សូវម៉ីង ទម្លាក់ឆត្រនៅនឹងដៃចោល យកបាតដៃទាំងសងខាងក្រសោបមុខនាង ចុងម្រាមដៃគេត្រជាក់ស្រេង ស្របពេលនាងឮពាក្យលួងលោមរបស់គេ យំអណ្តឺតអណ្តកមិនបាត់ យំខ្លាំងឡើង យំប្រណាំងនឹងសំឡេងភ្លៀងធ្លាក់ ប្រៀបដូចកូនក្មេងពេលកំពុងយំ បើមានមនុស្សចាស់មកលួង កាន់តែយំលើសដើម នាងគ្រាន់បើជាងក្មេងបន្តិចត្រង់យំតែមិនននៀលដីបោកខ្លួនប្រកាច់ប្រកិនឲ្យគេលួង ហ៊ានតែយំបោកខ្លួន គេដាក់ថែមហើយ
«លោកថៅកែខ្លាចខ្ញុំឈឺ តែទុកឲ្យខ្ញុំដេកនៅរោងចៀម ហាលខ្យល់ ហាលភ្លៀងរាប់ម៉ោង ខ្ញុំរងាណាស់ ភ័យខ្លាចសំឡេងផ្គរលាន់ណាស់ អ្ហឹកៗ» ហ្វូយីង យំរៀបរាប់ដោយការតូចចិត្ដ បើបារម្ភពីនាង បើខ្លាចនាងឈឺ បើនាងឈឺ គេឈឺដូចគ្នា ហេតុអីគំរាមនាងមិនឲ្យទៅផ្ទះ ហេតុអីពេលនេះទើបតែមក សម្ដីគេនាងជឿបានទេ?
«មកពីរឹងមិនស្ដាប់បង្គាប់ ចង់ឈ្នះថៅកែលំបាកតែខ្លួនឯង» លំបាកតែនាងពីអង្កាល់ គេលំបាកដូចគ្នា ឆ្លាស្លន់នៅមិនសុខ បារម្ភពីនាង ដឹងនាងរងា ដឹងនាងភ័យខ្លាច ទើបកាន់ឆត្ររត់ទាំងភ្លៀង ទាំងខ្យល់មករកនាង មកឃើញនាងត្រូវទឹកភ្លៀងញាក់ញ័រដូចកូនសត្វ គេចង់ប្រេះទ្រូង
«លោកថៅកែនៅបន្ទោសខ្ញុំទៀត អ្ហឹកៗ» គ្រប់យ៉ាងមិនមែនមកពីគេជាដើមហេតុទេ?
«ថៅកែបន្ទោសខ្លួនឯង ម៉េចនឹងហ៊ានបន្ទោស យីងៗ»
«ចុះថាមកពីខ្ញុំរឹងមិនស្ដាប់បង្គាប់?»
«ជាកំហុសថៅកែដែលមិនអាចធ្វើឲ្យ យីងៗ ស្ដាប់បង្គាប់»
«ខ្ញុំស្អាតស្អំ ខ្ញុំដេកនៅរោងចៀមតែម្នាក់ឯង មិនបានទាក់លោក ថាយយិន ដូចថៅកែចោទ អ្ហឹកៗ»
«ថៅកែជឿ»
«ខ្ញុំមិនបានមាយាទាមទារចំណាប់អារម្មណ៍ពីអ្នកណា មិនសម្ដែងធ្វើកម្សត់ ខ្ញុំមិនមែនអ្នកសុំទាន មិនត្រូវការឲ្យអ្នកណាមកអាណិត»
«ថៅកែដឹង»
«លោកថៅកែមិនដឹងទេ ខ្ញុំស្អប់លោកថៅកែ អ្ហឹកៗ» នាងយំចង់ដាច់ខ្យល់ ពាក្យដែលនាងរៀបរាប់ សុទ្ធតែជាពាក្យគេថាឲ្យនាង នាងមិនសុខចិត្ដព្រមទទួលយកពាក្យទាំងនេះ ព្រោះវាមិនពិត នាងមិនដូចគេចោទ
«ស្អប់ថៅកែ ស្មើស្អប់ការងារ ស្អប់ប្រាក់ខែ»
«ប្រាក់ខែខ្ញុំថៅកែកាត់អស់ហើយ»
«កាត់មិនដាច់ ខ្ជិលកាត់»
«ថាតែចឹង អ្ហឹកៗ» នាងវាសដៃគេចេញ បែរខ្នងដាក់ គេចាប់ឱបពីក្រោយ នាងឈរស្ងៀមឲ្យឱប បាននិយាយពាក្យក្នុងចិត្ត រាងបាត់ខឹងខ្លះហើយ
«ហ៊ាដេកមិនលក់ ព្រោះបារម្ភពី យីងៗ» គេថើប.កនាង នាងផ្អៀងកឲ្យថើប
«ចុះថាចង់មានស្អីនឹង កាវយ៉ាង?» នាងនៅឈឺចាប់មិនបាត់
«ចង់ជាមួយ យីងៗ តែម្នាក់»
«ហើយជាមួយ កាវយ៉ាង ចង់ទេ?» ហ្វូយីង ងាកមើលមុខគេ បាត់យំហើយ នៅអណ្ដឺតអណ្ដកម្ដងម្កាល
«ឃើញមុខ កាវយ៉ាង អស់អារម្មណ៍ហើយ» សូវម៉ីង គ្រវីក្បាល ធ្វើមុខញញើតញញើម ឲ្យនាងញញឹមសប្បាយចិត្ត ងាកមករកគេ
«ហេតុអី?»
«គ្មានមន្ដស្នេហ៍ដូចលេខា យីងៗ» សូវម៉ីង យកដៃចាប់ទាញថ្ពាល់នាងតិចៗ
«ពិតមែន?» គេថានាងមានមន្ដស្នេហ៍ អៀនណាស់
«បើមិនពិត ថៅកែខំរត់កាត់ភ្លៀងខ្យល់មករក យីងៗ ទាំងកណ្តាលយប់ទេ ច្បាស់ជាហៅ កាវយ៉ាង មកដេកជាមួយហើយ ខ្វល់អី»
«សមហេតុផល» នាងញញឹមញញែម ទាំងដែលមុននេះយំត្រដរខ្យល់ខឹងគេ គេញោចចុងមាត់
«បាត់ខឹងហើយ?»
«ហម...» ហ្វូយីង ងក់ក្បាលតិចៗ
«ថៅកែមិននៅក្នុងចិត្ត យីងៗ ធ្វើម៉េចជឿថា យីងៗ បាត់ខឹង?»
«បាត់ហើយ» នាងបាត់មែន ស្ងួតទឹកភ្នែកពីថ្ពាល់ហើយ សល់តែស្នាមញញឹម
«បង្ហាញម៉ោថាបាត់?»
ជុប៎
ហ្វូយីង ជំទើតជើងថើបថ្ពាល់គេមួយខ្សឺត គេញញឹមខ្ជឹប អ្នកញ៉ែគិតតែញ៉ែ ភ្លៀងគិតតែភ្លៀង ចៀមម៉េងម៉ង់ពេញទ្រុង
«ថាយយិន និងថៅកែអ្នកណាសង្ហាជាង?»
«អ្ហឹម...ម្យ៉ាងម្នាក់»
«ត្រូវរើសម្នាក់» គេជ្រួញចិញ្ចើមមិនពេញចិត្តភ្លាម
«ថៅកែ»
«ថាយយិន និងថៅកែយកអ្នកណា?»
«ថៅកែ»
«ឲ្យថៅកែទេ?»
«ឲ្យ»
«ប៉ុន្មាន?»
«២»
«+២?»
«ចុះថៅកែថាពួកយើងគ្មានអ្វីពាក់ព័ន្ធ?»
«ថ្ងៃមិនពាក់ព័ន្ធ យប់ពាក់ព័ន្ធធម្មតា»
«យកឥឡូវ ឬចាំទៅផ្ទះ?»
«យកឥឡូវ២ ទៅផ្ទះ២»

YOU ARE READING
??????????????
Romance??????????????????????????? ???????????????????? ??? ??????? ??????????????? ??????????????? ?????????????? ???????????????????????? ???????????? ????????? ??????????????????????????? ????????????? ????????????? ????????????? ??????????????????? ???...