សូវម៉ីង បង្ខំចិត្តលូនចូលទៅក្រោមគ្រែ គេពួនមិនមែនខ្លាចម៉ាក់ និងប្អូនប្រុសនាងឃើញ ពួនដើម្បីបាន៧ដង នាងចេះតែអូខេឲ្យរួចពីមាត់ទៅ ធ្វើម៉េចបើវាស្លន់ហើយ ឲ្យគេព្រមចូលពួន មានតែព្រមតាមគេសិន គ្មានពេលឈរឈ្លោះប្រកែកតវ៉ាទេ ចាំពេលម៉ាក់ និងប្អូនប្រុសនាងទៅវិញ ចាំគិតទៀត ចាំនិយាយគ្នាទៀត ឲ្យរួចខ្លួនបានមួយគ្រាសិន មិនអ៊ីចឹងនាងស្លាប់គ្មានដីកប់មិនខាន
ហ្វូយីង ប្រមូលសម្លៀកបំពាក់ និងស្បែកជើងគេ យកទៅញាត់ទុកក្នុងទូខោអាវនាងអស់ ទាញសារ៉េសម្លៀកបំពាក់លើខ្លួនឲ្យរៀបរយ ទាំងសក់ក្បាលវែកវាឲ្យស្រួលបួល ចុចបើកភ្លើងក្នុងផ្ទះឲ្យភ្លឺ មុននឹងដើរទៅទាញទ្វារបើក
ក្រាក...
«នៅមិនទាន់គេងទេ ចូលមកម៉ាក់ អ្ហ៎ ប៉ាធូរហើយ ទើបចេញពីពេទ្យ?» ហ្វូយីង បើកភ្នែកធំៗ ភ្ញាក់ផ្អើល ពេលឃើញលោកប៉ាមកដែរ ស្មានមកតែម៉ាក់ និងប្អូនប្រុស នាងកាន់តែភ័យបុកពោះ ញញឹមទាំងញ័រមាត់
«ប៉ាបានធូរច្រើនហើយ ទើបពេទ្យឲ្យចេញមកផ្ទះទាំងយប់ បើចាំដល់ព្រឹកទើបចេញ ត្រូវបង់លុយថ្លៃស្នាក់នៅមន្ទីរពេទ្យមួយថ្ងៃទៀត ស្ដាយលុយ មានតែចេញមកទាំងយប់ ស្អែកព្រឹកចាំទិញសំបុត្រឡានក្រុងទៅផ្ទះ» អ្នកម៉ាក់រអ៊ូប្រាប់ ស្របពេលប្អូនប្រុសនាងគ្រាហ៍លោកប៉ាទៅអង្គុយនៅលើពូក
(ស៊យហើយម៉ោទាំងពូជ) អ្នកពួននៅក្រោមគ្រែចាប់ផ្តើមបែកញើសថ្ងាស បើដេកទីនេះទាំងអស់គ្នា ព្រឹកស្អែកទើបប៉ាម៉ាក់ និងប្អូនប្រុសនាងទៅវិញ ចុះគេចេញពីក្រោមគ្រែយ៉ាងម៉េច? ក្រែងថាពួនមួយភ្លែត ឲ្យគេ៧ដង? មើលទៅយប់នេះ អស់១លាន ម្ដងមិនបានផង លេងសើចនឹងអារម្មណ៍គេពេកហើយ គេខឹង ខាំសង្រ្គឺតធ្មេញក្រតៗ ចង់តែស្ទុះចេញដាក់ឲ្យផ្អើលណាណីកណ្ដាលយប់
«ប៉ាម៉ាក់ញ៊ាំអីហើយនៅ?» ហ្វូយីង សួរទាំងទឹកមុខភ័យៗ ខ្លាចតែគេទ្រាំមិនបាន ស្ទុះចេញពីក្រោមគ្រែមកទេ គេមិនមែនជាមនុស្សដែលមានការអត់ធ្មត់ខ្ពស់ ហើយក៏មិនចេះខ្លាចស្អីដែរ
«ញ៊ាំរួចហើយកូន» អ្នកម៉ាក់តប ទើបនាងទាញទ្វារបិទ តែមិនដាក់គន្លឹះ
«ចឹងប៉ាម៉ាក់គេងលើគ្រែទៅ ខ្ញុំក្រាលកម្រាលគេងលើឥដ្ឋ ចំណែកឯងគេងលើសាឡុង» ហ្វូយីង ចាត់ចែងកន្លែងគេងឲ្យប៉ាម៉ាក់ និងប្អូនប្រុស ព្រោះផ្ទះតូច គ្រែគេងបានតែមនុស្ស២នាក់ទេ នាងបិទភ្លើង យកកម្រាលមកក្រាលជិតគ្រែ រង់ចាំឲ្យប៉ាម៉ាក់ និងប្អូនប្រុសនាងគេងលក់ ជិតកន្លះម៉ោង ទើបហៅគេខ្សឹបៗ ឲ្យវារចេញពីក្រោមគ្រែ
«លោក អ៊ូ ចេញមកបានហើយ»
«សរុបទៅយប់នេះខ្ញុំបានឬអត់?» សូវម៉ីង វារគើមៗចេញមក សួរខ្សឹបៗ សម្លក់មុខនាងទាំងក្ដៅស្លឹកត្រចៀក
«យប់នេះមិនបានទេ» ប៉ាម៉ាក់ប្អូននាងមកពេញផ្ទះធ្វើស្អីកើត?
«ហែកក្រដាសកិច្ចសន្យាចោលភ្លាម» ទុកធ្វើស្អីទៀត?
«ចេញទៅនិយាយគ្នាខាងក្រៅ» ហ្វូយីង ក្រោកទៅយកសម្លៀកបំពាក់ និងស្បែកជើងគេចេញពីក្នុងទូ លបៗបើកទ្វារ លឹបលដូចចោរនាំគេដើរចេញក្រៅ ចេញមកផុតពីក្នុងផ្ទះ ដើរដល់ឡាន ធូរទ្រូង
«លោកស្លៀកពាក់ត្រលប់ទៅវិញទៅ យប់នេះខ្ញុំជំពាក់សិន ស្អែកសងលោកវិញ៧ដង មិនឲ្យខ្វះ១ទេ» នាងហុចសម្លៀកបំពាក់ឲ្យគេ គេកញ្ឆក់ស្លៀកទាំងមុខដូចចងបាញ់
«ទៅយកកិច្ចសន្យាម៉ោ ហែកចោល» ញ័រសាច់ គ្មានបានស្អីម៉ាញិប
«ស្អែកខ្ញុំសងលោក ស្ដាប់បានទេ?»
«ឃ្លានស៊ីបាយថ្ងៃនេះ ឬស្អែកចាំស៊ី?»
«ខ្ញុំដឹងលោកឃ្លាន តែទ្រាំសិនទៅ» វាមិនដាច់ខ្យល់ងាប់ទេ
«ទៅជាមួយខ្ញុំទៅ យីងៗ ទៅបន្តនៅរីសត» គេលួងៗនាង តែមិនបានផល
«លោកឆាប់ទៅ» ហ្វូយីង រុញគេឲ្យចូលឡាន គេធ្វើមុខម៉ូវមិនចង់ទៅ
«ថើបខ្ញុំមួយ»
ជុប៎
ហ្វូយីង ជំទើតជើងថើបថ្ពាល់ខាងឆ្វេងគេមួយខ្សឺត ទើបគេព្រមចូលទៅក្នុងឡាន តែដូចមិនទាន់អស់ចិត្ត អើតក្បាលចេញតាមបង្អួចឡានមកវិញ
«មិញថើបថ្ពាល់ឆ្វេង នៅថ្ពាល់ស្តាំ»
ជុប៎
«ថើបថ្ងាសផង»
ជុប៎
«ត្របកភ្នែកសងខាង»
ជុប៎ៗ
«មាត់ដែរ»
ជុប៎
«ស្អែកកុំភ្លេចសងខ្ញុំ ៧ដង»

YOU ARE READING
??????????????
Romance??????????????????????????? ???????????????????? ??? ??????? ??????????????? ??????????????? ?????????????? ???????????????????????? ???????????? ????????? ??????????????????????????? ????????????? ????????????? ????????????? ??????????????????? ???...