抖阴社区

?????+??+??

758 13 0
                                    

ហ្វូយីង ក្ដាប់មាត់ ដកដង្ហើមធំ មុននឹងបង្ខំចិត្តបែរទៅរកគេវិញ ទាំងអារម្មណ៍ស្អប់ខ្ពើមគេដល់ឆ្អឹង មិនចង់ជួប មិនចង់ក្បែរមនុស្សដូចគេសូម្បីតែមួយវិនាទី។
«នាងគិតថាខ្លួនឯងជាអ្នកណា ទើបឈរក្អេងក្អាងក្នុងបន្ទប់ធ្វើការខ្ញុំ?» កៅអីមុខតុធ្វើការមានឲ្យអង្គុយ ម៉េចមិនអង្គុយ?
ឃើញមុខនាងធ្វើឲ្យទើសចិត្តភ្លាម ស្អប់នោះស្អប់។
«ខ្ញុំមកដាក់ពាក្យលាឈប់» មិនមែនមកឲ្យគេរករឿងទេ ពេលវេលានាងមានតម្លៃណាស់ មានតម្លៃជាជាងមកឈរស្ដាប់សម្ដីរករឿងឥតប្រយោជន៍ចេញពីមាត់មនុស្សថោកទាបដូចគេ នាងឈរស្ងៀមៗ កន្លែងណាដែលថានាងក្អេងក្អាង?
«អង្គុយចុះ!» គេសម្លុត ទឹកមុខកាច ជ្រួញចិញ្ចើមជាប់ ឮនាងដកដង្ហើមធំ កាន់តែខឹងមួម៉ៅថែមទៀត មកជួបគេដកដង្ហើមធំស្អីញឹកញាប់ម្ល៉េះ?
នាងគ្មានសិទ្ធដកដង្ហើមធំដាក់គេ!
«សុំលិខិតលាឈប់មួយសន្លឹក» ហ្វូយីង ចូលដាក់បង្គុយលើកៅអីមុខតុធ្វើការ មុខមាំ មិនសម្លឹងចំមុខម្ចាស់រីសត ស្របពេលគេសង្រ្គឺតធ្មេញ សម្លក់នាងដូចចង់ស៊ីសាច់
«អ្នកណាអនុញ្ញាតឲ្យឈប់?» សូវម៉ីង សង្កត់សំឡេងសួរ កែវភ្នែកសម្លក់មុខតូចមិនព្រិច មុខឌឺគួរឲ្យស្អប់
«ខ្ញុំចង់ឈប់ ចាំបាច់មានអ្នកអនុញ្ញាតទើបឈប់បាន?» ចូលធ្វើការ មិនបានចុះកុងត្រា ចង់ឈប់ ឬធ្វើបន្ត ក្រែងជាសិទ្ធនាងមិនអ៊ីចឹង?
«គិតថាចង់ឈប់ អាចឈប់បានភ្លាម?» គេញោចចុងមាត់សួរចំអក
«ចាស» នាងគិតបែបនេះមែន
«វាប្រហែលមិនងាយដូចនាងគិត?»
«មានន័យថាម៉េច?» ហ្វូយីង ជ្រួញចិញ្ចើម សម្លឹងគេទាំងមិនសូវយល់ ស្របពេលគេអ៊ែនខ្នងផ្អែកនឹងបង្អែកកៅអីពូក ញឹមៗចុងមាត់ដាក់នាង ធ្វើឲ្យប្រអប់ដៃតូចទាំងសងខាងរបស់នាងក្ដាប់ណែន រហូតចេញញើស បេះដូងលោតបុកទ្រូងឌឹបៗ មានអារម្មណ៍ដូចមិនសូវស្រួល?
ទឹកមុខគេពោរពេញដោយល្បិចកល មើលមុខនាង យកចុងម្រាមដៃអង្អែលចុងចង្កាខ្លួនឯងទៅមកតិចៗ ឫកពាគួរឲ្យជ្រេញពេកហើយ នាងសែនស្អប់មែនទែន នាងចាំយកលិខិតលាឈប់ពីគេយ៉ាងអន្ទះសា គេបែរជាលូកដៃយកកែវស្រានៅលើតុ លើកក្រេបយឺតៗ ទម្រាំក្រេបស្រាអស់ពីកែវ ជិតកន្លះម៉ោង បង្ហិនពេលវេលានាងពេកហើយ ធ្វើឲ្យនាងអស់ការអត់ធ្មត់ហើយ
«ខ្ញុំត្រូវការលិខិតលាឈប់!»
____
ផ្គាប់ដួងចិត្ត
ភាគ២២

??????????????Where stories live. Discover now