抖阴社区

?????

622 8 0
                                    

នាងមិនចង់បានកាតទេ ពិបាកចាយណាស់ ចង់បានលុយសុទ្ធមកទុកវិញ ស្រួលជាង លើកមុនគេឲ្យកាតនាង លុយក្នុងកាតច្រើនពេក បង្ខំឲ្យនាងចាយ១ថ្ងៃឲ្យអស់ នាងពិបាកចិត្តសឹងស្លាប់ ចុងក្រោយលុយ១លានគ្មានបានចាយ១សេន យកទៅវិនិយោគជាមួយគេអស់ វិនិយោគលើស្អីក៏មិនប្រាប់ ឲ្យនាងរង់ចាំជោគជ័យក្លាយជាអ្នកមាន នាងចាំឡើងសម្លៀកបំពាក់ក៏លែងមានស្លៀកដែរ ដឹងអង្កាល់បានក្លាយជាអ្នកមានព្រាត់ប្រាសចេញពីគេទេ ដូចជាប់គុកចឹង
«លុយសុទ្ធក្នុងកាបូបខ្ញុំ ពេលនេះមានមិនដល់២ម៉ឺនទេ មានតែលុយក្នុងកាត» ភាគច្រើនគេចាយលុយក្នុងកាត ទើបមិនសូវដាក់លុយសុទ្ធច្រើនឲ្យធ្ងន់កាបូប
«មិនយកទេ ខ្ញុំចង់បានលុយសុទ្ធ» ហ្វូយីង បដិសេធ ពេលគេហុចកាតមួយសន្លឹកឲ្យ
«ចឹងចាំយប់» សូវម៉ីង ញញឹមចុងមាត់ ទុកកាតក្នុងកាបូបលុយស្បែកពណ៌ខ្មៅវិញ
«យប់នេះលោកមកទៀត?» ហ្វូយីង ជ្រួញចិញ្ចើមសួរទឹកមុខមិនពេញចិត្ត មកស្អីរាល់ថ្ងៃ ញឹកញាប់ម្ល៉េះ?
«រាងធុញហើយ គិតថាមិនមកទេ តែនាងចង់បានលុយសុទ្ធ២ម៉ឺនដុល្លារ ទើបចាំបាច់ត្រូវមក»
«អឺ មិនរំខានលោកទេ បើធុញកុំមកអី ខ្ញុំលែងចង់បានលុយហើយ»
«នាងមិនចង់ឲ្យខ្ញុំមក?» សូវម៉ីង លើកចិញ្ចើមម្ខាងឡើង សម្លឹងមុខនាង ទើបនាងគ្រវីដៃបដិសេធ
«មិនមែនទេៗ» ដឹងខ្លួនល្អហើយប្រុសអាក្រក់ ស្អប់មុខដូចអាចម៍ មកលើកណាក៏នាងសន្លប់ដែរ អុកចង់ខ្ទេចស្បូនហើយ អ្នកណាចង់ឲ្យមកទៀត?
«មិនមែនមិនចង់ឲ្យខ្ញុំមក មានន័យថាចង់ឲ្យខ្ញុំមក យប់នេះខ្ញុំមកទៀត នាងសប្បាយចិត្តទេ?»
«ចាស សប្បាយណាស់» ហ្វូយីង ខាំធ្មេញ បង្ខំមុខញញឹមដាក់គេ ទាំងភ្នែកក្រហមរលីងរលោង គេសើចហ៉ិសៗដើម.ក នាងស្អប់ហួស
«មុននេះនាងថាលែងចង់បានលុយ២ម៉ឺនដុល្លារហើយ ចឹងយកតែ២រយដុល្លារបានហើយ ទឹកចិត្តខ្ញុំ» សូវម៉ីង ដាក់លុយ២រយនៅលើពូកឲ្យនាង នាងក្ដាប់ដៃណែន ខឹងឆួលពេញទ្រូង អុកនាងរាប់ភ្លេច ឲ្យ២រយ មនុស្សនេះគម្រិះម្ល៉េះ?
«រៀបចំខ្លួនទៅ បន្តិចទៀតខ្ញុំឲ្យ ចុងតឺ បើកឡានជូននាងទៅផ្ទះជួលយកខោអាវ»
«ខ្ញុំជិះតាក់ស៊ីបាន»
«ឬមិនបានទៅ?» គេធ្វើមុខកាចដាក់
«ចាស ចាំឲ្យ ចុងតឺ ជូនទៅវិញ» នាងបង្ខំចិត្តព្រមទាំងមិនពេញចិត្ត។

ពេលរសៀល...
បន្ទាប់ពីទៅផ្ទះជួល ប្រមូលខោអាវញាត់វ៉ាលិស លើកដាក់ឡានហើយ កូនចៅរបស់គេក៏បើកឡានជូននាងទៅផ្ទះវិញ ចៃដន្យបើកកាត់ឱសថស្ថាន ស្រាប់តែធ្វើឲ្យនាងនឹកឃើញល្បិចមួយ ទុកសងសឹកគេ ទើបឲ្យ ចុងតឺ ឈប់ឡានមួយភ្លែត ចូលទៅទិញថ្នាំ។
និងពេលមកដល់ផ្ទះវិញ ក៏ល្ងាចទៅហើយ ទើបនាងយកទូរស័ព្ទចុចតេរទៅសួរគេ
«លោកមកផ្ទះម៉ោងប៉ុន្មាន?»
(ស្រីចិញ្ចឹម មិនមែនប្រពន្ធ មានសិទ្ធស្អីសួរនាំម៉ោងចូលផ្ទះ?) គេស្ដីឲ្យសំឡេងកាច នាងធ្វើភ្នែកស្លឺធុញទ្រាន់ផង ជ្រេញផង
«ខ្ញុំចង់ធ្វើម្ហូបឲ្យលោកញ៊ាំ តែមិនដឹងលោកមកពេលណា ខ្លាចទម្រាំលោកមក ម្ហូបត្រជាក់អស់»
(តាំងខ្លួនជាប្រពន្ធទើបធ្វើម្ហូបចាំ?)
«មិនមែនទេ»
(ខ្ញុំដាស់តឿននាង កុំភ្លេចឋានៈខ្លួនឯង)
«ដឹងហើយ»
(ឋានៈនាងជាស្អី?)
«ស្រីរបស់លោក»
(លោកណា?)
«លោក អ៊ូ សូវម៉ីង»
(២ម៉ោងទៀតខ្ញុំទៅដល់) គេចុចផ្ដាច់ នាងញញឹមចុងមាត់
«ចាំមើលខ្ញុំសងសឹកលោកវិញយ៉ាងម៉េច?» ហ្វូយីង ដើរចូលទៅក្នុងផ្ទះបាយធ្វើម្ហូបប៉ុន្មានមុខ និងលួចដាក់ថ្នាំរាគចូលទៅក្នុងម្ហូប ពេលគេរាគអស់ពីខ្លួន ច្បាស់ជាគ្មានកម្លាំងធ្វើស្អីនាងទេ ត្រឹមស្រមៃរូបភាពនាងដេកមើលគេរត់ចូលបន្ទប់ទឹក ហើយវារចេញពីបន្ទប់ទឹកមកវិញ ក៏អាចសើចរលាក់ក្អឹកៗសមចិត្តបានដែរ។

២ម៉ោងកន្លងទៅ...
សូវម៉ីង មកដល់ផ្ទះពេលព្រលប់ៗ ឃើញនាងរៀបចំអាហារនៅលើតុរង់ចាំគេជាស្រេច ថែមទាំងឈរញញឹមញញែមនៅជិតតុអាហារទៀត ធ្វើឲ្យគេជ្រួញចិញ្ចើម យល់ថាចម្លែក
«អឺ ខ្ញុំមិនដឹងថាលោកចូលចិត្តញ៊ាំអីទេ ទើបធ្វើរាងច្រើនមុខ នៅក្ដៅៗទាំងអស់ លោកសាកភ្លក្សមួយមុខនេះទៅ ហើយដាក់ពិន្ទុឲ្យថ្វីដៃខ្ញុំផង» ហ្វូយីង រហ័សដួសម្ហូបដាក់ចានឲ្យ ពេលគេដើរមកអង្គុយចុះលើកៅអី គេមើលម្ហូបនៅក្នុងចានដែលនាងដួសឲ្យដោយការពិចារណា មុននឹងងើយមើលមុខនាង នាងសើចស្ញេញដាក់
«ហេតុអីលោកមិនញ៊ាំ?»
«នាងញ៊ាំមុនទៅ»
«ចាស?»
«ខ្ញុំញ៊ាំពីខាងក្រៅឆ្អែតហើយ អង្គុយចុះ ហើយញ៊ាំអាហារដែលនាងធ្វើឲ្យអស់»

??????????????Where stories live. Discover now