抖阴社区

?????

700 13 0
                                    

ហ្វូយីង បើកភ្នែកធំៗ ភ័យញ័រទ្រូង បេះដូងលោតញាប់ស្អេក ពេលត្រូវគេចាប់បឺតជញ្ជក់បបូរមាត់យ៉ាងកំរោល នាងខឹង នាងស្អប់ មិនចូលចិត្តដែលត្រូវគេលូកលាន់បំពានតាមទំនើងចិត្ត ទាំងគ្មានទំនាក់ទំនងអីនឹងគ្នា ម្ដងហើយម្ដងទៀតដែលប្រមាថជាន់ឈ្លីនាងដោយទង្វើថោកទាបបែបនេះ នាងមិនទ្រាំស្ងៀមឲ្យគេយកប្រៀបតែម្ខាងទេ
«អ្ហឹម...ៗ» ហ្វូយីង ប្រឹងស្រែកប្រឆាំង សំឡេងលាន់ឮក្នុងបំពង់ក លើកដៃទាំងសងខាង ខំរុញច្រានស្មាគេចេញ ទះផង តប់ផង តែលទ្ធផលដែលទទួលបាន បែរជាត្រូវគេថើបកាន់តែរោលរាលឡើង ខ្លាំងក្លាឡើងថែមទៀត
នាងកាន់តែរើ ដៃគេកាន់តែរឹតចង្កេះនាងណែន ទាញរាងកាយនាងមកបៀតនឹងរាងកាយគេយ៉ាងស្និទ្ធស្នាល នាងភ័យ ដង្ហើមដង្ហក់ ទ្រូងផើតផតៗ ពេលគេបង្ខំជ្រែកអណ្ដាតចូលមកក្នុងប្រអប់មាត់ ជញ្ជក់យករសជាតិចេញពីអណ្ដាតនាង ហាក់ដូចផ្អែមឆ្ងាញ់ណាស់ ទើបជញ្ជក់មិនដកមាត់ ថើបជញ្ជក់រហូតនាងទន់ខ្លួន ចង់អស់ខ្យល់ ទើបព្រមដោះលែងបបូរមាត់តូចច្រមិចឲ្យមានសេរីភាព
«អ្ហឹក...ៗ» ហ្វូយីង យំខ្សឹកខ្សួល យកខ្នងដៃជូតញីបបូរមាត់ខ្លួនឯងខ្លាំងៗ ចង់ជូតឲ្យជ្រះស្នាមថើបមនុស្សថោកទាបដែលនាងស្អប់ ឃើញនាងជូតមាត់ដូចខ្ពើម គេសម្លក់ ខាំសង្កៀតធ្មេញចង់បែក ចាប់ដៃនាងជាប់ មិនឲ្យជូតទៀត ថែមទាំងប្រើកម្លាំង ច្របាច់កដៃនាងចង់បាក់ឆ្អឹង នាងជ្រួញចិញ្ចើមឈឺ ប្រឹងមួលកដៃចេញពីកណ្ដាប់ដៃគេ បែរជាគេមិនលែង ច្របាច់ខ្លាំងលើសដើម រហូតនាងធ្លោយសំឡេងឈឺចាប់ចេញមក
«អូយ៎...»
«ទោសដែលធ្វើឲ្យកូនចៅខ្ញុំខាតពេល»
«...» ដឹងហេតុផលហើយ នាងហួសចិត្ត គ្រាន់និយាយជាមួយកូនចៅគេមិនប៉ុន្មានម៉ាត់ វាខាតស្អីណាស់ណា?
«ក្រោក» ដាក់ទោសរួចហើយ នៅអង្គុយលើភ្លៅគេដល់ណា ឬចង់ទាក់ទាញឲ្យដៃគេធ្វើបន្ត?
«...» ហ្វូយីង រហ័សស្ទុះស្ទាក្រោកចេញពីលើភ្លៅគេភ្លាម ញ័រមាត់ចង់តវ៉ា ចាប់ទាញនាងឲ្យអង្គុយខ្លួនឯងសោះ ធ្វើដូចនាងហក់ទៅរកគេមុន
«ខ្ញុំប្រាប់នាងហើយ បើមិនត្រូវថ្នាំ មុខដូចនាង ខ្ញុំលេបមិនចូល មិនបាច់ខំទាក់ទាញ»
«ខ្ញុំមិន...» មិនបានទាក់ទាញ តែគេមិនទុកឱកាសឲ្យប្រកែកតវ៉ា
«ទៅបង្កាត់ភ្លើងដាំទឹកឲ្យខ្ញុំងូត» អាកាសធាតុត្រជាក់ គេចង់ងូតទឹកក្ដៅឧណ្ហៗ
«បានទឹកម៉ោពីណាដាំ?» នាងទើបមកទីនេះលើកទី១ ស្អីក៏មិនដឹងដែរ មិនដឹងគួរធ្វើស្អីផ្ដើមពីស្អីទេ វាមិនឃើញមានស្អីសោះ
«នាងថ្លង់ទើបមិនឮសំឡេងទឹកអូរហូរ?»
«ចាស?»
«ទឹកអូរក្រោយផ្ទះ ទៅរែកម៉ោ»
«មិនទៅទេ ខ្លាចណាស់» ងងឹតឈឹង
«ខ្លាចស្អី?» សូវម៉ីង គំហក មុខកាចសម្លក់នាង
«ខ្លាចខ្មោច»
«វាគ្មានទាំងសមត្ថភាពរស់ផង នាងខ្លាចស្អី?»
«ខ្ញុំជាស្រីភេទទន់ខ្សោយ រែកទឹកមិនរួចទេ ចាំឲ្យកូនចៅលោកមកវិញ រែកឲ្យទៅ»
«ខ្ញុំប្រើនាង»
«ប្រើមនុស្សកុំឲ្យលើសពីសមត្ថភាព លោកប្រើលើសសមត្ថភាពខ្ញុំហើយ ខ្ញុំធ្វើមិនបានទេ»
«ទៅយកធុង»
«ប្រាប់ថារែកមិនរួចទេ»
«ខ្ញុំអ្នករែក នាងបញ្ចាំងពិល»
«ទទួលបញ្ជាចៅហ្វាយ»

??????????????Where stories live. Discover now