ន្ត៍ĵនĵត់

By useRifa515

13.9K 580 88

តួរប្រុស: ឆើងអុីរាំង តួរស្រី: សៃហ្វៀ More

ើរង
ា១
ភាគ២ (បងស្រី!)
ា៣(ច់ើីូ្ញំ)
ា៤(ះជលកី៣០ើដែលុ𞘵ĵួគត់)
ភាគ៥( ស្មានតែខឹងប្អូនខ្ញុំដល់ឆ្កួតហើយតើ!)
ភាគ៦( មិនពេញចិត្ត!)
ា៧(ង់បនីើមែនេ?)
ភាគ៨( បារម្ភ)
ភាគ៩( ប៉ាចង់ឲ្យកូនស្គាល់មនុស្សម្នាក់)
ា១០(កំហុស)
ា១១(បញ្ជា)
ា១២(ក្មេងឆ្អួត!)
ា១៣(ធ្វើតាម)
ា១៤ (ចាញ់បោកក្មេង!)
ា១៥ ( ឡប់សតិ!)
ា១៦
ភាគទី១៧ ( យកចិត្តទុកដាក់)
ភាគទី១៨( បង្ខំ)
ា១៩
ា២០
ា២១
ភាគទី២២ (ពាល)
ភាគទី២៣( NC)
ភាគទី២៤( តាមរក)
ភាគទី២៥ (សោរបន្ទប់)
ភាគទី២៦( ខ្ញុំមិនចូលចិត្តស្រីក្រៅទេ!)
ភាគទី២៧ ( គ្មានសិទ្ធិ)
ភាគទី២៨ (បដិសេធ!)
ភាគទី២៩(ទោះប៉ាមិនបាននៅក្បែរកូន តែកូនមិនដែលមានអារម្មណ៍ឯកាទេ)
ា៣០
ភាគទី៣១( ជាបងជាម្ដាយ)
ា៣២(ោĵុ!)
ភាគទី៣៣( ចុះអេតាសុីវិល!)
ា៣៤(៉...ើ៉ឮĵនៅេ!)
ភាគទី៣៥(កូនស្រីប៉ាពូកែណាស់ ទោះគ្មានប៉ាក៏កូនស្រីប៉ាអាចរឹងមាំ💔)
ា៣៦
ា៣៧
ា៣៨
ា៣៩
ា៤០
ា៤១
ា៤២
ា៤៣
ា៤៤
ា៤៥
ា៤៦
ភាគទី៤៧ (ប្អូនគ្រាន់តែជួយ)
ា៤៨
ា៤៩
ភាគទី៥០( NC)
ភាគទី៥១( អាចង្រៃណាទៀតហើយ!)
ា៥២
ា៥៣
ា៥៤
ា៥៥
ា៥៦
ា៥៧
ា៥៨
ា៥៩
ា៦០
ា៦១
ា៦២
ា៦៣
ា៦៤
ភាគទី៦៥ "NC"
ា៦៦
ាយី៦៧
ា៦៩

ា៦៨

92 11 0
By useRifa515

  ទម្រាំតែពួកគេត្រឡប់មកដល់ផ្ទះអ្នកស្រីសុីវវិញល្ងាចល្មម សៃហ្វៀគ្រាន់តែដឹងថាជិតដល់ផ្លូវចូលផ្ទះ ស្នាមញញឹមនាងក៏កើតឡើងភ្លាមៗ ទាំងដែលពេលអុីរាំងបើកឡានមក នាងមិនស្រដីរកគេសូម្បីតែមួយមាត់ នៅធ្វើមុខមាំដាក់គេទៀត ធ្វើឲ្យអ្នកដែលជូននាងមកត្រូវស្ងាត់មាត់តាម ពេលហៅនាងមួយដងជាពីរដងនាងមិនឆ្លើយ។
   ឡានចូលដល់ក្នុងផ្ទះ ឈប់ស្ទើរតែមិនទាន់ ក្មេងស្រីជើងល្អ ប្រញាប់ទាញទ្វារបើកដើរចូលមកខាងក្នុងយ៉ាងលឿន រកតែគេចុះទៅបើកទ្វារឡានឲ្យមិនទាន់ អុីរាំងមិនមាត់ ចុះពីលើឡាន ដើរមកខាងក្នុងតាមនាងពីក្រោយ ចូលមកដល់ភ្លាម ឃើញនាងកំពុងតែចូលទៅអោបម៉ាក់គេភ្លាម គេចូលទៅអង្គុយទល់មុខម៉ាក់គេ ដែលកំពុងតែថើបថ្ពាល់ទន់ៗរបស់ភរិយាគេ អុីរាំងកាន់តែស្ងាត់ស្របពេលដែលមនុស្សពីរនាក់កំពុងតែនិយាយគ្នា ទាំងក្ដីនឹករលឹក ទាំងដែលនាងទើបតែមកថ្ងៃមុនសោះ
   " ហ៊ឹម!" អុីរាំងក្រហែម ធ្វើឲ្យម៉ាក់គេងាកមកមើល សម្លឹងមើលមុខកូនប្រុសទាំងជ្រួញចិញ្ចើម
" ឈឺមែនទេ? ហេតុអីមិនទៅរកថ្នាំលេប?"
" កូនមិនបានឈឺទេ...គ្រាន់តែធ្វើដំណើរផ្លូវឆ្ងាយទើបហត់បន្តិច!" គេពោលឡើង ទើបទាញទឹកមកផឹក កុំឥកយម៉ាក់គេស្ដីឲ្យទាន់ គេស្គាល់គាត់ច្បាស់ ឃើញបែបនឹងមិនមែនបារម្ភ តែគាត់នឹងស្ដីឲ្យថែម ប្រសិនបើកកូនៗគាត់មិនចេះមើលថែខ្លួនឯង ជាពិសេសគេ!
" ម៉ាក់! ចុះលោកប៉ាមិននៅផ្ទះទេឬ?" សៃហ្វៀសម្លឹងមើលធ្វេងស្ដាំ មិនឃើញឡានគាត់ ហើយមិនឃើញគាត់ទៀត ទើបនាងដាច់ចិត្តសួររកគាត់
   "ថ្ងៃនេះគាត់ទៅតាមខេត្ត ស្អែកទើបត្រឡប់មកវិញ! សៃហ្វៀ បើកូនអផ្សុកអាចមកលេងម៉ាក់បានណា បើនៅផ្ទះគ្មានអ្នកណាផង កូននៅទីនេះសិនកីបានចាំម៉ែដោះត្រឡប់មកវិញ សឹមទៅល្អទេ?" គាត់ចង់ឲ្យនាងនៅទីនេះ គាត់មិនចង់ឲ្យពួកគេនៅតែពីនាក់ ខ្លាចគ្មានសុវត្ថិភាព ជាពិសេសគាត់បារម្ភពីសៃហ្វៀ នាងជាស្រី បើកើតរឿងអីទៅតើនាងអាចយករួចខ្លួនបានទេ រំពឹងលើអុីរាំងមកនាក់ឯង គាត់មិនទុកចិត្តឡើយ!
  សៃហ្វៀគិតមួយសន្ទុះ ទើបលេចឡើងនូវស្នាមញញឹម
" ក៏បាន...ចូននៅទីនេះក៏បាន!"
" សៃហ្វៀ តែនៅផ្ទះមិនមានមនុស្សនៅទេ ចង់ទុកផ្ទះចោលមែនទេ?" អុីរាំងជ្រួញចិញ្ចើម គេកម្រណាស់នឹងមានឱកាសនៅតែពីរនាក់នាង តែមើលនាងចុះ ជ្រួលជ្រើមងែគេងផ្ទះគេ
" បើបងចង់ទៅគេង បងអាចទៅគេងបាន តែអូនសុំគេងទីនេះហើយ! ម៉ាក់សុំឡើងទៅលើសិនណា ចង់ងូតទឹករំសាយអារម្មណ៍បន្តិច" នាងញញឹម មុននឹងឡើងមកកាន់បន្ទប់របស់នាង
   អុីរាំងក្រវីក្បាល ខំលួចគិតថានាងប្រែប្រួល តែមើលចុះ អារម្មណ៍នាងទេដែលប្រែប្រួល មិនមែនចរិកនាងឡើយ
" ធ្វើមុខបែបនេះចង់មានន័យថាយ៉ាងមិច?" កែវភ្នែកមួយគូសម្លឹងមើលកូនប្រុសដែលគិតតែសម្លឹងមើលកូនប្រសាររបស់គាត់មិនដាក់ភ្នែកសោះ
    " កូនប្រសារម៉ាក់មួយនេះជើងល្អណាស់!" គេពោលចំៗ មិនខ្លាចម៉ាក់ស្ដីឲ្យ ព្រោះគេតាមចិត្តនាងមិនទាន់  តាមល្បិចនាងមិនទាន់សោះ បើគេមិនបង្ហាញក្ដីស្រលាញ់ទៅកាន់នាងថ្ងៃនោះទេ ប្រហែលពេលនេះ នាងក្លាយជាក្មេងល្អរបស់គេបាត់ទៅហើយ
 
  " ឯងនេះក៏មិនអន់ដែរ កុំមកបន្ទោសតែសៃហ្វៀអី!" នាងដឹងគាត់ឮ សៃហ្វៀបែបណាគាត់ដឹងស្ទើតែទាំងអស់ អ្វីដែលសំខាន់គាត់កាន់តែដឹងនោះគឺ ចិត្តជាស្រី ចិត្តជាប្រពន្ធ គាត់ទទួលបានបែបណា នាងទទួលបានបែបណា មានតែគាត់នឹងនាងប៉ុណ្ណោះដែលយល់អារម្មណ៍មួយនោះ

   ពេលយប់!

  ក្រោយពីញុាំបាយរួច អុីរាំងក៏ឡើងមកខាងលើមុននាងបាត់ គេមានការងារត្រូវបង្ហើយ មុនពេលទំនិញត្រូវចេញបន្ទាប់ ណាមួយនៅខាងក្រោមគេមិនដឹងនិយាយអី បើរាល់ពេលនិយាយចាក់មិនចូលនឹងគេផងនោះ។ ឯសៃហ្វៀវិញ នាងនៅបន្តជជែកលេងជាមួយអ្នកស្រីសុីវទាន់តែយប់រាងជ្រៅ ទើបឡើងមកកាន់បន្ទប់វិញ នាងបើកទ្វារតិចៗ ងាកសម្លឹងមើលអ្នកកំពុងធ្វើការ ឃើញថាគេរចល់បែបនេះ នាងក៏សើរមកកាន់ពូក គ្រាន់តែដាក់ខ្នងលើពូកភ្លាម ទូរស័ព្ទរបស់អុីរាំងក៏រោទិ៍ភ្លាម
   សៃហ្វៀទាញមកមើល ព្រោះចង់ដឹងថាអ្នកណាខលមកទាំងយប់បែបនេះ
" ខារី!" នាងឧទានតិចៗ ឃើញឈ្មោះគេហើយ នាងចង់តែបោកទូរស័ព្ទទៅនឹងជញ្ជាំងឲ្យបែកបាត់គេ មនុស្សស្អីយប់ព្រលប់ហើយ នៅទូរស័ព្ទមកប្ដីគេទៀត!
  សៃហ្វៀចុះពីពូក ដើរខ្លាំងៗសំដៅទៅកាន់ស្វាមីដែលវក់នឹងការងារ ដើរទៅដល់កន្លែងគេភ្លាម នាងបោះទូរស័ព្ទនៅនឹងមុខគេភ្លាម!
" ស្រីខលមក!" មុននឹងដើរចេញ ក៏ឆ្លៀតប្រាប់គេទាំងមុខមិនរីក ធ្វើឲ្យអ្នកដែលគេមុខមិនរីកដាក់ សម្លឹងមើលនាងឆ្លាស់នឹងទូរស័ព្ទ គេមិនធ្លាប់លួចមានស្រីផង ឥឡូវនាងមកចោទគេស្រស់ៗបែបនេះ គេភ្ញាក់មិនស្ទើរទេ!
    អុីរាំងបម្រុងនឹងតបទៅនាងវិញតែក៏ប្រញាប់លើកទូរស័ព្ទសិន ព្រោះជាការងារ គេចង់ឆាប់ចប់ឲ្យលឿនៗ នឹងអាលបាននាំនាងដើរលេង
  អុីរាំងនិយាយគ្នាបានមួយសន្ទុះក៏ដាក់ចុះវិញ ព្រោះងាក់ទៅមើលអ្នកម្ខាងទៀត ហាក់នៅមិនស្ងៀមសោះ ខ្លួនគេងលើគ្រែទេ តែរើចុះរើឡើង បើកសម្លេងទូរស័ព្ទ រកតែគេនិយាយគ្នាមិនបាន
   អុីរាំងបិតកុំព្យូទ័រ ទុកការងារមួយដុំសិន ព្រោះមើលទៅកាន់អ្នកម្ខាងទៀត ដូចជាមិនសប្បាយអរជាមួយគេសោះ តាំងពីទៅដល់កំពុងផែ រហូតមកដល់ពេលនេះ
  " កើតអី?" ដៃមាំក្រាស លូកទៅឆក់ទូរស័ព្ទពីដៃនាងមកចុចបិត សម្លឹងមើលទៅមុខតូចច្រលឹង ដែលកំពុងតែសម្លក់មកកាន់គេទាំងគ្មានហេតុផល!
" គួរឲ្យស្អប់!" នាងពោលចំៗ ទៅកាន់គេ នៅទាញដៃគេចេញពីចង្កេះនាងទៀត 
   កាយវិការរបស់នាងកាន់តែធ្វើឲ្យគេ ទ្រាំមិនបាន ចង់ដឹងថានាងខឹងអី ខូចចិត្តនឹងគេរឿងអី ទើបធ្វើមុខដាក់គេបែបនេះ
  " កន្លែងណាបងគួរឲ្យស្អប់? ថ្ងៃមុនអូនទើបតែសរសើរបងថាសង្ហារគ្រប់កន្លែងមិនចឹង?"
" ចេញ! អូនស្អុះណាស់!" នាងមិនតប ព្រោះយប់នោះសរសើរគេមែន ទើបបានត្រឹមតែរុញច្រានគេចេញពីខ្លួននាង តែនាងកាន់តែរុញ គេកាន់តែអោបនាងជាប់ មិនឲ្យនាងរើចេញពីរច្ង់ដៃគេឡើយ
" បើស្អុះណាស់...ដោះសម្លៀកបំពាក់ចេញទៅ ចាំបងបក់ផ្លិតឲ្យក៏បាន!"

____________
សៃហ្វៀស្រួលបួលតិច កុំឲ្យប្រូរាំងពីមុនត្រឡប់មកវិញណា៎ ប្រូរាំងពីមុនខូចណាស់គ្រាន់ប្រាប់☺️

Continue Reading

You'll Also Like

60.6K 919 12
គីម ថេយ៉ុង & គីម មីមី លោមោរោលរាលខ្នាតខ្លី 𝗗𝗜𝗗𝗜
50.9K 696 31
ខ្សែររឿងជីវិតនិយាយពីក្មេងស្រីម្នាក់ដែលមិនដឹងអ្វីត្រូវតួប្រុសយកមកសងសឹកជំនួសឪពុករបស់នាង ដែលបានសម្លាប់គ្រួសារគេកាលពី20 ឆ្នាំមុនយ៉ាងឃោឃៅ ហើយថែមទាំងរំលោពម...
6.8K 67 47
ជីវិតស្រស់បំព្រងត្រូវបានរលាយត្រឹមពេលមួយយប់ ដោយស្នាដៃរបស់មនុស្សអាក្រក់ នាងត្រូវរត់យកងាប់យករស់ មិនថាគ្រួសារឬស្នេហា សូម្បីអត្តសញ្ញាណពិតប្រាកដក៏ត្រូវបាត់...
177K 7.5K 65
ការៀបការព្រោះភាពជាកូនប្រុសព្រមទទួលខុសត្រូវ ដោយគ្មានក្ដីស្រឡាញ់ពីគ្នាទៅវិញទៅមក តែថាមិនមែនការហើយគ្មានចិត្តស្រឡាញ់ឯណា ប៉ុន្តែច្រឡំហើយហ្គេមចាប់ផ្ដើមពីពេល...