ន្ត៍ĵនĵត់

By useRifa515

17.2K 610 90

តួរប្រុស: ឆើងអុីរាំង តួរស្រី: សៃហ្វៀ More

ើរង
ា១
ភាគ២ (បងស្រី!)
ា៣(ច់ើីូ្ញំ)
ា៤(ះជលកី៣០ើដែលុ𞘵ĵួគត់)
ភាគ៥( ស្មានតែខឹងប្អូនខ្ញុំដល់ឆ្កួតហើយតើ!)
ភាគ៦( មិនពេញចិត្ត!)
ា៧(ង់បនីើមែនេ?)
ភាគ៨( បារម្ភ)
ភាគ៩( ប៉ាចង់ឲ្យកូនស្គាល់មនុស្សម្នាក់)
ា១០(កំហុស)
ា១១(បញ្ជា)
ា១២(ក្មេងឆ្អួត!)
ា១៣(ធ្វើតាម)
ា១៤ (ចាញ់បោកក្មេង!)
ា១៥ ( ឡប់សតិ!)
ា១៦
ភាគទី១៧ ( យកចិត្តទុកដាក់)
ភាគទី១៨( បង្ខំ)
ា១៩
ា២០
ា២១
ភាគទី២២ (ពាល)
ភាគទី២៣( NC)
ភាគទី២៤( តាមរក)
ភាគទី២៥ (សោរបន្ទប់)
ភាគទី២៦( ខ្ញុំមិនចូលចិត្តស្រីក្រៅទេ!)
ភាគទី២៧ ( គ្មានសិទ្ធិ)
ភាគទី២៨ (បដិសេធ!)
ភាគទី២៩(ទោះប៉ាមិនបាននៅក្បែរកូន តែកូនមិនដែលមានអារម្មណ៍ឯកាទេ)
ា៣០
ភាគទី៣១( ជាបងជាម្ដាយ)
ា៣២(ោĵុ!)
ភាគទី៣៣( ចុះអេតាសុីវិល!)
ា៣៤(៉...ើ៉ឮĵនៅេ!)
ភាគទី៣៥(កូនស្រីប៉ាពូកែណាស់ ទោះគ្មានប៉ាក៏កូនស្រីប៉ាអាចរឹងមាំ💔)
ា៣៦
ា៣៧
ា៣៨
ា៣៩
ា៤០
ា៤១
ា៤២
ា៤៣
ា៤៤
ា៤៥
ា៤៦
ភាគទី៤៧ (ប្អូនគ្រាន់តែជួយ)
ា៤៨
ា៤៩
ភាគទី៥០( NC)
ភាគទី៥១( អាចង្រៃណាទៀតហើយ!)
ា៥២
ា៥៤
ា៥៥
ា៥៦
ា៥៧
ា៥៨
ា៥៩
ា៦០
ា៦១
ា៦២
ា៦៣
ា៦៤
ភាគទី៦៥ "NC"
ា៦៦
ាយី៦៧
ា៦៨
ា៦៩
ា៧០

ា៥៣

199 11 0
By useRifa515

    ឮសម្លីគេហើយ សៃហ្វៀប្រែជាក្ដៅឆេវ ដើរមកពាំមុខគេសម្លឹងមើលបុរសដែលមាននាមជាប្ដីមិនដាក់ភ្នែក
" ខឹងខ្ញុំ?" នាងដំឡើងសម្ដីខ្លាំងដាក់
" ខឹង? តើខ្ញុំមាសិទ្ធិដែរមែនទេ...ខ្ញុំអាចខឹងដែរមែនទេ?" គេទាញនាងចេញពីទ្វារ បើកទ្វារចង់ចេញក្រៅ តែនាងមិនព្រម ចេញមកពាំពីមុខគេដដែល គេកាន់តែមួរម៉ៅពេលឃើញបែបនេះ
  គេស្ត្រេសស្ទើរឆ្កួតហើយ
គេដើរចូលមកខាងក្នុងវិញ ដើរមកកាន់រាលហាល ដប់ស្រាដែលនៅលើតុទាំងប៉ុន្មាន ត្រូវធ្លាក់បែកខ្ចាយទាំងអស់ សៃហ្វៀឈរត្រង់ខ្លួន ពេលឃើញគេបែបនេះ
" តឺតៗ! "
" មានការស្អី?" សម្លេងនិយាយទូរស័ព្ទ តែធ្វើឲ្យអ្នកដែលឈរក្បែរមាត់ទ្វារមើលមកគេនេះ រឹងខ្លួនស្ដូក មនុស្សអីខឹងម្ដង់ៗគួរឲ្យស្អប់
" ឆែកឃើញហើយ!...ម្នាក់ដែលអ្នកនាងជួបនៅក្លឹបថ្ងៃមុននោះ ការពិតគឺជាគ្រីស គេរត់ពួនមនុស្សរបស់ខ្ញុំ ហើយត្រូវអ្នកនាងទៅទទួលគេដល់ទីនោះ! " គេរៀបរាប់ តាមកាំមេរ៉ានៅកកបែរកន្លែងសៃហ្វៀចតឡាន សំណាងហើយដែលគេដឹងមុន ទើបអាចរកឃើញទាន់
" ប្រញាប់រកវាឲ្យឃើញទៅ...ឃើញត្រង់ណាអូសក្បាលវាមកឲ្យយើងភ្លាមៗ យើងស្អប់បំផុតអាប្អូនមិនចេះស្ដាប់!" គេនិយាយខ្លាំងៗ បំណងឲ្យអ្នកនៅក្បែរៗនោះឮ ព្រោះនាងជួយប្អូនគេម្ដងជសពីដងហើយ គេមិនចង់ឲ្យប្អូនគេខូចអនាគតឡើយ គ្រីសមិនមែនក្មេង គេធំហើយល្មមអាចជួយដល់គ្រួសារ តែនេះគរនៅផ្ទះដើរតែលេង បង្ករតែបញ្ហាដល់គ្រួសារ ក្នុងនាងគេជាបង គេត្រូវតែគិតគូរពីប្អូន ណាមួយគេជាប្រុសមិនមែនស្រី អនាគតគេរកសុី មិនអាចចេះតែបណ្ដោយបានឡើយ។
" នាងក៏ដូចគ្នា! អ្វីដែលខ្ញុំហាមឲ្យចេះស្ដាប់ផង...លុយខ្ញុំមានឲ្យចាយហើយ ល្មមបញ្ឈប់គំនិតចង់ធ្វើការទៀតទៅ ដេកផ្ទះមិនស្រួលមែនទេ...ឬក៏ខ្លាចមិនបានជួបប្រុសក្រៅ?" គេខឹងប្អូន តែក៏មិនភ្លេចមករាលដាលដល់នាងដែរ ព្រោះមួយរយៈនេះនាងចេញក្រៅធ្វើការរហូត ជួបមនុស្សជាច្រើនដែលគេ ស្គាល់ នាងស្និទ្ធស្នាលជាមួយអ្នកផ្សេង មើលរំលងគេដែលជាស្វាមី គេជាប្ដីដឹងឮពេលណា ឈឺចិត្តពេលនោះ!

" ប្រហែលបែបនឹងហើយ!"
" សៃហ្វៀ!" គេក្រហឹម ដើរសំដៅមកកាន់នាង
" កុំឲ្យខ្ញុំដឹងឲ្យសោះ...ថាអាចង្រៃណាមករញ៉េរញ៉ៃនាង មិនចឹងទេ...!" គេនិយាយបានត្រឹមនឹង ស្នាមញញឹមក៏លេចឡើង ជាស្នាមញញឹមដល់អាក្រក់បំផុតដែលនាងមិនដែលឃើញ គេសម្លឹងមុខនាងបន្តិច ជាការគម្រាម ព្រោះគេនិយាយមែនធ្វើមែន ធ្វើឲ្យគេត្រជាក់គេត្រជាក់បំផុត តែបើក្ដៅគឺក្ដៅបំផុត!
សៃហ្វៀឈប់មាត់ ដើរមកគេងលើគ្រែវិញ ទើបអុីរាំងដើរចូលបន្ទប់ទឹកដូចគ្នា!
 
   ចេញមកវិញឃើញនាងគេងបែរខ្នងដាក់ ហាក់អន់ចិត្តនឹងគេខ្លាំង អុីរាំងទាញភួយ ទាញខ្នើយមកកាន់នឹងដៃ ដើរសំដៅមកកាន់សាឡុង មិនមែនគេមិនចង់គេងលើគ្រែ តែគេកំពុងតែស្រវឹង ទោះងូចទឹកសម្អាតយ៉ាងណា ក្លិនស្រាក៏នៅតែជាប់ប្រាណគេ ណាមួយខ្លាចខ្លួនទប់អារម្មណ៍មិនបាន ឈានដល់ការធ្វើបាបរាងកាយនាង
     រាងកាយរឹងមាំដាក់ខ្លួនគេងលើសាឡុង យ៉ាងរំភើយ គ្រាន់តែខ្នងដល់សាឡុងភ្លាម ភ្នែកគេក៏បិតភ្លាម! សៃហ្វៀបើកភ្នែកសន្សឹមៗ ពេលមិនឃើញគេគេងលើគ្រែ ទើបដាច់ចិត្តងាកមកមើលគេបន្តិច
" បើនៅតែគេងលើសាឡុងទៀត ស្អែកខ្ញុំដកសាឡុងចោលហើយ!" នាងរអ៊ូរតិចៗ ចាប់ផ្ដើមមួរម៉ៅនឹងគេ ដែលគេងលើសាឡុងម្ដងទៀត ឲ្យតែគេអន់ចិត្តឬខឹង សាឡុងគឺជាកន្លែងគេហើយ

  ថ្ងៃថ្មី...
  អុីរាំងភ្ញាក់តាំងពីព្រឹក ក្រោកមកធ្វើអីញុាំខ្លួនឯង ដោយសារតែគេប្រញាប់ចេញទៅកំពុងផែ ទើបញុាំរួចកីចេញទៅតែម្ដង! ងាកមកមើលសៃហ្វៀឯនេះវិញ កំពុងតែអង្គុយសម្រក់ទឹកភ្នែក ព្រោះភ្ញាក់មកបាតប្ដីទៀតហើយ គិតថាខ្លួនឯងសុបិនកាលពីយប់មិញ ដែលគិតថាគេនឹងត្រឡប់មកវិញ នាងចុះមកខាងក្រោម ស្របពេលដែលម៉ែដោះរៀបនឹងចូលចង្ក្រានល្មម!
" ចង់ញុាំអីទេអ្នកនាង?" គាត់ញញឹមសម្លឹងមើលមុខក្មេងស្រីរបស់គាត់
" សុាំងវុិចមួយបានហើយ" នាងញញឹមដើរមកអង្គុយនៅតុអាហារ គ្រាន់តែអង្គុយចុះភ្លាម ក៏ប្រទាក់ភ្នែកនឹងរបស់ម្យ៉ាងដែលគ្រោបទុក នាងចាប់បើកឡើង ទើបសម្លឹងមើលមុខម៉ែដោះ!
" ម៉ែដោះ! នេះជារបស់សល់មែនទេ?" នាងលើកបង្ហាញគាត់
" មិនមែនទេ! ប្រហែលព្រឹកមិញលោកប្រុសជាអ្នកធ្វើហើយមើលទៅ ព្រោះឮសម្លេងធ្វើអីញុាំពេលព្រឹកមិញដូចគ្នា! អ្នកនាងញុាំឬក៏ឲ្យខ្ញុំធ្វើបន្ត?" គាត់សួរ ពេលឃើញនាងញញឹមញញែមដាក់សុាំងវុិច
" មិនបាចទេ! ខ្ញុំញុាំរបស់គាត់ក៏បាន!" នាងកាន់វាមកញុាំ នាំឲ្យម៉ែដោះក្រវីក្បាល

ក្រោយចេញពីកំពុងផែ អុីរាំងក៏ឆ្លៀតមកផ្ទះម៉ាក់គេបន្តិច ព្រោះមានរឿងត្រូវដោះស្រាយ គេចង់បញ្ចូនគ្រីសឲ្យទៅនៅជាមួយលោកតាវិញ បើគេមិនព្រមទៅអាមេរិក គេខលទាក់ទងទៅលោកតារួចរាល់ ទើបដើរចូលមកខាងក្នុងផ្ទះ មកដល់ឃើញប្អូនកំពុងតែ គេងលក់ អត់មិនបាននឹងឲ្យគេចូលទៅទាញស្លឹកត្រចៀកគ្រីស!
" អួយ!" គ្រីសក្រោកភ្លាម ពេលទទួលដឹងដល់មនុស្សមានកម្លាំងខ្លាំងធាក់គេមួយជើង
" ក្រោក! អាប្អូនចង្រៃ ឯងចង់ដេកសុីដល់ពេលណា?" ដៃធ្ងន់មិនស្រាលចាប់ទាញប្អូនទាន់តែឈរត្រង់ខ្លួនលែងហ៊ានកម្រើក!
" អួយ...អួយឈឺបានហើយៗ!" គ្រីសថ្ងួចថ្ងូរភ្លាមៗ ក្រោយពីគេធាក់ធ្លាក់ពីគ្រែរួច ក៏មកទាញស្លឹកត្រចៀកគេទៀត
" អាចង្រៃឯងនេះក្រៅពីនាំទុក្ខដាក់គ្រួសារហើយ នៅនាំទុក្ខដាក់បងថ្លៃឯងទៀត...ឯងចង់ឲ្យយើងវាយឯងដល់ស្លាប់មែនទេ?" គេស្ដីឲ្យទាំងកំហឹង ឃើញមុខប្អូនពេលណា គេក្ដៅពេលនឹង
   គ្រីសធ្វើមុខកម្សត់ ព្រោះជាការពិត គេតែងតែសុំជំនួយពីបងស្រីគេរហូត រាល់ពេលដែលគេមានបញ្ហា មួយលើកណាដែលគ្មានបងស្រីគេដោះស្រាយឲ្យនោះ!
" បងប្រុស!!"
" កុំមកហៅយើង! បើឯងគ្មានសម្ថភាពរកលុយចិញ្ចើមខ្លួនឯងទេ មិនបាច់ហៅយើងថាបង យើងស្អប់ក្មេងខ្ជិលណាស់!" គេដើរមកអង្គុយលើសាឡុង សម្លក់ប្អូនមិនដាក់ភ្នែក ខឹងនឹងគេដែលមិនចេះជួយខ្លួនឯង មិនចេះរឹងមាំ រងចាំតែការជួយពីគ្រួសារ គេខ្លាច! ខ្លាចប្អូនគ្មានអនាគតល្អ ទើបរាល់ពេលគេតែងតែស្ដីឲ្យ ក្រែងប្អូនមានការកែប្រែចិត្តខ្លះ!
" បើបងចង់ឃើញខ្ញុំចេះចិញ្ចើមខ្លួនឯង...បងឲ្យខ្ញុំជ្រើសរើសខ្លួនខ្លួនឯងទៅ! ប្រាំឆ្នាំក្រោយបើបងមិនឃើញខ្ញុំជោគជ័យទេ...បងអាចកាត់ការខ្ញុំចោលបាន!" គ្រីសនិយាយទាំងមុខស្មើ បញ្ជាក់ពីភាពពិតដែលគេនិយាយចេញមក មិនមែនគេមិនមានផែនការជីវិតទេ តែផ្លូវដែលគេដើរពរលនេះ វាមិនទាន់ល្អឡើយសម្រាប់ក្មេងដូចជាគេ!

___________
ចាំមើល ប្រូគ្រីសប្រាំឆ្នាំក្រោយទៅដឹងហើយ!😆

Continue Reading

You'll Also Like

70.8K 2.5K 77
ជារដូវកាលទី 6 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) ❤️💐 ដែលនិយាយពីកម្លោះពាណិជ្ជករដែលមានជំនឿជឿជាក់លើមន្តរបស់...
1.5M 67.1K 50
နှောင်ကြိုးပဲရှိရှိ မိုးသက်မုန်တိုင်းပဲရှိရှိ ငှက်တစ်ကောင်သာဖြစ်ခွင့်ပေးပါ.... မင်းဆီ ကိုယ် အရောက်လာခဲ့မှာပါ.......
36.6K 786 85
ឈុតខ្លី វាមិនមែនជាភ្លើងគំនុំ ក៏មិនមែនជាការចងកំហឹង ត្រូវតែព្យាបាទសងសឹក តែអាចហៅបានម្យ៉ាងថាជាការ ចង់ឈ្នះ កម្សួលចិត្តខឹងពីអតីតកាល នៅពេលក្មេងនរកម្នាក់ដែលប...
340K 27.7K 19
Heer sharma, a smart and intelligent girl who lives with her mother, and has no idea about her father. What will happen when one day , she has to liv...