ទម្រាំ ចុងតឺ នាំលោកគ្រូពេទ្យមកដល់ ហ្វូយីង រាគខ្សោះខ្លួនហើយ ទន់ដៃទន់ជើង គ្មានកម្លាំង មុខស្លេកស្លាំងដូចសាកសព វារចេញពីបន្ទប់ទឹក ជារូបភាពដែលនាងស្រមៃទុកថាជាគេ ស្មានមិនដល់ថាចុងក្រោយបែរជានាងវិញដែលធ្លាក់ក្នុងសភាពបែបនេះ អ៊ូ សូវម៉ីង ប្រុសអាក្រក់ នាងស្អប់គេណាស់ ចង់ហែកសាច់គេ ចង់ស៊ីសាច់គេ ចង់កាត់គេជាកង់ៗ ហើយចិញ្រ្ចាំគេឲ្យខ្ទេច ចិញ្រ្ចាំឲ្យដូចសាច់ជ្រូកនៅលើជ្រញ់ ធ្វើបាបនាងពេកហើយ ថ្ងៃមួយនាងនឹងសម្លាប់គេដោយផ្ទាល់ដៃ ចាំមើលទៅ
នាងរាគ ហូរដោយមិនបាច់ប្រឹង ហូរចង់សន្លប់ ព្រោះដាក់ថ្នាំរាគចូលក្នុងអាហារច្រើនណាស់ បន្ទាប់ពីគ្រូពេទ្យដាក់ថ្នាំដាក់សេរ៉ូមហើយ នាងដេកស្តិះលើគ្រែ ចង់ធ្វើបាបគេ បែរធ្លាក់មកលើខ្លួនឯងវិញយ៉ាងធ្ងន់ធ្ងរ
«ហេតុអីនាងចង់ធ្វើបាបខ្ញុំ?» សូវម៉ីង ឈរឱបដៃជិតគ្រែ ជ្រួញចិញ្ចើមសួរនាងដោយទឹកមុខកាច ព្រោះមិនមែនលើកទីមួយទេ ដែលនាងព្យាយាមធ្វើបាបគេដោយវិធីល្ងង់ៗ
«ព្រោះខ្ញុំស្អប់លោក» មិនមែនស្អប់ធម្មតាទេ ស្អប់ខ្លាំងបំផុតនៅក្នុងលោក
«ស្អប់ខ្ញុំ នាងព្រមធ្វើស្រីខ្ញុំធ្វើស្អី?»
«ខ្ញុំចង់បានលុយលោក ខ្ញុំចង់ក្លាយជាអ្នកមាន លោកថាជួយឲ្យខ្ញុំក្លាយជាអ្នកមាន ណាមួយលោកថាលឿន១អាទិត្យ យូរ១ខែ លោកធុញហើយ ទើបខ្ញុំព្រមធ្វើស្រីលោក»
«សរុបឲ្យខ្លី ដើម្បីតែលុយ?»
«មែនហើយ»
«នាងចង់បានលុយ ខ្ញុំចង់បានក្ដីសុខ ខ្ញុំយកលុយទិញក្ដីសុខពីនាង នាងពេញចិត្តលក់ឲ្យ វាត្រឹមត្រូវហើយ នាងមិនគួរមានគំនិតអាក្រក់ធ្វើបាបខ្ញុំ»
«មកពីលោកធ្វើបាបខ្ញុំមុន»
«ខ្ញុំធ្វើបាបនាង?»
«ឬទង្វើលោកមិនហៅថាធ្វើបាបទេ? ខ្ញុំត្រូវសន្លប់ក្រោមទ្រូងលោករាល់យប់ នៅលើស្បែកខ្ញុំពោរពេញដោយស្នាមជាំ ខ្ញុំឈឺ ខ្ញុំមិនចង់ឲ្យលោកធ្វើ តែហាមមិនស្ដាប់ លោកថែមទាំងចាក់សោឃុំខ្ញុំឲ្យនៅតែក្នុងផ្ទះ ខ្ញុំយល់ព្រមធ្វើស្រីលោក តែខ្ញុំមិនលក់សេរីភាពឲ្យលោកទេ ខ្ញុំចង់បានសេរីភាពដូចមុន ទៅណាក៏បាន ធ្វើអ្វីក៏បាន ព្រឹកទៅធ្វើការ ល្ងាចចេញពីធ្វើការ ទៅញ៊ាំប្រហិត ញ៊ាំមីតាមចិញ្ចើមថ្នល់ យប់ឡើងឃ្លាន ខ្ញុំចង់ទៅទិញភ្លៅមាន់មកអង្គុយញ៊ាំម្នាក់ឯង មើលរឿងដែលខ្ញុំចូលចិត្ត អាចសើចយំតាមរឿង ចង់បានជីវិតបែបនោះវិញ អ្ហឹកៗ» ហ្វូយីង កាន់តែរៀបរាប់ កាន់តែនឹកដល់ជីវិតកាលពីមុនរបស់នាង យកដៃញីភ្នែកយំដូចកូនក្មេង
«នាងជ្រើសធ្វើស្រីខ្ញុំហើយ ជីវិតនាងត្រូវរស់តាមខ្ញុំរៀបចំ ត្អូញត្អែរបានប្រយោជន៍ស្អី?»
«រៀបចំតែជីវិតលោកឲ្យល្អទៅ ជីវិតខ្ញុំមិនចាំបាច់លោកចេះមករៀបចំទេ»
«ជីវិតខ្ញុំរៀបចំបានល្អហើយ ទើបចង់រៀបចំជីវិតនាងម្ដង»
«គ្មានប្រាក់ខែឲ្យទេ»
«តមាត់មិនបាត់ មានកម្លាំងវិញហើយ ដាក់ប៉ុន្មានតឹកល្អទេ?» សូវម៉ីង ជញ្ជក់មាត់ សម្លឹងសេរ៉ូមហូរតក់ៗ មិនទាន់ចិត្តសោះ
«ខ្ញុំរាគជិតស្លាប់ ដេកព្យួរសេរ៉ូមប៉ុណ្ណឹងហើយ លោកនៅមានអារម្មណ៍ចង់ធ្វើរឿងថោកទាបទៀត?»
«សេរ៉ូមហូរយឺតណាស់ ពេលណាអស់ គួរតែបើកឲ្យហូរលឿនបន្តិច ឆាប់អស់»
«ណែ កុំបើកលឿនពេក ប្រយ័ត្នខ្ញុំស្លាប់ទៅ»

YOU ARE READING
??????????????
Romance??????????????????????????? ???????????????????? ??? ??????? ??????????????? ??????????????? ?????????????? ???????????????????????? ???????????? ????????? ??????????????????????????? ????????????? ????????????? ????????????? ??????????????????? ???...