ហ្វូយីង ភ័យស្លុត ស្លេកមុខងាំង បើកភ្នែកធំៗ បេះដូងលោតញាប់ ញាប់ពេកចង់គាំង ពេលដឹងការពិត ត្រូវគេបោកនាំយកមករំលោភ ព្រោះគេមានគំនិតថោកទាបបែបនេះ គិតស្មោកគ្រោកបែបនេះដាក់នាងតាំងពីដំបូង ទើបបង្ខំនាងឲ្យឡើងមកបន្ទប់គេយកលីអូ សែនអាក្រក់ជួជាតិរកពាក្យមកដៀលឲ្យសមមិនបានមែន។
«មានលេសដែលថ្មីជាងនេះទេ?» ហ្វូយីង ស្រែកសួរទាំងញ័របបូរមាត់ ញ័រមាត់ខឹងផង ញ័រមាត់ខ្លាចផង ជើងប្រឹងថយគេច ប្រអប់ដៃតូចទាំងសងខាងក្ដាប់ណែន រលីងរលោងទឹកភ្នែក ពេលរាងខ្ពស់បោះជំហានចូលមករក ចូលមកជិតៗ នាងមិនជឿគេត្រូវថ្នាំទេ គ្រាន់តែជាលេសចង់រំលោភនាង វាមិនដែលឲ្យតែជួបនាងត្រូវថ្នាំរហូតទេ អ្នកណាក៏ទំនេរដាក់ថ្នាំគេម្ល៉េះ?
ដាក់ថ្នាំគេនាំអំពល់ទុក្ខដល់នាងដែលមិនដឹងរឿង។
«នាងឆ្លុះកញ្ចក់ឃើញខ្លួនឯងស្អាតប៉ុនណា ទើបគិតថាមនុស្សសង្ហា ហើយមានគ្រប់យ៉ាងដូចខ្ញុំ ត្រូវយកខួរក្បាលដ៏មានតម្លៃគិតចេញជំនួញវាល់លាន ទៅគិតរកលេសរឿងឥតប្រយោជន៍ដើម្បីដេកជាមួយស្រីតូចទាបដូចនាង Hello kitty នាងឲ្យតម្លៃខ្លួនឯងខ្ពស់ពេកហើយ នាងគ្មានតម្លៃដល់ថ្នាក់ហ្នឹងទេ» មាត់និយាយលើកខ្លួនឯងកប់ពពក តែបន្ទាបបន្ថោកនាងដល់នរក ដៃបន្តប្រឡេះឡេវអាវនៅលើខ្លួនទាល់តែអស់ មុននឹងដោះគ្រវែងចោលទៅម្ខាង បើមិនត្រូវថ្នាំ នាងគ្មានសំណាងបានចូលមកជាន់បន្ទប់គេលើកទី២ទេ កុំអំនួតគិតថាគេជាប់ចិត្តឈ្លក់វង្វេងនឹងនាង គ្មានថ្ងៃនោះដាច់ខាត។
«ទ្រព្យសម្បត្តិ មុខតំណែងការងារ ខ្ញុំអាចមិនស្មើលោក តែមនុស្សម្នាក់ៗ សុទ្ធតែមានតម្លៃរៀងខ្លួន មិនអាចវាស់តម្លៃមនុស្សលើភាពមានក្រ ឬឋានៈទេ តម្លៃរបស់ខ្ញុំ ទាបឬខ្ពស់ ខ្ញុំជាអ្នកកំណត់ វាមិនឋិតលើបបូរមាត់លោកកំណត់ទេ លោកមានគ្រប់យ៉ាង តែគ្មានកិត្តិយស អ្នកដែលគ្មានតម្លៃគឺលោក ហើយកុំគិតចង់ប៉ះពាល់ខ្ញុំទៀត លើកនេះខ្ញុំមិនព្រមទេ» ហ្វូយីង រៀបរាប់ទាំងក្ដាប់ដៃណែន ទឹកមុខមាំ មើលទៅក្លាហានណាស់ តែក្នុងចិត្តភ័យមិនស្ទើរ គេសើចហ៊ិសចំអកដាក់សម្ដីនាង ដៃហូតទាញខ្សែក្រវាត់ចេញពីចង្កេះខោ
«ពូកែសម្ដីតើស៎ ទន្ទេញចាំជាប់មាត់ សូត្រមិនទាក់ ដែលឈរចាំខ្ញុំ ចាំយកលុយផង ចាំនិយាយពាក្យដែលខំទន្ទេញចាំមាត់នេះផង? គិតថានិយាយហើយអាចឲ្យខ្ញុំមើលនាងជាថ្មី? សោកស្ដាយផង Hello kitty ល្បិចនាងចង់មកស្នៀតអី ក៏មិនអាចគេចផុតពីភាពឆ្លៀវឆ្លាតខ្ញុំដែរ» សូវម៉ីង ដើរចូលទៅរកនាងកាន់តែកៀក មួយជំហានប៉ះគ្នា នាងខំថយគេច ខាងក្រោយសាឡុង ស្លន់ពេក តាំងជំហរមិននឹង ដាច់ផ្ងារអុកគូទលើសាឡុង ធ្វេសប្រហែសចូលផ្លូវគ្រោះថ្នាក់ ចង់ស្ទុះក្រោករត់ តែគេយកដៃរុញនាងឲ្យដេកលើសាឡុង ឡើងទ្រោបពីលើភ្លាម
«អត់ទេ ចេញទៅ អ្ហឹកៗ» ហ្វូយីង ប្រឹងរើបម្រះរុញច្រានគេចេញ ទើបត្រូវគេចាប់ដៃទាំងសងខាងនាងផ្គួបលើកដាក់លើក្បាល សង្កត់ជាប់ត្រឹមដៃម្ខាង
«ខ្ញុំបង្ខំចិត្តប៉ះពាល់នាងព្រោះថ្នាំបញ្ជា»
«ស្រីនៅក្នុងរីសតនេះច្រើនណាស់ ហេតុអីជាខ្ញុំ?»
«នាងទើបទប់ទល់ខ្ញុំជាប់ មានបទពិសោធន៍ក្នុងការបន្សាបជាតិថ្នាំចេញពីខ្លួនខ្ញុំ» បាក់គ្រែសន្លប់ក្រោមទ្រូងគេនៅថាទប់ជាប់?

YOU ARE READING
??????????????
Romance??????????????????????????? ???????????????????? ??? ??????? ??????????????? ??????????????? ?????????????? ???????????????????????? ???????????? ????????? ??????????????????????????? ????????????? ????????????? ????????????? ??????????????????? ???...