បួនខែក្រោយមក....
ពេលវេលាហាក់ដើរលឿនហួស យប់ព្រឹកៗបីខែក៏ដើរហួសទៅបាត់ មិនទាន់បានធ្វើអីជាធំដុំ កឱកាសធ្វើវាក៏លែងមានទៀត មនុស្សដែលចង់ឲ្យនៅប្រែជាទៅ មនុស្សដែលចង់មើលថែ ប្រែជាចាក់ឆ្ងាយ ឆ្ងាយរហូតដល់ធ្វើឲ្យក្មេងស្រីម្នាក់ត្រូវអង្គុយសម្លឹងរូបថត ដែលនៅសេសសល់ស្ទើតែរាល់ថ្ងៃ ព្រោះហាក់ទទួលយកមិនបាននៅរឿងរ៉ាវដែលកើតឡើងចំពោះនាង។ ក្រោយនាងរៀបការបានមួយខែ លោកស្តេហ្វិនក៏ទទួលមរណភាព ចាក់ចោលកូនស្រីដែលកម្សត់កម្រម្នាក់ឯងមករហូត កែភ្នែកភ្លឺថ្លា សម្លឹងមើលទៅរូបថតប៉ាម៉ាក់នឹងខ្លួនឯង កាលនាងនៅតូច ពេលនេះ នាងគ្មានសល់អ្នកណាទៀតឡើយ ប៉ាម៉ាក់នាងចិត្តដាច់ណាស់ ហ៊ានចាក់ចោលកូនស្រីតែមួយគត់ ឲ្យនៅតែម្នាក់ឯង
" អ្នកស្រីខលមក សួរថាយប់នេះទៅសម្រាកផ្ទះគាត់ទេ ព្រោះថ្ងៃនេះគាត់ទៅជប់លៀង មិនបានមកកំដរអ្នកនាងទេ " ម៉ែដោះឡើងមកប្រាប់ ព្រោះទូរស័ព្ទនាងខលមិនចូល
" មិនអីទេ ខ្ញុំអាចនៅម្នាក់ឯងបាន ម៉ែដោះក៏គួរតែទៅសម្រាកដែរទៅ ក្រែងមិនស្រួលខ្លួនមែនទេ?" នាងដើរមកក្បែរគាត់ ដឹងថាគាត់បារម្ភពីនាងតែនាងមិនអីពិតមែន នាងអាចគេងម្នាក់ឯងបាន
" តែអ្នកនាងក៏មិនស្រួលខ្លួនដែរ...ឲ្យខ្ញុំគេងកំដរទេ?" គាត់នៅតែបារម្ភ នាងជួបរឿងឈឺចាប់មកមួយរយៈនេះវាច្រើនពេកហើយ ទើបសុខភាពនាងមិនសូវល្អ
" ខ្ញុំមិនអីទេ...ម៉ែដោះទៅសម្រាកចុះ ខ្ញុំងូចទឹកសិនហើយ " នាងមិនអីពិតមែន មួយរយៈនេះនាងគ្រាន់ជាងមុនហើយ ក្រោយបានម្ដាយក្មេងមកគេងកំដររហូត តាំងពីកូនប្រុសរបស់គាត់ទៅអាមេរិក គេទៅប្រហែលពីរសប្ដាហ៍ហើយ ទៅធ្វើស្អីក៏នាងមិនដឹងដែរ
នាងបានត្រឹមតែចាំមើលផ្លូវគេមកវិញដូចគ្នាតែប៉ុណ្ណោះ ។ ក្រោយងូតទឹករួច នាងក៏ចុះមកខាងក្រោម នាងមិនទាន់ញុាំអីចូលពោះឡើយ តាំងពីថ្ងៃ រវល់តែថែសួនក្រោយផ្ទះ ធ្វើឲ្យនាងភ្លេចបាយភ្លេចទឹកអស់។ រកអៅញុាំបានហើយ នាងក៏ឡើងមកខាងលើវិញ នាងចាប់ផ្ដើមចង់ធ្វើការបន្តវិញ សាកថតរូបថ្មីបង្ហោះ បង្ហាញពីការត្រឡប់មកវិញរបស់នាង
នាងផូសបានមួយសន្ទុះ ក៏សាកចូលមើល ឃើញថានៅតែមានអ្នកគាំទ្រនាង នាងចាប់ផ្ដើមញញឹម ពេលចូលមើលខមិនក្នុងការផូស អ្នកគាំទ្ររបស់នាងនៅតែដដែល រាល់ការផូសរបស់នាង នាងតែងតែទទួលបាននៅការសរសើរពីស្បែក ពីផ្ទៃមុខរបស់នាង។ អូសចុះអូសឡើងនាងក៏ប្ដូរទឹកមុខ ពេលឃើញខមិនសួរពីស្វាមីរបស់នាង គ្រប់គ្នាសុទ្ធតែដឹងថានាងមានស្វាមី គ្រាន់តែមិនដឹងថាស្វាមីនាងជាអ្នកណា ព្រោះគេលាក់បានល្អណាស់ តែនាងហាក់មិនយល់ គេសុខចិត្តលាក់ខ្លួនឯងមិនឲ្យគេស្គាល់ មិនឲ្យគ្រប់គ្នាដឹងថាគេជាអ្នកណា តែមកបើកចំហរនាងថានាងរៀបការរួចទៅវិញ គិតដល់រឿងនេះ នាងចាប់ផ្ដើមខឹងនឹងគេទៀតហើយ
" ប្រុសឆ្កួត!...គិតចង់ទុកខ្ញុំចោលមែនទេ?" អ្នកណាមិនខឹង ទៅចោលបានពីរសប្ដាហ៍ មិនសូម្បីទាក់ទងមកសួរសុខទុកនាង ស្ងាត់ដូចនាងមិនមែនជាប្រពន្ធទៅហើយ នាងទម្លាក់ទូរស័ព្ទចុះ ឡើងមកគេងលើគ្រែវិញ ព្រោះល្វើយខ្លាំងណាស់ហើយ នាងគេងភ្ញាក់ៗ ព្រោះតែផ្ទៃមេឃចាប់ផ្ដើមផ្គរលាន់ ចេញផ្កាភ្លើងព្រាសៗទៀតហើយ នាងប្រញាប់បិតបង្អួចបិតវាំងនន់ ព្រោះខ្លាចខ្យល់ ចាប់ផ្ដើមគេងលែងលក់ ព្រោះភ្លៀងចាប់ផ្ដើមធ្លាក់ សម្លេងភ្លៀងធ្លាក់ តែគ្មានខ្យល់ នាងហាក់គ្មានអារម្មណ៍ថាខ្លាច ទើបចាប់់ផ្ដើមគេងវិញម្ដងទៀត រហូតគេងលក់ទាំងមកនដឹងខ្លួន។ យប់កាន់តែជ្រៅ ភ្លៀងប្រែជារលឹម នាងចាប់ផ្ដើមគេងលក់ស្ងប់ លែងភ័យលែងខ្លាច គរងលក់ទាំងមិនដឹងខ្លួន។
" ក្រាក!!" សម្លេងបើកទ្វា ធ្វើឲ្យនាក់ដែលគេងលក់ប្រែជាភ្ញាក់ ភ្ញាក់ទាំងបិតភ្នែក ព្រោះគេងមិនបានប៉ុន្មានផង
" លោក!!!" នាងភ្ញាក់ព្រើត ពេលឃើញប្ដីនៅចំពោះមុខ នាងញីភ្នែកពីរបីដង ទើបប្រាកដថាជាគេមែន
" គេងវិញទៅ...ខ្ញុំងូចទឹកមួយភ្លែត!" ឃើគនាងភ្ញាក់ទាំងមិនចង់ គេក៏ដេញឲ្យនាងគេងវិញ ព្រោះយប់ជ្រៅណាស់ហើយ មកដល់ឃើញនាងបែបនេះ គេរាងធូរចិត្តបន្តិច ព្រោះតាមផ្លូវមកភ្លៀងខ្លាំង គេគិតថានាងខ្លាចទៀតទៅហើយតើ តែមកដល់ឃើញគេងលក់ស្រួល គេក៏អស់បារម្ភ ក្រោយងូតទឹករួចចេញមកវិញ ឃើញនាងនៅមិនទាន់គេងទៀត ទើបគេជ្រួញចិញ្ចើមដាក់
" ហេតុអីមិនគេង?"
" គេងមិនលក់ ខ្លាចមមើរកឃើញអ្នកផ្សេងថាជាលោក!" នាងមិនច្បាស់ខ្លួនឯងពិតមែន ទើបអង្គុយចាំដល់គេចេញមកវិញ
" ចុះពេលនេះប្រាកដហើយឬនៅ?" គេបង្វិលខ្លួនឲ្យនាងមើល ទាំងលើខ្លួនមានត្រឹមកន្សែងជាប់កង្កេះរបេះៗ
" ប្រាកដហើយ...!" នាងទម្លាក់ខ្លួនគេងវិញ ឯគេក៏ឡើងមកគេងដូចគ្នា នាងងាកមើលមកគេទាំងជ្រួញចិញ្ចើម សម្លឹងមើលគេពីលើដល់ក្រោម
" មើលស្អី?"
" អត់ស្លៀកខោអាវទេ?"
" យ៉ាងមិចខ្លាចមែនទេ...ខ្ញុំមិនចាប់អារម្មណ៍ កុំភ័យអី នាងមិនទាក់ទាញខ្ញុំដល់ថ្នាក់នោះទេ!" គេទាញភួយមកដណ្ដប់ គេងបែរខ្នងដាក់នាងយ៉ាងហី ធ្វើឲ្យនាងអត់មិនបាននឹងសម្លក់ទៅកាន់ខ្នងក្រាស់
ព្រឹកថ្ងៃថ្មី....
ពន្លឺព្រះអាទិត្យចាប់ផ្ដើមរះចាំងចូលបន្ទប់ ធ្វើឲ្យអ្នកដែលគេងលក់ចាប់ផ្ដើមបើកភ្នែកឡើង កែវភ្នែកខ្មៅឃ្លីក សម្លឹងរកមើលមនុស្សស្រីដែលគេងក្បែរគេយប់មិញ
" ក្រោកហើយមែនទេ?" គេចុះពីគ្រែ ដើរសំដៅទៅបន្ទប់ទឹក នៅតែមិនឃើញនាង ទើបគេរៀបចំខ្លួនចុះមកខាងក្រោម ចុះមកដល់ឃើញតែម៉ែដោះនឹងអ្នកបម្រើប៉ុន្មាននាក់ កំពុងតែបោសជូតផ្ទះ បាត់ស្រមោលភរិយាគេឈឹង
" សៃហ្វៀទៅណាហើយ?"
" អ្នកនាងចេញទៅក្រៅតាំងពីព្រឹកម្ល៉េះ!"
អុីរាំងមិនមាត់ ទាញទូរស័ព្ទខលទៅនាងវិញ ព្រោះមិនដឹងនាងទៅណា ទៅជាមួយអ្នកណា ទៅធ្វើស្អី?
គេខលទៅច្រើនដងដែរ តែនាងមិនលើក បានត្រឹមតែផ្ញើសារប្រាប់ថានាងកំពុងតែរវល់
" ពេលនាងត្រឡប់មកវិញ ខលប្រាប់ខ្ញុំផង!"
" ចា៎ស!"
អុីរាំប្រញាប់មកក្រុមហ៊ុន BUT ព្រោះថ្ងៃនេះគេត្រូវទៅមើលផលិតផលទៀតហើយ មួយរយៈនេះគេមមាញឹកនឹងការងារណាស់ ត្រូវមើលការងារនៅអាមេរិកផង នៅចិនផង អ្វីដែរសំខាន់ការដឹងជញ្ជូនក៏វាមានផលពិបាកជាងមុខ គេម្នាក់ឯងស្ទើរតែទប់ទល់មិនបានទៅហើយ
" អេ...នោះគឺ...!" ម៉ូដែលស្រី ដែលមកថតឲ្យផលិតផល BUT ពោលឡើង នាំឲ្យក្រុមការងារនាងប្រញាប់ងាកទៅមើលតាម
" លោកឆើងអុីរាំង...ជាអ្នកជំនួញ រកស៊ីខាងជួញដូររបស់ច្រើនប្រភេទណាស់ ក៏ជាអ្នកបណ្ដាក់ទុនលើក្រុមហ៊ុននេះដែរ " ម្នាក់ក្នុងនោះនិយាយឡើង ហាក់ដូចជាស្គាល់គេច្រើនគួរសម ព្រោះនាងធ្វើការទីនេះយូរហើយ
" ជាអ្នកបណ្ដាក់ទុនឬ?" អារីណា ម៉ូដែលស្រីដែលមានប្រជាប្រិយភាពមិនចាញ់សៃហ្វៀ លេចឡើងនៅស្នាមញញឹម សម្លឹងមើលទៅអុីរាំងមិនដាក់ភ្នែក ព្រោះតែភាពសង្ហារបស់គេ
" លោកចង់ទៅមើលកន្លែងថតទេ!" បន្ទាប់ពីពីការឆ្នៃរូបរាងផលិតផលរួច ម្ចាស់ក្រុមហ៊ុនក៏ឆ្លៀតបបួលគេទៅមើលបន្តិច អុីរាំងងក់ក្បាល ដើរតាមគាត់មកពីក្រោយ ថ្ងៃនេះគេមកម្នាក់ ឯឆៃលីរវល់នៅកំពង់ផែ ទើបមិនបានមកជាមួយ
" អេ! គាត់កំពុងដើរមកកន្លែងពួកយើងមែនទេ?"
អារីណាប្រញាប់ងាកមើលតាមសម្លេងដែលគេនិយាយ ឃើញថាគេដើរមកមែន នាងក៏ញញឹមឡើង ហាក់ដូចជាឃើញចំណី នាងប្រញាប់ចូលទៅរាក់ទាក់អុីរាំង
" គ្រប់គ្នានេះគឺលោកអុីរាំង ជាអ្នកបណ្ដាក់ទុកលើក្រុមហ៊ុនរបស់យើង!" គ្រប់គ្នាឮហើយក៏នាំគ្នានិយាយសួស្ដីទៅកាន់គេគ្រប់គ្នា
" សួស្តី!ខ្ញុំអារីណាជាម៉ូដែលនៅទីនេះ!"
" ហ៊ិប! សួស្តីខ្ញុំអុីរាំង" គេញញឹមតបវិញបន្តិច តែភ្នែករបស់គេកំពុងក្រឡេចក្រឡាប់ ហាក់ដូចជាកំពុងរកអ្វីម្យ៉ាង!
" អារីណា! ដល់ពេលថតហើយ!"
" នោះជាអុីរាំងមែនទេ?" សុីអាន ដែលទើបតែមកពីបន្ទប់ទឹកជាមួយសៃហ្វៀនិយាយឡើង ធ្វើឲ្យសៃហ្វៀងាក់ទៅមើលដូចគ្នា
" គេមកធ្វើស្អី?" នាងដើរបម្រុងសំដៅទៅរកគេ តែសុីអានឃាតទាន់
" ធ្វើស្អី! ម៉ោងការងារណា កុំភ្លេចថាគេមិនបានបើកបង្ហាញថាគេជាស្វាមីឯងទេ! ទៅអង្គុយទៅ..." សុីអានអូសដៃនាងមកអង្គុយ នាងមិនមែនមកធ្វើការទេ នាងគ្រាន់តែមកមើលមកលេងអ្នកនៅទីនេះ ណាមួយសុីអានក៏ធ្វើការនៅទីនេះស្រាប់
" ចុះអ្នកពីមុខ គេឈប់ធ្វើហើយមែនទេ?" អុីរាំឈរសុខៗ ក៏សួរមកកាន់ម្ចាស់ក្រុមហ៊ុន
" លោកចង់និយាយពីសៃហ្វៀមែនទេ? ថ្ងៃនេះនាងក៏មកដែរ" ឮថានាងមកដែរ គេក៏ងាករកម្ដងទៀត កែវភ្នែកប្រទាក់គ្នា តែគួរឲ្យស្ដាប់ម្នាក់មើល ម្នាក់ទៀតសម្លក់ទាំងមុខម៉ូវ មិនខ្ចីញញឹមដាក់ប្ដីសូម្បីបន្តិច
អុីរាំងផ្ញើសារឲ្យនាងចេញក្រៅ តែនាងហាក់មិនខ្វល់
" គេហៅឯងហើយ" សុីអានប្រាប់សៃហ្វៀ ខ្លាចមិត្តមិនឃើញ
" កុំខ្វល់នឹងគេអី!" មាត់ប្រាប់ថាមិនខ្វល់ តែក៏លួចខ្លាចគេខឹងមែន
" លោកអុីរាំង...មិនទាន់ទៅទេមែនទេ?" អារីណាគ្រាន់តែថតចប់ភ្លាម នាងប្រញាប់ដើរមកកន្លែងអុីរាំងភ្លាម
" រៀបទៅហើយ! មានការអីមែនទេ?" គេញាក់ចិញ្ចើមសួរ ធ្វើមុខយ៉ាងសុភាព នាំឲ្យអ្នកអង្គុយមើលមកក្ដៅឆេវ ពហរោះនាងនឹងអាំរីណាមិនសូវត្រូវគ្នាផង មកឃើញប្ដីនិយាយជាមួយទៀត
សៃហ្វៀក្រោកឈរពេញកម្ពស់ ដើរចេញក្រៅគ្មានមើលមុខគេអីបន្តិច អុីរាំងតាមមើលពេលនាងដើរចេញផុត
" នោះគឺសៃហ្វៀ...នាងមានស្វាមីហើយ!"
" អ៊ឺ! ខ្ញុំសុំលាសិនហើយអ្នកនាង! លោកខ្ញុំត្រូវទៅវិញហើយ!" មុនចេញទៅក៏មិនភ្លេចដៃគូសហការដែរ ចេញមកដល់ក្រៅ ឃើញនាងកំពុងចាំឡានល្មម
" ទៅជាមួយខ្ញុំទេ?"
" .......!" មិនត្រឹមមិនតប នៅមិនមើលមុខប្ដីទៀត
" បងថ្លៃ! ខាងនេះ..." គ្រីសលើកដៃខ្ពស់ បកដៃហៅបងស្រីដែលឈរចាំគេមកទទួល សៃហ្វៀញញឹមប្រញាប់រត់ទៅកន្លែងឡានគ្រីស
" អាគ្រីស!"
___________
តែប្អូនក៏វាយដែរចាំមើល 🤘