ដឹងហើយថានាងជាស្រីចិញ្ចឹមរបស់គេ មិនចាំបាច់និយាយបញ្ជាក់ច្បាស់ពេកទេ នាងឮហើយទើសត្រចៀកណាស់ មិនចូលចិត្តស្តាប់ មានអារម្មណ៍ដូចខ្លួនឯងថោកទាប គ្មានតម្លៃសោះ តែដើម្បីផ្ទះ លុយ ឡាន បានក្លាយជាអ្នកមាន នាងត្រូវទ្រាំព្រមធ្វើស្រីចិញ្ចឹមរបស់គេរយៈពេលខ្លី តែថាទៅកុំតែគេសង្ហា ហើយនៅកំលោះដែរទេ ទើបនាងព្រមឲ្យចិញ្ចឹម បើសិនគេជាតាចាស់ កន្ធាត់ ក្បាលទំពែក មិនសង្ហា ទោះមានលុយឲ្យនាងច្រើនប៉ុនណា ក៏នាងមិនព្រមឲ្យចិញ្ចឹមដែរ សុខចិត្ដវេទនាស៊ីអត់ស៊ីឃ្លានវិញ ទៅរកនៅឯណាបាន ១០០មានតែគេ១ហ្នឹង សង្ហាម្លឹងៗ មានយ៉ាងហ្នឹង បានមួយចប់ ស្រីតាមចោមរោមដូចស្រមោចរោមស្ករ បែរមកសុំចិញ្ចឹមស្រីធម្មតាម្នាក់ដូចនាង ផ្ដល់ឲ្យនាងទាំងលានៗដុល្លារ ពេលខ្លះទោះយល់សប្តិក៏នឹកស្មានមិនដល់ដែរ
តែឈប់សិន នាងកំពុងគិតអី? ម៉េចបានត្រូវលួចសរសើរមនុស្សប្រុសថោកទាបដែលរំលោភនាង? ឆាប់ភ្ញាក់ស្មារតីឡើង វ័យ ហ្វូយីង
នាងឈ្ងោកមុខ គ្រវីក្បាលតិចៗ ចង់ទះខ្លួនឯងមួយដៃឲ្យស្វាង កុំឲ្យគិតរឿងឡប់ផ្ដេសផ្ដាសទៀត គោលដៅនាងគឺបោកយកលុយគេតែម្យ៉ាងគត់ រឿងផ្សេងមិនអាចគិត។
សូវម៉ីង នាំក្មេងចិញ្ចឹមចូលភោជនីយដ្ឋានទំនើប កម្ម៉ង់អាហារឆ្ងាញ់ៗច្រើនមុខឲ្យនាងញ៊ាំ សុទ្ធតែជាអាហារថ្លៃៗដែលនាងមិនធ្លាប់បានញ៊ាំពីមុនមក តម្លៃអាហារ១ពេល លើសប្រាក់ខែនាង៣ខែ នាងស្ដាយលុយជួសគេ ប្រឹងញ៊ាំចង់បែកពោះ ញ៊ាំហើយស្មានតែចេះហោះ ព្រោះវាថ្លៃ ហោះមិនរួចព្រោះវាហល់ធ្ងន់ពោះ គេញ៊ាំតែប៉ុន្មានម៉ាត់ ក្រៅពីហ្នឹងនាងញ៊ាំទាំងអស់ នាងញ៊ាំដូចអាហារចុងក្រោយ មុនពេលយកទៅប្រហារជីវិត។
បន្ទាប់ពីឲ្យនាងញ៊ាំឆ្អែតហើយ ទើបចេញពីភោជនីយដ្ឋាន ចូលក្នុងឡាន បើកទៅផ្ទះថ្មីដែលទើបនឹងទិញ។៣០នាទីកន្លងទៅ...
ផ្ទះវីឡា
ហ្វូយីង បើកទ្វារចុះពីលើឡាន ងើយក្បាលសម្លឹងមើលផ្ទះថ្មីដោយការរំភើបចិត្ដ ស្ទើរមិនជឿថាវាជាការពិត ទើបងាកសួរបញ្ជាក់រាងខ្ពស់ដែលឈរក្បែរ
«លោកទិញផ្ទះនេះឲ្យខ្ញុំ?»
«បើមិនទិញឲ្យនាង នាំនាងម៉ោធ្វើស្អី?»
«ផ្ទះធំណាស់ ហើយប្រណីតទៀត ពិតជាចំណាយអស់ច្រើន?»
«មិនច្រើនទេ ជិត១០លាន»
«ជិត១០លាន?» ហ្វូយីង បើកភ្នែកធំៗដោយការភ្ញាក់ផ្អើល ស្របពេលគេញឹមៗ ឫកពាធម្មតា លូកដៃទាំងសងខាងជ្រែងហោប៉ៅខោ ដើរចូលទៅក្នុងផ្ទះ ទើបនាងរហ័សដើរតាមពីក្រោយទាំងទឹកមុខភ័យស្លេក តក់ស្លុតនឹងតម្លៃផ្ទះដែលគេប្រាប់
«អឺ ហេតុអីលោកទិញផ្ទះថ្លៃម្ល៉េះ?» ជិត១០លានច្រើនពេកហើយ នាងមិនហ៊ានទទួលយកទេ វាដូចជាបានមកស្រួលពេក
«នាងថាចង់បានផ្ទះវីឡា វីឡាគ្មានតម្លៃក្រោមនេះទេ»
«ប៉ុន្តែខ្ញុំក៏មិននឹកស្មានថាវាថ្លៃដល់ថ្នាក់នេះ» ហ្វូយីង ញ័រមាត់ រលីងរលោងទឹកភ្នែក លែងរំភើបហើយ ចាប់ផ្តើមភ័យវិញ ព្រោះបើធ្វើស្រីចិញ្ចឹមគេត្រឹមរយៈពេល១ខែ ហេតុអីគេហ៊ានចំណាយឲ្យនាងច្រើនដល់ថ្នាក់នេះ តាមចរិតគេក៏មិនសមទូលាយយ៉ាងនេះដែរ នាងយល់ថាចម្លែកណាស់
«១០លាន ប្ដូរនឹងក្ដីសុខខ្ញុំ វាសមតម្លៃហើយ» គេចង់ពេលណា មកពេលហ្នឹង ផ្ទះគេ មនុស្សស្រីរបស់គេ នៅចាំបម្រើក្ដីសុខគេគ្រប់ពេលវេលា ១០លានកម្ទេចលុយទេ
«ប៉ុន្តែ...»
«នាងថាសាឡុងនេះយ៉ាងម៉េចដែរ?» សូវម៉ីង ញោចចុងមាត់ យកដៃស្ទាបអង្អែលសាឡុងពណ៌ខ្មៅ នៅកន្លែងទទួលភ្ញៀវ ទើបនាងដើរចូលទៅជិតសាឡុង ឱនពិនិត្យមើល
«ស្អាតណាស់ ធំហើយ ទន់ទៀត»
«មាំទេ?»
«អឺ តាមមើលប្រហែលជាមាំ»
«សម្ពោធវាមុនគេ»

YOU ARE READING
??????????????
Romance??????????????????????????? ???????????????????? ??? ??????? ??????????????? ??????????????? ?????????????? ???????????????????????? ???????????? ????????? ??????????????????????????? ????????????? ????????????? ????????????? ??????????????????? ???...