«ស៊យហើយ» ហ្វូយីង មកដល់មន្ទីរពេទ្យ ទើបនឹកឃើញថាភ្លេចទូរស័ព្ទនៅលើតុ ក្នុងបន្ទប់ម្ចាស់រីសត បើសិនជាក្នុងនោះគ្មានផែនការសម្ងាត់ដែលនាងសរសេរទុក នាងក៏មិនភ័យស្លន់បុកពោះដល់ថ្នាក់នេះដែរ ថែមទាំងទូរស័ព្ទនាងមិនបានដាក់លេខកូដទៀត មិនដាក់មកពីនាងឡេឡឺពូកែភ្លេច មិនចាំសូម្បីតែលេខកូដទូរស័ព្ទខ្លួនឯង សូម្បីតែផែនការបោកយកលុយគេ បើមិនសរសេរគម្រោងទុក នាងមិនដឹងផ្ដើមបោកគេពីណាទៅណាទេ មនុស្សធ្លាប់តែស្មោះត្រង់ គ្មានដុងខាងបោក ដល់ឲ្យទៅបោកគេពិបាកមែនទែន
ហ្វូយីង ប្រញាប់ប្រញាល់យកទូរស័ព្ទប្អូនប្រុសចុចតេរទៅសួរគេភ្លាម ភ័យពេកបេះដូងលោតចង់ផ្ទុះចេញក្រៅទ្រូងហើយ បើគេឆែកឃើញផែនការនាង សុំប្រាប់ស្លាប់គ្មានដីកប់ទេ
«អឺ ខ្ញុំភ្លេចទូរស័ព្ទនៅលើតុក្នុងបន្ទប់លោក លោកមានឃើញទេ?» ហ្វូយីង សួរទាំងភ័យញ័រមាត់ទទ្រើក លើកដៃក្ដោបទ្រូង បេះដូងលោតឌុកឌាក់ៗ
(មិនបានចាប់អារម្មណ៍ ពេលនេះខ្ញុំចេញក្រៅហើយ មិននៅក្នុងបន្ទប់)
«ចឹងមានន័យថាលោកមិនទាន់បានឃើញទូរស័ព្ទខ្ញុំទេ?»
(នៅទេ)
«...» អូហ៍ ព្រះអើយ ទេវតានៅខាងនាងពិតមែន ពិតជាធូរទ្រូងណាស់ ដកដង្ហើមបានពេញពោះវិញហើយ មុននេះភ័យស្ទើរគាំងបេះដូងស្លាប់
(មានអីនៅក្នុងទូរស័ព្ទហ្អេស៎?)
«អ្ហ៎ អត់ទេៗ គ្មានអីទេ ខ្ញុំគ្រាន់តែបារម្ភខ្លាចបាត់ ទើបតេរសួរ ស្អែកខ្ញុំអាចទៅយកទូរស័ព្ទនៅក្នុងបន្ទប់លោកវិញបានទេ?»
(បាន)
«អរគុណណាស់ អឺ ចឹងខ្ញុំមិនរំខានលោកទៀតទេ ខ្ញុំបិទហើយ» ហ្វូយីង រហ័សចុចបិទភ្លាម ស្របពេលព្រួសខ្យល់ដង្ហើមចេញពីមាត់បែបធូរទ្រូង សំណាងណាស់ដែលពេលនេះគេចេញក្រៅ មិននៅក្នុងបន្ទប់ តែចុះបើសិនគេត្រលប់ទៅបន្ទប់វិញ ឃើញទូរស័ព្ទនាងនៅលើតុ យកចុចឆែកមើលឃើញផែនការសម្ងាត់គិតយ៉ាងម៉េច?
មិនបានទេៗ ឆ្លៀតពេលគេមិននៅបន្ទប់ នាងគួរតែទៅយកទូរស័ព្ទឥឡូវនេះ តែបើគេមិននៅ គេមិនចាក់សោបន្ទប់? នាងចូលតាមណា?
បន្ទប់ដេកម្ចាស់រីសតផង ម៉េចនឹងអាចដើរចូលផ្ដេសផ្ដាស មិនស្រួលត្រូវចោទថាចង់លួចអីទៀត ព្រោះនៅរីសតគ្មានអ្នកណាដឹងថានាងជាស្រីរបស់គេទេ ដឹងត្រឹមថាជាបុគ្គលិកធម្មតាម្នាក់ប៉ុណ្ណោះ តែណ្ហើយចុះ គិតអីល្អៗ ទូរស័ព្ទនាងស៊េរីទាប តម្លៃថោកណាស់ គេប្រហែលមិនប៉ះនាំឲ្យប្រឡាក់ដៃគេទេ តាមចរិតអំនួតឆ្មើងឆ្មៃរបស់គេ អាចមិនយកភ្នែកមើលទូរស័ព្ទនាងផង តេរសួរមុននេះប្រាប់ថាមិនចាប់អារម្មណ៍ មិនចាប់អារម្មណ៍មែនហ្នឹងហើយ ទូរស័ព្ទថោកៗ ជ្រេញឫកមនុស្សក្រអឺតក្រទម តែគេទៅណាទាំងយប់ហ្ន៎?
នាងមិនបានចង់ដឹង គ្រាន់តែឆ្ងល់ ងាប់ណាងាប់ទៅព្រឹកថ្ងៃថ្មី...
ព្រលឹមឡើងមិនទាន់ ហ្វូយីង មកដល់រីសតភ្លាម ប្ដូរស្លៀកឯកសណ្ឋានបុគ្គលិករីសតហើយ រហ័សឡើងទៅបន្ទប់ធ្វើការម្ចាស់រីសតយ៉ាងលឿន ព្រោះគេប្រាប់ឲ្យទៅរកនៅបន្ទប់ធ្វើការ ហើយពេលនាងដើរចូលមកដល់ក្នុងបន្ទប់ធ្វើការគេ ឃើញទូរស័ព្ទនាងនៅលើតុធ្វើការ ស្របពេលគេគ្រងឈុតគ្រ័រហ្សេពណ៌ខ្មៅ ទឹកមុខកាចសម្លឹងមកនាង ធ្វើឲ្យនាងលេបទឹកមាត់ក្អឹកៗ ភ័យបុកពោះ បេះដូងលោតញាប់ស្អេក
«អឺ ខ្ញុំ ខ្ញុំមក អឺ មកយកទូរស័ព្ទ» នាងភ័យពេកញ័រមាត់ញ័រសំឡេងអស់ហើយ ខ្លាចតែគេឆែកទូរស័ព្ទនាងមើលឃើញផែនការសម្ងាត់ លូកដៃយឺតៗ ចង់យកទូរស័ព្ទ គេចាប់ដៃជាប់ នាងភ្ញាក់ព្រើត បើកភ្នែកធំៗ ព្រោះអារម្មណ៍កំពុងតែភ័យស្រាប់ ប្រៀបដូចមើលកុនរឿងខ្មោច ស្ងាត់ៗត្រូវបានពញ្ញាក់ដោយភ្លេងព្រឺព្រួច
«ប៉ានាងយ៉ាងម៉េចហើយ?»
«...» ព្រះជាម្ចាស់ ធូរទ្រូងវិញ
«អឺ គាត់នៅមិនទាន់បានធូរទេ យប់មិញលោកឲ្យ2500$ ខ្ញុំយកទៅបង់ថ្លៃមន្ទីរពេទ្យអស់ហើយ» ហ្វូយីង ញញឹមមិនសម ទឹកមុខភ័យមិនបាត់
«ម៉ោនេះ» សូវម៉ីង ចាប់ទាញដៃនាងឲ្យដើរចូលមកជិតកៅអីគេអង្គុយ នាងកាន់តែភ័យញ័រសាច់ ពេលគេចាប់លើកឲ្យអង្គុយនៅលើភ្លៅ
«យប់មិញសុំ១លានដុល្លារ?» គេញឹមៗចុងមាត់សួរ ដៃអង្អែលចង្កេះនាងទៅមក ធ្វើឲ្យនាងប្រឹងឡើងរឹងខ្លួន
«ចាស»
«ក្នុងកាតនេះ មានលុយ១លាន» សូវម៉ីង លើកកាត១សន្លឹក បង្ហាញនាង មុននឹងហុចឲ្យ
«ខ្ញុំឲ្យនាង១លាន ចាយ១ថ្ងៃឲ្យអស់»
«ចង់ទុក អត់ចាយបានអត់ ស្ដាយលុយ» ហ្វូយីង កញ្ឆក់យកកាតពីដៃគេយ៉ាងលឿន នាងសុំចង់ទុកទៅចាប់ផ្តើមជីវិតថ្មី មិនមែនសុំដើម្បីចាយបំផ្លាញ
«ត្រូវតែចាយ» សូវម៉ីង ខាំធ្មេញសង្កត់សំឡេង ទឹកមុខកាច កែវភ្នែកដូចចង់ស៊ីសាច់នាង
«១លានច្រើនហាស ចាយម៉េចអស់ លោកជួយចាយដែរទៅ» គ្រាន់តែគិតនាងស្ដាយលុយចង់យំ
«ចាយម្នាក់ឯង»
«ផ្ទះនិងឡាន លោកថាទិញឲ្យ លុយ១លាននេះ ខ្ញុំមិនដឹងថាយកទៅទិញអីទេ»
«ទិញអីក៏បាន តែត្រូវជារបស់ដែលមិនអាចលក់បានលុយវិញ»
«តែខ្ញុំស្ដាយលុយណាស់»
«ខ្ញុំម្ចាស់លុយមិនស្ដាយផង នាងស្ដាយអី?»
«សុំចាយឲ្យអស់តែ១ម៉ឺនបានទេ?» សល់ប៉ុន្មាននាងទុកប្រើពេលចាំបាច់
«ចាយអស់១លាន ខ្ញុំឲ្យ១លានទៀត»
«ចឹងបើចាយអស់១លាននេះ ១លានក្រោយ លោកមិនអាចបង្ខំឲ្យខ្ញុំចាយទៀតទេ ខ្ញុំចង់ទុក»
«បាន»
«តែខ្ញុំមិនដែលទិញរបស់ថ្លៃៗ មិនសូវចេះចាយលុយទេ»
«ឲ្យខ្ញុំជួយផ្ដល់យោបល់ទេ?»
«ល្អ»
«យកលុយ១លានមកវិនិយោគជាមួយខ្ញុំទៅ?»

YOU ARE READING
??????????????
Romance??????????????????????????? ???????????????????? ??? ??????? ??????????????? ??????????????? ?????????????? ???????????????????????? ???????????? ????????? ??????????????????????????? ????????????? ????????????? ????????????? ??????????????????? ???...