«...» នាងមើលមុខគេ សរសើរគេមុខក្រាស់អាចធ្វើដូចគ្មានរឿងអ្វីកើតឡើងបាន ទាំងមុននេះច្របាច់កនាងចង់លានអណ្ដាត នាងឈឺផង ភ័យផង ខឹងផង តាំងចិត្តមិនជ្រលក់ជាមួយមនុស្សឃោរឃៅគ្មានហេតុផលដូចគេទេ នៅមករញ៉េរញ៉ៃនាងទៀត
«ហាមាត់ យីងៗ»
«...» នាងមិនហា នាងខឹង នាងស្អប់ នាងតូចចិត្ដ ឆ្អែតឆ្អន់ លេបមិនចូល
«ព្រមញ៊ាំតាមសម្រួល ឬឲ្យហែកមាត់ញាត់?» តាំងពីកើតមក ក្នុងជីវិត អ៊ូ សូវម៉ីង មិនដែលលួងស្រីណាទេ គេព្យាយាមលួងនាងហើយ នៅមិនព្រមចិត្តទន់បាត់ខឹងគេ គេស្អប់ចរិតមនុស្សស្រីណាស់ កាន់តែលួង កាន់តែបានចិត្ត ជោរខឹងលើសដើម ជ្រុលជាលួងហើយមិនបាត់ និយាយផ្អែមៗជាមួយ មិនតប ចាំគេអាក្រក់ឲ្យមើល គេចង់លូកដៃច្របាច់មាត់នាង ទើបនាងបង្ខំហាមាត់ ញ៊ាំសាច់ចៀមដែលគេបញ្ចុកទាំងទឹកភ្នែកហូរ
«ឆ្ងាញ់ទេ?» សូវម៉ីង គំហកសួរដោយទឹកមុខកាច ខាំសង្រ្គឺតធ្មេញចង់បែក ខឹងឆួលពេញទ្រូង ពេលស៊ីសាច់ដែល ថាយយិន ហាន់ឲ្យ ស៊ីដោយពេញចិត្ត មួយដុំហើយមួយដុំទៀត លិឍមាត់លិឍកដូចឆ្មា ដូចឆ្ងាញ់ណាស់ ញញឹមញញែមសរសើរ ថាយយិន មិនដាច់ពីមាត់ ត្រង់ស៊ីសាច់ដែលគេហាន់ឲ្យវិញ ទឹកភ្នែកទឹកសម្បោរកក្លេកកក្លាក់ តឹងទ្រូងអួលណែនដើម.កដូចវាពិបាកលេបណាស់ ធ្វើឲ្យគេក្ដៅក្រហាយញ័រសាច់
«...» ធម្មតាៗ គ្មានឆ្ងាញ់ហោះទៅណាទេ នាងចង់ឆ្លើយបែបនេះ តែមិនចង់ប្រឡាក់មាត់ជាមួយមនុស្សប៉ិនសន្សំរឿង ទើបងក់ក្បាលតិចៗ ឲ្យគេគិតថាឆ្ងាញ់
«យប់ជ្រៅហើយ លោកថៅកែនៅចង់រករឿងបុគ្គលិកដល់ណាទៀត ទោះធ្វើការ ក៏មានម៉ោងកំណត់ត្រូវចេញ ជាស្រីខ្លួនតូច ត្រូវថៅកែស្ដីបន្ទោស សម្លុតគំរាម បង្ខិតបង្ខំ អាណិតណាស់ ឲ្យសម្រាកខ្លះទៅ យើងទ្រាំមើលស្រីស្អាតលំបាកនៅចំពោះមុខមិនបាន» ថាយយិន ជួយនិយាយ ព្រោះអាណិត ហ្វូយីង តែចង់ឌឺដងឲ្យមិត្តផង ស្រលាញ់បុគ្គលិកស្ទើរលេប ប្រចណ្ឌចង់ឆ្កួត ងប់ងងឹតងងុល សូម្បីគេធ្វើជាចាប់អារម្មណ៍ ហ្វូយីង សាកចិត្ត មើលមិនដឹងហើយ ចង់វាយគេទៀត មិត្តភាពតាំងពីតូច មិនអាចប្រៀបស្មើស្រីម្នាក់ តាំងពីស្គាល់គ្នាមក សូវម៉ីង មិនងាយនឹងស្រលាញ់ស្រីណា តែពេលស្រលាញ់ឆ្កួតនឹងប្រចណ្ឌចាប់មិនឈ្នះ
«ងងុយឬនៅ?» សូវម៉ីង សួរទាំងធ្វើមុខកាចដាក់នាង នាងជាបុគ្គលិកគេ ជាកូនបំណុលគេ ជាស្រីគេ ជាកម្មសិទ្ធិគេតែម្នាក់ ឃ្លានប្រាប់គេ ងងុយប្រាប់គេ មិនចាំបាច់ធ្វើវេទនាឲ្យអ្នកណាមកជួយនិយាយជំនួស
«...» ហ្វូយីង ងក់ក្បាល នឿយហត់ អស់កម្លាំង ងងុយ ចង់សម្រាក តែមិនព្រមនិយាយជាមួយគេ គេខឹងគ្រឺត ស្ទុះក្រោក ចាប់អូសដៃនាងត្រណាត់ត្រណែងចូលទៅក្នុងផ្ទះ
«ថ្នមៗលោកថៅកែ កុំឲ្យជាំសាច់បុគ្គលិក» ថាយយិន ញញឹមចុងមាត់ គ្រវីក្បាលតិចៗ មុននឹងហៅ ចុងតឺ ឲ្យមកអង្គុយផឹកកំដរ បាន២នាក់។ជាន់លើ...
ក្នុងបន្ទប់
សូវម៉ីង ទាញទ្វារបិទ ដាក់គន្លឹះ តែមិនព្រមបើកភ្លើងក្នុងបន្ទប់ឲ្យភ្លឺ សុខចិត្ដឈរឈ្លោះទាំងងងឹត តែមើលគ្នាឃើញព្រាលៗ ព្រោះពន្លឺព្រះចន្ទជះចូលមកតាមបង្អួច
«ចង់យ៉ាងម៉េច វ័យ ហ្វូយីង?» គេសួរនាងដោយការរករឿង ដែលមិនព្រមនិយាយជាមួយគេ
«...» ហ្វូយីង មើលគេទាំងអារម្មណ៍ហត់នឿយ នាងទេគួរសួរគេចង់យ៉ាងម៉េច យប់ជ្រៅហើយ នៅរករឿងមិនឲ្យបានដេកពួន
«ហេតុអីមិននិយាយ?»
«គ្មានពាក្យនិយាយ»
«ឃើញជាមួយ ថាយយិន សម្បូរពាក្យនិយាយចាក់ទឹកមិនលិច»
«មនុស្សខ្លះគួរឲ្យចង់និយាយជាមួយ មនុស្សខ្លះឃោរឃៅមិនចង់សូម្បីតែជ្រលក់»
«ប្រាប់ហើយស្រវឹង ទើបជ្រុលដៃច្របាច់កនាង» នៅខឹងគេរឿងនេះទៀត
«ខ្ញុំងងុយហើយ»
«និយាយគ្នាឲ្យដឹងរឿង»
«លោកថៅកែស្រវឹង ធ្វើម៉េចនិយាយគ្នាដឹងរឿង?» ហ្វូយីង ដើរទៅជិតគ្រែពូក គេដើរតាម រុញនាងផ្ដួលទៅលើពូក ឡើងទ្រោបលើ នាងលើកដៃរុញច្រាន
«ស្អុយស្រាណាស់ ថយចេញ»
«អា ថាយយិន ទើបវាក្រអូប»
«លោកថៅកែស្រវឹងហើយដេកទៅ»
«នៅមើលរន្ធឃើញ» សូវម៉ីង ចាប់លើកជើងនាងម្ខាងឲ្យកៀវចង្កេះ ធ្វើឲ្យសំពត់នាងខើចឡើងដល់ពាក់កណ្ដាលភ្លៅ ត្រដុសរូតខោលើខោទ្រនាប់នាងឡើងចុះៗ ថើបឈ្មុសឈ្មុលម្ដុំស្លឹកត្រចៀកនាង ធ្វើឲ្យនាងស្រើបស្រៀវ ពើងត្រគាកត្រដុសរូតខោគេវិញ គេញោចចុងមាត់ ដឹងនាងក៏ចង់
«លោកងូតទឹកសិនទៅ» ហ្វូយីង យកដៃរុញស្មាគេចេញ
«រើសអើងក្លិនស្រា?» សូវម៉ីង នៅបន្តថើបឈ្មុសឈ្មុលស្លឹកត្រចៀកនាង អូសចុះមកប្រឡោះក បឺតជញ្ជក់បន្សល់ស្នាមក្រហមជាំ
«ងូតទឹកស្រឡះខ្លួន ស្វាងស្រា គេងលក់ស្រួល»
«ស្រួលជាងបានសំងំក្នុងស្បូន យីងៗ ទៀត?»
«លោក អ៊ូ» នាងទះទ្រូងគេមួយដៃផាច់ ស្រវឹងនិយាយឈ្លើយ ស្អប់ណាស់
«បាត់ខឹងហើយ?» សូវម៉ីង ងើបមុខពីប្រឡោះកនាង សម្លឹងមុខនាង ញឹមៗចុងមាត់
«លោកចូលចិត្តនិយាយមើលងាយខ្ញុំ»
«និយាយថាម៉េច?» ធ្វើភ្លេចទៀតហើយ
«ថាខ្ញុំចិត្តងាយ ចង់លើកជើងឲ្យលោក ថាយយិន អុក»
«ស្រាបញ្ជាឲ្យនិយាយ ឬនាងប្រកាន់អ្នកស្រវឹង?»
«សម្ដីលោកប៉ះចិត្តខ្ញុំ»
«ប៉ះត្រង់ណាបណ្ដូលចិត្ត» សូវម៉ីង លូកដៃចូលក្នុងខោទ្រនាប់នាង អង្អែលឈ្លីថ្នមៗ នាងរមួលខ្លួន
«លោក អ៊ូ» ហ្វូយីង ហៅគេដោយការស្រើបស្រាល
«ដោះអាវខ្ញុំ»
នាងជួយប្រឡេះឡេវអាវឲ្យគេញាប់ដៃ
«ស្រាតខោឲ្យផង»
នាងដោះខ្សែក្រវាត់ ប្រឡេះឡេវខោ ទាញរូតចុះ
«ឱបឲ្យកក់ក្ដៅ»
ហ្វូយីង ឱបគេ ដៃគេរុករានក្នុងខោនាង ឲ្យនាងព្រមធ្វើតាមទាំងអស់
«ធ្វើបានល្អ យីងៗ ចង់បានប្រាក់ខែប៉ុន្មានប្រាប់ហ៊ា»
«1000$ ហ៊ា»
«ហ៊ាឲ្យ 2500$»

YOU ARE READING
??????????????
Romance??????????????????????????? ???????????????????? ??? ??????? ??????????????? ??????????????? ?????????????? ???????????????????????? ???????????? ????????? ??????????????????????????? ????????????? ????????????? ????????????? ??????????????????? ???...