«សុំទោសផងលោក អ៊ូ នេះជាទង្វើដែលប្រាប់ថាមិនខ្វល់ពីគ្នា ខ្ញុំគិតថាយប់មិញនិយាយគ្នាច្បាស់លាស់ហើយ សុំលោកធ្វើឲ្យបានដូចសម្ដីដែលនិយាយ តែបើនិយាយហើយធ្វើមិនបាន កុំព្រុស»
«នាង...»
«ខ្លួនលោក ជីវិតលោក ទោះឈឺ ឬស្លាប់ វាមិនពាក់ព័ន្ធនឹងខ្ញុំ មិនបាច់ប្រាប់ឲ្យខ្ញុំដឹង ខ្ញុំមិនខ្វល់ ក៏មិនចាប់អារម្មណ៍ពីសុខទុក្ខលោក អ៊ូ ដែរ» នាងមិនខ្វល់ពិតមែន គេមិនមែនជាមនុស្សសំខាន់ក្នុងបេះដូងនាងទេ តែជាមនុស្សដែលនាងស្អប់កប់ជ្រៅក្នុងចិត្ត មកត្អូញត្អែរឈឺដាក់នាង នាងមានតែបន់ឲ្យឆាប់ស្លាប់ថែម ធុញដែលត្រូវគេតាមរករឿងឥតឈប់ នៅឲ្យនាងសងបំណុលរាប់លានដែលនាងមិនបានជំពាក់
«ខ្ញុំឈឺ នាងសប្បាយចិត្តណាស់ហ្អេស៎?» ហេតុអីនាងមិនបារម្ភពីគេ បន្តិចក៏មិនបារម្ភដែរមែនទេ? គេខឹងចង់ឡើងឈាមហើយ កែវភ្នែកសម្លក់នាងដូចចង់ស៊ីសាច់
«ខ្ញុំធម្មតា មិនសប្បាយចិត្ត ក៏មិនកើតទុក្ខ តាមរបៀបមនុស្សដែលគ្មានអ្វីពាក់ព័ន្ធគ្នា» ទឹកមុខនាងក៏ធម្មតាដែរ មិនខ្វល់ពីគេទាល់តែសោះ ធ្វើឲ្យបេះដូងគេឆេះក្ដៅ ដុតរោលដោយភ្លើងកំហឹង
«នាងថាមិនពាក់ព័ន្ធ ទាំងដែលជំពាក់បំណុលខ្ញុំរាប់លាន?»
«ខ្ញុំធ្វើការនៅរីសតលោក ដើម្បីសងបំណុលដែលខ្ញុំមិនបានជំពាក់ហើយ មិនរត់ទៅណាទេ តែរឿងលោកឈឺ ជារឿងផ្សេង ខ្ញុំមិនឃើញថាវាមានអ្វីពាក់ព័ន្ធនឹងខ្ញុំដែលលោកត្រូវប្រាប់ គួរតែប្រាប់អ្នកនាង ហ្វាង ជឺលីង សង្សារលោកវិញទៅ មើលថែលោកមិនមែនតួនាទីខ្ញុំ»
«ទៅ! ចេញឲ្យផុតពីមុខខ្ញុំ» សូវម៉ីង គំហកដេញទាំងកំហឹង ខ្លាចអត់មិនបានធ្វើរឿងផ្ដេសផ្ដាស ញ័រសាច់ណាស់ ធ្មេញសង្រ្គឺតចង់បែកហើយ ទើបនាងរហ័សដើរចូលទៅក្នុងរីសតធ្វើការងាររបស់នាង ព្រោះមិនចង់ឃើញមុខគេដូចគ្នា។ពេលល្ងាច...
ហេតុតែនាងមិនខ្វល់ គេក្ដៅក្រហាយនៅមិនសុខក្នុងខ្លួនស្ទើរពេញមួយថ្ងៃ ចង់បញ្ឈឺចិត្តនាង ចង់ឲ្យនាងឃើញថាមនុស្សដូច អ៊ូ សូវម៉ីង មានស្រីដែលស្អាតជាងនាងច្រើនណាស់ប្រាថ្នាចង់បាន ទើបហៅតារាស្រី សៀកណាន ដែលធ្លាប់ដាក់ថ្នាំសម្រើបគេ ឲ្យមករកនៅរីសត រៀបចំតុអាហារយ៉ាងរ៉ូមែនទិក នៅជិតអាងហែលទឹកក្នុងបន្ទប់គេ ឲ្យ ហ្វូយីង មកឈរនៅជិតតុចាំបម្រើ មើលគេផ្អែមល្ហែមជាមួយតារាស្រី
«មួយមុខនេះម្ហូបឆ្ងាញ់ប្រចាំរីសត» សូវម៉ីង ធ្វើជាដួសអាហារដាក់ចានឲ្យតារាស្រីស្លៀករ៉ូបពណ៌ក្រហមសិចស៊ី អង្គុយទល់មុខគ្នា ស្របពេល ហ្វូយីង ឈរមុខស្មើក្បែរនោះ ក្ដោបប្រអប់ដៃទាំងសងខាងមកខាងមុខ
«ចាស អរគុណណាស់» សៀកណាន ញញឹមញញែមដោយការសប្បាយចិត្ត មើលទៅលើកនេះ នាងមិនចាំបាច់ដាក់ថ្នាំសម្រើបគេទេ ប្រាកដជាបានឡើងគ្រែជាមួយគេហើយ នាងនឹងចាប់គេឲ្យជាប់
«ចាក់ស្រា» សូវម៉ីង ងាកសម្លក់មុខ ហ្វូយីង ទើបនាងលូកដៃកាន់ដបស្រា លើកចាក់ចូលកែវម្ចាស់រីសត និងកែវតារាស្រីដ៏ស្រស់ស្អាត
«ជល់» សូវម៉ីង ញញឹម បបួល សៀកណាន ជល់កែវ
«ចាស ជល់» នាងញញឹមឲ្យភ្នែក ខាំមាត់តិចៗស៊ីអារម្មណ៍ លើកកែវស្រាជល់ជាមួយគេ ស្របពេល ហ្វូយីង លបដកដង្ហើមធំធុញទ្រាន់ ឈរយូរចុកជើងទៀត ទឹកមុខកាន់តែស្អុយ
«ខ្ញុំជាប់ចិត្តនឹងគ្រប់យ៉ាងនៅរីសតលោកហើយ មិនចង់ទៅវិញសោះ» សៀកណាន ក្រេបស្រាក្រហមបន្តិច ទម្លាក់ទុកលើតុវិញ
«ជាប់ចិត្តគ្រប់យ៉ាង សូម្បីតែម្ចាស់រីសត?»
«លោក អ៊ូ ប៉ិននិយាយណាស់» សៀកណាន ធ្វើជាញញឹមអឹមអៀន ទាំងក្នុងចិត្តចង់ឡើងទៅកន្ធែកជើងចាំលើគ្រែគេហើយ
«បើមិនចង់ទៅវិញ មិនបាច់ទៅទេ»
«បន្ទប់លោក អ៊ូ ស្អាតណាស់ ឃើញហើយគួរឲ្យចង់គេង»
«គេងឥឡូវល្អទេ?»
«លោកតក់ក្រហល់ពេកហើយ» បើមិនទាស់ត្រង់មានបុគ្គលិកស្រីឈរនៅត្រង់នេះ នាងអូសគេឡើងគ្រែបានសម្រេចហើយ ទើបរកវិធីដេញ ហ្វូយីង ចេញ
«បរិយាកាសរ៉ូមែនទិកបែបនេះ មានតែលោកនិងខ្ញុំ២នាក់បានហើយ មិនចាំបាច់មានអ្នកឈរចាំបម្រើទេ នាងចេញទៅ» សៀកណាន ដេញ ហ្វូយីង ធ្វើឲ្យ សូវម៉ីង ជ្រួញចិញ្ចើមមិនពេញចិត្ត តែ ហ្វូយីង ឮហើយ ត្រេកអរណាស់
«ចាស» ហ្វូយីង ចង់ដើរចេញ តែគេឃាត់
«ឈប់»
«ចាស?» នាងងាកមកវិញ
«ខ្ញុំចង់ត្រាំទឹកក្តៅឧណ្ហៗជាមួយអ្នកនាង សៀកណាន លាយទឹកក្ដៅហើយចាំទៅ»
«ចាស» ហ្វូយីង រហ័សដើរទៅរកបន្ទប់ទឹក ធ្វើតាមបញ្ជាគេ គេសង្រ្គឺតធ្មេញតាមសម្លក់ ខណៈនោះទូរស័ព្ទរបស់ សៀកណាន ក៏មានអ្នកតេរមក ទើបគេឆ្លៀតឱកាសពេលតារាស្រីកំពុងនិយាយទូរស័ព្ទ ក្រោកដើរចេញ ថែមទាំងទាញទ្វារកញ្ចក់បិទចាក់សោ ខណ្ឌរវាងគ្រែគេងនិងកន្លែងអាងហែលទឹក ទុកឲ្យ សៀកណាន ជាប់នៅក្នុងនោះម្នាក់ឯង។
ហ្វូយីង នៅក្នុងបន្ទប់ទឹក កំពុងលាយទឹកក្ដៅ គេដើរចូលទៅ ដាក់បង្គុយលើគែមអាង សម្លក់មុខនាង ដែលកំពុងឈ្ងោកលាយទឹកឲ្យគេងូត
«សៀកណាន ស្រស់ស្អាត សិចស៊ី មានភាពទាក់ទាញណាស់ នាងគិតចឹងទេ?»
«ចាស»
«ខ្ញុំចាប់អារម្មណ៍ សៀកណាន ហើយ»
«ចាស»
«ការពិត វ័យ ហ្វូយីង នាងក៏ធ្លាប់ជាស្រីដែលខ្ញុំចាប់អារម្មណ៍ តែខ្ញុំស៊ីហើយ ពេលនេះក៏ក្លាយជាកាកសំណល់គ្មានតម្លៃ» គេព្យាយាមនិយាយឲ្យនាងឈឺចាប់ នាងឈឺ តែមិនបង្ហាញ ប្រឹងធ្វើជាមិនខ្វល់
«ខ្ញុំលាយទឹកក្ដៅរួចហើយ»
«ឃើញមុខស្អុយ ប្រចណ្ឌហ្អេស៎ ឈឺចាប់ក្នុងចិត្តពេលឃើញខ្ញុំនៅជាមួយស្រីផ្សេង?»
«លោកនៅជាមួយអ្នកណា ខ្ញុំមិនខ្វល់ទេ តែធុញ ហើយចុកជើង ព្រោះឈរយូរពេក»
«ប្រចណ្ឌងរង៉ក់ ចង់ឲ្យលួងលោម និយាយចេញម៉ោ ខ្ញុំអាចនឹងពិចារណាលួងនាង»

YOU ARE READING
??????????????
Romance??????????????????????????? ???????????????????? ??? ??????? ??????????????? ??????????????? ?????????????? ???????????????????????? ???????????? ????????? ??????????????????????????? ????????????? ????????????? ????????????? ??????????????????? ???...