抖阴社区

?????

635 10 1
                                    

ទម្រាំ សូវម៉ីង ព្រមបើកឡានចេញទៅផុតពីមុខផ្ទះនាង ហត់មាត់ជាងស្អីទៅទៀត ពេលនេះដូចបានដកបន្លាចេញពីទ្រូង នាងយកខ្នងដៃជូតញីបបូរមាត់ខ្លួនឯងខ្លាំងៗ ខ្ពើមណាស់ មិនបានចង់ថើបសូម្បីបន្តិច បង្ខំឲ្យនាងថើបពេញមុខគេ តែការពិតមានពេលខ្លះ នៅក្បែរគេក៏ធ្វើឲ្យបេះដូងនាងញាប់ញ័រម្ដងម្កាលដែរ មិនមែនថាអត់សោះទេ បេះដូងនាងជាសាច់ មិនមែនសាងឡើងពីថ្មគ្មានអារម្មណ៍អ្វី តែនាងព្យាយាមហាមឃាត់ចិត្តខ្លួនឯងមិនឲ្យទោរទន់ទៅរកគេ យ៉ាងណារវាងនាងនិងគេមិនអាចទៅរួច គេមិនបានស្រលាញ់នាង ក៏គ្មានថ្ងៃដែលគេអាចនឹងស្រលាញ់ គេគ្រាន់តែលេងសើចជាមួយរាងកាយនាងមួយរយៈប៉ុណ្ណោះ ពេលគេលេងឆ្អែត គេធុញ គេប្ដូររបស់លេងថ្មី គេឈប់ខ្វល់ពីនាង ឈប់យកភ្នែកមើលនាងទៀតហើយ សន្ដានប្រុសអ្នកមានតែប៉ុណ្ណឹង ដាក់ចិត្តស្រលាញ់នាំតែឈឺចាប់ទេ បើស្មានដឹងពីលទ្ធផលចុងក្រោយហើយ បណ្ដោយចិត្តឲ្យស្រលាញ់គេបានអ្វីមកវិញ?
នាងមិនស្រលាញ់ អ៊ូ សូវម៉ីង ទេ ព្រោះមិនអាចស្រលាញ់បាន ក៏មិនចង់របួសបេះដូងដោយសារប្រុសម្នាក់នោះដែរ គ្រាន់តែរូបរាងគេសង្ហាខ្លាំងពេក នាងញាប់ញ័រតាមបែបមានប្រុសសង្ហាៗចូលមកស្និទ្ធស្នាលតែប៉ុណ្ណឹង ទោះប្រឹងហាមចិត្តមិនឲ្យញាប់ញ័រក៏ពិបាក នាងតាំងចិត្តថាស្អប់ តែគេម្ដងល្អ ម្ដងអាក្រក់ ធ្វើឲ្យនាងច្របូកច្របល់ បែងចែកអារម្មណ៍ស្អប់ស្រលាញ់មិនដាច់ វាហាក់ដូចជាលាយឡំចូលគ្នា តែនាងសន្មតថាស្អប់គេទៅចុះ ត្រូវមានតែអារម្មណ៍ស្អប់ ឈឺចាប់ព្រោះស្អប់ ប្រសើរជាងឈឺចាប់ព្រោះស្រលាញ់។
«ខ្ញុំសង្ឃឹមថាលោកនឹងធុញខ្ញុំឆាប់ៗ ហើយរកបានរបស់លេងថ្មីដែលត្រូវចិត្ត បំភ្លេចខ្ញុំចោល ខ្ញុំក៏បំភ្លេចលោកចោលដូចគ្នា» ហ្វូយីង ឈរដកដង្ហើមធំ ងើយក្បាលមើលមេឃជាមួយអារម្មណ៍ជាច្រើន ថ្ងៃដែលគេធុញ ជាថ្ងៃដែលនាងមានសេរីភាព ជួនកាលគេក៏អាចលើកលែងបំណុលឲ្យនាង ព្រោះលុយគេច្រើនចាយលែងអស់ហើយ គេចង់បានលុយពីអ្នកក្រដូចនាងធ្វើស្អីទៀត វាគ្រាន់ជាលេសចងនាងមិនឲ្យទៅណាបាន រឿងនេះនាងក៏ដឹងដែរ
ថ្ងៃអនាគត គេប្រាកដជារៀបការមានប្រពន្ធមានកូន ចំណែកនាងក៏ប្រហែលជាចាកចេញទៅកន្លែងមួយឆ្ងាយ ចាប់ផ្តើមជីវិតថ្មី អាចនឹងមិនបានជួបគ្នាទៀត ទើបជាហេតុផលដែលនាងមិនចង់មានអារម្មណ៍អ្វីទៅលើគេ ធម្មតាៗបានហើយ កុំឲ្យឈឺ។

ថ្ងៃថ្មី...
ពេលរសៀល
ភូមិគ្រឹះអ៊ូ
សូវម៉ីង មកផ្ទះ ព្រោះលោកប៉ាតេរហៅ មានរឿងចង់ពិភាក្សាជាមួយ ទាក់ទងនឹងដីមួយកន្លែងនៅលើភ្នំ ហើយក៏ហៅកូនប្រុសពៅឲ្យមកអង្គុយស្ដាប់ដែរ តែ ហូវឡាម សែនទើសចិត្តនឹងនាងល្អិតវ័យ៩ឆ្នាំ ស្បែកខ្មៅដូចលាបធ្យូង ឃើញតែភ្នែក សក់ក្បាលក្រញាញ់ ឡើងបះសំពោងប៉ិនកញ្ជើ អាក្រក់មើលមែនទែន ដូចសត្វចម្លែក អង្គុយនៅលើភ្លៅលោកប៉ារបស់គេ ត្រូវជាចៅសំណព្វ អ្នកណាប៉ះមិនបាន
«ចាស់ៗនិយាយគ្នា ក្មេងទៅលេងកន្លែងផ្សេងទៅ» ហូវឡាម ដេញក្មួយ សម្លក់មុខក្មួយទាំងអារម្មណ៍មិនចូលចិត្ត តែនាងតូច អ៊ូ ហ្វាស៊ី មិនព្រមក្រោកដើរចេញ សម្លឹងចំមុខពូទាំងមិនញញើត ធ្វើឲ្យពូសង្រ្គឺតធ្មេញក្រតៗ
«ឯងដេញក្មួយឲ្យទៅណា អង្គុយជិតតាហើយចៅ» បានលោកតាកាន់ជើង នាងខ្មៅលើកដៃឱប.កតា
«លោកប៉ាចេះតែចឹងទើបវាខូចអស់» រូបអាក្រក់ហើយ ចរិតអាក្រក់ទៀត
«បានហើយអា ឡាម» សូវម៉ីង ឃាត់ប្អូន ព្រោះចង់ឲ្យលោកប៉ាឆាប់ចូលសាច់ការ គេប្រញាប់ទៅរីសតវិញ
«ដីនៅលើភ្នំ ទុកចោលឥតប្រយោជន៍ទេ វាក៏ជាតំបន់ទេសចរណ៍ ប៉ាចង់ឲ្យឯងសាងសង់សណ្ឋាគារលើដីនោះ ហើយឲ្យ ហូវឡាម ទៅគ្រប់គ្រង»
«ស្អីគេប៉ា?» ហូវឡាម ច្រឡោត ព្រោះគ្រប់គ្រងសណ្ឋាគារ ឬរីសតស្អីនេះ មិនមែនជំនាញគេទេ នៅឲ្យគេទៅគ្រប់គ្រងសណ្ឋាគារលើភ្នំទៀត ដាច់ស្រយាលពីទីក្រុង ស្ងប់ស្ងាត់ ពោរពេញដោយធម្មជាតិព្រៃប្រឹក្សាអ្នកតាវល្លិស្អី មនុស្សចូលចិត្តដើរលេងសប្បាយដូចគេ មិនចេះនៅទេ វាក៏មិនមែនជាការងារដែលគេចង់ធ្វើ
«រៀនធ្វើការខ្លះទៅ នៅចង់ដើរប៉ោឡែធ្វើខ្លួនឥតប្រយោជន៍ដល់ណាទៀត?» លោកប៉ាស្ដីបន្ទោស
«ស្ដាប់តាមប៉ាទៅ» សូវម៉ីង បន្ថែម ព្រោះដឹងពីចេតនាលោកប៉ា គេក៏ហត់នឿយនឹងតាមដោះស្រាយបញ្ហាដែលប្អូនប្រុសបង្កដែរ
«ខ្ញុំមិនចង់ធ្វើ»
«លោកតាចូលចិត្តធ្វើការ ពូកណ្ដាលចូលចិត្តធ្វើការ តែពូតូចអត់ចូលចិត្តធ្វើការ ចូលចិត្តលាដៃសុំលុយលោកតាចាយ កាត់ទៅអ្នកណា ចរិតមិនល្អសោះ» អាពូកំពុងឡាំប៉ា ក្មួយឆ្លៀតឌឺដង ពូឆេះឆួល
«កាត់កំពូជទៅម៉ាក់ឯងហ្នឹងហើយនាងខ្មៅ ចូលចិត្តដើរលេង មិនចង់ធ្វើការ បង្កើតក្បាលកូនទុកចោលដូចឆ្កែ»
«អាតូច!»
«ប្រដៅចៅប៉ាផង កុំឲ្យខ្ញុំប្រើដៃជើង»
«ឯងឃើញទេ សូវម៉ីង វារកតែរឿងក្មួយ ទើបប៉ាចង់បញ្ជូនវាទៅនៅលើភ្នំ»
«សមមុខ កាត់ឈ្មោះពូតូចចេញពីបញ្ជីគ្រួសារតែម្ដងទៅលោកតា កូនមិនស្ដាប់បង្គាប់»

??????????????Where stories live. Discover now