抖阴社区

?????+??

732 9 0
                                    

ស្មានទើបនិយាយម្ដង គេធ្វើជាក្អកគ្រហែម យកដៃច្បិចទាញស្បែកបំពង់កខ្លួនឯងតិចៗ លានចុងអណ្តាតលិឍបបូរមាត់ស្ងួតក្រៀម មុននឹងលូកដៃយកទឹកសុទ្ធមួយដប មកមួលគម្របបើក លើកផឹកក្អឹកៗ
«ដឹងខ្លួនខុសទេ?» សូវម៉ីង ផឹកទឹកសុទ្ធអស់មួយដប ប្រើកម្លាំងច្របាច់សម្បកដបកំពិតខ្ទេច ងាកសួរនាងទាំងចងចិញ្ចើមធ្វើមុខកាច
«ចាស?» ហ្វូយីង មិងមាំងមិនបាត់ ជួយគេបន្សាបជាតិថ្នាំសម្រើបហើយ នាងខុសស្អី?
«ខ្ញុំទុកចិត្តនាង ទើបព្រមទទួលទឹកក្រូចពីនាងមកផឹក ខ្ញុំគិតទឹកក្រូចនោះនាងធ្វើផ្ទាល់ដៃដើម្បីខ្ញុំ តែនាងយកទឹកក្រូចពីអ្នកផ្សេងមកឲ្យខ្ញុំផឹក ទាំងមិនដឹងក្នុងទឹកក្រូចមានដាក់ស្អី លើកនេះត្រឹមថ្នាំសម្រើប ចុះបើជាថ្នាំស្នេហ៍ ឬថ្នាំពុល នាងទទួលខុសត្រូវដោយរបៀបណា វ័យ ហ្វូយីង?» បើគេដឹងទឹកក្រូចមួយកែវនោះនាងបានពី សៀកណាន គេមិនផឹកដាច់ខាត
«ជាកំហុសខ្ញុំ ខ្ញុំសុំទោស» ហ្វូយីង ឈ្ងោកមុខដោយអារម្មណ៍ដឹងខុស ព្រោះគេនិយាយត្រូវ សំណាងហើយជាថ្នាំសម្រើប បើជាថ្នាំពុលវិញ គេអាចស្លាប់ នាងអាចជាប់គុកពីបទសម្លាប់មនុស្សដោយមិនដឹងខ្លួន តែនាងនឹកស្មានមិនដល់ទេ តារាស្រីមានមុខមាត់ស្អាតបាត កេរ្តិ៍ឈ្មោះល្បីល្បាញប៉ុណ្ណឹងដែរ បែរជាធ្វើរឿងថោកទាបដាក់ថ្នាំសម្រើបមនុស្សប្រុសបែបនេះ ណាមួយធ្លាប់ឮគេប្រាប់ចាប់អារម្មណ៍តារាស្រីម្នាក់នោះ ស្អាត សិចស៊ី ទាក់ទាញ មានមន្ដស្នេហ៍ នាងគិតពួកគេស៊ីជម្រៅទៅដល់ណាហើយ តែបើគេពេញចិត្តណាស់ ហេតុអី សៀកណាន ចាំបាច់ពិបាកដាក់ថ្នាំ?
«នាងខុស តែជួយខ្ញុំបន្សាបថ្នាំសកម្មគ្រាន់បើ រស់រវើក អាចឲ្យខ្ញុំពេញចិត្ត ខ្ញុំលើកទោសឲ្យ កុំឲ្យមានរឿងបែបនេះកើតឡើងទៀត» សូវម៉ីង ញោចចុងមាត់ ពេលនឹកដល់រាល់ការតបស្នងដ៏ក្ដៅគគុករបស់នាង ពើតពើងត្រគាក ដៃជើងឱបរឹតគេខ្វេរ នាងឈ្ងោកមុខទាំងក្ដីអាម៉ាស់ យកដៃទាញសំពត់គ្របក្បាលជង្គង់ សំពត់ដែលមុននេះគេលាត់សើយដល់ចុងដង្ហើម លើកជើងឲ្យគេសើយសុខ នឹកឡើងវិញខ្មាសណាស់ នាងចង់រត់ទៅចងក
«ឡើងឡាន» សូវម៉ីង យកទូរស័ព្ទចុចតេរហៅមនុស្សជំនិតមកវិញ ពេល ចុងតឺ ចូលអង្គុយក្នុងឡាន កន្លែងបញ្ជាចង្កូត ចាប់ផ្តើមបើកឡានចេញ ធ្វើឲ្យ ហ្វូយីង កាន់តែមានអារម្មណ៍អៀនខ្មាសថែមទៀត ព្រោះកូនចៅគេជាមនុស្សប្រុស ពិតជាដឹងរឿងដែលគេនិងនាងធ្វើមុននេះ ថ្ងូរឮៗផង អាសំឡេងផ្លាប់ៗផង ឡានរង្គើទៀត ចុងតឺ ប្រាកដជាឃើញ និងស្ដាប់ឮ នាងឱនមុខជ្រប់លែងហ៊ានងើប គេដៀងភ្នែកមើលនាង ដឹងនាងគិតអី
«ចុងតឺ»
«បាទទាន មិនដឹង មិនឮ មិនឃើញអីទាំងអស់»
«ក្រៅពីនាងនិងខ្ញុំគ្មានអ្នកណាដឹងទេ»
«ខ្ញុំថាលោក អ៊ូ បិទមាត់ល្អជាង» ហ្វូយីង ងាកសម្លក់ គេសើចហ៉ិស
«នៅ៦ដង» នាងជំពាក់គេ៧ដង
«...» ហ្វូយីង ងក់ក្បាលតិចៗ ដឹងហើយ តែមិនចង់ឲ្យគេរឭកនៅចំពោះមុខកូនចៅ
«៦ដងទៀត សុំឲ្យសកម្ម រស់រវើក ចេះជួយគ្នាដូចមុននេះ»
«លោក អ៊ូ» គេនិយាយដូចនៅតែ២នាក់ នាងមុខក្រហមងាំង ដៀងភ្នែកមើលកូនចៅគេ
«ចុងតឺ គថ្លង់ទេ មែនទេ?» សូវម៉ីង ធ្វើជាសួរបញ្ជាក់កូនចៅ
«បាទទាន»
«ឯងឆ្លើយធ្វើស្អី ក្រែងគថ្លង់?» គេគំហក កូនចៅលែងហ៊ានបើកមាត់
«...» ហ្វូយីង ស្ងាត់ ដកដង្ហើមធំ មួយឡាននិយាយតែគេម្នាក់ឯង អាងអំណាចបញ្ជាគ្រប់គ្នា កោត ចុងតឺ ទ្រាំនៅជាមួយបាន
លោក អ៊ូ ឆ្កួតជ្រូកជាគ្នា 
___________________
ផ្គាប់ដួងចិត្ត
ភាគ៨៤

??????????????Where stories live. Discover now