抖阴社区

?????

620 7 0
                                    

ហ្វូយីង ហត់នឿយ ហត់មាត់ ហត់ចិត្តមែនទែន មិនដឹងយកពាក្យអីមកជេរ យកពាក្យណាមកនិយាយជាមួយគេទៀតទេ នាងអស់លទ្ធភាពហើយ ពិតមែន
ដេញគេមិនចេញ ចង់អូសគេទម្លាក់ពីលើគ្រែនាង ក៏អូសមិនរួច នាងឆ្ងល់ណាស់ សង្សារគេ ជឺលីង នោះរវល់ធ្វើស្អី មិនចេះដាក់ច្រវាក់ប្រុសខ្លួនឯងឲ្យជាប់ទេ បណ្ដោយឲ្យដើរព្រុស ដើរខាំរករឿងគេឯងបែបនេះ ស្ដាយណាស់ដែលនាងគ្មានលេខទូរស័ព្ទ ជឺលីង មិនអ៊ីចឹងនាងតេរហៅឲ្យមកអូសក្បាលសង្សារទៅវិញហើយ គួរឲ្យរំខាន តាមខាំនាងមិនលែងសោះ មានដឹងថានាងស្អប់ខ្លាំងប៉ុនណាទេ?
«មុខក្រាស់» ជេរអីជេរទៅ ថាអីថាទៅ គេមិនខ្វល់ នាងហួសនិយាយនឹងប្រុសម្នាក់នេះពិតមែន ទើបដើរទៅទាញទ្វារផ្ទះបិទ ព្រោះយប់មិនអាចចំហទ្វារចោលទេ
«ឡើងម៉ោ» សូវម៉ីង ខិតទៅម្ខាង ដេកផ្អៀងខ្លួនយកដៃម្ខាងច្រត់ក្បាល ដៃម្ខាងទៀតទះពូកហៅនាងឲ្យឡើងមកដេកក្បែរគេ ពេលនាងដើរមកពីបិទទ្វារវិញ សម្លក់មុខគេទាំងខឹងស្អប់
ហ្វូយីង សុខចិត្ដដើរទៅដេកនៅលើសាឡុងដ៏តូចមួយ ខ្ពើមឡើងទៅដេកជិតគេ ធ្វើឲ្យគេមួម៉ៅខាំសង្រ្គឺតធ្មេញក្រតៗ ព្រោះខំខិតទុកកន្លែងឲ្យនាងដេក
«ឡើងមកដេកលើគ្រែ» សូវម៉ីង គំហកហៅ ស្ទុះក្រោកអង្គុយ សម្លក់ទៅអ្នកដេកនៅលើសាឡុងទាំងខឹងគ្រឺតក្នាញ់ តែនាងមិនខ្វល់ពីគេ បែរខ្នងដាក់គេ បិទភ្នែកព្យាយាមសំងំដេក ទើបគេចុះពីលើគ្រែដើរទៅចាប់លើកនាងបី នាងភ្ញាក់ព្រើត ភ័យបើកភ្នែកធំៗ
«លោកធ្វើស្អី?» ហ្វូយីង រើបម្រះ ប្រឹងសម្រូតខ្លួនចុះពីដៃគេ តែមិនសម្រេច គេបីយកមកដាក់នៅលើគ្រែទាល់តែបាន នាងចង់ក្រោក គេឡើងទ្រោបពីលើ
«ខ្ញុំឲ្យនាងដេកនៅលើគ្រែ»
«ក្រោកចេញ» នាងប្រឹងរុញច្រាន ទើបគេចាប់កដៃទាំងសងខាងសង្កត់ជាប់
«កុំរឹងជាមួយខ្ញុំ» គេមិនចូលចិត្តមនុស្សស្រីរឹងទទឹង ចង់ឈ្នះគេ និងមិនស្ដាប់បង្គាប់គេ គេគ្មានថ្ងៃចាញ់នាងទេ
«លែងខ្ញុំ» ហ្វូយីង ស្រែកដាក់គេដោយទឹកមុខមាំ
«នាងរើរួច ខ្ញុំលែង» សូវម៉ីង ឱនខ្សឹបដាក់ត្រចៀកនាង ខាំស្លឹកត្រចៀកនាងបេះបួយ ឲ្យនាងរើយ៉ាងម៉េចរួច បើគេប្រើកម្លាំងសង្កត់កម្រើកមិនបាន
«លោកឈប់រករឿងបានទេ ខ្ញុំហត់ណាស់»
«មិនទាន់ធ្វើស្អីផងហត់ហើយ?»
«ទៅរកសង្សារលោកវិញទៅ»
«ចង់នៅជាមួយស្រីជាង»
«ខ្ញុំមិនមែនស្រីលោក»
«មិនមែនស្រីខ្ញុំ ស្រីអ្នកណា?» គេឱនមុខសង្ហាទៅជិតមុខនាង រហូតចុងច្រមុះស្រួចប៉ះគ្នាស្និទ្ធស្នាល
«មិនមែនស្រីអ្នកណាទាំងអស់»
«ក្នុងកិច្ចសន្យា នាងស៊ីញេហើយ បើខ្ញុំមិនធុញ នាងនៅតែជាស្រីរបស់ខ្ញុំ»
«ខ្ញុំមិនខ្វល់ពីកិច្ចសន្យាថោកទាបរបស់លោកទេ លែងខ្ញុំ» គេនិយាយពីកិច្ចសន្យាបោកប្រាស់នោះ ធ្វើឲ្យនាងកាន់តែខឹងស្អប់
«នាងដេកជាមួយខ្ញុំច្រើនដងហើយ គ្មានអារម្មណ៍អីទេ?» គេចង់ដឹងណាស់ សិចរបស់គេបូករួមនឹងរូបរាងដ៏សង្ហាឥតខ្ចោះ វាមិនធ្វើឲ្យបេះដូងនាងរង្គោះរង្គើខ្លះទេ?
«មានអារម្មណ៍ស្អប់ខ្ពើមហ្នឹងណា៎» សម្ដីត្រង់ចេញពីចិត្តនាងហើយ គ្មានលាក់ទេ គេសង្រ្គឺតធ្មេញទាំងឆេះឆួល
«ទោះខ្ញុំនៅជាមួយស្រីណា ដេកជាមួយស្រីណា នាងមិនខ្វល់?»
«ហេតុអីខ្ញុំត្រូវខ្វល់ ពួកយើងគ្មានអ្វីពាក់ព័ន្ធគ្នាទេ ខ្ញុំត្រេកអរពេលឃើញលោកនៅជាមួយស្រីផ្សេង ដូច្នេះទើបលោកមិនមករញ៉េរញ៉ៃនឹងខ្ញុំ»
«បាន! បើនាងថាគ្មានអ្វីពាក់ព័ន្ធគ្នាហើយ ចាប់ពីថ្ងៃនេះ ខ្ញុំមិនបន្ទាបខ្លួនប៉ះពាល់រាងកាយគ្មានតម្លៃនាងទេ ខ្ញុំបណ្ដើរស្រីណារឿងខ្ញុំ នាងដេកជាមួយប្រុសណា ឬលក់ខ្លួនឲ្យប្រុសណារឿងនាង ខ្ញុំមិនខ្វល់ដូចគ្នា» ត្រង់នាងនៅមិនខ្វល់ពីគេបាន គេប៉ុណ្ណឹងដែរ រឿងអីឈប់ខ្វល់ពីនាងមិនបាន?
«អរគុណលោក អ៊ូ សូវម៉ីង ណាស់»
«មិនបាច់អរគុណ កុំពេលមានកូនជាមួយប្រុសផ្សេង មកចោទជាកូនខ្ញុំទៅបានហើយ»

??????????????Where stories live. Discover now