ទម្រាំតែពួកគេត្រឡប់មកដល់ផ្ទះអ្នកស្រីសុីវវិញល្ងាចល្មម សៃហ្វៀគ្រាន់តែដឹងថាជិតដល់ផ្លូវចូលផ្ទះ ស្នាមញញឹមនាងក៏កើតឡើងភ្លាមៗ ទាំងដែលពេលអុីរាំងបើកឡានមក នាងមិនស្រដីរកគេសូម្បីតែមួយមាត់ នៅធ្វើមុខមាំដាក់គេទៀត ធ្វើឲ្យអ្នកដែលជូននាងមកត្រូវស្ងាត់មាត់តាម ពេលហៅនាងមួយដងជាពីរដងនាងមិនឆ្លើយ។
ឡានចូលដល់ក្នុងផ្ទះ ឈប់ស្ទើរតែមិនទាន់ ក្មេងស្រីជើងល្អ ប្រញាប់ទាញទ្វារបើកដើរចូលមកខាងក្នុងយ៉ាងលឿន រកតែគេចុះទៅបើកទ្វារឡានឲ្យមិនទាន់ អុីរាំងមិនមាត់ ចុះពីលើឡាន ដើរមកខាងក្នុងតាមនាងពីក្រោយ ចូលមកដល់ភ្លាម ឃើញនាងកំពុងតែចូលទៅអោបម៉ាក់គេភ្លាម គេចូលទៅអង្គុយទល់មុខម៉ាក់គេ ដែលកំពុងតែថើបថ្ពាល់ទន់ៗរបស់ភរិយាគេ អុីរាំងកាន់តែស្ងាត់ស្របពេលដែលមនុស្សពីរនាក់កំពុងតែនិយាយគ្នា ទាំងក្ដីនឹករលឹក ទាំងដែលនាងទើបតែមកថ្ងៃមុនសោះ
" ហ៊ឹម!" អុីរាំងក្រហែម ធ្វើឲ្យម៉ាក់គេងាកមកមើល សម្លឹងមើលមុខកូនប្រុសទាំងជ្រួញចិញ្ចើម
" ឈឺមែនទេ? ហេតុអីមិនទៅរកថ្នាំលេប?"
" កូនមិនបានឈឺទេ...គ្រាន់តែធ្វើដំណើរផ្លូវឆ្ងាយទើបហត់បន្តិច!" គេពោលឡើង ទើបទាញទឹកមកផឹក កុំឥកយម៉ាក់គេស្ដីឲ្យទាន់ គេស្គាល់គាត់ច្បាស់ ឃើញបែបនឹងមិនមែនបារម្ភ តែគាត់នឹងស្ដីឲ្យថែម ប្រសិនបើកកូនៗគាត់មិនចេះមើលថែខ្លួនឯង ជាពិសេសគេ!
" ម៉ាក់! ចុះលោកប៉ាមិននៅផ្ទះទេឬ?" សៃហ្វៀសម្លឹងមើលធ្វេងស្ដាំ មិនឃើញឡានគាត់ ហើយមិនឃើញគាត់ទៀត ទើបនាងដាច់ចិត្តសួររកគាត់
"ថ្ងៃនេះគាត់ទៅតាមខេត្ត ស្អែកទើបត្រឡប់មកវិញ! សៃហ្វៀ បើកូនអផ្សុកអាចមកលេងម៉ាក់បានណា បើនៅផ្ទះគ្មានអ្នកណាផង កូននៅទីនេះសិនកីបានចាំម៉ែដោះត្រឡប់មកវិញ សឹមទៅល្អទេ?" គាត់ចង់ឲ្យនាងនៅទីនេះ គាត់មិនចង់ឲ្យពួកគេនៅតែពីនាក់ ខ្លាចគ្មានសុវត្ថិភាព ជាពិសេសគាត់បារម្ភពីសៃហ្វៀ នាងជាស្រី បើកើតរឿងអីទៅតើនាងអាចយករួចខ្លួនបានទេ រំពឹងលើអុីរាំងមកនាក់ឯង គាត់មិនទុកចិត្តឡើយ!
សៃហ្វៀគិតមួយសន្ទុះ ទើបលេចឡើងនូវស្នាមញញឹម
" ក៏បាន...ចូននៅទីនេះក៏បាន!"
" សៃហ្វៀ តែនៅផ្ទះមិនមានមនុស្សនៅទេ ចង់ទុកផ្ទះចោលមែនទេ?" អុីរាំងជ្រួញចិញ្ចើម គេកម្រណាស់នឹងមានឱកាសនៅតែពីរនាក់នាង តែមើលនាងចុះ ជ្រួលជ្រើមងែគេងផ្ទះគេ
" បើបងចង់ទៅគេង បងអាចទៅគេងបាន តែអូនសុំគេងទីនេះហើយ! ម៉ាក់សុំឡើងទៅលើសិនណា ចង់ងូតទឹករំសាយអារម្មណ៍បន្តិច" នាងញញឹម មុននឹងឡើងមកកាន់បន្ទប់របស់នាង
អុីរាំងក្រវីក្បាល ខំលួចគិតថានាងប្រែប្រួល តែមើលចុះ អារម្មណ៍នាងទេដែលប្រែប្រួល មិនមែនចរិកនាងឡើយ
" ធ្វើមុខបែបនេះចង់មានន័យថាយ៉ាងមិច?" កែវភ្នែកមួយគូសម្លឹងមើលកូនប្រុសដែលគិតតែសម្លឹងមើលកូនប្រសាររបស់គាត់មិនដាក់ភ្នែកសោះ
" កូនប្រសារម៉ាក់មួយនេះជើងល្អណាស់!" គេពោលចំៗ មិនខ្លាចម៉ាក់ស្ដីឲ្យ ព្រោះគេតាមចិត្តនាងមិនទាន់ តាមល្បិចនាងមិនទាន់សោះ បើគេមិនបង្ហាញក្ដីស្រលាញ់ទៅកាន់នាងថ្ងៃនោះទេ ប្រហែលពេលនេះ នាងក្លាយជាក្មេងល្អរបស់គេបាត់ទៅហើយ
" ឯងនេះក៏មិនអន់ដែរ កុំមកបន្ទោសតែសៃហ្វៀអី!" នាងដឹងគាត់ឮ សៃហ្វៀបែបណាគាត់ដឹងស្ទើតែទាំងអស់ អ្វីដែលសំខាន់គាត់កាន់តែដឹងនោះគឺ ចិត្តជាស្រី ចិត្តជាប្រពន្ធ គាត់ទទួលបានបែបណា នាងទទួលបានបែបណា មានតែគាត់នឹងនាងប៉ុណ្ណោះដែលយល់អារម្មណ៍មួយនោះពេលយប់!
ក្រោយពីញុាំបាយរួច អុីរាំងក៏ឡើងមកខាងលើមុននាងបាត់ គេមានការងារត្រូវបង្ហើយ មុនពេលទំនិញត្រូវចេញបន្ទាប់ ណាមួយនៅខាងក្រោមគេមិនដឹងនិយាយអី បើរាល់ពេលនិយាយចាក់មិនចូលនឹងគេផងនោះ។ ឯសៃហ្វៀវិញ នាងនៅបន្តជជែកលេងជាមួយអ្នកស្រីសុីវទាន់តែយប់រាងជ្រៅ ទើបឡើងមកកាន់បន្ទប់វិញ នាងបើកទ្វារតិចៗ ងាកសម្លឹងមើលអ្នកកំពុងធ្វើការ ឃើញថាគេរចល់បែបនេះ នាងក៏សើរមកកាន់ពូក គ្រាន់តែដាក់ខ្នងលើពូកភ្លាម ទូរស័ព្ទរបស់អុីរាំងក៏រោទិ៍ភ្លាម
សៃហ្វៀទាញមកមើល ព្រោះចង់ដឹងថាអ្នកណាខលមកទាំងយប់បែបនេះ
" ខារី!" នាងឧទានតិចៗ ឃើញឈ្មោះគេហើយ នាងចង់តែបោកទូរស័ព្ទទៅនឹងជញ្ជាំងឲ្យបែកបាត់គេ មនុស្សស្អីយប់ព្រលប់ហើយ នៅទូរស័ព្ទមកប្ដីគេទៀត!
សៃហ្វៀចុះពីពូក ដើរខ្លាំងៗសំដៅទៅកាន់ស្វាមីដែលវក់នឹងការងារ ដើរទៅដល់កន្លែងគេភ្លាម នាងបោះទូរស័ព្ទនៅនឹងមុខគេភ្លាម!
" ស្រីខលមក!" មុននឹងដើរចេញ ក៏ឆ្លៀតប្រាប់គេទាំងមុខមិនរីក ធ្វើឲ្យអ្នកដែលគេមុខមិនរីកដាក់ សម្លឹងមើលនាងឆ្លាស់នឹងទូរស័ព្ទ គេមិនធ្លាប់លួចមានស្រីផង ឥឡូវនាងមកចោទគេស្រស់ៗបែបនេះ គេភ្ញាក់មិនស្ទើរទេ!
អុីរាំងបម្រុងនឹងតបទៅនាងវិញតែក៏ប្រញាប់លើកទូរស័ព្ទសិន ព្រោះជាការងារ គេចង់ឆាប់ចប់ឲ្យលឿនៗ នឹងអាលបាននាំនាងដើរលេង
អុីរាំងនិយាយគ្នាបានមួយសន្ទុះក៏ដាក់ចុះវិញ ព្រោះងាក់ទៅមើលអ្នកម្ខាងទៀត ហាក់នៅមិនស្ងៀមសោះ ខ្លួនគេងលើគ្រែទេ តែរើចុះរើឡើង បើកសម្លេងទូរស័ព្ទ រកតែគេនិយាយគ្នាមិនបាន
អុីរាំងបិតកុំព្យូទ័រ ទុកការងារមួយដុំសិន ព្រោះមើលទៅកាន់អ្នកម្ខាងទៀត ដូចជាមិនសប្បាយអរជាមួយគេសោះ តាំងពីទៅដល់កំពុងផែ រហូតមកដល់ពេលនេះ
" កើតអី?" ដៃមាំក្រាស លូកទៅឆក់ទូរស័ព្ទពីដៃនាងមកចុចបិត សម្លឹងមើលទៅមុខតូចច្រលឹង ដែលកំពុងតែសម្លក់មកកាន់គេទាំងគ្មានហេតុផល!
" គួរឲ្យស្អប់!" នាងពោលចំៗ ទៅកាន់គេ នៅទាញដៃគេចេញពីចង្កេះនាងទៀត
កាយវិការរបស់នាងកាន់តែធ្វើឲ្យគេ ទ្រាំមិនបាន ចង់ដឹងថានាងខឹងអី ខូចចិត្តនឹងគេរឿងអី ទើបធ្វើមុខដាក់គេបែបនេះ
" កន្លែងណាបងគួរឲ្យស្អប់? ថ្ងៃមុនអូនទើបតែសរសើរបងថាសង្ហារគ្រប់កន្លែងមិនចឹង?"
" ចេញ! អូនស្អុះណាស់!" នាងមិនតប ព្រោះយប់នោះសរសើរគេមែន ទើបបានត្រឹមតែរុញច្រានគេចេញពីខ្លួននាង តែនាងកាន់តែរុញ គេកាន់តែអោបនាងជាប់ មិនឲ្យនាងរើចេញពីរច្ង់ដៃគេឡើយ
" បើស្អុះណាស់...ដោះសម្លៀកបំពាក់ចេញទៅ ចាំបងបក់ផ្លិតឲ្យក៏បាន!"____________
សៃហ្វៀស្រួលបួលតិច កុំឲ្យប្រូរាំងពីមុនត្រឡប់មកវិញណា៎ ប្រូរាំងពីមុនខូចណាស់គ្រាន់ប្រាប់☺️
