抖阴社区

?????

692 11 0
                                    

«លោក អ៊ូ សូវម៉ីង ខ្ញុំមិនដឹងថាលោកសម្បូរលុយច្រើនប៉ុនណាទេ ទើបចិត្តល្អចង់ចិញ្ចឹមមនុស្សទាំងមូល តែខ្ញុំប្រាប់លោក ខ្ញុំមិនត្រឹមតែអាចចិញ្ចឹមខ្លួនឯងបានទេ ថែមទាំងចិញ្ចឹមប៉ាម៉ាក់ខ្ញុំ និងចិញ្ចឹមប្អូនប្រុសខ្ញុំទៀត ដូច្នេះខ្ញុំអាចរស់បាន ដោយមិនត្រូវការឲ្យលោកជួយចិញ្ចឹមទេ ទុកទឹកចិត្តលោកវិញទៅ» ហ្វូយីង បដិសេធដោយទឹកមុខមាំ ធ្វើឲ្យគេខាំសង្រ្គឺតធ្មេញ ខឹងឆេះឆួលពេញទ្រូង សម្លក់មុខនាងដូចចង់ស៊ីសាច់ មានអារម្មណ៍រាងបាក់មុខដែរ វាដូចជាអារម្មណ៍សារភាពស្នេហ៍ តែត្រូវបានបដិសេធ គេសង្ហា ថែមទាំងឆ្លាត ពូកែ ហើយមានគ្រប់យ៉ាង មានស្រីច្រើនណាស់ដែលចង់ធ្វើជាមនុស្សស្រីរបស់គេ ខ្លះត្រឹមឡើងគ្រែជាមួយគេម្ដងក៏អស់ចិត្ត នាងទុកខ្លួនឯងជាស្អីទើបហ៊ានបដិសេធគេ? 
«នាងគួរតែគិតឲ្យច្បាស់ វ័យ ហ្វូយីង»
«ខ្ញុំមិនចាំបាច់ត្រូវគិតទេ រស់ដោយសារមនុស្សប្រុសចិញ្ចឹម គ្មានតម្លៃ»
«សត្វជន្លេនដូចនាង មិនចង់ក្លាយជាហង្សទេ?»
«បើក្លាយជាហង្សត្រូវទ្រាំរស់នៅឲ្យមនុស្សអាក្រក់ដូចលោករំលោភជិះជាន់ រស់ជាសត្វជន្លេនវាមានតម្លៃជាង»
«នាងគ្មានសិទ្ធបដិសេធខ្ញុំ» សូវម៉ីង ផ្ទុះកំហឹង ខឹងដែលមិនបានដូចចិត្ត ចាប់កដៃនាងទាញចូលមកជិត នាងជ្រមិលបុកទ្រូងគេ
«លោកក៏គ្មានសិទ្ធបង្ខំខ្ញុំ» ហ្វូយីង ខាំធ្មេញតប ងើយសម្លក់មុខគេដោយកំហឹង
«កុំភ្លេចថាខ្ញុំជាម្ចាស់បំណុលនាង»
«ខ្ចីលុយ សងលុយ មិនមែនលោកឲ្យខ្ញុំទទេៗទេ កុំយកពាក្យម្ចាស់បំណុលមកធ្វើបាបខ្ញុំស្រេចចិត្ត ហើយការពិតក្នុងចិត្តលោកដឹងច្បាស់ណាស់ លុយដែលលោកឲ្យខ្ញុំខ្ចី វាជាលុយថ្លៃខ្លួនខ្ញុំ តែលោកថោកទាបចង់ស៊ីខ្ញុំហ្រ្វី យកលុយខ្ញុំមកឲ្យខ្ញុំខ្ចី ស្លាប់ទូលរែកយកទៅ១ម៉ឺនដុល្លារហ្នឹង»
«កាច់ឫកកាច់រាងហែកសែកចោលខ្លួនឯងទេ កុំបន្ទោសខ្ញុំ ទៅផ្ទះដេកគិតឲ្យច្បាស់ទៅ បើព្រមឲ្យខ្ញុំចិញ្ចឹម មិនចាំបាច់ទ្រាំនៅផ្ទះជួល ហើយបំណុលដែលនាងជំពាក់ខ្ញុំ...» សូវម៉ីង ទច់សម្ដី ញោចចុងមាត់ លោមុខសង្ហាទៅក្បែរត្រចៀកនាង ខ្សឹបបន្ត
«ឲ្យតែនាងពូកែយកចិត្តខ្ញុំពេលនៅលើគ្រែ ខ្ញុំអាចលើកលែងបំណុលឲ្យនាង មានធីបច្រើនៗ» សូវម៉ីង ខាំស្លឹកត្រចៀកនាងតិចៗ មុននឹងរុញនាងចេញពីខ្លួនដូចស្អប់ខ្ពើមណាស់ ថែមទាំងញញឹមឌឺដងបែបមើលងាយ ទើបដើរចេញទៅក្រៅ នាងដើរតាម លើកដៃគ្រវាសជូតទឹកភ្នែកចេញពីលើថ្ពាល់ដោយការឈឺចាប់។
ហើយក៏ចូលទៅអង្គុយនៅក្នុងឡាន ធ្វើដំណើរត្រលប់ទៅវិញ។  

ពេលរសៀល...
«យកសម្ដីខ្ញុំទៅគិតឲ្យច្បាស់ ខ្ញុំទុកពេលឲ្យនាងត្រឹមស្អែកព្រះអាទិត្យរះ គិតឃើញហើយ ឲ្យចម្លើយខ្ញុំ» សូវម៉ីង ហុចនាមប័ណ្ណមួយសន្លឹកឲ្យនាង ពេលឡានបើកមកដល់មុខផ្ទះជួលនាង ដែលពេលនេះផ្ទះនាងជួល ជាផ្ទះរបស់គេ តែនាងមិនដឹង
«ចម្លើយខ្ញុំឲ្យលោករួចហើយ គ្មានអ្វីត្រូវគិតទៀតទេ» ហ្វូយីង មិនទទួលយកនាមប័ណ្ណ
«យកទៅ នាងច្បាស់ជាកែប្រែចិត្ត» សូវម៉ីង ជឿជាក់បែបនេះ នៅតែហុចនាមប័ណ្ណទៅឲ្យនាង ទើបនាងបង្ខំចិត្តកញ្ឆក់យក ធ្វើឲ្យគេញឹមៗចុងមាត់ តាមមើលនាងបើកទ្វារចុះពីលើឡាន ដើរចូលទៅក្នុងផ្ទះ ដោយមិនងាកមើលគេសូម្បីបន្តិច ហើយឡានក៏បន្តបើកទៅរីសត។
ហ្វូយីង ដើរចូលមកដល់ក្នុងផ្ទះ គប់នាមប័ណ្ណដែលគេឲ្យចូលទៅក្នុងធុងសំរាម មុននឹងដើរទៅអង្គុយសំកុកនៅលើគ្រែ នាងមិនចង់គិតពីរឿងដែលគេឲ្យគិតទេ តែខួរក្បាលចេះតែនឹកឃើញដល់សម្ដីរបស់គេ វាធ្វើឲ្យមិនគិតមិនបាន
ពេលនេះទោះនាងមិនចង់ពាក់ព័ន្ធនឹងគេ ក៏មិនអាចឈប់ពាក់ព័ន្ធ ព្រោះនាងធ្វើការនៅរីសតគេ ហើយមិនអាចលាឈប់បាន ជំពាក់បំណុលគេ ត្រូវយកលុយសងគេរាល់ខែ ចុះបើគេនៅតែមិនព្រមឈប់បំពាននាង?
នាងធ្វើការហត់ បានលុយមកត្រូវយកទៅឲ្យគេ ហើយត្រូវខាតបង់ខ្លួនប្រាណទៅឲ្យគេទទេៗទៀត បើវាជ្រុលជាចឹងទៅហើយ ហេតុអីនាងមិនព្រមឲ្យគេចិញ្ចឹម?
ស្រីចិញ្ចឹម គេមិនយកជាប់ទេ ពេលគេបោះបង់នាងចោល នាងក៏មានសេរីភាព ហើយបានទ្រព្យសម្បត្តិពីគេមកច្រើនទៀត វាប្រសើរជាងត្រូវគេចាប់រំលោភ ហើយមិនបានអីសោះ ក្រៅពីទឹកភ្នែក?
គិតហើយ ហ្វូយីង ស្ទុះក្រោកពីលើគ្រែ រត់ទៅឱនរើសនាមប័ណ្ណនៅក្នុងធុងសំរាមយកមកវិញ ឈរគិតមួយសន្ទុះទៀត ទើបសម្រេចចិត្តយកទូរស័ព្ទចុចតេរទៅគេ
«ខ្ញុំ ហ្វូយីង»
(ខ្ញុំថាហើយនាងច្បាស់ជាកែប្រែចិត្ត) ទីបំផុតសត្វជន្លេន ចង់ក្លាយជាហង្សហើយ
«បើខ្ញុំឲ្យលោកចិញ្ចឹម លោកទិញផ្ទះឲ្យខ្ញុំ?»
(ទិញ)
«ហើយខ្ញុំត្រូវធ្វើអ្វីខ្លះ?»
(ម៉ោរកខ្ញុំនៅរីសត ខ្ញុំចាំនាងនៅក្នុងបន្ទប់)

??????????????Where stories live. Discover now