抖阴社区

?????+??

681 15 0
                                    

ហ្វូយីង ដើរទៅចាក់ទឹកមួយកែវមកដាក់នៅលើតុឲ្យមីងម្ចាស់ផ្ទះ គាត់ចូលអង្គុយនៅលើសាឡុងតូចមួយ ដកយកឯកសារដែលរៀបចំរួចជាស្រេចចេញពីក្នុងកាបូប មកដាក់នៅលើតុ ត្រៀមប៊ិក ត្រៀមតាំប៉ុងផ្ដិតមេដៃយកមកមួយកំផ្លេ
«ស៊ីញេត្រង់នេះ ហើយផ្ដិតមេដៃត្រង់នេះ» គាត់ចង្អុលប្រាប់ តែនាងមិនទាន់ស៊ីញេនិងផ្ដិតមេដៃភ្លាមៗទេ លើកក្រដាសកិច្ចសន្យាអានមើលសិន
«ហេតុអីចាំបាច់ធ្វើបែបនេះ?» បែបនេះពិបាកដល់នាងហើយ ពេលនាងចូលមកនៅដំបូង គ្មានកិច្ចសន្យាស្អីបែបនេះទេ ធ្វើដូចរាល់ដងស្រួលហើយតើស៎ ១ខែបង់ម្ដង ដល់ខែបង់លុយ ចង់រើចេញពេលណា រើចេញបាន តែក្នុងកិច្ចសន្យានេះដូចឲ្យនាងចុះកុងត្រា ១ខែបង់ម្ដងដដែល តែនាងត្រូវនៅផ្ទះនេះរហូតគ្រប់៣ឆ្នាំ ទើបមានសិទ្ធអាចជ្រើសរើសថាជួលបន្ត ឬរើចេញ បើរើចេញមុនកំណត់ ម្ចាស់ផ្ទះមានសិទ្ធអាចប្ដឹងទាមទារសំណងបាន។
«មីងអត់បង្ខំឯងទេ ទទួលយកបានចាំចុះកិច្ចសន្យា បើទទួលយកមិនបាន រើចេញឲ្យហើយក៏មីងមិនថាអី ព្រោះមានអ្នកចាំជួលផ្ទះនេះច្រើនណាស់ កុំថាចុះកិច្ចសន្យានៅ៣ឆ្នាំ ទោះ១០ឆ្នាំ ក៏មិនខ្វះអ្នកដណ្ដើមជួល» មីងម្ចាស់ផ្ទះធ្វើនិយាយបែបមិនខ្វល់ ចង់ជួលក៏បាន អត់ក៏បាន លើកទឹកផឹកព្រោះរាងស្ងួតក ស្របពេល ហ្វូយីង ឈរគិតមួយសន្ទុះ ដកដង្ហើមធំ មុននឹងសម្រេចចិត្ត
«ខ្ញុំទទួលយកបាន» ហ្វូយីង ឱនកាន់ប៊ិកស៊ីញេ និងផ្ដិតមេដៃត្រង់កន្លែងដែលមីងម្ចាស់ផ្ទះចង្អុលប្រាប់មុននេះ ធ្វើឲ្យគាត់ញញឹមដោយការពេញចិត្ត។
«រួចរាល់ហើយ មីងទៅវិញហើយ មិនរំខានឯងទេ ដល់ខែកុំភ្លេចបង់លុយ» មីងម្ចាស់ផ្ទះញញឹមញញែម ប្រមូលឯកសារដាក់ចូលទៅក្នុងកាបូបវិញ ក្រោកពីលើសាឡុង យកដៃទះស្មា ហ្វូយីង តិចៗក្នុងន័យប្រាប់ថាឲ្យសំណាងល្អ ព្រោះទាំងដី ទាំងផ្ទះនេះ គាត់បានលក់ទៅឲ្យអ្នកមានម្នាក់ហើយ ទទួលលុយរួចហើយដែរ តទៅផ្ទះនេះត្រូវដូរម្ចាស់ថ្មី គាត់លែងមានសិទ្ធអីលើផ្ទះនេះទៀតហើយ ចំណែកអាកិច្ចសន្យាស្អីទាំងអស់នេះ គាត់រស់ជិតស្លាប់ទៅវិញហើយ មិនដែលនឹកឃើញទេ តែដែលធ្វើទាំងអស់នេះ គឺជាការចង់បានរបស់ម្ចាស់ផ្ទះថ្មី។
ហើយគាត់ក៏ដើរចេញបាត់ទៅ។
ហ្វូយីង ដកដង្ហើមធំ បន្ទាប់ពីមីងម្ចាស់ផ្ទះដើរចេញទៅផុត មានអារម្មណ៍នឿយណាយ ធុញទ្រាន់នឹងជីវិតខ្លួនឯងណាស់ ពេលខ្លះចង់តែអត់ដង្ហើមឲ្យស្លាប់ទេ វាពិបាកពេក ពិបាកហួស ចង់រស់ក៏ពិបាក ចង់ស្លាប់ក៏មិនបាន ព្រោះនៅលើស្មាមានអម្រែកច្រើន ដែលទម្លាក់ចុះមិនបាន មុននឹងដើរចូលបន្ទប់ទឹកងូតទឹក គិតថាងូតទឹកហើយ ចេញទៅរកការងារថ្មីធ្វើទៀត អាកន្លែងការងារចាស់ ម្ចាស់ឆ្កួតជ្រូកនោះ ស្លាប់រស់យ៉ាងណាក៏មិនទៅជាន់ទៀតដែរ។

??????????????Where stories live. Discover now