ឈូ...ៗ
ហ្វូយីង យកដៃមួលទឹកផ្កាឈូកបើក ឲ្យទឹកហូរចេញមកយ៉ាងខ្លាំងស្រោចលើគេ គេខឹងក្នាញ់ លើកដៃស្ដាំច្បូតទឹកចេញពីមុខ ស្របពេលដៃឆ្វេងលូកចាប់កដៃនាងជាប់ ទាញកន្ត្រាក់ឲ្យនាងរអិលដួលមកលើគេ នាងភ័យផើតពោះ ភ្លាត់មាត់ស្រែកចាច គិតស្មានត្រូវដួលបោកក្បាលនឹងឥដ្ឋ
«ទទឹកខោអាវខ្ញុំអស់ហើយ» ហ្វូយីង ខំប្រឹងរើបម្រះ ព្យាយាមចង់ក្រោក តែត្រូវគេឱបរឹតឲ្យអង្គុយលើភ្លៅមិនឲ្យក្រោកឡើងបាន ខណៈដែលទឹកផ្កាឈូកហូរធ្លាក់ចុះមក ដូចនៅក្រោមតំណក់ភ្លៀង
«លែងខ្ញុំ» នាងប្រឹងទាញដៃគេចេញពីចង្កេះ តែទាញមិនរបេះ គេឱបស្អិត នាងពាក់អាវយឺតពណ៌ស ពេលអាវសើមមើលឃើញទាំងអស់ ឃើញដល់អាវក្នុងពណ៌ខ្មៅ ភ្នែកគេសម្លឹងតែម្ដុំទ្រូងនាង ធ្វើឲ្យនាងអៀនខ្មាស
«ចង់ឲ្យខ្ញុំងូតទឹកឲ្យនាងវិញទេ?» សូវម៉ីង ញោចចុងមាត់ ទឹកមុខខិលខូច ស្ទាបអង្អែលដៃនាងឡើងចុះៗ នាងព្រឺស្រៀវស្រើប រហ័សគ្រវាសដៃគេចេញ
«ខ្ញុំចេះងូតទឹកខ្លួនឯងហើយ បើលោកចង់ងូតទឹកឲ្យខ្ញុំ ជួយងូតទឹកខ្លួនឯងវិញទៅ ចាំបាច់ប្រើខ្ញុំឲ្យងូតឲ្យធ្វើស្អី?»
«ចង់ប្រើ ព្រោះជាម្ចាស់បំណុលផង ជាថៅកែផង ត្រូវប្រើឲ្យអស់ថ្លៃ»
«ប្រើឲ្យស្លាប់តែម្ដងទៅ»
«ប្រើផង ថ្នមផង មិនស្លាប់ទេ»
«មានតែប្រើៗ មិនដែលថ្នម» ថ្នមពីពេលណា ប្រើនាងជិតងាប់ហើយមួយថ្ងៃៗ តាមមកប្រើដល់ផ្ទះទៀត
«មានខ្លះក៏ថ្នមឲ្យនាងស្រួល»
«លោ...»
«ឬពេលជើងនៅលើស្មាខ្ញុំ មិនធ្លាប់ស្រួលម្ដងទេ?»
«ខ្ញុំងូតទឹកឲ្យលោកយ៉ាងម៉េច ឱបរឹតជាប់បែបនេះ?» ហ្វូយីង ធ្វើជានិយាយបន្លប់ កំពុងឋិតក្នុងសភាពស្និទ្ធស្នាលផង មកជើងនាងនៅលើស្មាគេអី គ្រោះថ្នាក់ណាស់
«ខ្ញុំឱបតែចង្កេះនាងទេ ដៃនាងទុកធ្វើស្អីម៉េចមិនដុសខ្លួនឲ្យខ្ញុំ?»
«ងូតចឹងប៉ុន្មានម៉ោងហើយ?»
«ប៉ុន្មានម៉ោងហើយ ប៉ុណ្ណឹងម៉ោងទៅ» គេឆ្លើយបែបមិនខ្វល់ សំខាន់គេចង់ងូតចឹង
«ទីនេះផ្ទះខ្ញុំ មិនមែនរីសតលោក កុំធ្វើអ្វីទំនើងតាមចិត្តខ្លួនឯង»
«យូរនឹងនាងឈ្លោះជាមួយខ្ញុំហ្នឹងហើយ បើយកសាប៊ូមកដុសខ្លួនឲ្យខ្ញុំ ត្រូវងូតទឹករួចហើយ ឬការពិតធ្វើជាឈ្លោះអូសក្រឡា ចង់ឲ្យខ្ញុំឱបបែបនេះយូរទៀត ចូលចិត្តហ្អេស៎?»
«ចូលចិត្តឡើងចង់ក្អួត» ជ្រេញមែនទែន
នាងឈោងដៃយកស្បៃដុសខ្លួន និងសាប៊ូដប ចង់ច្របាច់សាប៊ូដាក់ស្បៃដុសខ្លួនឲ្យគេ តែគេកញ្ឆក់ស្បៃដុសខ្លួនគប់ចោលទៅម្ខាង
«វាយ៉ាងម៉េចលោក?» ហ្វូយីង ងាកមើលស្បៃដែលគេគប់ចោល
«មើលក៏ដឹងស្បៃថោក មិនសមយកមកដុសលើខ្លួនខ្ញុំទេ អាចបង្កការរមាស់»
«ខ្ញុំប្រើស្បៃនោះដុសខ្លួនរាល់ថ្ងៃ មិនឃើញមានបញ្ហាស្អី»
«ស្បែកនាងមានភាពស៊ាំនឹងរបស់ថោក តែស្បែកខ្ញុំប៉ះរបស់ថោកមិនបាន ចាក់សាប៊ូលើបាតដៃនាង ដុសខ្លួនឲ្យខ្ញុំ ដុសដឹងដុស កុំបន្លំស្ទាប»
«ពួកអ្នកមាននេះ បញ្ហាច្រើនណាស់ គ្រាន់តែរស់នៅឲ្យវាធម្មតាដូចគេដូចឯងទៅវាយ៉ាងម៉េច?» ហ្វូយីង រអ៊ូបណ្ដើរ ចាក់សាប៊ូលើបាតដៃបណ្ដើរ មុននឹងដុសខ្លួនឲ្យគេខ្លាំងៗ ទម្រាំងូតទឹកហើយបានចេញពីបន្ទប់ទឹក ជាង១ម៉ោង។
«មើលទៅលោកលែងអីហើយ គួរតែបើកឡានទៅវិញបាន?» ហ្វូយីង ស្លៀកខោអាវឈុតពណ៌ខៀវស្រាល អង្គុយនៅលើគ្រែពូក ដៃកាន់កូនកន្សែងជូតសក់សើម ងាកសម្លក់លោកថៅកែរីសតដែលដេកនៅក្រោយខ្នង មានតែកន្សែងរុំល្វែងក្រោម អាក្រាតល្វែងលើ
«ក្រៅមិនអី ក្នុងខ្ទេចខ្ទាំ»
«ខ្ទាំដល់កម្រិតណាហើយ មិនឃើញលោកក្អួតឈាមស្លាប់?»
«នាងជំពាក់បំណុលខ្ញុំច្រើនណាស់ ខ្ញុំមិនងាយស្លាប់ទេ ស្ដាយលុយ» សូវម៉ីង ខិតចូលមកជិតនាង លូកដៃឱបចង្កេះនាង
«ខ្ញុំព្រមឲ្យលោកដេកនៅផ្ទះខ្ញុំ តែមិនព្រមឲ្យលោកប៉ះពាល់ខ្ញុំទេ»
«ពេលណាបិទភ្លើងដេក ងងុយដេកណាស់»
«ជូតសក់ស្ងួតសិន»
«វាគង់តែស្ងួតទេ បិទភ្លើងទៅ ចាំងភ្នែក» សូវម៉ីង ទាញកូនកន្សែងដែលនាងកំពុងជូតសក់គប់ចោលទៅម្ខាង នាងដកដង្ហើមធំ ខ្ជិលឈ្លោះ ព្រោះវាយប់ជ្រៅហើយ គេអាចងងុយមែន ទើបក្រោកដើរទៅបិទភ្លើង បើកកូនចង្កៀងរាត្រីលើតុភ្លឺព្រាលៗ ឡើងដេកលើគ្រែជិតគេ តែបែរខ្នងដាក់គេ
«ហ្វូយីង» គេខិតចូលមកជិត ហៅឈ្មោះនាងខ្សឹបៗ
«មិនទាន់ដេកទេ ក្រែងថាងងុយ?»
«សក់នាងក្រអូបណាស់» សូវម៉ីង ថើបសក់នាង លូកដៃឱបចង្កេះនាង តែត្រូវនាងទាញដៃចេញ
«លោក អ៊ូ កុំរញ៉េរញ៉ៃ»
«សុំ១»
«...» នាងធ្វើមិនឮ ធ្វើជាបិទភ្នែកដេក
«១ម៉ោ យីងៗ» គេង៉ូតៗ ឱបនាងពីក្រោយ ថើបឈ្មុសឈ្មុលស្លឹកត្រចៀកនាង នាងបែរមករកគេ លើកដៃឱប.កគេ
«ខ្ញុំឲ្យលោក តែត្រូវកាត់បំណុលចោល១លាន»
«១លាន ស្បូននាងដាំពេជ្រហ្អេស៎?»
«របស់លោកស្រោបមាសហ្អេស៎?»
«ចុះបន្តិចទៅ»
«១លានដាច់»
«កន្លះលានបានហើយ»
«កន្លះលានបានស្ទាប»
«១លាន បានប៉ុន្មានដង?»
«ម្ដង»
«មិនសមតម្លៃ»
«ចឹងកុំប៉ះ»
«១លាន ៣ដងទៅ»

YOU ARE READING
??????????????
Romance??????????????????????????? ???????????????????? ??? ??????? ??????????????? ??????????????? ?????????????? ???????????????????????? ???????????? ????????? ??????????????????????????? ????????????? ????????????? ????????????? ??????????????????? ???...