ពីរថ្ងៃក្រោយមក...
សៃហ្វៀក្រោយពីនៅជួយការងារលោកតារួច នាងក៏ប្រញាប់ត្រឡប់មកវិញ ដោយមានលោកតាជូននាងដល់ផ្ទះវិញ
" តាមិនបាននៅគេងទេ មើលថែខ្លួនផង តាចង់ទៅលេងគ្រីសបន្តិច!" គាត់ញញឹមជូននាងមកដល់ក្នុងផ្ទះ សៃហ្វៀញញឹមអោបគាត់ មុននឹងគាត់ចាកចេញទៅ
" ម៉ែដោះ! អុីរាំងមិននៅផ្ទះទេមែនទេ?" នាងសម្លឹងមើលឆ្វេងស្ដាំ ឃើញស្ងាត់មិនឃើញគេចុះមកធ្វើការនៅបន្ទប់ទទួលភ្ញៀវដូចរាល់ដង
" លោកប្រុសនៅខាងលើ...ថ្ងៃមិញគាត់មិនចុះមកញុាំអីសោះ!" ម៉ែដោះមុខមិនរីក ព្រោះគាត់ក៏មិនសប្បាយ ខ្លាចអុីរាំងខឹងនិងសៃហ្វៀ រឿងព័ត៌មានថ្ងៃនោះ
សៃហ្វៀប្រញាប់ឡើងមកខាងលើ ចង់ដឹងថាគេកើតអីបានជាមិនចុះមកញុាំបាយ សៃហ្វៀបើកទ្វាតិចៗ ងាកសម្លឹងមើលទៅបុរសដែលមាននាមជាស្វាមី កំពុងតែគេងដោះអាវ តែបែរជាបើម៉ាសុីនត្រជាក់ចោលទៅវិញ
នាងដើរមកក្បែរគេ លើកដៃបម្រុងនឹងស្ទាប់ថ្ងាសរបស់គេ តែត្រូវគេគេចចេញ មិនឲ្យនាងប៉ះ ធ្វើឲ្យនាងដឹងបានថាគេមិនបានគេងលក់ តែគេកំពុងតែធ្វើជាគេងលក់!
" ម៉ែដោះប្រាប់ថាលោកមិនញុាំបាយ?" នាងអង្កុយក្បែរៗគេ ពោលពាក្យតិចៗទៅកាន់គេ តែគេមិនតប មិនស្ដីរកនាងសូម្បីតែមើលមុខក៏មិនព្រមបើកភ្នែកមើលនាងដែរ" ខ្ញុំមកវិញហើយ...លោកមិនសប្បាយចិត្តទេឬ?" ម្ដងជាពីរដង នាងសួរគេរហូត តែគេនៅតែរក្សារការស្ងាត់ មិនស្ដីមិននិយាយរកនាង មិនឆ្លើយតបនឹងសម្ដីនាង
" ឬក៏ខឹងនឹងខ្ញុំ?...លោកឃើញព័ត៌មាននោះមែនទេ?" គិតដល់រឿងនេះភ្លាម នាងប្រញាប់ឡើងលើគ្រែ ចាប់មមុខគេជាប់ ធ្វើយ៉ាងណាឲ្យគេនិយាយជាមួយនាង
" អួយឈឺ!" គេស្រែកភ្លាមៗ ពេលនាងឱនមកខាំចុងទ្រូងរបស់គេ សៃហ្វៀញញឹមឡើង ពេលឃើញគេនិយាយបែបនេះ
" ញញឹមអី?" សម្លេងរឹងកំពឹស ស្ដីទៅកាន់ភរិយាដែលដើរចោលគេជាច្រើនថ្ងៃ នៅបង្កើតបានព័ត៌មានបង្កជាការវែកញែកពេញអ៊ីធើណែតទៀត
សៃហ្វៀមិនមាត់ គ្រាន់តែរក្សាស្នាមញញឹមដដែល នាងផ្អែកក្បាល ទៅលើទ្រូងគេ អោបកគេជាប់ ទើបងើយទៅថើបថ្ពាល់គ្រើមបន្តិច!
" លោកខឹងមែនទេ?" នាងសួរគេទាំងញញឹម ហាក់សមនឹងចិត្ត ដែលឃើញគេពូកែងរដាក់នាង គេពូកែរង នាងដឹងពីរបៀបលួងគេ ទើបនាងសប្បាយចិត្តដឹងថាគេខឹងមិនដែលបានយូរឡើយ!
" អួយ...ធ្វើអី?" នាងទប់ទ្រូងគេជាប់ ពេលមនុស្សរហ័សចាប់នាងឲ្យនៅក្រោមទ្រូងភ្លាមៗ
" ហេតុអីមិននៅមួយខែតែម្ដងទៅ? មកវិញធ្វើអី មិននៅផ្អែមល្ហែមដាក់ប្រុសផ្សេងសិនទៅ...មកវិញធ្វើអី ប្ដីនៅផ្ទះម្នាក់ឯងបានតើ!" គេសម្លឹងមើលមុខនាងទាំងម៉ូវដាក់ សែនខ្នាញ់នឹងចរិតនាង ចូលចិត្តណាស់ធ្វើឲ្យគេអន់ចិត្តហើយ មកលួងគេបែបធម្មតា ដូចគ្មានរឿងអីកើតឡើង
" នឹកប្ដី!ទើបមកវិញ ប្រុសផ្សេងមើលមិនចូលទេ!" នាងញញឹម លើកដៃតោងកគេជាប់ នៅញញឹមទាំងរីករាយ ហាក់លេងសើចនឹងគេ
អុីរាំងលែងមាត់ និយាយមិនឈ្នះនាងសោះ លើកណាក៏ដូចលើកណា ព្រោះនាងតែងតែនិយាយបែបនេះ មានមួយលើកណា ដែលនាងមិននិយាយផ្អែមល្ហែមដាក់គេ រាល់ពេលដែលគេមិនពេញចិត្តនឹងទង្វើរបស់នាង ។ អុីរាំងចង់ងើបចេញពីនាង ពេលនាងញញឹមដាក់មិនដកមុខចេញ តែនាងតោងកគេជាប់ មិនឲ្យគេងើបចេញពីនាង
" ធ្វើអី?"
" ក្រែងលោកជាអ្នកផ្ថួលខ្ញុំមិនចឹង?" នាងញាក់ចិញ្ចើមដាក់ ហាក់បើកឱកាសឲ្យគេទាំងល្ងាច
អុីរាំងសើចដើមក ពេលឮបែបនេះ គេលើកនាងបីឡើង ដើរមកក្បែរសាឡុង ទើបដាក់នាងឲ្យអង្គុយលើសាឡុង!
" គិតដល់ណាហើយ!" គេឱនមកខ្សឹបដាក់ត្រចៀកនាង ចង់ប្រាប់ថាគេមិនបានគិតដល់ផ្លូវលើគ្រែទេ គេធម្មតាៗប៉ុណ្ណោះ! សៃហ្វៀនៅតែរក្សាស្នាមញញឹម ទោះជាគេនិយាយបែបនឹងក៏ដោយ
" ប្រាកដទេថាមិនគិតដល់...!" គេដើរជិតដល់បន្ទប់ទឹកហើយ នាងក៏និយាយឡើង
" គ្មានអារម្មណ៍!" អុីរាំងងាកមកប្រាប់ ទើបដើរចូលបន្ទប់ទឹក សៃហ្វៀញញឹមលាក់កំនួច ទោះជាដឹងថាគេនៅខឹងនឹងនាង តែនាងមិនព្រមចុះចាញ់ឡើយ នាងដឹងច្បាស់ថាគេមិនពិបាកបកស្រាយប្រាប់ឡើយ គ្រាន់តែគេជាមនុស្សដែលឆាប់ប្រតិកម្ម។
ឆ្លៀតពេលគេចូលបន្ទប់ទឹក នាងក៏ចុះមកខាងក្រោម មកជួយម៉ែដោះរៀបចំអាហារ ក៏ដូចជាមករៀនធ្វើម្ហូបខ្លះៗ ដើម្បីគ្រាន់ធ្វើញុាំខ្លួនឯងក្រោយពេលសម្អាតខ្លួនរួច អុីរាំងក៏ចុះមកខាងក្រោយ គេសម្លឹងរកមើលក្មេងក្បាលខូច ដែលទើបតែជួបមុននេះ ងាកចុះងាកឡើង ក៏ប្រទាក់ភ្នែកនឹងក្មេងស្រីរូបស្រស់កំពុងតែលើកអាហារដាក់លើតុ គេដើរទៅអង្គុយកន្លែងទទួលភ្ញៀវ រងចាំមើលក្មេងជើងល្អធ្វើអីបន្ត
" ចំជាក្មេងមែន!" គេលួចញញឹម ពេលឃើញអត្តចរិតនាងចាប់ផ្ដើមផ្លាស់ប្ដូរ គេទាញទូរស័ព្ទមកថតសកម្មភាពរបស់នាង។
គេធ្លាប់តែឃើញនាង ជាក្មេងស្រីកាចឆ្នាស មនុស្សស្រីដែលមានចរិតកោងកាចគួរឲ្យស្អប់ តែមើលនាងពេលនេះចុះ សម្ដីទន់ភ្លន់ជាងមុខ មិនឆេវឆាវ ក្លាយជាមនុស្សដែលមានទំនួលខុសត្រូវ នាងធ្វើខុសនាងចេះទទួល ចេះកែប្រែខ្លួនឯង ចេះស្រលាញ់មនុស្សក្បែរខ្លួន សូម្បីតែគេ ដែលធ្លាប់តែជាមនុស្សនាងមិនចូលចិត្ត ពេលនេះនាងក៏ប្រែជាយល់ចិត្ត មើលថែចេះបារម្ភពីគេ នាងព្យាយាមយល់ពីគេ រហូតធ្វើឲ្យចិត្តអុីរាំង ចេះខឹងចេះប្រច័ណ្ឌ ចេះអន់ចិត្តជាមួយនឹងនាង អាចនិយាយបានថា គេកំពុងតែលង់នឹងក្មេងស្រីម្នាក់នេះក៏ថាបាន។_________
ចង់ឲ្យពូរាំងស្រលាញ់ញុមដែរ😭

???????
Start from the beginning