ហ្វូយីង ដើរផង រត់ផង ទាំងយំសស្រិកសស្រាក់ស្រោចខ្លួន ឈឺចិត្ត ខឹងចិត្ត ការពិតចង់ឲ្យថៅកែឃាត់ ចង់ឲ្យថៅកែលួង ថៅកែគួរឲ្យស្អប់ ថៅកែមិនយល់ពីអារម្មណ៍មនុស្សស្រីទេ មាត់ថាចង់ តែចិត្តមិនចង់ នាងមិនចង់មកដេកនៅរោងចៀមទេ យប់ស្ងាត់ ងងឹតទៀត នាងខ្លាច នាងរងា លើកដៃឱបខ្លួនឯង អណ្តឺតអណ្តកជាប់ ចិត្តចង់បកក្រោយវិញណាស់ តែជើងចេះតែបោះជំហានទៅមុខ ដើរកាត់ដើមឈើធំៗមួយដើមហើយមួយដើមទៀត នៅដើមឈើនីមួយៗបំពាក់ដោយអំពូលចង្កៀងពន្លឺពណ៌ពងមាន់ បានពន្លឺទាំងនេះហើយទើបនាងអាចមើលផ្លូវឃើញ សុខចិត្ដទ្រាំខ្លាច ដើរទៅមុខបន្ត ក៏មិនបកក្រោយទៅផ្ទះវិញ ឲ្យថៅកែចំអកស្ដីបន្ទោសថានាងខ្លាំងបានតែមាត់ ធ្វើមិនបាន ខំព្រុស ដូច្នេះនាងតាំងចិត្តត្រូវធ្វើឲ្យបានដូចសម្ដី
«ថ្ងៃណាដែលលោកត្រូវថ្នាំសម្រើបទៀត មកអង្វរលួងលោមសុំឲ្យខ្ញុំជួយ ខ្ញុំច្បាស់ជាទុកឲ្យលោកវេទនាដល់ស្លាប់ មិនជួយលោកទេ គ្រាន់បើរហូតទៅ កុំមក យីងៗ ជួយហ៊ាផងទៅបានហើយ អ្ហឹកៗ» ហ្វូយីង ដើរយំរៀបរាប់ម្នាក់ឯង ដោយការឈឺចាប់ ពេលចង់បាននាងផ្អែមណាស់ បបូរមាត់ដូចលាបទឹកឃ្មុំ តែពេលបានហើយ សម្ដីដូចស៊ីអំបិលអស់ទាំងតោន គេធុញនាងហើយ គេចង់មានស្អីនឹងនាង កាវយ៉ាង នោះ ទើបនាងថាមកដេកនៅរោងចៀម គេមិនឃាត់ បែរជាដេញថែម ពេល កាវយ៉ាង ដៀលនាងថាជាកញ្ជះគេ ស្ទុះហេមកវាយនាងមុន គេអង្គុយស្ងៀម មិនខ្លាចស្រីគេធ្វើបាបនាងទេ បើនាងមិនការពារខ្លួនឯង កុំសង្ឃឹមថាគេនឹងការពារនាង គេមិនដែលខ្វល់ពីនាង ក្រៅពីចង់ឲ្យនាងលើកជើងបម្រើក្ដីសុខគេ កាន់តែគិតដល់រឿងជាច្រើនដែលគេធ្វើដាក់ កាន់តែយល់ថាគេហួសហេតុ ក្នុងចិត្តរឹតតែខឹងស្អប់។
ហ្វូយីង ដើរមកដល់រោងចៀម ចៀមចូលទ្រុងអស់ហើយ នាងអង្គុយត្របោមក្បាលជង្គង់យំនៅជិតទ្រុងចៀមម្នាក់ឯង ងើយក្បាលមើលមេឃ មើលពន្លឺដួងចន្ទរះមួយចំណិត ទាំងអារម្មណ៍រងាកម្សត់ សង្វេគអាណិតខ្លួនឯង ស្របពេលនាងអង្គុយត្រមង់ត្រមោចនៅជិតទ្រុងចៀមគ្មានអ្នកអើពើ គេប្រហែលកំពុងមានក្ដីសុខជាមួយនាង កាវយ៉ាង នោះ គេប្រាប់ទោះមិនត្រូវថ្នាំសម្រើប ក៏ចង់មានស្អីជាមួយ កាវយ៉ាង គ្មាននាងនៅទើសភ្នែក គេច្បាស់ជាហៅ កាវយ៉ាង មកវិញ ពេលឱបថើបស្រីម្នាក់នោះ មាននឹកដល់នាងទេ?
«រងាណាស់ អ្ហឹកៗ» នាងត្អូញត្អែរ យំខ្សឹកខ្សួល ងាកមើលជុំវិញខ្លួន កាន់តែទ្រហ៊ោយំចង់ដាច់ខ្យល់ ព្រោះគ្មានកន្លែងសម្រាប់ឲ្យមនុស្សដេកបាន មានតែអង្គុយសំកុកបែបនេះ ទម្រាំមេឃភ្លឺនាងប្រាកដជាត្រូវរងាស្លាប់មិនខាន វេទនាពេកហើយជីវិត តែសុខចិត្ដស្លាប់រស់ម្នាក់ឯង ក៏មិនទៅរកថៅកែចិត្តឃោរឃៅវិញដែរ
ទឺត...ៗ
សំឡេងទូរស័ព្ទនាងរោទ៍ សំណាងហើយនាងចេះយកទូរស័ព្ទមកតាមខ្លួន សៀតជាប់ចង្កេះ យកទូរស័ព្ទចេញមកមើល ទើបឃើញលេខថៅកែតេរមក តែនាងចុចបិទ មិនទទួល
ទឺត...ៗ
គេតេរមកទៀត នាងចុចបិទទៀត
ទឺត...ៗ
តេរទៀត បិទទៀត
ទឺត...ៗ
នាងចុចបិទ ប្លុកលេខថៅកែចោល
(ម៉ោផ្ទះវិញ) លេខាប្លុកលេខ ថៅកែឆាតម្ដង
(មានការងារឲ្យធ្វើ)
«...» នាងខំចូលមើល ស្មានតែលួង ហៅប្រើការសោះ ខឹងលើសដើម ប្លុកទាំងឆាតថៅកែចោលទៀត មិនចង់សន្ទនាជាមួយ
«ហ្វូយីង មកអង្គុយធ្វើស្អីនៅត្រង់នេះម្នាក់ឯង?» ថាយយិន ដើរមកមើលចៀមចូលទ្រុង ទើបប្រទះនឹង ហ្វូយីង អង្គុយត្របោមក្បាលជង្គង់នៅជិតទ្រុងចៀម
«អឺ ឈ្លោះជាមួយថៅកែ» ហ្វូយីង យកខ្នងដៃជូតទឹកភ្នែកចេញពីលើថ្ពាល់ ស្ទុះក្រោកឈរ ទាំងអារម្មណ៍អៀនខ្មាស ដែលឲ្យ ថាយយិន ឃើញនាងក្នុងសភាពបែបនេះ
«មូសច្រើនណាស់ ត្រជាក់ទៀត ទៅផ្ទះវិញទៅ» ថាយយិន ដោះអាវក្រៅ ពាក់លើស្មានាង គេនៅលើភ្នំរាល់ថ្ងៃមានភាពស៊ាំនឹងអាកាសធាតុត្រជាក់ហើយ តែនាងអាចឈឺ
«ខ្ញុំប្រាប់លោកថៅកែថាគេងនៅរោងចៀមហើយ» លំបាកវេទនាយ៉ាងណា ក៏នាងមិនទៅវិញដែរ ទាល់តែលោកថៅកែមកលួង
«គេងទីនេះមិនបាន ទៅផ្ទះជាមួយខ្ញុំ»
«អត់ទេ ទៅវិញនាំតែលោកថៅកែស្ដីបន្ទោស»
«បើហ៊ានស្ដីបន្ទោស ចាំខ្ញុំប្រដៅអាលោកថៅកែ អ៊ូ ឲ្យ»
«ឯងចង់ប្រដៅយើងយ៉ាងម៉េច?»
ហ្វូយីង ភ្ញាក់ព្រើត ពេលឮសំឡេងថៅកែ អ៊ូ បន្លឺក្រោយខ្នង ងាកមើលមុខគេ គេសម្លក់ថ្មែ យកដៃបោចទាញអាវ ថាយយិន នៅលើស្មានាង គប់ឲ្យ ថាយយិន វិញ ថាយយិន ចាប់អាវជាប់ ញឹមៗចុងមាត់
«ទៅវិញ» សូវម៉ីង ចាប់អូសដៃលេខាត្រណាត់ត្រណែង នាងខឹងខំរលាស់ដៃខ្លាំងៗ
«មិនទៅ ខ្ញុំដេកនៅរោងចៀម»
«យកលេសដេករោងចៀម ចង់លើកជើងឲ្យ ថាយយិន?»
ផ្លាច់/
ហ្វូយីង រលាស់ដៃបាន ទះលោកថៅកែមួយកំផ្លៀងក្ដៅថ្ពាល់ងំ
«ខ្ញុំមិនថោកទាបដូចលោកថៅកែទេ»
«ចាប់បានឈរទាក់ ថាយយិន នឹងភ្នែកនៅប្រកែក?»
«បើទាក់មែនទាក់ទងអីនឹងលោកថៅកែ ពួកយើងគ្មានអ្វីពាក់ព័ន្ធគ្នា លោកថៅកែនិយាយបែបនេះ»
«ហ៊ានវាយថៅកែ ប្លុកលេខថៅកែ ប្លុកទាំងឆាត ធ្វើលើសតួនាទីលេខា ប្រាក់ខែ ខែនេះកាត់ចោលទាំងអស់»
«កាត់ទៅ» នាងខឹងញ័រមាត់ទទ្រើក
«ទម្លាក់តំណែងលេខា មកជាបុគ្គលិកអនាម័យវិញ»
«ស្រេចតែលោកថៅកែទេ»
«កំពុងខឹងថៅកែ?»
«អាចមិនខឹងទេ?»
«ថៅកែខឹង យីងៗ ដូចគ្នា»
«ខ្ញុំខឹងលោកថៅកែជាង»
«យប់នេះធ្វើឲ្យថៅកែពេញចិត្ត ឡើងតំណែងលេខាវិញ»
«ហត់នឿយណាស់ លែងចង់បានហើយ ធ្វើបុគ្គលិកអនាម័យក៏ល្អ»
«អនាម័យក្នុងបេះដូងថៅកែ»

YOU ARE READING
??????????????
Romance??????????????????????????? ???????????????????? ??? ??????? ??????????????? ??????????????? ?????????????? ???????????????????????? ???????????? ????????? ??????????????????????????? ????????????? ????????????? ????????????? ??????????????????? ???...