抖阴社区

?????

588 4 0
                                    

ថ្ងៃនេះគេហត់នឿយមែន ហើយក៏ស្ត្រេសដែរ គ្មានអារម្មណ៍ចង់រករឿងនាងទេ តែឃើញទឹកមុខនាងគួរឲ្យអាណិត គេចង់ព្រងើយ ចង់មិនខ្វល់ នៅតែមិនអាចធ្វើបាន គេធុញថប់ ធុញទ្រាន់នឹងរឿងជាច្រើន តែនាងម្នាក់ដែលអារម្មណ៍គេមិនអាចធុញបាន
ហ្វូយីង សម្លឹងឃីយ៍កាតឆ្លាស់មុខគេទាំងមិងមាំង ទឹកភ្នែកនៅសើមជាប់ថ្ពាល់ ក្រែងគេប្រាប់ថាធុញនាងហើយ ឲ្យនាងទៅចាំគេនៅបន្ទប់ធ្វើស្អី?
«ទទួលទៅ» សូវម៉ីង តឿន ទើបនាងព្រមលូកដៃទទួលយកឃីយ៍កាតពីគេ ទុកថានាងជាមនុស្សពិសេសហើយ ដែលបានឃីយ៍កាតបន្ទប់គេ
«អឺ លោកថាធុញ?» នាងមិនយល់ទេ ម៉េចក៏ទៅជាចឹងវិញ សរុបទៅគេធុញនាងឬអត់?
«គ្រប់យ៉ាងនៅក្នុងបន្ទប់ខ្ញុំ នាងអាចប្រើប្រាស់ ប៉ះពាល់បានទាំងអស់ ខ្ញុំអនុញ្ញាត» គេឆ្លើយចាកសំណួរ បក់ដៃដេញនាងម្ដងទៀត នាងបានត្រឹមដើរចេញពីបន្ទប់ធ្វើការគេទាំងធ្វើមុខឆ្ងល់។

ក្រាក...
ហ្វូយីង បើកទ្វារដើរចូលទៅក្នុងបន្ទប់ ច្រើនដងហើយ ដែលនាងបានចូលមកក្នុងបន្ទប់គេងផ្ទាល់ខ្លួនថៅកែរីសត តែរាល់ដងដែលចូលមក ក្នុងតួនាទីជាបុគ្គលិក លើកអាហារ បោសសម្អាត ផ្លាស់ប្ដូរកម្រាលពូក និងឈរចាំបម្រើគេ គ្មានសិទ្ធប៉ះពាល់អ្វីនៅក្នុងបន្ទប់គេទេ នាងក៏មិនដែលហ៊ានប៉ះ តែថ្ងៃនេះគេអនុញ្ញាតឲ្យនាងប៉ះពាល់បានគ្រប់យ៉ាង
នាងអាចប្រើប្រាស់បន្ទប់ទឹកគេបាន បន្ទប់ទឹកស្អាត អាងងូតទឹកធំ សាប៊ូដែលគេប្រើប្រាស់សុទ្ធតែជាផលិតផលថ្លៃៗទាំងអស់ សាប៊ូដុសខ្លួនមានតម្លៃលើសប្រាក់ខែនាងទៅទៀត ចឹងទើបនៅក្បែរក្លិនក្រអូបណាស់
តាំងពីកើតមក នាងមិនដែលបានប្រើប្រាស់បន្ទប់ទឹកប្រណីតបែបនេះទេ ដេកត្រាំទឹកសាប៊ូក្នុងអាងជិត១ម៉ោង ទើបក្រោកលាងជម្រះខ្លួន ពាក់អាវឃ្លុំពណ៌សដើរចេញពីបន្ទប់ទឹក
ហ្វូយីង ឃើញទឹកអប់គេ១ដប ទុកនៅលើតុ ទើបយកមកបាញ់ដាក់កឆ្វេងស្ដាំ និងកដៃទាំងសងខាង ចង់ឲ្យមានក្លិនក្រអូបទាក់ទាញ ញញឹមអឹមអៀន ពេលគិតថាយប់នេះនឹងមានរឿងអ្វីកើតឡើង នាងត្រៀមខ្លួនរួចរាល់ជាស្រេច
«ទន់ដល់ហើយ ស្រួលខ្លួនណាស់» ហ្វូយីង ឡើងដេកចាំគេនៅលើពូកទន់ល្មើយ
«ភួយកក់ក្ដៅមែនទែន» នាងទាញភួយមកដណ្ដប់ត្រឹមក ផ្ទៀងត្រចៀកចាំស្ដាប់សំឡេងបើកទ្វារ តែចាំជាង២ម៉ោងហើយ ស្ងាត់ច្រៀប
«ពេលណាម៉ោហ្ន៎?» ចាំយូរទៅ កាន់តែយូរទៅ នាងស្ងាបច្រើនដងហើយ ខំងូតទឹកដុសសាប៊ូបាញ់ទឹកអប់ឡើងក្រអូបឈ្ងុយឈ្ងប់ផង យូរម្ល៉េះ?
ហ្វូយីង ស្ទុះក្រោកអង្គុយ ខំអើតកមើលទៅទ្វារ ដកដង្ហើមធំ ប្រាប់ឲ្យនាងចាំ តែមិនឃើញមក ទើបលូកដៃយកទូរស័ព្ទនៅលើតុ ចង់ចុចតេរសួរគេ ស្រាប់តែឃើញគេផ្ញើសារមកតាំងពីកន្លះម៉ោងមុន
(ខ្ញុំមានការបន្ទាន់ត្រូវចេញទៅក្រៅ នាងងងុយ គេងទៅ កុំចាំខ្ញុំ)
«ហម អត់ទៀតហើយ» ហ្វូយីង រអ៊ូខ្សឹបៗ ឲ្យឮតែខ្លួនឯង ធ្វើមុខស្អុយ អន់ចិត្តស្ដូក
«ខ្ញុំមិនទាន់ងងុយទេ» នាងផ្ញើសារតប
(៣ម៉ោងទៀតទើបខ្ញុំទៅរីសតវិញ)
«ខ្ញុំចាំលោក»
(គេងទៅ)
«អត់ទេ ចាំ»
(ចាំទាល់តែបាន៧ដង?)
«លោក អ៊ូ...»
(ខ្ញុំស្រវឹងហើយ ទៅវិញក៏ធ្វើស្អីមិនកើតដែរ)
«ខ្ញុំខំងូតទឹកដុសសាប៊ូឡើងស្អាត បាញ់ទឹកអប់ទៀត លោកទៅផឹកធ្វើអី?»
(ទៅវិញស្អុយស្រាឲ្យឱបទេ?)
«ឲ្យ»
(ថើបខ្ញុំទេ?)
«ថើប»
(ស្រលាញ់ខ្ញុំទេ?)
«ស្អប់»
(ដូចគ្នា)
«ស្រលាញ់»
(ដូចគ្នា)
«និយាយលេងសោះ» ហិហិហិ
(ដូចគ្នា)

??????????????Where stories live. Discover now