ដូចគ្នាទៀតហើយ ស្អប់ណាស់ គេគ្មានពាក្យផ្សេងនិយាយ ក្រៅពីតែស្ករតាមនាងទេ? នាងស្អប់ ស្អប់ដែរ នាងស្រលាញ់ ស្រលាញ់ដែរ នាងនិយាយលេង និយាយលេងដែរ ឬមកពីគេស្រវឹង? សង្ស័យស្រវឹងពិតមែនហ្នឹងហើយ មកសួរនាងស្រលាញ់គេទេ សួរចម្លែកៗ ដឹងទេបេះដូងនាងញាប់ញ័ររញ្ជួយ?
ហ្វូយីង ទម្លាក់ទូរស័ព្ទចុះពីដៃ ញញឹមអឹមអៀនតែម្នាក់ឯង យកបាតដៃទាំងសងខាងក្ដោបថ្ពាល់ដែលក្រហមក្ដៅភាយៗ ស្របពេលបេះដូងក្នុងទ្រូងលោតខុសចង្វាក់ វាហាក់ដូចរំភើបភ័យអរលាយឡំគ្នា ប៉ុន្តែ...
នាងម៉េចនឹងហ៊ានស្រលាញ់គេ នាងខ្លាចឈឺចាប់ណាស់ នាងនិងគេខុសឆ្ងាយពីគ្នាពេកហើយ សប្បាយអរធ្វើអី ការពិតគេគ្រាន់តែលេងសើចជាមួយនាងប៉ុណ្ណោះ ទោះគេប្រែជាធ្វើល្អ អាចនឹងនិយាយពាក្យល្អដាក់នាងខ្លះ តែគេមិនស្រលាញ់នាងទេ អនាគតក៏គេមិនយកនាងដែរ គេថែមទាំងមានសង្សារហើយទៀត ពិបាកណាស់ នាងមិនចង់យកក្ដីសុខទៅផ្ញើនឹងប្រុសមានចិត្តរយពាន់បែបនោះទេ ទ្វារបេះដូងនាងបិះនឹងត្រូវគេបើកបានហើយ តែនាងភ្ញាក់ខ្លួនដឹងថាបើគេយកបេះដូងនាងបានច្បាស់ជាកម្ទេចចោល ដូច្នេះនាងបិទទ្វារបេះដូងវិញចាក់សោឲ្យជាប់ មិនឲ្យទ្វារបេះដូងរង្គោះរង្គើដោយសារ អ៊ូ សូវម៉ីង ទៀតទេ។
ហ្វូយីង ដកដង្ហើមធំ ផ្ដួលខ្លួនដេកវិញ មុននេះសប្បាយអរភ្លេចខ្លួន តែពេលគិតដល់រវាងនាងនិងគេមិនអាចទៅរួច នៅក្បែរគេរាល់ថ្ងៃ ទាំងដឹងច្បាស់ក្នុងចិត្ត ប្រាកដជាត្រូវគេធុញទាត់ចោលថ្ងៃមួយ ចាប់ផ្តើមមានអារម្មណ៍ Sad វាដូចជាអារម្មណ៍ស្រលាញ់គេតែម្ខាង ឈឺទ្រូង កើតទុក្ខ នាងស្អប់អារម្មណ៍នេះណាស់ ទីបំផុតវានៅតែកើតឡើងលើនាង
«ហម ៣ម៉ោងទៀតទើបម៉ោ យូរណាស់» មួយភ្លែតនាងទាញទូរស័ព្ទមកមើលម៉ោងជិត១០ដង ឥឡូវម៉ោង១១យប់ហើយ ចាំ៣ម៉ោងទៀត ចឹងម៉ោង២ទើបគេមកដល់ ដេកស្ងៀមៗ បន់ឲ្យម៉ោងដើរលឿន មានអារម្មណ៍ថាម៉ោងដើរកាន់តែយឺត ទម្រាំលោត១នាទីៗ តឹងចិត្តណាស់។
ទីបំផុតម៉ោង២ហើយ នៅតែមិនទាន់ឃើញគេមក នាងស្ងាបចេញទឹកភ្នែក ភ្នែកទន់បើកលែងរួចហើយ ចាំគេរហូតដេកលក់ទាំងមិនដឹងខ្លួន ម៉ោង៣ទៀបភ្លឺទើបគេមកដល់ ឃើញនាងលង់លក់ស្រួល មិនចង់ដាស់រំខាន ឱនថើបថ្ងាសនាងមួយខ្សឺត រាងស្រវឹងស្រឿងៗ បូករួមនឹងហត់នឿយផង ដាក់ក្បាលដល់ខ្នើយលក់ភ្លឹង។ព្រះអាទិត្យនៃព្រឹកថ្ងៃថ្មីចាប់ផ្តើមរះឡើង បាចសាចពន្លឺចូលមកក្នុងបន្ទប់ ថ្ងៃចាំងចំមុខតូច ធ្វើឲ្យត្របកភ្នែកដែលបិទកម្រើកតិចៗ មុននឹងបើកភ្នែកឡើងយឺតៗ
«ភ្លឺហើយ?» ហ្វូយីង ងាកមើលក្បែរខ្លួន ទទេស្អាត មានតែនាងដេកម្នាក់ឯង ពេលនាងស្ទុះក្រោកអង្គុយ ទើបឃើញរាងខ្ពស់ស្រឡះដើរចេញពីបន្ទប់ទឹកមក បន្ទាប់ពីងូតទឹករួច មានតែកន្សែងពោះគោពណ៌សរុំចង្កេះប្របេះៗ
សូវម៉ីង ឃើញនាងភ្ញាក់ហើយ កំពុងតែសម្លឹងមកគេ តែគេមិនមើលនាង មិននិយាយអី ដើរទៅបើកទូសម្លៀកបំពាក់ ទើបនាងនាំខ្លួនចុះពីលើគ្រែ ដើរទៅជិតគេ
«លោកមិនមានពាក្យនិយាយទេ?»
«និយាយអី?» សូវម៉ីង ងាកមើលមុខនាង នៅធ្វើមុខស្មើដូចគ្មានកំហុស
«លោកឲ្យខ្ញុំចាំខកពេញមួយយប់?» ហ្វូយីង ញ័រមាត់
«ខ្ញុំប្រាប់មិនឲ្យចាំ ឲ្យគេង» គេមានឲ្យនាងចាំទេ?
«ចុះថា៣ម៉ោងលោកនឹងម៉ោ ខ្ញុំចាំ៣ម៉ោង មិនឃើញ?» នាងខំចាំឡើងដេកលក់មិនដឹងខ្លួន មិនដឹងគេមកតាំងពីថ្មើរណា?
«នាងជ្រើសរើសចាំខ្លួនឯង បន្ទោសខ្ញុំ?»
«លោកគួរតែសុំទោសខ្ញុំមួយម៉ាត់ ឬមិនអ៊ីចឹងប្រាប់ពីហេតុផល?»
«ហេតុផលប្រាប់រួចហើយ មានការបន្ទាន់ត្រូវចេញទៅក្រៅ បើងងុយ គេងទៅ កុំចាំ?» គេផ្ញើសារប្រាប់នាងបែបនេះ
«វានៅមិនទាន់គ្រប់គ្រាន់»
«ហ៊ឺ?» អត់យល់ ឲ្យគេប្រាប់ពីហេតុផល ដល់គេប្រាប់ ទៅជាមិនគ្រប់គ្រាន់?
«ខ្ញុំខំត្រៀមខ្លួនរួចរាល់ជាស្រេច លោកបែរជាឲ្យខ្ញុំចាំខក» នាងទន្ទេញតែពាក្យដដែល គេមិនឲ្យចាំ តែនាងចាំ នាងអន់ចិត្ត ហើយវាយ៉ាងម៉េច គេមិនយល់ពីអារម្មណ៍មនុស្សស្រីទេ
«ឥឡូវនាងចង់យ៉ាងម៉េច?» មើលទៅនាងដូចមិនសុខចិត្ដទេ
«ខ្ញុំខឹង លោកខុស គួរតែលួងខ្ញុំប៉ុន្មានម៉ាត់» យ៉ាងហោចឲ្យវាសមតម្លៃនឹងការរង់ចាំ
«មិនចេះលួង»
«មិនលួង ខ្ញុំមិនបាត់ខឹង»
«មិនបាត់ខឹង ខ្ញុំខឹងនាងវិញ»
«លោក អ៊ូ...»
«ខ្ញុំខឹង ពិបាកលួងណាស់»
«ចឹងលោកកុំខឹង ខ្ញុំបាត់ខឹងហើយ ខ្លាចលោកខឹងវិញ ពិបាកលួង»

YOU ARE READING
??????????????
Romance??????????????????????????? ???????????????????? ??? ??????? ??????????????? ??????????????? ?????????????? ???????????????????????? ???????????? ????????? ??????????????????????????? ????????????? ????????????? ????????????? ??????????????????? ???...