សៃហ្វៀរុញគេចេញមួយទំហឹង ធ្វើឲ្យអ្នកនៅខាងលើត្រូវធ្លាក់មកគេងលើពូកវិញ ឯនាងប្រញាប់ក្រោកឈរ សម្លក់ទៅកាន់គេដែលនិយាយលេងសើចជាមួយនាង អុីរាំងបានត្រឹមតែញញឹមសម្លឹងទៅកាន់នាងទាំងពេញចិត្ត
" ខឹងបង?" សំណួរខ្លីៗ តែធ្វើឲ្យអ្នកស្ដាប់ឮហើយ មុខកាន់តែម៉ូវ ដឹងហើយឮហើយឃើញហើយ ថានាងមិនពេញចិត្ត តែទង្វើគេហាក់មើលមិនឃើញសោះ នៅមកសួរនាងទៀត នាងខំបង្ហាញបែបនឹងហើយ
"......" សៃហ្វៀមិនតបដើរមកអង្គុយលើសាឡុងឆ្ងាយពីគេ
អុីរាំងដើរមកតាម គេដាក់ខ្លួនគេងលើពូក ងាកសម្លឹងមកកាន់នាង គេមិនចង់ឲ្យនាងបែបនេះទេ មិនចង់ឲ្យនាងមានទម្លាប់ដូចពេលនេះ ទោះមិនដឹងថានាងខឹងរឿងអី តែតាមទង្វើអម្បាញ់មិញគេអាចដឹងបានថានាងកំពុងតែមិនពេញចិត្តនឹងគេរឿងអ្វីម្យ៉ាងមិនខាន អុីរាំងចាប់ផ្ដើមបិតភ្នែកគេង មិនខ្វល់នឹងនាងមែន ពីមួយនាទីទៅមួយនាទី គេមិនងាកមើលមកកាន់នាង
ធ្វើឲ្យក្មេងស្រីដែលអង្គុយលើសាឡុង ចាប់ផ្ដើមបើកភ្នែកលែងរួច ព្រោះតែងងុយគេងដូចគ្នា នាងសម្លឹងមើលសាឡុង អារម្មណ៍មិនសប្បាយចិត្តកើតឡើងភ្លាមៗ នាងមិនចេះគេងលើសាឡុងឡើយ ក៏មិនធ្លាប់គេងលើសាឡុងដែរ
តែដើម្បីភាពឈ្នះ នាងសុខចិត្តគេងលើសាឡុងទាំងមិនដណ្ដប់ភួយ។
យប់កាន់តែជ្រៅ ខ្យល់កាន់តែត្រជាក់ អាកាសធាតុហាក់មិនល្អសោះ ធ្វើឲ្យក្មេងស្រីដែលគេងមិនមានភួយដណ្ដប់ ចាប់ផ្ដើមគេងមិនលក់ នាងរើចុះរើឡើង
ភ្នែកបើកមិនរួចតែខ្លួនរើរហូត ធ្វើឲ្យអ្នកដែលចាំមើលជាយូរ ទ្រាំមិនបាននឹងដើរទៅលើកនាងមកដាក់ឪ្យគេលើពូក
" លើកក្រោយបើនៅតែខ្លាំងទៀត ប្ដីខឹងវិញហើយណា៎!" គេពោលតិចៗ ពេលទាញភួយមកដណ្ដប់ឲ្យនាង រួចសសៀកខ្លួនទៅអោបនាងដើម្បីកុំឲ្យនាងមានអារម្មណ៍រងារ សៃហ្វៀស្ងាតជ្រាប ពេលដែលគេនិយាយបែបនឹង នាងងុយគេងហើយ មិនចង់ងរដាក់គេទៀតទេ មនុស្សអីមិនចេះលួចមនុស្សស្រីផង
យប់កាន់តែជ្រៅ ខ្យល់កាន់តែខ្លាំង ធ្វើឲ្យអុីរាំងចាប់ផ្ដើមគេងមិនលក់ ព្រោះកាប៉ាល់ទើបតែចេញទៅមុខប៉ុន្មានថ្ងៃមុខ គេចាប់ទាញទូរស័ព្ទមកមើលអាកាសធាតុថ្ងៃនេះ មើលតំបន់ដែលកូនចៅគេកំពុងតែនៅ អុីរាំងប្រែជាជ្រួញចិញ្ចើម ពេលឃើញអាកាសធាតុកន្លែងដែលកូនចៅគេកំពុងតែមានភ្លៀងធ្លាក់!
អុីរាំងទាញទូរស័ព្ទ មកខលទៅអ្នកនៅកំពុងផែ ដើម្បីទាក់ទងទៅពួកគេ តែមិនទាន់នឹងបានខលទៅផង កូនចៅនៅកំពុងផែខលមកល្មម
" កាប៉ាល់ចេញទៅពីរថ្ងៃមុនយ៉ាងមិញហើយ?" អ្នកម្ខាងទៀតមិនទាន់មាននិយាយអីផង សំណួរអុីរាំងក៏បន្លឺឡើងសួរទៅកាន់គេវិញភ្លាម
" ចាហ្វាងពេលនេះនៅទីនោះមានភ្លៀងធ្លាក់ខ្លាំងណាស់ ឥឡូវប្រព័ន្ធទំនាក់ទំនង់ក៏ទាក់ទងមិនបានដែរ ចាហ្វាយចេញបញ្ជាឲ្យពួកខ្ញុំទៅមើលពេលនេះទៅ ខ្ញុំខ្លាចថាកាប៉ាល់មានបញ្ហា នាំបញ្ហាដល់អ្នកនៅលើកាប៉ាល់!" កូនចៅគេនិយាយឡើង ព្រោះរាល់ដង់ឲកយតែពួកគេមានបញ្ហាបែបនេះ គឺពួកគេតែងតែចេញដំណើរទៅមើលមិនខាន!
" ចាំបន្តិចទៅ! យើងទៅដល់ឥឡូវហើយ" អុីរងដាក់ទូរស័ព្ទចុះ ទាញសម្លៀកបំពាក់មកស្លៀក រៀបចំខ្លួនរួចរាល់ គេងាកមកមើលក្មេងស្រីដែលគេងមិនដឹងខ្លួន គេឱនមកថើបថ្ពាល់ទន់តិចៗ គេមិនចង់ដាស់នាង ចង់ឲ្យនាងគេឲ្យបានឆ្អែត
" បងទៅសិនហើយណា៎!" គេញញឹម ប្រញាប់ចេញមកខាងក្រៅគេមិនប្រាប់នាងមិនប្រាប់ម៉ាក់ ព្រោះបើប្រាប់ច្បាស់ជាមិនឲ្យទៅមិនខាន
អុីរាំងចំណាយពេលមិនយូរក៏មកដល់កំពុងផែ ស្របពេលកូនចៅគេរៀបចំរបស់របររួចល្មម ពួកគេមិនបង្អង់យូរ ប្រញាប់ចេញដំណើរ ទាំងដែលកនកលែងគេអាកាសធាតុក៏មិនល្អ
