្យនាងខ្ញុំមកប្ដូរកម្រាលពូកនៅបន្ទប់លោក»
«ចេញទៅ» គេគំហកដេញ សង្រ្គឺតធ្មេញ ទាំងខឹងចង់ឆ្កួត
«ចាស» នាងរហ័សរត់ចេញទៅវិញ ភ័យញ័រសាច់ចង់រាគនោម
«វ័យ ហ្វូយីង!» គេចង់សម្លាប់នាង ព្រោះនាងតែម្នាក់ ធ្វើឲ្យគេមួម៉ៅក្ដៅឆេះឆួលចង់ឆ្កួតហើយ គេមិនអនុញ្ញាតឲ្យចេញ នៅតែចេញ ទុកសម្ដីគេជាស្អី? ឬទៅណាត់ជួបអាឆ្កែណា?
«ចង្រៃយក៏!»
ប្រាវ/
របស់នៅក្បែរដៃគេទាញបោកចោលខ្ទេចអស់ហើយ ស្អីក៏មិនសល់ដែរ បោកផង គប់ផង គ្រវែងគ្រវាត់ឥតប្រណីយប់...
ហ្វូយីង មកដល់ផ្ទះ ញ៊ាំបាយហើយ លាងចានស្អាត ងូតទឹករួច ស្លៀកខោអាវឈុតពណ៌ស ឡើងលើគ្រែសំងំដេក ព្រោះល្វើយណាស់ កាយក៏ហត់ ចិត្តក៏ហត់ ដឹងថាថ្ងៃស្អែក ពេលទៅដល់រីសត ច្បាស់ជាត្រូវ អ៊ូ សូវម៉ីង រករឿងចាស់ដៃទៀតហើយ ព្រោះនាងចេញមកទាំងគេមិនអនុញ្ញាត តែនាងពិតជាទៅមុខលែងរួចមែន នាងរលីវៗហើយ ស្រាប់តែឮសំឡេងឡាននៅមុខផ្ទះ និងសំឡេងមនុស្សកំពុងតែលើករបស់ប្រូសប្រាក ទើបក្រោកចុះពីលើគ្រែ ដើរទៅបើកទ្វារមើល ឃើញ អ៊ូ សូវម៉ីង កំពុងតែឈរច្រត់ចង្កេះច្រងេងច្រងាង បញ្ជាមនុស្សឲ្យលើកគ្រែចុះពីលើឡាន យកចូលទៅក្នុងផ្ទះនាង នាងជ្រួញចិញ្ចើម មិងមាំងឆ្ងល់ មុននឹងដើរចេញទៅសួរគេ
«លោកធ្វើស្អី?»
«យកចូលទៅ» សូវម៉ីង មិនចាប់អារម្មណ៍ពីនាង បញ្ជាមនុស្សឲ្យសែងគ្រែចូលទៅក្នុងផ្ទះនាង និងជញ្ជូនកម្រាលពូករាប់រយឈុតយកចូលទៅជាមួយ ពង្រាយគរដូចភ្នំ
«ខ្ញុំសួរថាលោកធ្វើស្អី នេះជាផ្ទះខ្ញុំ?» ហ្វូយីង គំហកសួរទាំងខឹងច្រឡោត តែគេមិនខ្វល់ពីនាង ដើរចូលទៅក្នុងផ្ទះនាង និងដេញឲ្យគ្រប់គ្នាទៅវិញ ដាក់បង្គុយលើសាឡុង លើកជើងគងអន្ទាក់ខ្លាទៀត
«លោក អ៊ូ សូវម៉ីង នេះជាស្អី?» ហ្វូយីង ដើរចូលមកក្នុងផ្ទះ ស្រែកសួរទាំងខឹងញ័រមាត់ យកដៃចង្អុលទៅគ្រែ និងកម្រាលពូក គេយកមកញ៉ុកស្អីក្នុងផ្ទះនាង ចង្អៀតសឹងស្លាប់
«ការងារនាងធ្វើមិនទាន់រួច ទើបខ្ញុំយកការងារមកឲ្យធ្វើដល់ផ្ទះ»
«លោកហួសហេតុណាស់»
«ចាប់ផ្តើមការងារនាងទៅ ប្ដូរកម្រាលពូកឲ្យខ្ញុំមើល រហូតខ្ញុំពេញចិត្ត»
«លោកឆ្កួតហើយ»
«ឆុងកាហ្វេឲ្យមួយកែវផង»
«ទីនេះផ្ទះខ្ញុំ មិនមែនរីសតលោក»
«កុំដាក់ស្ករ មិនចូលចិត្តផ្អែម វាខះក»

YOU ARE READING
??????????????
Romance??????????????????????????? ???????????????????? ??? ??????? ??????????????? ??????????????? ?????????????? ???????????????????????? ???????????? ????????? ??????????????????????????? ????????????? ????????????? ????????????? ??????????????????? ???...