抖阴社区

                                    

នាងខឹងមុខក្រហមងាំង គេដាក់កែវស្រាដែលផឹកអស់ ទុកនៅលើតុវិញ លានចុងអណ្តាតបន្តិច លិឍយករសជាតិស្រាដ៏សែនផ្អែមនៅជាប់បបូរមាត់ មុននឹងនិយាយឲ្យនាងបើកភ្នែកធំៗ
«ចង់ឈប់ ត្រូវដាក់ពាក្យលាឈប់មុន២ខែ»
«តែខ្ញុំចូលធ្វើការមិនទាន់បាន២ថ្ងៃទេ» ហ្វូយីង តវ៉ាភ្លាម ព្រោះមិនដែលឮ បើទោះបុគ្គលិកធ្វើការមកយូរឆ្នាំ ដាក់ពាក្យលាឈប់មុនយ៉ាងយូរ១ទៅ២អាទិត្យប៉ុណ្ណោះ ចុះនាងធ្វើការមិនទាន់បាន២ថ្ងៃ ម៉េចក៏ត្រូវដាក់ពាក្យលាឈប់មុនដល់ទៅរាប់ខែ?
«វាជាច្បាប់រីសត បើនាងចង់ល្មើស ខ្ញុំប្ដឹងទារសំណង១០លានដុល្លារ ដាក់ឈ្មោះនាងចូលបញ្ជីខ្មៅទៀត» គេគំរាមដោយទឹកមុខប្រាកដប្រជា ធ្វើឲ្យនាងក្ដាប់ដៃណែន ខឹងញ័រមាត់ទទ្រើក មួយម៉ាត់ណាក៏ចង់ប្ដឹងនាងដែរ ទាំងដែលរំលោភនាង គាបសង្កត់នាងគ្រប់សព្វ នៅចង់បិទផ្លូវមិនឲ្យនាងរកការងារបានធ្វើទៀត? ចងកម្មពៀរនាងម្ល៉េះ?
«ច្បាប់ព្រៃ»
«នាងមិនគួរឲ្យទុកចិត្ត ចូលធ្វើការមិនទាន់បាន២ថ្ងៃលាឈប់ អ្នកណាជួលឲ្យមកស៊ើបការឬអត់? បើផ្ទៃក្នុងរីសតខ្ញុំបែកធ្លាយឮទៅដល់ត្រចៀកដៃគូប្រកួតប្រជែង អ្នកដែលខ្ញុំដាក់ការសង្ស័យមុនគេគឺនាង បើចាប់បានថាជាជនបង្កប់មែន ជាប់គុកគ្មានថ្ងៃចេញទេ»
«ឈប់ចោទប្រកាន់រករឿងខ្ញុំទៅ ដែលខ្ញុំចង់ឈប់ មកពីលោករំលោភខ្ញុំ មកពីខ្ញុំស្អប់លោក មកពីមិនចង់ឃើញមុខលោក មួយជីវិតមិនធ្លាប់គិតថាអាចស្អប់អ្នកណាដូចស្អប់លោក»
«Hello kitty!»
«វ័យ ហ្វូយីង សុំហៅឲ្យត្រូវផង»
«នាងមានសិទ្ធស្អីស្អប់ខ្ញុំ?»
«ឬលោកមិនដឹងថាខ្លួនឯងគួរឲ្យស្អប់ប៉ុនណាទេ?»
«នាងគ្មានសិទ្ធ!»
«ស្អប់លោកមិនចាំបាច់ត្រូវមានសិទ្ធ»
«ទាបកន្តឿ ខោអាវពាក់លើខ្លួនមើលក៏ដឹងថាជារបស់ជជុះ កាបូបស្ពាយ2$អស់ហើយ មួយតួខ្លួនបាន15$ឬអត់?»
«លីអូមួយក៏ជាង10$ដែរ លោកកុំមើលងាយខ្ញុំពេក»
____
ផ្គាប់ដួងចិត្ត
ភាគ២៣

ហ្វូយីង ញ័រសាច់ ស្ទុះក្រោកពីលើកៅអី តវ៉ាជាមួយគេផាំងៗ ព្រោះគេនិយាយមិនពិត ក៏ប្រមាថមើលងាយនាងម្ល៉េះ? បើស្លៀកខោអាវជជុះមែនវាយ៉ាងម៉េច? ជជុះខ្លះក៏មានតម្លៃដែរ ឲ្យតែយកលុយប្រឹងរកដោយសមត្ថភាពខ្លួនឯងទៅទិញ នាងក្រីក្រ ឋានៈតូចទាប ជួលផ្ទះនៅ ការងារត្រឹមបុគ្គលិករីសតប្រាក់ខែតិចតួច គ្មានលទ្ធភាពទិញរបស់ប្រ៊េនៗប្រើដូចគេទេ តែវាជាជីវិតនាង ខ្លួនប្រាណនាង ចង់ស្លៀកពាក់របស់ថោកថ្លៃស្រេចនាង មិនទាក់ទងនឹងគេ មិនបានសុំបាយគេស៊ី មានសិទ្ធស្អីមើលងាយនាង?
«លីអូមួយជាង10$អស្ចារ្យស្អី? ស្រោមជើងខ្ញុំមួយគូជិត200$» សូវម៉ីង លើកជើងដាក់លើតុធ្វើការ អួតស្រោមជើងនាង ធ្វើឲ្យនាងហួសចិត្ត ដូចខ្វះអីអួត?
«លោកជាម្ចាស់រីសត ខ្ញុំជាបុគ្គលិក ឋានៈខុសគ្នា ការរស់នៅខុសគ្នា តម្លៃរបស់ដែលពួកយើងប្រើប្រាស់ក៏ខុសគ្នា លោកយកខ្លួនឯងមកប្រៀបធៀបជាមួយបុគ្គលិកតូចទាបម្នាក់ មិនយល់ថាហួសហេតុទេហ្អេស៎?»
«ដឹងថាខ្លួនឯងតូចទាប នេះឬរបៀបដែលនាងគោរពអ្នកមានឋានៈខ្ពង់ខ្ពស់ជាង?»
«ខ្ញុំឃើញថាលោកមានលុយ មានច្រើនណាស់ តែមិនឃើញភាពខ្ពង់ខ្ពស់ ដែលគួរឲ្យគោរព»
«Hello kitty!» សូវម៉ីង ចង់ហក់កាច់កបឺតមាត់នាង និយាយឲ្យគេមួម៉ៅបានគ្រប់ពេល
ទឺត...ៗ
សំឡេងទូរស័ព្ទរបស់ ហ្វូយីង រោទ៍ឡើង តែដោយសារនៅចំពោះមុខគេ ទើបនាងមិនចុចទទួល
«អ្នកណាតេរម៉ោ?» សូវម៉ីង ជ្រួញចិញ្ចើម សម្លឹងទៅទូរស័ព្ទដែលកំពុងរោទ៍ក្នុងដៃនាង
«អ្នកផ្ទះ» ម៉ាក់នាងតេរមក
«ម៉េចមិនទទួល?» មិនជឿថាអ្នកផ្ទះ គិតថាប្រុសច្រើនជាង
«អាចទទួលបាន?»
«អញ្ជើញ» អនុញ្ញាតបែបឌឺដង នាងចុចទទួល ចង់ដើរទៅនិយាយឲ្យឆ្ងាយមិនឲ្យគេឮ តែគេមិនព្រម
«និយាយត្រង់ហ្នឹង!» ចង់ដឹងអ្នកផ្ទះមែនឬអត់?
«ចាសម៉ាក់ ថាម៉េច ថ្លៃពេទ្យ3000$?» ហ្វូយីង ឮហើយចង់ទន់ជង្គង់ដួល 3000$ នាងទៅរកនៅឯណាបាន? ហើយមិនទាន់បិទទូរស័ព្ទពីម្ដាយផង សែកមួយសន្លឹកក៏ហោះមកជ្រុះធ្លាក់ក្បែរជើងនាង ដែលតួលេខរបស់វាឲ្យនាងបើកភ្នែកធំៗ
«ថ្លៃខ្លួននាងថាមិនយក 10000$នេះ ឲ្យខ្ចី មួយខែការប្រាក់1000$»

??????????????Where stories live. Discover now