抖阴社区

?????

708 9 0
                                    

គេកើតអី? ចេះតែយ៉ាងម៉េចក្នុងខ្លួន? នៅមិនសុខបើមិនបានរករឿងស្ដីបន្ទោសឲ្យនាង?
បើសិននាងខុស ស្ដីឲ្យចុះ តែនាងមិនបានខុស ហេតុអីស្ដីឲ្យនាង?
ឬសម្រាប់គេ នាងត្រូវតែខុសដោយគ្មានលក្ខខណ្ឌ?
នាងមើលគេដោយការតវ៉ា
«មាត់មានសម្រាប់ឲ្យញញឹម ខ្ញុំញញឹមដាក់គ្រប់គ្នាដែលញញឹមដាក់ខ្ញុំ វាជាការគួរសម និងសុជីវធម៌ដែលមនុស្សគួរមាន» បើគេគ្មាន គេមិនមែនមនុស្សទេ នាងញញឹមដាក់ទាំងប្រុស ទាំងស្រី ទាំងចាស់ ទាំងក្មេង ទោះមនុស្សមិនប្រក្រតី ឲ្យតែញញឹមដាក់នាង នាងញញឹមដាក់វិញទាំងអស់ មិនបានកំណាញ់ស្នាមញញឹមដូចគេ គ្រប់ពេលធ្វើតែមុខងាប់មិនរាប់ញាតិ មិនខ្លាចងាប់ទៅមិនបានញញឹមទេហ្អេស៎?
«បើខ្ញុំមិនអនុញ្ញាតឲ្យញញឹម នាងគ្មានសិទ្ធ!» សូវម៉ីង យកដៃចាប់ចង្កួយស្មានាង ទាញចូលមកជិត ច្របាច់យ៉ាងខ្លាំង រហូតនាងជ្រួញចិញ្ចើមឈឺ គេហាមមិនឲ្យញញឹម កុំញញឹម នៅប្រឹងតវ៉ាស្អីទៀត?
«មាត់ខ្ញុំ ចង់ញញឹមដាក់អ្នកណាស្រេចខ្ញុំ ហេតុអីត្រូវមានការអនុញ្ញាតពីលោកទើបអាចញញឹមបាន?» គេកាន់តែហួសហេតុហើយ នាងទ្រាំមិនបានទេ ស្អីក៏ស្អីទៅ ជំពាក់លុយ10000$ ហាមនេះ ហាមនោះ ធ្វើដូចជាម្ចាស់ជីវិតនាង
«នាងគ្មានសិទ្ធតមាត់!» គេសង្រ្គឺតធ្មេញ ឆេះឆួលណាស់
«ខ្ញុំត» គួរឲ្យធុញ គួរឲ្យជ្រេញ គ្មានសិទ្ធស្អប់គេ គ្មានសិទ្ធញញឹម គ្មានសិទ្ធតមាត់ គេជាស្អី?
«សងលុយខ្ញុំ» យករឿងលុយមកសង្កត់កនាងទៀតហើយ
«ខ្ញុំច្បាស់ជាសង អ្ហឹកៗ»
«សងពេលនេះ»
«...»
«សង!» គេគំហក នាងខឹងញ័រមាត់ និយាយមិនឈ្នះអាងទារលុយទទឹងទិស
«ពេលនេះគ្មានទេ» តែនាងនឹងរកវិធីសងគេឲ្យបាន
«បើគ្មានកុំធ្វើខ្លាំង បើមិនស្ដាប់ខ្ញុំ ត្រៀមដេកគុក ខ្ញុំមានមិត្តជាប៉ូលិស អូសក្បាលនាងទៅពេលនេះក៏បាន» សូវម៉ីង គំរាមមុខកាច នាងខ្លាចញ័រទទ្រើក លែងហ៊ានហើបមាត់តបតនឹងគេ
«ស្ងាត់ធ្វើស្អី ម៉េចមិនតមាត់ទៀត ក្រែងចង់ត?»
«...» ហ្វូយីង ញ័រមាត់ចង់ត តែមិនហ៊ាន គេយកមិត្តប៉ូលិសមកគំរាម
«ចូលចិត្តញញឹមណាស់ ញញឹមកុំឈប់» គេបង្ខំឲ្យនាងញញឹម នាងញញឹមមិនចេញ ចេញតែទឹកភ្នែក ធ្វើឲ្យគេកាន់តែខឹងស្អប់មួម៉ៅថែមទៀត ញញឹមដាក់មនុស្សគ្រប់គ្នាបាន ហេតុអីញញឹមដាក់គេមិនបាន?
ទាំងគេសង្ហាជាងអាប្រុសនាងញញឹមដាក់មុននេះ។
«ខ្ញុំឲ្យនាងញញឹម?» សូវម៉ីង សម្លុត បង្គាប់បង្ខំ នាងខឹង នាងស្អប់ នាងឈឺចាប់ ប្រឹងញញឹមដាក់គេទាំងទឹកភ្នែកហូររហាម ប្រអប់ដៃទាំងសងខាងក្ដាប់ណែន
«ញញឹមឲ្យខ្លាំងជាងនេះ»
«...» ហ្វូយីង ប្រឹងពង្រីកស្នាមញញឹមលើផ្ទៃមុខ ទាំងទឹកភ្នែកលាយទឹកសម្បោរ តែមនុស្សតាំងចិត្តរករឿងនៅមិនពេញចិត្ត
«ឲ្យចេញធ្មេញផង»
«...» នាងញញឹមចេញធ្មេញដាក់
«ធ្មេញដូចចបកាប់ អាក្រក់ណាស់ ពេលនាងញញឹមចេះខ្មាសគេទេ?»

??????????????Where stories live. Discover now