ា់ួចត្ត

By Novel-Ufinn

67.1K 964 15

មនុស្សចរិតយកមេឃទ្រាប់អង្គុយ ជើងជាន់ផែនដីផ្អៀងដូច អ៊ូ សូវម៉ីង ខំផ្គាប់ដល់ងាប់ ក៏មិនត្រូវចិត្ត នាងធ្វើអីក៏ខុស ធ... More

ើរង
ា១
ា២
ា៣
ា៤
ា៦+៧
ាᷳ
ា១០+១១
ា១២
ា១៣+១៤
ា១៥+១៦
ា១៧+១៨
ា១៩+២០
ា២១+២២+២៣
ា២៤+២៥+២៦
ា២៧+២៨
ា២៩
ា៣០
ា៣១
ា៣២
ា៣៣
ា៣៤
ា៣៥
ា៣៦
ា៣៧
ា៣៨
ា៣៩
ា៤០
ា៤១
ា៤២
ា៤៣
ា៤៤
ា៤៥
ា៤៦
ា៤៧
ា៤៨
ា៤៩
ា៥០
ា៥១
ា៥២
ា៥៣
ា៥៤
ា៥៥
ា៥៦
ា៥៧
ា៥៨
ា៥៩
ា៦០
ា៦១
ា៦២
ា៦៣
ា៦៤
ា៦៥
ា៦៦
ា៦៧
ា៦៨
ា៦៩
ា៧០
ា៧១
ា៧២
ា៧៣
ា៧៤
ា៧៥
ា៧៦
ា៧៧
ា៧៨
ា៧៩
ា០
ា១+៨២
ា៣+៨៤
ា៥
ា៦
ា៧
ា៨
ា៩
ាᷳ០
ាᷳ១
ាᷳ២
ាᷳ៣
ាᷳ៤
ាᷳ៥
ាᷳ៦

ា៥

848 14 0
By Novel-Ufinn

ហ្វូយីង ភ្ញាក់ដឹងខ្លួនទាំងធេងធោង កម្រើកខ្លួនភ្លាមមានអារម្មណ៍ឈឺចាប់ពេញរាងកាយ ឈឺខ្លាំងពិសេសផ្នែកពាក់កណ្ដាលខ្លួន សង្កៀរសព្វសាច់ទាំងអស់ពីក្បាលដល់ចុងជើង។
នាងយកដៃក្ដោបភួយជាប់ទ្រូង ព្យាយាមទប់ខ្លួនក្រោកអង្គុយយឺតៗ នឹកឃើញដល់រឿងដែលកើតឡើងកាលពីយប់ នឹកឃើញដល់ទង្វើសាហាវឃោរឃៅដែលគេធ្វើដាក់ ទឹកភ្នែកហូរពោរពេញដោយការឈឺចាប់ ឈឺចាប់ពេញបេះដូង ឈឺចាប់ផង ឈឺចិត្តផង។
«មនុស្សគំរក់ អ្ហឹកៗ» ហ្វូយីង យំជេរម្ចាស់រីសតដោយកំហឹងឈឺចាប់ ទាញខ្នើយក្បែរខ្លួនគប់គេដោយចិត្តខឹងស្អប់ បំផ្លាញភាពស្អាតស្អំនាង ញាំញីរាងកាយនាង រំលោភនាងអស់សាច់ ដាក់ខ្នោះដៃផង យកស្កុតបិទមាត់មិនឲ្យស្រែកផង នៅថាខ្លួនឯងខូចខាតទៀត?
«មិនបាច់សម្ដែងដូចខូចចិត្ត ប្រភេទស្រីដូចនាងខ្ញុំមើលធ្លុះដល់ពោះវៀន ក្នុងចិត្តនាងរំភើបណាស់ ព្រោះបានឡើងគ្រែជាមួយខ្ញុំ ឬនាងមិនដឹងថាមានស្រីចង់ពាក់កណ្ដាលប្រទេសហើយ ដែលចង់ឡើងគ្រែជាមួយប្រុសសង្ហា មានគ្រប់យ៉ាងដូចខ្ញុំ? បុគ្គលិកស្រីនៅក្នុងរីសតនេះ សួរទៅម្នាក់ណាដែលថាមិនមានក្ដីស្រមៃចង់ឡើងមកលើគ្រែខ្ញុំ? ម្នាក់ណាដែលថាមិនចង់លើកជើងឲ្យខ្ញុំ? ក្នុងចំណោមស្រី១០០០នាក់ នាងជាស្រីម្នាក់ដែលសំណាងបំផុត មានស្រីច្រើនណាស់ដែលកំពុងច្រណែននាង ឬនាងមិនដឹង? ឬដឹង តែធ្វើពុតជាមិនដឹង?»
«អូហ៍...ព្រះអើយ ស្អីគេ?» ហ្វូយីង ស្ដាប់គេរៀបរាប់ ទាំងចំហមាត់ធ្លុងហួសចិត្ត គេសង្ហានាងទទួលស្គាល់ គេមានទ្រព្យហៀរហូរចាយ១០ជីវិតមិនអស់ ត្រង់ចំណុចនេះនាងក៏ទទួលស្គាល់ តែដែលចោទថាក្នុងចិត្តនាងរំភើប នាងសំណាងបានឡើងគ្រែជាមួយគេ សុំច្រានចោលហើយ ព្រោះវាមិនពិត មិនមែនស្រីគ្រប់គ្នាសុទ្ធតែគិតដូចគេនិយាយ ចង់ឡើងគ្រែជាមួយគេទេ គេមាន គេសង្ហាអស្ចារ្យប៉ុនណាទៅ នាងក្រទ្រព្យ តែកិត្តិយសនាងមាន មិនដូចគេទេ មានទ្រព្យ មានគ្រប់អ្វីៗទាំងអស់ តែខ្វះភាពថ្លៃថ្នូរ ថោកទាប គ្មានភាពជាកូនប្រុស បែរជាចាប់បង្ខំមនុស្សស្រីម្នាក់ដែលគ្មានផ្លូវស៊ូ។
ហើយបើមានស្រីច្រើនណាស់ចង់ឡើងគ្រែជាមួយគេ ហេតុអីមិនអូសពួកស្រីស្ម័គ្រចិត្តលើកជើងឲ្យគេទាំងនោះឡើង មកចាប់បង្ខំនាងធ្វើស្អី?
«ខ្ញុំជាម្ចាស់រីសតជាង១០កន្លែង មាននៅក្នុងប្រទេស សង្ហា ខ្ពង់ខ្ពស់ ហើយថ្លៃថ្នូរ លើសពីបន្ទាបខ្លួនទៅប្រឡូកប្រឡាក់នឹងបុគ្គលិកតូចទាបដូចនាង តែយប់មិញខ្ញុំត្រូវថ្នាំសម្រើប ខ្ញុំគ្រប់គ្រងខ្លួនឯងមិនបាន នាងសំណាងចូលមកចំពេលខ្ញុំត្រូវថ្នាំ ទើបត្រូវខ្ញុំអូសឡើងគ្រែ រឿងតែប៉ុណ្ណឹង សែកនេះជាទំនួលខុសត្រូវខ្ញុំ» សូវម៉ីង ហុចសែកមួយសន្លឹកទៅឲ្យនាង តែនាងមិនទទួល ក្ដាប់ប្រអប់ដៃតូចទាំងសងខាងណែន សម្លក់មុខសង្ហាទាំងទឹកភ្នែកហូររហាម
«មិនបាច់រកលេស កុំគិតថារួចខ្លួន»
«យកលេខប៉ូលិសទេ ក្រែងចង់ប្ដឹង?»
«ខ្ញុំប្ដឹងប្រាកដណាស់»
«ច្បាស់ហើយ? ខ្លាចតែខ្ញុំប្ដឹងវិញ លក់ដីលក់ផ្ទះសងមិនគ្រប់?»
«លោករំលោភខ្ញុំហើយ ចង់ប្ដឹងខ្ញុំពីបទស្អី?»
«មានខួរគិតបន្តិចទៅ ខ្ញុំទៅរំលោភនាង ឬនាងឡើងមកឲ្យខ្ញុំរំលោភដល់បន្ទប់? បើខ្ញុំចង់ថានាងដាក់ថ្នាំ រៀបគម្រោងការចង់ចាប់ខ្ញុំ វាស្រេចលើបបូរមាត់ខ្ញុំទេ»

Continue Reading

You'll Also Like

1.7M 88.9K 38
A student professor arrange marriage romance 。⁠*⁠♡✧⁠*⁠。 ✧She was his gravity , his fucking planet and he was lost without her ✧ (⁠◉⁠‿⁠◉⁠) TROPES- Ar...
643K 27.6K 67
Let's dive into a new romance saga ✿ 𝐌𝐄𝐄𝐓 𝐎𝐔𝐑 𝐌𝐀𝐋𝐄 𝐏𝐑𝐎𝐓𝐀𝐆𝐎𝐍𝐈𝐒𝐓 ✿ 𓆩 𝐀𝐁𝐇𝐈𝐌𝐀𝐍𝐘𝐔 𝐑𝐀𝐓𝐇𝐎𝐑𝐄 𓆪 Just like his name...
1.1M 89.3K 72
𝐄𝐪𝐮𝐚𝐭𝐢𝐨𝐧𝐬 𝐎𝐟 𝐋𝐨𝐯𝐞 ~𝑨 𝑯𝒊𝒈𝒉𝒔𝒄𝒉𝒐𝒐𝒍 𝑹𝒐𝒎𝒂𝒏𝒄𝒆 𝑺𝒕𝒐𝒓𝒚 •⋆°.☾⋆.ೃ࿔*:⋆𐙚 𝐕𝐈𝐇𝐀𝐀𝐍 ♡ 𝐑𝐔𝐇𝐀𝐍𝐈𝐊𝐀 Ruhanika, a quiet...
692K 12.8K 82
မင်းက ပါးတစ်ချက်ဆို ကိုယ်က အနမ်းတစ်ပွင့်ပဲပေါက်စ အဟွန်း !! နည်းနည်းတော့ကြမ်းမှာပေါ့