抖阴社区

????

204 4 0
                                    

ជម្រើសបេះដូង
ភាគ១
និយាយហើយគេក៏ដើរចេញបែបហីៗមិនខ្វល់ មែនហើយព្រោះគេមិនដែលខ្វល់តាំងពីដើម ប៉ាបង្ខំឲ្យការគេក៏ព្រមគ្មានជំទាស់មួយម៉ាត់ទេ តែបើសិនគេមិនស្រឡាញ់កុំមកបន្ទោសថាគេធ្វើបាបនាងឲ្យសោះ។ ឈីងអុីនាងដាក់បង្កើយអង្គុយនៅលើពូកទាំងអស់សង្ឃឹមនេះហេសជាថ្ងៃដំបូងដែលនាងឈានជើងចូលក្នុងត្រកូលអភិជនមួយនេះ បើសិនមើលតែពីសំបកក្រៅវាពិតជា អស្ចារ្យឲ្យអ្នកគ្រប់គ្នាស្ងប់ស្ញែង កោតសរសើរច្រណែនពីភាពមានបានស្រណុកសុខស្រួល តែបើមើលឲ្យដិតគិតឲ្យបានច្រើនជាងនេះនិងដឹងហើយថា បរិយាកាសខាងក្នុងផ្លូវចិត្តវាមិនល្អដូចជាសំបកក្រៅធម្មតាទេ
«ខ្ញុំនិងយកឈ្នះចិត្តលោកឲ្យបាន»នាងបានតាំងចិត្តសារជាថ្មី ទោះពេលនេះគេមិនទាន់ស្រឡាញ់នាងតែនាងជឿថាបើនាងខំធ្វើល្អជាមួយគេបន្តិចថ្ងៃណាមួយគេនិងចិត្តទន់ ទឹកស្រក់នៅលើថ្មមិនយូរមិនឆាប់ថ្មគង់តែខូង។
   យៀកសិន កម្លោះសង្ហាវ័យ២៧ឆ្នាំជាអ្នកស្នងត្រកូលលូ ដែលជាអ្នកជំនួញធំនៅក្នុងប្រទេសទាំងរូបរាងទាំងឋានៈគឺគេឥតខ្ចោះ តែមកដល់ពេលនេះគេមិនទាន់មានមនុស្សស្រីដែលបានប្រកាសច្បាស់លាស់ថានិងទាក់ទងគ្នាទេ ព្រោះគេចូលចិត្តសុីហើយក៏ឲ្យលុយចូលចិត្តសប្បាយជាជាងមានមនុស្សមកតាមតោងជាប់ដៃជើង។ ក្នុងបន្ទប់អូសហ្វីសផ្ទាល់ខ្លួនរបស់នាយកម្លោះទ្វាចាក់គន្លឹះជាប់តែបែរជាមានសំឡេងចម្លែកបន្លឺឡើង
«អ្ហាស៎...»សំឡេងថ្ងូចថ្ងូរដោយសេចក្តីសុខក៏បន្លឺចេញពីបបូរមាត់ក្រហមឆេះ នាងកំពុងតែស្ថិតនៅក្រោយទ្រូង ប្រុសសង្ហាយៀកសិន ភ្លើងស្នេហ៍ក្តៅគគុកកំពុងតែឆេះពេញក្នុងបន្ទប់អូសហ្វីស មុននិងគ្រប់យ៉ាងត្រូវបានបញ្ចប់ យៀកសិននាយក្រោយស្លៀកខោអាវឲ្យសង្ហាឡើងវិញខណៈស្រីដារ៉ាបង្ហាញម៉ូតស្រស់ស្អាតដែលបានដេកជាមួយគេមិញនេះនៅ ននលគោកនៅឡើយ
«យៀកសិន បន្តទៀតទេខ្ញុំមិនទាន់អស់អារម្មណ៍នៅឡើយ»នាងក្រោកពីលើសាឡុតញញឹមទាក់ភ្នែក បង្ហាយកាយវិការសុិចសុីទាំងគ្មានខោអាវ
«...»យៀកសិននាយមិនឆ្លើយតែនាយថានិងឈប់ហើយ ប៉ុន្តែឃើញកាយវិការនាងអាចិត្តជាសុភាពបុរសនេះម៉េចនិងអាចបដិសេធការសុំរបស់នាងបានទៅ នាយដើរមកអោបក្រសោបនាងបន្តឪនមុខទៅបឺតជញ្ជាក់បបូរមាត់នាង ក្រែមក្រហមប្រឡាក់ប្រតាកទាំងបបូរមាត់នាយកម្លោះ កំពុងតែត្រៀមបង្កាត់ភ្លើងរោលរាលសារជាថ្មីតែក៏មានសំឡេងគោះទ្វាបន្លឺឡើង
តុក តុក
«ក្រែងខ្ញុំបានបញ្ជារហើយមែនទេ ថាហាមមានអ្នកណាមករំខាន»អារម្មណ៍ពុះកញ្ជ្រោលក៏ត្រូវរលត់ជំនួសមកវិញដោយកំហឹង ខឹងដែលមានអ្នកមកកាត់ចង្វាក់ទាំងដែលគេបានប្រាប់ទៅ ហឺសៀក ដែលជាជំនិតហើយថាហាមគោះទ្វារំខាន លុះត្រាតែគេហៅ យៀកសិននាយដើរតាំងៗសំដៅទៅទ្វាបន្ទប់មុននិងបើកទ្វាក្រោក គេក៏គាំងបន្តិចព្រោះអ្នកនៅចំពោះមុខគេជាអនាគតប្រពន្ធ
«ខ្ញុំចូលទៅបានទេ?»នាងញញឹមសួរ មុននិងសុំគេចូលទៅក្នុងបន្ទប់ អ្នកម្ខាងទៀតនាយខ្ជិលខ្វល់ឲ្យនាងដើរចូលទៅខាងក្នុងបន្ទប់ ទឹកមុខដែលកំពុងញញឹមរីករាយមិញនេះក៏ប្តូរមកជាធម្មតាក្រោយឃើញមនុស្សស្រីប្លែកមុខកំពុងតែប្រញាប់ប្រញាល់រើសខោអាវនៅលើឥដ្ឋការ៉ូយកមកស្លៀក
«នាងជាអ្នកណា?»ក្នុងចិត្តកំពុងឈឺ តែចិត្តចង់ដឹងពីរឿងគេទើបខំហើបមាត់សួរ
«នាងមិនត្រូវជាអីទេ នាងគ្រាន់តែមកសប្បាយជាមួយខ្ញុំពីរបីសិច យ៉ាងម៉េចសួរធ្វើអី?»យៀកសិននាយនិយាយឡើងធូរខ្សូយ គ្មានអីត្រូវគិតច្រើនទេគេធ្វើចឹងមែន និយាយមកសុទ្ធតែការពិត អត់កុហកឲ្យនាងពិបាករកការពិតទេ
«គ្មានអីទេ ខ្ញុំគ្រាន់តែចង់យកបាយថ្ងៃត្រង់មកឲ្យលោក ខ្ញុំទុកនៅត្រង់នេះចុះ»
_______________

???????????? (???)Where stories live. Discover now