抖阴社区

?????

665 11 0
                                    

ផ្អែមពេកហើយ នាងឮព្រឺសម្បុរ សម្លឹងមុខគេទាំងចំហមាត់តិចៗភ្លាំងភ្លឹក បេះដូងលោតឌុកឌាក់ៗ មានអារម្មណ៍រំភើប ទាំងដែលមិនគួររំភើបនឹងសម្ដីនេះ ស្រីគេច្រើន តែមិនអាចប្រៀបនឹងនាងបាន គេមិនទាន់ធុញទ្រាន់នាង ទើបអាចនិយាយពាក្យនេះចេញមក ថ្ងៃនេះអាចមិនទាន់មានស្រីណាប្រៀបនឹងនាងបាន តែថ្ងៃស្អែក ឬថ្ងៃខានស្អែក ឬមួយសប្ដាហ៍ក្រោយ ឬមួយខែក្រោយទៀត គេជួបស្រីដែលស្អាតជាងនាង ចេះយកចិត្តគេ ធ្វើឲ្យគេពេញចិត្ត គេប្រាកដជាធុញនាង ទាត់នាងទៅកន្លៀតជញ្ជាំង ហើយប្រាប់ស្រីថ្មីរបស់គេថា គ្មានស្រីណាអាចប្រៀបបាន ដូចប្រាប់នាងពេលនេះ នាងរលីងរលោងទឹកភ្នែក ឈឺចាប់ចុកក្នុងទ្រូង ត្រឹមគិត ទាំងវាមិនទាន់កើតឡើងពិត តែនាងដឹងថាមុនក្រោយវាគង់តែកើតឡើងទេ គ្មានអ្វីឋិតថេរ អ្វីៗសុទ្ធតែអាចប្រែប្រួលទៅតាមពេលវេលា ជាពិសេសចិត្តបុរស ប្រែប្រួលលឿនជាងអ្វីទាំងអស់ មានតែភាពប្រែប្រួលទេ ដែលមិនចេះប្រែប្រួល។
«លោកថៅកែនិយាយពាក្យនេះដាក់ស្រីប៉ុន្មាននាក់ហើយ?» ហ្វូយីង មិនជឿថាគេនិយាយដាក់នាងជាស្រីដំបូង ទោះចង់រំភើប ក៏មិនហ៊ានរំភើប
«យីងៗ ជាស្រីដំបូង» អាចនឹងពិបាកជឿ តែជាការពិត
«សុំចិត្តលោកថៅកែ អ៊ូ បានទេ លោកបោកឲ្យខ្ញុំជំពាក់បំណុលរាប់លាន ខ្លួនប្រាណខ្ញុំលោកយកបានហើយ កុំបោកចិត្ត និងបេះដូងខ្ញុំ បើចិត្ត និងបេះដូងខ្ញុំ ត្រូវលោកបោកយកទៀត ខ្ញុំខ្លាចថាពិបាករស់» ហ្វូយីង សឹងតែលុតជង្គង់អង្វរគេហើយ កុំឲ្យគេនិយាយអ្វីដែលធ្វើឲ្យនាងលង់ជ្រៅជាងនេះ តែប៉ុណ្ណឹងនាងចង់ត្រដរខ្យល់ហើយ
«ហេតុអីទើបមិនគិតសម្ដីខ្ញុំជាការពិត?»
«ទោះពិត ឬមិនពិត ចុងក្រោយខ្ញុំមិនមែនជាស្រីដែលលោកជ្រើសរើសជាគូជីវិត មែនទេ?» ចុងប្រយោគនាងអួលចេញទឹកភ្នែកព្រិចៗ
«...» គេស្ងាត់
«ខ្ញុំដឹងថាលោកថៅកែមានណាស់ ខ្ញុំជាស្រីក្រីក្រម្នាក់ មិនស័ក្តិសមនឹងលោកថៅកែទេ លោកទុកខ្ញុំត្រឹមជារបស់លេង លេងធុញទុកចោល នឹកឃើញចង់លេង យកមកលេងទៀត ខ្ញុំជារបស់លេងមានជីវិត មានចិត្ត មានការគិត មានអារម្មណ៍ ចេះឈឺ ចេះយំ មិនមែនគល់ឈើ លោកធ្វើឲ្យខ្ញុំស្រលាញ់ ខ្ញុំស្រលាញ់ លោកធ្វើឲ្យស្អប់ ខ្ញុំស្អប់ ដូច្នេះបើលោកមិនច្បាស់លាស់នឹងខ្ញុំ កុំព្យាយាមធ្វើឲ្យខ្ញុំស្រលាញ់លោក ដើម្បីឲ្យខ្ញុំឈឺចាប់ តាំងពីកើតមក ខ្ញុំមិនដែលមានសង្សារ មិនដែលមានស្នេហា មិនដែលស្រលាញ់ប្រុសណា ខ្ញុំខំប្រឹងរៀនឲ្យពូកែ រៀនចប់រកការងារធ្វើ មានប្រាក់ខែចិញ្ចឹមឪពុកម្តាយ និងប្អូនប្រុស ជីវិតខ្ញុំរាល់ថ្ងៃវាលំបាកពេកហើយ ត្រូវមកសងបំណុលរាប់លានដែលខ្ញុំមិនបានជំពាក់ទៀត ត្រូវធ្វើស្រីកំដរសិចលោកទាំងខ្ញុំមិនចង់ ខ្ញុំជាស្រីធម្មតាម្នាក់ ចង់មានជីវិតមួយរស់នៅសាមញ្ញ គ្មានបំណុល គ្មានសម្ពាធ គ្មានអម្រែក ចង់ស្រលាញ់បុរសម្នាក់ ដែលស័ក្តិសមនឹងខ្ញុំ ស្មោះត្រង់នឹងខ្ញុំ ហើយគេក៏ស្រលាញ់ខ្ញុំវិញ តែបើលោកថៅកែឲ្យខ្ញុំមិនបាន កុំធ្វើបាបខ្ញុំ ខ្ញុំគ្មានអ្វីទេ» ហ្វូយីង រៀបរាប់ទាំងទឹកភ្នែកហូរ គេស្ដាប់ក្នុងចិត្តលួចអាណិត មិនដែលដឹងនាងលំបាកដល់ថ្នាក់នេះ គ្រប់យ៉ាងដែលគេធ្វើគ្រាន់ចង់រក្សានាងទុក
«ក្បែរខ្ញុំនាងលំបាកយ៉ាងនេះ?» សូវម៉ីង សួរទឹកមុខស្មើ
«ហម...» នាងងក់ក្បាលតិចៗ ពាក្យក្នុងចិត្ត និយាយចេញមកអស់ហើយ
«ខ្ញុំមិនអាចស្រលាញ់នាង រឿងរៀបការមិនដែលគិត» មិនថានាង ឬស្រីផ្សេង គេហួងហែងភាពនៅលីវ រឿងរៀបការសាងគ្រួសារគ្មានក្នុងខួរក្បាល
«ចាស ខ្ញុំដឹង» ព្រោះនាងដឹង ទើបមិនចង់ស្រលាញ់គេឲ្យឈឺចាប់
«ខ្ញុំមានអារម្មណ៍ធុញនាងដូចគ្នា ខ្ញុំលើកលែងបំណុលឲ្យនាងទាំងអស់ មិនបាច់សងដោយលុយ ឬដោយខ្លួន ចាប់ពីថ្ងៃនេះ នាងគ្មានបំណុលទេ រវាងយើង ខ្ញុំជាថៅកែ នាងជាលេខា ធ្វើការ ដល់ខែបើកលុយ ក្រៅពីរឿងការងារ នាងនិងខ្ញុំគ្មានអ្វីពាក់ព័ន្ធគ្នា» សូវម៉ីង និយាយច្បាស់ៗ មុននឹងក្រោកចុះពីលើពូក ទាញកន្សែងពោះគោមករុំល្វែងក្រោម ដើរចូលទៅក្នុងបន្ទប់ទឹក ស្របពេលនាងអង្គុយយំអណ្តឺតអណ្តកហើមភ្នែក ទីបំផុតគេធុញហើយ ព្រមលើកលែងបំណុលឲ្យនាងហើយ តែនាងគ្មានអារម្មណ៍សប្បាយចិត្ត បែរជាថប់ៗក្នុងទ្រូង ពិបាកដកដង្ហើមចង់ដាច់ខ្យល់។

ពេលរសៀល...
សូវម៉ីង ដើរមកមើលដី នៅជាប់ដីកសិដ្ឋានចិញ្ចឹមចៀមរបស់ ថាយយិន ដីធំល្វឹងល្វើយ មានស្មៅដុះមើលឃើញបៃតងខ្ចីដាច់កន្ទុយភ្នែក ស្របពេលកូនចៅជំនិត និងលេខាទើបឡើងតំណែងថ្មីថ្មោង ដើរតាមគេពីក្រោយ ដោយសារមេឃនៅបើកថ្ងៃក្ដៅ ទើបនាងកាន់ឆត្របាំងពន្លឺថ្ងៃឲ្យគេ គេលូកដៃទាំងសងខាងជ្រែងហោប៉ៅខោ សម្លឹងរកមើលទីតាំងល្អសាងសង់សណ្ឋាគារ ស្រាប់តែទូរស័ព្ទនៅក្នុងហោប៉ៅខោគេញ័រឡើង យកចេញមកមើល ទើបឃើញលេខ សៀកណាន តេរមក គេហុចទូរស័ព្ទឲ្យលេខា
«ចាស?» ហ្វូយីង មិងមាំង
«សៀកណាន តេរមក ប្រាប់ថាខ្ញុំរវល់»
«ចាស» ហ្វូយីង ងក់ក្បាលតិចៗ លូកដៃយកទូរស័ព្ទពីគេមកចុចទទួលជំនួស
«អឺ សួស្តី»
(នាងជាអ្នកណាទើបលើកទូរស័ព្ទលោក អ៊ូ?) សៀកណាន សួរដោយសំឡេងឆ្នាសឆ្នើម
«ខ្ញុំជាលេខាលោក អ៊ូ»
(គ្រាន់ជាលេខាមានសិទ្ធស្អីកាន់ទូរស័ព្ទលោក អ៊ូ?)
«លោក អ៊ូ ឲ្យកាន់» ហ្វូយីង ចាប់ផ្តើមក្ដៅស្លឹកត្រចៀក រាងខឹងដែរ មកស្រែកញ៉ែតៗដាក់នាង
(យកទូរស័ព្ទឲ្យលោក អ៊ូ ខ្ញុំចង់និយាយជាមួយលោក អ៊ូ)
«លោក អ៊ូ មិនចង់ជ្រលក់ជាមួយអ្នកនាងទេ»
សូវម៉ីង ងាកមើលមុខនាង គេឲ្យប្រាប់ថារវល់មួយម៉ាត់ វែងឆ្ងាយម្ល៉េះ?
(នាងដឹងថាខ្ញុំជាអ្នកណាទេ ខ្ញុំអាចឲ្យលោក អ៊ូ ដេញក្បាលនាងចោលបាន)
«អ្នកណាមិនស្គាល់តារាស្រីឈ្មោះ សៀកណាន គ្មានអ្នកហៅថត មួយថ្ងៃៗដេញចាប់តែប្រុស ប្រុសមិនយកភ្នែកមើល នៅមុខក្រាស់ដាក់ថ្នាំសម្រើបទៀត តារាធ្លាក់កូដ»
(នាង...)
ទឺត
ហ្វូយីង ចុចផ្ដាច់ ស្របពេលលោកថៅកែឈរសម្លក់ចង់ស៊ីសាច់នាង
«ហួសហេតុពេកទេដឹងអ្នកនាងលេខា?»
«បានធ្វើលេខាថ្ងៃដំបូង នាងខ្ញុំគ្រាន់តែចង់បញ្ចេញសមត្ថភាពឲ្យលោកថៅកែបានឃើញ»

??????????????Where stories live. Discover now